By: Nisaiy KP

គ្រោះរអិលបាក់ដីបង្កឡើងដោយ ចំហាយសេសសល់នៃព្យុះ Gaemi ឆក់យកជីវិតមនុស្ស១២នាក់ នៅភាគខាងត្បូងប្រទេសចិន

ព័ត៌មានអន្តរជាតិ July 28, 2024 28/07/2024

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ការបន្តធ្លាក់ភ្លៀងខ្លាំង ដែលជាចំហាយនៅសេសសល់នៃព្យុះ Gaemi បានបង្កឱ្យ​មានគ្រោះរអិលបាក់ដី ដែលបានឆក់យកជីវិតមនុស្សចំនួន ១២នាក់ នៅភាគខាងត្បូងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤។ មកដល់ថ្ងៃអាទិត្យនេះ ព្យុះ Gaemi ដែលដំបូងជាព្យុះទីហ្វុង និងក្រោយមកថយចុះថាមពល មកនៅត្រឹមជាព្យុះត្រូពិច គឺបានរលាយបាត់សឹងតែទាំងស្រុងហើយ ប៉ុន្តែផ្នែកជាច្រើននៃប្រទេសចិន កំពុងបន្តស្ថិតក្រោមការប្រកាសអាសន្ន អំពីហានិភ័យនៃគ្រោះទឹកជំនន់នៅឡើយ ដោយសារតែភ្លៀងនៅបន្តធ្លាក់ជោគជាំ។ យោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយចិន CCTV មនុស្សទាំង១២នាក់ បានស្លាប់ ក្នុងហេតុការណ៍រអិលបាក់ដី នៅក្បែរទីក្រុង Hengyang នៃខេត្ត Hunan កាលពីព្រឹកថ្ងៃអាទិត្យនេះ ខណៈមនុស្ស៦នាក់ផ្សេងទៀត ត្រូវបានជួយសង្រ្គោះដោយនៅមានជីវិត។ គួរបញ្ជាក់ថា ព្យុះ Gaemi បានធ្វើដំណើរមកដល់ប្រទេសចិន កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ មុនមកដល់ចិន វាបានបោកបក់​កាត់ចំកោះតៃវ៉ាន់ ហើយបានបង្កឱ្យមនុស្សជិត១០នាក់ស្លាប់ រួមជាមួយការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះ ព្យុះនេះក៏បានជះឥទ្ធិពលធ្វើឱ្យ ស្ថានភាពធ្លាក់ភ្លៀងខ្លាំងស្រាប់នៅ​ឯប្រទេសហ្វីលីពីន កាន់តែអាក្រក់ផងដែរ ជាហេតុបណ្តាលឱ្យមនុស្សកើនដល់រាប់សិបនាក់ បាត់បង់ជីវិតនៅទីនោះ៕ […]

កីឡាកាយសម្ព័ន្ធកម្ពុជា ឈ្នះមេដាយអន្ដរជាតិ ២គ្រឿង ខណៈមន្ដ្រីសហព័ន្ធ ចាត់ទុកជាការប្រកួតដ៏ល្អ

