Nisaiy KP
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ដើម្បីពង្រីកវិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ចាម ប្រកបដោយសក្ដានុពល អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានឃុំ ស្រុក ស្រីសន្ធរ ធ្វើការសហការជាមួយមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរទេសចរណ៍ ដើម្បីរៀបចំចងក្រង និងអភិរក្សទីទួលបាសាន ទៅជាតំបន់រមនីយដ្ឋានទេសចរសហគមន៍។ ឯកឧត្តម ថ្លែងបែបនេះ ក្នុងដំណើរ អញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យស្ថានភាព តំបន់ទីទួលបាសាន នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។ គួររំលឹកថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម

    May 31, 2026
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជា​ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានធ្វើការចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ ក្នុងកិច្ចប្រតិបត្តិការតាមទីតាំងខាងលើ គណៈបញ្ជាការឯកភាពបានធ្វើការត្រួតពិនិត្យ ទីតាំងសរុបចំនួន ៨១ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៧០៥នាក់ (ស្រី ១៧៤នាក់) ក្នុងនោះជនបរទេសចំនួន ២៤នាក់ ស្នាក់នៅដោយគ្មានលិខិតឆ្លងដែន

    May 31, 2026
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញចុះពិនិត្យមើលជាក់ស្តែងនូវខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន THACO AGRI និងសំណេះសំណាលជាមួយបងប្អូនកម្មករដែលកំពុងបម្រើការងារឱ្យក្រុមហ៊ុននៅតំបន់ពហុកសិកម្មស្នួល ស្ថិតក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងតំណាងក្រុមហ៊ុនជាច្រើនរូប ដើម្បីឈ្វេងយល់ និងពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រ ក៏ដូចជាកិច្ចសហការបន្ថែម។ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការផ្តល់ទំនុកចិត្ត ហើយបោះទុនវិនិយោគនៅប្រទេសកម្ពុជា ដែលផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ ជាមួយនឹងប្រាក់ឈ្នួលសមរម្យ ដែលក្នុងនោះក៏មានអតីតពលករមកពីប្រទេសថៃ ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ខណៈក្រុមហ៊ុនក៏កំពុងត្រូវការកម្លាំងពលកម្មបន្ថែមប្រមាណ ៧ពាន់នាក់ទៀតក្នុងឆ្នាំនេះ។ ទន្ទឹមនេះ ឯកឧត្ដម

    May 31, 2026
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយទៀត ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការប្រឆាំង នឹងការបន្តរំលោភបំពានរបស់ភាគីថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅក្នុងតំបន់ដែលកងទ័ពថៃ បានកាន់កាប់ដោយខុសច្បាប់ ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការតវ៉ាថ្មីៗនេះពាក់ព័ន្ធនឹងការសាងសង់ព្រះពុទ្ធបដិមាយ៉ាងតិចចំនួន ៣៦អង្គ នៅទីតាំងមួយចំនួនក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ ព្រមទាំងការដំឡើងបង្គោលទង់ជាតិចំនួន២ នៅក្នុងខេត្តព្រះវិហារ។ បន្ទាប់ពីបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងយោធាថៃ បានបន្តពង្រឹងការគ្រប់គ្រង និងការកាន់កាប់ដោយខុសច្បាប់លើទឹកដីកម្ពុជា តាមរយៈការសាងសង់សំណង់អចិន្ត្រៃយ៍នានា ដូចជា ផ្លូវ ព្រះពុទ្ធបដិមាធំៗ ការដំឡើង និងពង្រឹងរបាំងបិទផ្លូវដោយប្រើទូកុងតឺន័រ

    May 31, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានចេញសេចក្តីជូនដំណឹងជាបន្ទាន់មួយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះ ដោយបានដាក់ចេញនូវបញ្ជាម៉ឺងម៉ាត់ចំពោះម្ចាស់ទីតាំងជួលស្នាក់នៅទាំងអស់នៅក្នុងខេត្ត។ វិធានការនេះត្រូវបានធ្វើឡើងក្នុងគោលបំណងលុបបំបាត់បទល្មើសបច្ចេកវិទ្យា និងការស្នាក់នៅខុសច្បាប់ ដើម្បីការពារកិត្តិយសរបស់ខេត្ត និងប្រទេសជាតិទាំងមូល។ យោងតាមការបញ្ជាក់របស់លោកជំទាវអភិបាលខេត្ត រាល់ម្ចាស់ទីតាំងណាដែលទទួលភ្ញៀវអន្តរជាតិស្នាក់នៅដោយគ្មានឯកសារគតិយុត្តត្រឹមត្រូវ នឹងត្រូវប្រឈមការផាកពិន័យជាទឹកប្រាក់ចំនួន ៤លានរៀល (ឬស្មើនឹង ១,០០០ ដុល្លារអាមេរិក) ក្នុងភ្ញៀវម្នាក់ ហើយទណ្ឌកម្មនេះត្រូវបានអនុវត្តលើទីតាំងមួយចំនួនរួចមកហើយ ដោយគ្មានការលើកលែងឡើយ។ បន្ថែមលើនេះ ក្នុងករណីរកឃើញថាមានការឃុបឃិត ឬសហការបើកឱ្យមានសកម្មភាពបោកប្រាស់តាមប្រព័ន្ធអនឡាញ (Scam Online) ម្ចាស់ទីតាំងនឹងត្រូវប្រឈមមុខនឹងទោសទណ្ឌបន្ថែមតាមច្បាប់ជាធរមាន។ នៅក្នុងសារដដែលនោះ លោកជំទាវ

