By: Nisaiy KP

រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានរអិលបាក់ស្រុត នៅស្រុកវាលវែង , ផ្លូវនេះបានតភ្ជាប់ឡើងវិញ និងអាចចរាចរណ៍បានរថយន្តធុនស្រាល

ព័ត៌មានជាតិ July 28, 2024 28/07/2024

(ពោធិ៍សាត់)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះពិនិត្យ និងធ្វើការជាមួយក្រុមហ៊ុននៅកំណាត់ផ្លូវជាតិលេខ១០ នៅត្រង់ចំណុច PK90+600 ដែលបានរអិលបាក់ស្រុត ស្ថិតក្នុងស្រុកវាលវែង ក្នុងខេត្តពោធិ៍សាត់ ដោយមានការចូលរួមអមដំណើរពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី ក្រុមការងារបច្ចេកទេស ភាគីក្រុមហ៊ុន និងភាគីពាក់ព័ន្ធទៀតផងដែរ។ ទីតាំងលើកំណាត់ផ្លូវជាតិ ដែលមានដីរអិលបាក់ស្រុតនេះ បណ្តាលមកពីភ្លៀងធ្លាក់ជាប្រចាំជោគជាំប្រមាណ​ ២សប្តាហ៍ជាប់ៗគ្នា ដែលមានកំរិតទឹកភ្លៀងខុសពីធម្មតា បានធ្វើឱ្យហូរច្រោះដីនៅស្រទាប់ខាងក្រោម និងបាក់ស្រុត នាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងមកនេះ។ ក្រុមការងារបច្ចេកទេសរបស់ក្រសួង និងភាគីក្រុមហ៊ុន បានធ្វើការយ៉ាងសកម្មក្នុងការជួសជុល និងតភ្ជាប់ឡើងវិញ រហូតអាចចរាចរណ៍ជាបណ្តោះអាសន្នបានសម្រាប់រថយន្តធុនស្រាល និងខិតខំរួមគ្នាបន្តដោះស្រាយ ដើម្បីអាចបើកចរាចរណ៍ធម្មតានាពេលឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ថា គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន៨៩,៥៦% ហើយ។​ ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប ១៩៨,៥១ គីឡូម៉ែត្រ និងតភ្ជាប់ខេត្តចំនួន៣ រួមមាន៖ […]

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាឱ្យចូលបម្រើការងារ តាមបណ្តាអង្គភាពចំណុះអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល

ព័ត៌មានជាតិ July 28, 2024 28/07/2024

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាឱ្យចូលបម្រើការងារតាមបណ្តាអង្គភាពចំណុះអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)។ នេះបេីតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុង៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤

ព័ត៌មានជាតិ July 28, 2024 28/07/2024

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា ព្យុះ ឈ្មោះ ហ្គ្សាមី (Gaemi) គ្របដណ្ដប់លើសមុទ្រចិនខាងត្បូង បានថយឥទ្ធិពលសម្ពាធទាប គ្របដណ្តបលើសមុទ្រ Andaman ភាគកណ្តាល និងខាងកើតឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងមកលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ អាកាសធាតុនៅកម្ពុជា មានលក្ខណៈដូចខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅស្រុកព្រៃឈរ

ព័ត៌មានជាតិ July 21, 2024 21/07/2024

(កំពង់ចាម)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រមាណជាង ៩០០នាក់ នៅព្រឹកថ្ងៃទី ២១ ខែកក្កដាឆ្នាំ២០២៤នេះ បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋប្រមាណជាង ៥០០០នាក់ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។ កាលពិនិត្យព្យាបាលនេះដឹកនាំដោយ លោក ឡេង ផល្លី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី, លោកស្រី ចម និម្មល ប្រធានក្រុមការងារចុះជួយស្រុកព្រៃឈរ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។ លោក ឡេង ផល្លី បានឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងស្រុកព្រៃឈរ នាឱកាសនេះ គឺសុទ្ធតែគ្រូពេទ្យមានចំណេះជំនាញច្បាស់លាស់ ដែលធ្លាប់បានទទួលការសិក្សា នៅក្រៅប្រទេសផងដែរ។ ដោយឡែកចំពោះឱសថ ដែលត្រូវចែកជូនប្រជាពលរដ្ឋ សុទ្ធតែឱសថល្អៗ ប្រើប្រាស់សម្រាប់ព្យាបាលជំងឺប្រជាពលរដ្ឋយើង ប្រកបដោយប្រសិទ្ធភាព ។ លោក អ៊ុន ចាន់ដា បានយកឱកាសនោះថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ហ៊ុន […]