ព័ត៌មានជាតិ July 28, 2024 28/07/2024

(ភ្នំពេញ)៖ ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា បានឈ្នះមេដាយអន្ដរជាតិ ២គ្រឿង (ប្រាក់ ១ និងសំរឹទ្ធ ១) នៅក្នុងកម្មវិធី Korea OPEN AEROBIC Gymnastics Video Online Competition 2024 ។ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានចាត់ទុកនេះគឺជាការប្រកួតដ៏ល្អ ដើម្បីវាស់ស្ទង់សមត្ថភាពក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ជាមួយបណ្ដាប្រទេសជាច្រើន ដែលចូលរួមការប្រកួតនេះ ។ អគ្គលេខាធិការសហព័ន្ធខាងលើ បានបញ្ជាក់ថា នេះគឺកម្មវិធីប្រចាំឆ្នាំ ដែលសាធារណរដ្ឋកូរ៉េ តែងរៀបចំការប្រកួតតាមអនឡាញ ដោយគ្រាន់តែតម្រូវឲ្យបណ្ដាប្រទេសចូលរួម ធ្វើការថតជាវីដេអូ តាមវិញ្ញាសានីមួយៗ ហើយបញ្ជូនចូលរួមការប្រកួត ក្នុងនោះម្ចាស់ផ្ទះ បានអញ្ជើណចៅក្រម ២រូបពីបណ្ដាប្រទេសចូលរួមទាំងអស់ ដើម្បីចូលរួមកាត់សេចក្ដី ខណៈកម្ពុជា បានបញ្ជូនលោក សោ សុផេង និងកញ្ញា សោ សុគីម ចូលរួម ។ ការប្រកួតឆ្នាំនេះ ធ្វើឡើង ២ថ្ងៃ នៅថ្ងៃទី២៦-២៧ ខែកក្កដា ឆ្នាំ២០២៤ ដោយមានកីឡាករ-កីឡាការិនី […]

លោកបណ្ឌិត ថោង ខុន ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំអូឡាំពិកប៉ូឡូញ លើការអភិវឌ្ឍកីឡាកម្រិតខ្ពស់ប្រភេទអូឡាំពិករួមគ្នា

ព័ត៌មានជាតិ July 28, 2024 28/07/2024

(ប៉ារីស)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញ បានអញ្ជើញទៅកាន់ Poland Olympic House នាទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរបស់គណៈកម្មាធិការអូឡាំពិកប៉ូឡូញ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍកីឡាកម្រិតខ្ពស់ ប្រភេទអូឡាំពិករួមគ្នា នាពេលអនាគត។ លោកទេសរដ្ឋមន្ដ្រី ថោង ខុន ក៏បានលើកឡើងពីទំនាក់ទំនងមិត្តភាពរវាងកម្ពុជា-ប៉ូឡូញមានភាពស្អិតរមួតតាំងពីសម័យសម្តេចព្រះបរមរតនកោដ្ឋមកម្លេះ រហូតកម្ពុជាបានឧទ្ទេសនាមមហាវិថីមួយឈ្មោះ សាធារណរដ្ឋប៉ូឡូញ ទៀតផង។ បន្ថែមលើនេះ លោកបណ្ឌិត ក៏បានស្នើសុំឲ្យថ្នាក់ដឹកនាំប៉ូឡូញ ពិនិត្យលទ្ធភាពរួមគ្នាអភិវឌ្ឍន៍កីឡាអូឡាំពិកដូចគ្នា លើគម្រោងហ្វឹកហាត់កីឡាកម្រិតខ្ពស់ និងការបញ្ជូនគ្រូបង្វឹកជំនាញអន្តរជាតិផងដែរ។ ជាការឆ្លើយតបថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកប៉ូឡូញ បានសម្ដែងនូវការស្វាគមន៍លើគម្រោងកិច្ចសហប្រតិបត្តិការរួមគ្នានេះ ព្រមទាំងបានអញ្ជើញ លោកបណ្ឌិត ថោង ខុន ធ្វើទស្សនកិច្ចនៅប្រទេសប៉ូឡូញ ដើម្បីបន្តពង្រឹងទំនាក់ទំនងអភិវឌ្ឍន៍កីឡារួមគ្នារវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ លោកក៏បានអញ្ជើញប្រតិភូអូឡាំពិកកម្ពុជា ធ្វើដំណើរទស្សនាកិច្ចនៅ Poland Olympic House ដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រតិភូប្រទេសទាំងពីរផងដែរ។ គួរដឹងថា ប៉ូឡូញ គឺជាប្រទេសដ៏មានសក្កានុពលលើប្រភេទកីឡាអូឡាំពិក ជាក់ស្ដែងប៉ូឡូញមានអត្តពលិកជាប់វគ្គជម្រុះសម្រាប់ការប្រកួតកីឡាអូឡាំពិក រហូតដល់ ២១០នាក់ ដែលបាននឹងកំពុងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក […]