    May 24, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសគាំទ្រការបើកប្រាក់បៀវត្សជូនកងទ័ព និងនគរបាលទាំងអស់ តាមប្រព័ន្ធធនាគារ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបើកប្រាក់បៀវត្សរ៍ជូនយោធា និងនគរបាលជាតិ ជាវិធានការមួយ​លុប​បំបាត់អំពើពុករលួយនៅក្នុងជួរកងកម្លាំង។ ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ក៏បានបញ្ជាក់ថា ការបើកបៀវត្សជូនកងទ័ព និងនគរបាលទាំងអស់ តាមប្រព័ន្ធធនាគារនេះ បង្ហាញពីល្បឿននៃកំណែទម្រង់រដ្ឋ និងក៏ឲ្យប្រាកដពីចំនួនច្បាស់លាស់ មិនត្រូវបានបាត់បង់។

    May 24, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានគូសបញ្ជាក់ថា អ្នកមិនអាចទទួលជោគជ័យ បានទេ បើអ្នកដើរទៅវាយអ្នកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមិនទៅវាយមន្ត្រី និងអ្នកពាក់ព័ន្ធ។ សម្តេចតេជោ បានបន្តថា គ្មានការយោគយល់ ណា មួយអាចទៅរួច នៅពេលដែលអ្នកមិនព្រមធ្វើ ឬពាក់ព័ន្ធ។ កុំនិយាយថា អ្នកជាកូនមេដឹកនាំមាន គុណសម្បត្តិចំពោះជាតិ កុំនិយាយថា បានប្រឹងប្រែងធ្វើការ និងកសាងស្នាដៃចំពោះជាតិមាតុភូមិ។ ការគូសបញ្ជាក់របស់សម្តេចតេជោ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលសន្និបាត

    May 24, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយផេកផ្លូវការរបស់ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្តដឹកទំនិញធុនធំ និងរថយន្តដឹកកម្មករនៅលើផ្លូវជាតិលេខ៥ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងករណីគ្រោះថ្នាក់ចរាចរណ៍នៅភូមិព្រៃផ្លា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង រវាងរថយន្តដឹកជញ្ជូនកម្មករនិយោជិត និងរថយន្តដឹកជញ្ជូនកម្មករនិយោជិត នៅវេលាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំមន្រ្ដី ប.ស.ស. ចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីអន្ដរាគមន៍ ដឹកនាំការសង្គ្រោះ និងសម្របសម្រួលជួយដល់បងប្អូនកម្មករនិយោជិតដែលទទួលរងរបួស និងបាត់បង់ជីវិតក្នុងហេតុការណ៍ដ៏រន្ធត់មួយនេះ។ ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ ប.ស.ស.

    May 24, 2026
  • ព័ត៌មានអន្តរជាតិ

    បង់ក្លាដែស៖ ជំងឺកញ្ជ្រឹលកំពុងផ្ទុះការរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសបង់ក្លាដែស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៤ ខែឧសភា។ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានកុមារបង់ក្លាដែសចំនួន ១៣នាក់បន្ថែមទៀតបានស្លាប់បាត់បង់ជីវិតដោយតែជំងឺកញ្រ្ជឹល។ យោងតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលបង់ក្លាដែសបានបង្ហាញថា បើគិតចាប់តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ មានកុមារនៅទូទាំងប្រទេសបង់ក្លេដែសចំនួន ៥១២នាក់ហើយ​ ដែលបានស្លាប់បាត់បង់ជីវិតដោយតែជំងឺកញ្ជ្រឹល។ សូមបញ្ជាក់ជូនថា នៅចំពោះស្ថានភាពនៃការរាតត្បាតជំងឺកញ្ជ្រឹលនេះ អង្គការ UNICEF ក៏បានបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំមួយនៅក្នុងប្រទេសបង់ក្លាដែសផងដែរ ដោយគិតត្រឹមពេលនេះមានកុមារចំនួន ១៨លាននាក់ហើយ ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    May 24, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន ជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់កម្រិតខ្ពស់ជាមួយលោក Chen Xi អភិបាលក្រុងសានយ៉ា និងសហការីជាន់ខ្ពស់ក្រុង ស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងកម្ពុជា និងក្រុងសានយ៉ា ឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព​ នៅទីក្រុងសានយ៉ា ខេត្តហៃណាន។ ក្នុងជំនួបពិភាក្សាជាក់ស្តែង និងស៊ីជម្រៅលើគ្រប់ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិទេសចរណ៍ លោកអភិបាលក្រុងសានយ៉ា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនមកកាន់ទីក្រុងសានយ៉ា ព្រមទាំងបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍលើគ្រប់វិស័យ និងសក្តានុពលវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រខេត្តសៀមរាប

    May 24, 2026