រដ្ឋមន្រ្តីក្រសួងបរិស្ថានផ្តល់កូនត្នោត ១ម៉ឺនដើម និងអញ្ជើញចូលរួមដាំផ្ទាល់នៅខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ July 21, 2024 21/07/2024

(ត្បូងឃ្មុំ)៖ កូនត្នោតចំនួន១០,០០០ដើម ត្រូវបានដឹកដល់ទីតាំងកាលពីថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ សម្រាប់យុទ្ធនាការដាំត្នោតតាមមូលដ្ឋាននៃឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ កូនត្នោតទាំងនេះ ជាអំណោយដ៏ថ្លៃថ្លា និងក៏ជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត នៅលើមូលដ្ឋាននៃខេត្តត្បូងឃ្មុំ របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលបានរៀបចំកសាងសម្រាប់បុព្វហេតុបរិស្ថាន សម្បត្តិវប្បធម៌ និងធម្មជាតិ នៃមាតុភូមិកម្ពុជា ជូនកូនចៅជំនាន់ក្រោយ។ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ការរៀបចំដាំកូនត្នោត សម្រាប់ទុកជាប្រយោជន៍ក្នុងសហគមន៍ បង្កើនជីវៈចម្រុះ សេដ្ឋកិច្ច សង្គម និងបង្កើនទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យដាំដើមរុក្ខរបស់ជាតិ គឺដើមត្នោតនេះ និងដើមឈើនានាឱ្យបានច្រើនដើម្បីផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនិងបរិស្ថាន។ សូមបញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ាង សុផល្លែត នឹងអញ្ជើញចូលរួមជាធិបតីក្នុងពិធីដាំកូនត្នោតចំនួន១០,០០០ដើម ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន រដ្ឋបាលខេត្តត្បូងឃ្មុំ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ […]

យោធាជើងខ្លាំងកាន់ AK ទៅគំរាមកំហែងពលរដ្ឋ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនដល់តុលាការ

ព័ត៌មានជាតិ July 21, 2024 21/07/2024

(ភ្នំពេញ)៖ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ ១៩:៣២នាទី មានករណីបុរសម្នាក់ បានប្រើប្រាស់កាំភ្លើង ០១ដើម ម៉ាក AK47 កាន់គំរាមកំហែងទៅលើពលរដ្ឋ នៅចំណុចគល់ស្ពានព្រែកព្នៅ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរតាមដងផ្លូវ និងប្រជាពលរដ្ឋរស់នៅក្បែរនោះផងដែរ។ ក្រោយមកជននោះ បានកាន់កាំភ្លើងដើរចូលរថយន្តវិញ រួចបើកចេញពីកន្លែងកើតហេតុបាត់ទៅ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌព្រែកព្នៅ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបុរសនោះ យកមកសួរនាំ។ ជនសង្ស័យឈ្មោះ សុខ មនោរម្យ អាយុ៣៧ឆ្នាំ មានមុខរបរ ជាយោធា បានសារភាពថា មូលហេតុដែលខ្លួនយកកាំភ្លើង ០១ដើម ម៉ាក AK47 គំរាមកំហែងជនរងគ្រោះ នៅទីតាំងខាងលើ គឺដោយសារជនរងគ្រោះ បានចោទមកលើខ្លួនថា បានទំនាក់ទំនងស្នេហាជាមួយប្រពន្ធជនរងគ្រោះ ហើយខ្លួនក៏ណាត់ជនរងគ្រោះ ដើម្បីដោះស្រាយការយល់ច្រលំ តែដោយជនរងគ្រោះមានបក្ខពួក ៤ទៅ៥នាក់ មកព័ទ្ធជុំវិញខ្លួន និងឃើញមានម្នាក់សៀតវត្ថុរឹង នៅនឹងចង្កេះផង ទើបខ្លួនរត់ទៅយកកាំភ្លើងចេញពីក្នុងឡាន ដើម្បីគំរាមពួកនោះឲ្យចេញឆ្ងាយពីខ្លួនតែម្តងទៅ។ ចំណែកប្រពន្ធជនរងគ្រោះ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា […]