កំណាត់ផ្លូវជាតិលេខ១០ ឬផ្លូវអន្ទង់អាំងទី២ ដែលទឹកហូរច្រោះបាក់ស្រុត បានបើកឱ្យរថយន្តតូច-ធំ ធ្វេីចរាចរណ៍ឆ្លងកាត់វិញហេីយ

ព័ត៌មានជាតិ July 28, 2024 28/07/2024

(ពោធិ៍សាត់)៖ កំណាត់ផ្លូវជាតិលេខ១០ ចន្លោះពីឃុំប្រម៉ោយ និងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ «ផ្លូវអន្ទង់អាំងទី២» ដែលត្រូវបានទឹកភ្លៀងហូរច្រោះបាក់ស្រុត កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដានោះ ត្រូវបានជួសជុលកែសម្រួល និងបើកឱ្យដំណើរការឡើងវិញជាបណ្តោះអាសន្ន ហេីយ និងអនុញ្ញាតឱ្យរថយន្តតូច ធំ ធ្វេីចររាចរណ៍ឡេីងវិញបានហេីយ។ លោក ផន រឹម បានប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះទៀតថា ចាប់ពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ កន្លែងស្រុត ប្រេះ បាក់ ដោយសារទឹកហូរច្រោះផ្លូវជាតិលេខ១០ អាចចរាចរណ៍បណ្តោះបានហើយទាំងយានយន្តធុនតូច-ធំ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់តភ្ជាប់ឡើងវិញ ជាពិសេសការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំរបស់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជូន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នៃខេត្តពោធិ៍សាត់។ គួរបញ្ជាក់ថា នៅពេលនេះភ្លៀងនៅតែបន្តធ្លាក់ឥតស្រាកស្រាន្ត ខណៈដែលក្រុមការងារការដ្ឋានកំពុងមមាញឹកទាំងភ្លៀងប្រឹងប្រែងធ្វើឱ្យកាន់តែប្រសើរឡើងកន្លែងស្រុត ប្រេះ បាក់ ដោយសារទឹកហូរច្រោះនៅចំណុច PK90+600 ចន្លោះឃុំប្រម៉ោយ-ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងធានាឱ្យមានការចរាចរណ៍របស់ប្រជាពលរដ្ឋ។ ទីតាំងលើកំណាត់ផ្លូវជាតិ១០ ដែលមានដីរអិល […]

អាមេរិក៖ អភិបាលរដ្ឋ California ចេញបញ្ជាឱ្យចាប់ផ្តើមរុះរើតង់ស្នាក់នៅតាមចិញ្ចើមផ្លូវ របស់ជនគ្មានផ្ទះសម្បែង

ព័ត៌មានអន្តរជាតិ July 28, 2024 28/07/2024

(កាលីហ្វ័រញ៉ា)៖ ក្រោយសេចក្តីសម្រេចនាពេលថ្មីៗកន្លងទៅ របស់តុលាការកំពូលអាមេរិក អភិបាលរដ្ឋ California លោក Gavin Newsom ក្នុងសប្តាហ៍នេះ បាននិយាយថា រដ្ឋនឹងចាប់ផ្តើមរុះរើតង់ស្នាក់នៅតាមចិញ្ចើមផ្លូវ របស់ជនគ្មានផ្ទះសម្បែង ដែលមានចំនួន​យ៉ាងច្រើនក្នុងរដ្ឋមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤។ ទិន្នន័យពីរដ្ឋាភិបាលអាមេរិកផ្ទាល់ បានបង្ហាញថា គិតត្រឹមឆ្នាំ២០២៣ រដ្ឋ California មានជនរស់នៅដោយគ្មានផ្ទះសម្បែង​ត្រឹមត្រូវ សរុបដល់ទៅ១៨០,០០០នាក់ ដែលច្រើនជាងរដ្ឋណាទាំងអស់ ហើយភាគច្រើននៃពួកគេ ស្នាក់នៅតាមចិញ្ចើមផ្លូវ។ បទបញ្ជា​របស់លោក Newsom ធ្វើឡើង ក្រោយការសម្រេចចិត្តរបស់តុលាការកំពូលអាមេរិក កាលពីថ្ងៃទី២៨ ខែមិថុនា ដែលប្រែក្រឡាស់វិញ នូវសេចក្តីសម្រេចចរបស់តុលាការឧទ្ធរណ៍សហព័ន្ធអាមេរិក ដែលនិយាយថា ការដាក់ពិន័យជនគ្មានផ្ទះសម្បែងរស់នៅតាមចិញ្ចើមផ្លូវ គឺជារឿងបំពានរដ្ឋធម្មនុញ្ញ។ គួរបញ្ជាក់ថា បើតាមលោក Newsom លោកបានប្រាប់ឱ្យបណ្តាទីភ្នាក់ងាររបស់រដ្ឋ ផ្តោតអាទិភាពលើការរុះរើតង់ជនគ្មានផ្ទះសម្បែងណា ដែលបង្កហានិភ័យសុខភាពនិងសុវត្ថិភាព ហើយទន្ទឹមគ្នាផ្តល់ការជូនដំណឹងជាមុន៤៨ម៉ោង ដល់អ្នកដែលរងការប៉ះពាល់, ចាត់ចែងស្នើសុំ​ការផ្តល់សេវាសង្គមសម្រាប់ពួកគេ និងរក្សាទុកសម្ភាររបស់ពួកគេយ៉ាងហោច ៦០ថ្ងៃ។ នាយកដ្ឋានដឹកជញ្ជូននៃរដ្ឋ California ធ្លាប់រុះរើ​តង់ជាង១១,០០០តង់ គិតចាប់តាំងពីខែកក្កដា […]

ការរុករកឧទ្ធម្ភាគចក្រ ដែលបាត់នៅជួរភ្នំក្រវាញ ឈានចូលថ្ងៃទី១៦

ព័ត៌មានជាតិ July 28, 2024 28/07/2024

(ភ្នំពេញ)៖ ការរុករកឧទ្ធម្ភាគចក្រ Z9 បានឈានចូលដល់ថ្ងៃទី១៦ហើយ ប៉ុន្តែនៅតែមិនទាន់រកឃើញ តម្រុយឬសញ្ញាណាមួយសោះឡើយ។ មន្ត្រីយោធាដឹកនាំការចុះស្វែងរក បានថ្លែងថា បញ្ហាអាកាសធាតុជាមួយនឹងកត្តាភូមិសាស្ត្រស្មុគស្មាញ គឺជាឧបសគ្គដ៏ធំបំផុតនៃប្រតិបត្តិការ ស្វែងរកនេះ។ ការរុករកឧទ្ធម្ភាគចក្រ Z9 បានឈានចូលដល់ថ្ងៃទី១៦ហើយ ប៉ុន្តែនៅតែមិនទាន់រកឃើញ តម្រុយឬសញ្ញាណាមួយសោះជាមួយនឹងបញ្ហាអាកាសធាតុដែលមានភ្លៀងធ្លាក់មិនឈប់ និងកត្តាភូមិសាស្ត្រស្មុគស្មាញនូវតែជាឧបសគ្គសម្រាប់ការរុករក។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ឧបសគ្គសម្រាប់ប្រតិបត្តិការស្វែករកឧត្ថម្ភាគចក្រ Z9 គឺបញ្ហាអាកាសធាតុដែលមានភ្លៀងធ្លាក់ជាប់គ្នារាល់ថ្ងៃដែលធ្វើឱ្យជំនន់ទឹកភ្លៀងបានកើនឡើងខ្លាំងហូរកាត់អូរនិងស្ទឹងដែលជាផ្លូវធ្វើដំណើររបស់កម្លាំងរុករកថ្មើរជើង និងមានការចុះអព្ទ និងបញ្ហាភូមិសាស្ត្រ ខណៈកំពូលភ្នំមានកម្ពស់រហូតដល់១ពាន់៥០០ម៉ែត្រ ទៅ១ពាន់៧០០ម៉ែត្រឯណោះ៖ «បេសកកម្មយើងតាំងពីថ្ងៃ១៣កក្កដាមក..បានធ្វើនៅតំបន់អូរសោម..និយាយរួមគឺនៅតំបន់ ឃុំអូរសោម ទាំងអស់ គឺយើងបានធ្វើអស់ហើយ ។ បន្ទាប់ទៀត យើងបានរុញ ការរុករកយើង ឡើងពីភ្នំអូរសោម មកជិតភ្នំសំកុសដែលក្នុងព្រៃក្រាស់ នេះយើងបាន Scan រុករកអស់ហើយ» ។ ភូមិសាស្ត្រជួរភ្នំក្រវាញដែលឧទ្ធម្ភាគចក្របានបាត់ មានកម្ពស់ដ៏ខ្ពស់របស់វាប្រវែង ដល់ ១,៧៤០ម៉ែត្រនោះ។ វាជាតំបន់លាតសន្ធឹងដោយព្រៃគ្រប ដណ្តប់ក្នុងខេត្តពោធិ៍សាត់និងខេត្ត […]