អាជ្ញាធរជាតិអប្សរា ជួសជុលស្ពានហាលខាងកើតនៃប្រាសាទបេងមាលា

ព័ត៌មានជាតិ July 21, 2024 21/07/2024

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីប្រុងពលីបើកការដ្ឋានជួសជុលស្ពានហាលខាងកើត នៃប្រាសាទបេងមាលា ក្រោមជំនួយថវិកាពីមូលនិធិពិសេសមេគង្គ-ឡានឆាង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងពិធីប្រុងពលីបើកការដ្ឋានជួសជុល មានការអញ្ជើញក្រោមអធិបតីភាពលោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក Lu Qizhi អគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំខេត្តសៀមរាប ប្រតិភូនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រតិភូក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អភិបាលស្រុកស្វាយលើ ប្រធាននាយកដ្ឋាន អនុប្រធាន អាជ្ញាធរមូលដ្ឋាន មន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា។ លោក គឹម សុធិន បានឱ្យដឹងថា ស្ថានភាពស្ពានហាលខាងកើតនេះ បានខូចខាតស្ទើរទាំងស្រុង ដោយសារកត្តាមនុស្ស អាយុកាល ធម្មជាតិ។ ជញ្ជាំងស្ពានស្រុត ប្រេះហែក ទ្រេត និងរលុះធ្លាក់មួយចំនួន ចំណែកឯបង្កាន់ដៃនាគរលំដួលទាំងស្រុង ថ្មបែកបាក់ជាច្រើនកំណាត់ កម្រាលស្ពានស្រុត ហែកចេញជាច្រើនផ្នែក ថ្មប្រេះបែក និងពុកផុយ ហើយសសរមូលទ្របង្កាន់ដៃនាគក៏ដួលរលំស្ទើរទាំងស្រុងដែរ។ លោកបន្តទៀតថា គម្រោងជួសជុលស្ពានហាលខាងកើតដែលជាច្រកចូលសំខាន់របស់ប្រាសាទនេះ មានទទឹង១៣ម៉ែត្រ បណ្តោយរួមទាំងរចនាសម្ពន្ធស្ពានហាលប្រវែង១០០ម៉ែត្រ។ ការងារសិក្សាស្រាវជ្រាវបានចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០២៤ ហើយការងារជួសជុលគ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៥ខាងមុខ។ លោក Lu […]

ទឹកស្ទឹងពោធិ៍សាត់ ស្រកចុះតិចតួចបំផុត ខណៈកម្រិតកម្ពស់ព្រឹកនេះ ៤,៨២ម៉ែត្រ, មន្ទីរធនធានទឹក នៅតែអំពាវនាវពលរដ្ឋរស់នៅតាមស្ទឹងបង្កើនការប្រុងប្រយ័ត្ន

ព័ត៌មានជាតិ July 21, 2024 21/07/2024

(ពោធិ៍សាត់)៖ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ គិតត្រឹមព្រឹកនេះ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់៤,៨២ម៉ែត្រ (ស្រកចុះ០,០៤ម៉ែត្រ) ខណៈកម្ពស់ប្រកាសអាសន្ន០៥ម៉ែត្រ, ស្ទឹងក្រវាញ មានកម្ពស់២,៧៩ម៉ែត្រ (កើនឡើង០,២៧ម៉ែត្រ) ខណៈកម្ពស់ប្រកាសអាសន្ន០៦ម៉ែត្រ, ស្ទឹងវាលវែង មានកម្ពស់២,១០ម៉ែត្រ (ស្រកចុះ១,១០ម៉ែត្រ) ខណៈកម្ពស់ប្រកាសអាសន្ន០៩ម៉ែត្រ និងទន្លេកំពង់លួង មានកម្ពស់១.៧៩ម៉ែត្រ (កើនឡើង០,២ម៉ែត្រ)។ នេះបើតាមរបាយការណ៍ របស់មន្ទីរធនធានទឹក ខេត្តពោធិ៍សាត់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ។ ក្នុងរបាយការណ៍នោះបានបន្តថា សីតុណ្ហភាព មានចន្លោះពី ២៥ °c – ៣៣ °c កម្ពស់ទឹកភ្លៀង២៤ម៉ោង មាន៣/៧ក្រុងស្រុក ក្នុងនោះក្រុងពោធិ៍សាត់ ១៥,៣មីលីម៉ែត្រ, ស្រុកវាលវែង ៣,៤មីលីម៉ែត្រ និងស្រុកក្រគរ ១៦,៣មីលីម៉ែត្រ។ ប្រសិនបេីភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលេី នៃស្រុកវាលវែង ស្ថានភាពកម្ពស់ ស្ទឹងពោធិ៍សាត់ នឹងមានការកេីនឡេីងខ្ពស់ អាចឈានដល់កម្រិតមួយ ត្រូវប្រកាសអាសន្ន។ ដូច្នេះហើយ មន្ទីរធនធានទឹក នៅតែអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ស្ទឹង សូមបង្កើនការប្រុងប្រយ័ត្ន ខ្ពស់ […]