ក្រុមមន្រ្តីយោធាជាន់ខ្ពស់កូរ៉េខាងជើង ប្តេជ្ញាបំផ្លាញសត្រូវឱ្យខ្ទេចខ្ទីគ្មានសល់ ឱ្យតែលោក គីម ជុងអ៊ុន ចេញបញ្ជា

ព័ត៌មានអន្តរជាតិ July 28, 2024 28/07/2024

(ព្យុងយ៉ាង)៖ នៅថ្ងៃអាទិត្យនេះ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា កូរ៉េខាងជើងបានប្តេជ្ញាកម្ទេចសត្រូវឱ្យខ្ទេច​ទាំងស្រុង ក្នុងករណីផ្ទុះសង្រ្គាម នៅពេលដែលមេដឹកនាំរបស់ខ្លួន គឺលោក គីម ជុងអ៊ុន ដាក់ចេញបទបញ្ជា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤។ KCNA បានរាយការណ៍ថា ក្រុមមន្រ្តីយោធាជាន់ខ្ពស់កូរ៉េខាងជើង បានធ្វើការអត្ថាធិប្បាយដូចខាងលើ ដោយសារតែការកើនឡើងខ្លាំង​នៃកំហឹងចំពោះសហរដ្ឋអាមេរិក ក៏ដូចជាកូរ៉េខាងត្បូង ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ក្រោមអធិបតីរបស់លោក គីម ជុងអ៊ុន ដើម្បីអបអរគម្រប់ខួបទី៧១ នៃការបិទបញ្ចប់សង្រ្គាមកូរ៉េ។ ក្រុមមន្រ្តីយោធាកូរ៉េខាងជើង បានចោទប្រកាន់ ទីក្រុងវ៉ាស៉ីនតោននិងទីក្រុងសេអ៊ូល មានបំណងចង់ឱ្យផ្ទុះសង្រ្គាមនុយក្លេអ៊ែរ ហើយបាន​ប្តេជ្ញាពង្រឹងសមត្ថភាពធ្វើសង្រ្គាម ដើម្បីអាចបើកការវាយប្រហារដ៏ខ្លាំងក្លាលើសលប់លើសត្រូវនានា បានគ្រប់ពេលនិងមិនបង្អង់យូរ ហើយ​កម្ទេចពួកគេឱ្យខ្ទេចទាំងស្រុង នៅពេលដែលប្រមុខដឹកនាំកំពូល លោក គីម ជុងអ៊ុន ចេញបញ្ជា។ កូរ៉េខាងជើងនិងសហរដ្ឋអាមេរិក មិនមានទំនាក់ទំនងការទូតជាមួយគ្នាទេ ខណៈកិច្ចចរចាជុំវិញការបន្ធូរបន្ថយភាពតានតឹង និងការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ បានជាប់គាំងតាំងតែពីឆ្នាំ២០១៩មក។ ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បាននិយាយថា ទីក្រុងព្យុងយ៉ាងមិនរំពឹងមានការប្រែប្រួលអ្វីនោះឡើយ ទោះបីនរណានឹងក្លាយជាប្រធានាធិបតីថ្មីរបស់អាមេរិក ក៏ដោយ។ គួរបញ្ជាក់ថា កូរ៉េខាងជើងបានចុះកិច្ចព្រមព្រៀងបទឈប់បាញ់ […]

ក្រសួងយុត្តិធម៌ ជូនដំណឹងឲ្យថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់មកជួបជុំគ្នា នៅព្រឹកថ្ងៃទី០៥ ខែសីហាដើម្បី «ទូងស្គរ» អបអរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន-តេជោ

ព័ត៌មានជាតិ July 28, 2024 28/07/2024

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បានជូនដំណឹងដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ ត្រូវមកជួបជុំគ្នានៅទីស្ដីក្រសួង នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដើម្បី «ទូងស្គរ» អបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណន-តេជោ។ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការណែនាំដល់គ្រប់ក្រសួង ស្ថាប័នទាំងរដ្ឋ និងឯកជនឲ្យយកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩៖០៩នាទីព្រឹក ដើម្បីប្រារព្ធពិធីអបអរសាទរការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណន-តេជោ» ដោយរួមគ្នាធ្វើការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយឲ្យបានកុះករក្លៀវក្លា និងអធិកអធមជាទីមោទនៈ។ ក្នុងន័យនេះ ដើម្បីចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្រសួងយុត្តិធម៌ សូមអញ្ជើញថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ មកជួបជុំគ្នានាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៨៖៣០នាទីព្រឹក នៅទីស្តីការក្រសួងយុត្តិធម៌ ដើម្បីចូលរួមក្នុងពិធី «ទូងស្គរ» អបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

កម្ពស់ទឹកទំនប់វារីអគ្គីសនីកំចាយ កើនឡើងខ្លាំង! អាជ្ញាធរខេត្តកំពត ជូនដំណឹងពីការបើកទ្វារទឹកមួយដើម្បីរំដោះចេញ

ព័ត៌មានជាតិ July 28, 2024 28/07/2024

(ភ្នំពេញ)៖ ក្រុមការងារបច្ចេកទេស នៃទំនប់វារីអគ្គីសនីកំចាយ នឹងធ្វើការបើកទ្វារទឹកចំនួន១ កម្ពស់១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីទំនប់វារីអគ្គីសនី នាល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ តាមលក្ខណៈបច្ចេកទេស។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយ ខេត្តកំពត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។ ដោយសារកត្តាអាកាសធាតុ ភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃនេះ ជាក់ស្ដែងនៅតំបន់អាងទឹក នៃស្ថានីយ៍វារីអគ្គីសនីកំចាយ ទឹកបានកើនឡើងដល់កម្ពស់ ១៤៨,៨៤ម៉ែត្រ លំហូរចូលអាងមានចំនួន ៣៦១,៧៣ម៉ែត្រគូប ក្នុងមួយវិនាទី។ ក្រុមការងារនឹងធ្វើការបើកទ្វារទឹកចំនួន១ កម្ពស់១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីទំនប់វារីអគ្គិសនី ដោយសន្សឹមៗតាមលក្ខណៈបច្ចេកទេស។ សូមជម្រាបថា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ស្ថានភាពអាកាសធាតុនឹងមានព្យុះឈ្មោះ ហ្គ្សាមី (Gaemi) បន្តគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើសមុទ្រ Andaman ភាគកណ្តាល និងខាងកើតឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងមកលើកម្ពុជា នឹងធ្វើឲ្យមានភ្លៀងធ្លាក់ជាបន្ដបន្ទាប់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews