By: Nisaiy KP

មេដឹកនាំចលនាបាតុកម្ម ចង់ឱ្យអតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Hasina ត្រូវកាត់ទោសតាមផ្លូវច្បាប់

ព័ត៌មានអន្តរជាតិ August 11, 2024 11/08/2024

(ដាក្កា)៖ មេដឹកនាំមួយរូបនៃចលនាបាតុកម្មនិស្សិត ដែលឥឡូវស្ថិតក្នុងរដ្ឋាភិបាលបណ្តោះអាសន្ន នៅប្រទេសបង់ក្លាដែស បាននិយាយ​នាចុងសប្តាហ៍នេះថា អតីតនាយករដ្ឋមន្រ្តីលោកស្រី Sheikh Hasina ចាំបាច់ត្រូវតែប្រឈមមុខនឹងការកាត់ទោសតាមផ្លូវច្បាប់ នៅពេលត្រឡប់ចូលស្រុកវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤។ លោក Nahid Islam ដែលមានតួនាទីជាទីប្រឹក្សា ពោលគឺស្មើនឹងរដ្ឋមន្រ្តីម្នាក់ នៅក្នុងរដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែស បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំឆ្ងល់ណាស់ហេតុអ្វី លោកស្រីរត់ភៀសខ្លួនចេញពីប្រទេស។ ពួកយើងនឹងស្វែងរកយុត្តិធម៌ សម្រាប់ការសម្លាប់នានា ដែលបានកើតឡើងអំឡុងអាណត្តិកាន់អំណាចរបស់លោកស្រី។ ទោះបីលោកស្រី មិនត្រឡប់មកវិញក៏ដោយ ពួកយើងនឹងធ្វើការដើម្បីឆ្ពោះទៅសម្រេចគោលដៅនេះ»។ រីឯមេដឹកនាំចលនាបាតុកម្មម្នាក់ទៀត គឺលោក Abu Baker Mojumder ក៏បាននិយាយដែរថា ពួកគេចង់ឱ្យលោកស្រី Hasina ត្រឡប់ចូលស្រុកវិញ ហើយ​ប្រឈមមុខនឹង ការជំនុំជម្រះទោសតាមផ្លូវច្បាប់។ គួរបញ្ជាក់ថា មនុស្សសរុបប្រមាណ៣០០នាក់ ដែលភាគច្រើនជានិស្សិត ត្រូវបានសម្លាប់ អំឡុងសកម្មភាពបាតុកម្មតវ៉ា ដែលបានផ្ទុះឡើង កាលពីខែកក្កដា។ ដំបូងឡើយការទាមទារតវ៉ា បានផ្តោតទៅលើ ការប្រឆាំងប្រព័ន្ធកូតាការងាររដ្ឋ ហើយក្រោយមកក៏ក្លាយជាបាតុកម្មយ៉ាងហិង្សា ដែលបង្ខំឱ្យលោកស្រី Sheikh Hasina ត្រូវភៀសខ្លួនចេញពីប្រទេស […]

អ្នកនាំពាក្យអាវុធហត្ថ៖ មនុស្ស២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន នៅខណ្ឌកំបូល ពាក់ព័ន្ធបើកល្បែ.ងស៊ី.សងខុសច្បាប់ មិនមែនជាមន្ដ្រីអាវុធហត្ថនោះទេ

ព័ត៌មានជាតិ August 11, 2024 11/08/2024

(ភ្នំពេញ)៖ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃនេះ កងរាជអាវុធហត្ថ បានតាមដានដោយយកចិត្តទុកដាក់ពាក់ព័ន្ធនឹងព័ត៌មានដែលបានបង្ហោះផ្សព្វផ្សាយថា «អាងខ្លួនប៉េអឹមក្រុង ដើរបើកល្បែងស៊ីសងខុសច្បាប់ (ឡូតូ) ត្រូវកម្លាំងខណ្ឌកំបូលឃាត់ខ្លួនទាំង២នាក់»។ យោងតាមការផ្ទៀងផ្ទាត់ របស់ជំនាញការិយាល័យបុគ្គលិក ស្នងការដ្ឋានកសាងកម្លាំងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា បុគ្គលឈ្មោះ ហួន ឌីម៉ូវ ភេទប្រុស អាយុ៣៤ឆ្នាំ និងឈ្មោះ ម៉ម សោភា ភេទស្រី អាយុ២៩ឆ្នាំ មិនមានឈ្មោះស្ថិតនៅក្នុងបញ្ជីគ្រប់គ្រងរបស់កងរាជអាវុធហត្ថទេ។ ដំណើររឿងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ១៥៖០០នាទី កម្លាំងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ដឹកនាំដោយលោក គង់ ចាន់សុភារី ជាអភិបាលរងខណ្ឌកំបូល បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ឡូតូ) នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ រួមទាំងវត្ថុតាងពាក់ព័ន្ធ នាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក រួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីសាកសួរ។ […]

កិច្ចសម្ភាស៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បង្ហាញលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ

ព័ត៌មានជាតិ August 11, 2024 11/08/2024

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ និងគណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងវៀងចន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ដែលប្រទេសឡាវជាម្ចាស់ផ្ទះ។ តាមរយៈកិច្ចសម្ភាសជាង២៨នាទី ជាមួយអ្នកសារព័ត៌មាន លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានគូសបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាកិច្ចប្រជុំថ្នាក់ខ្ពស់បំផុតក្នុងវិស័យសុខាភិបាល ត្រូវបានរៀបចំឡើងរៀងរាល់២ឆ្នាំម្តង។ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ដថា «កិច្ចប្រជុំនេះ គឺធ្វើឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារសុខាភិបាលទាំង៤ កំណត់កត្តាប្រឈម និងលើកទិសដៅ ដើម្បីធានាបាននូវសុខភាព សុខុមាលភាព របស់ប្រជាជនទាំងអស់ក្នុងតំបន់អាស៊ាន ឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល ដែលមានប្រទេសសមាជិកអាស៊ានទាំង១០ បូកនឹងប្រទេសដៃគូសន្ទនាបន្ថែមចំនួន៤គឺ សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក និងប្រទេស ទីម័រឡេស្តេរ៍ ដែលជាប្រទេសសង្កេតការ ព្រមទាំងមានការចូលរួមរបស់នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ ប៉ាស៊ីហ្វិកខាងលិច និងតំបន់អាស៊ីអគ្នេយ៍»។ ជាលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម ក្នុងភាពជាដៃគូ […]

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ឧបត្ថម្ភថវិកា២០លានរៀល ជូនសមាគមសិល្បករខ្មែរ អំឡុងពេលលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ជួបសម្តែងការគួរសម និងពិភាក្សាការងារ

ព័ត៌មានជាតិ August 11, 2024 11/08/2024

(ភ្នំពេញ)៖ កន្លងទៅថ្មីៗនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមសិល្បករខ្មែរ ដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ នៅក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ប្រធានសមាគមសិល្បករខ្មែរ បានជម្រាបជូនសម្ដេចប្រធានរដ្ឋសភា ថា លោកជំទាវអ្នកឧកញ៉ា ពិតជាមានឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយជំរុញលើកស្ទួយ អភិរក្ស និងអភិវឌ្ឍន៍វិស័យសិល្បៈវប្បធម៌ខ្មែរដ៏ល្អផូរផង់ ឱ្យកាន់តែមានកិត្យានុភាពបន្ថែមទៀតទាំងលើឆាកជាតិ និងអន្តរជាតិ ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ក៏បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ដែលជាស្ត្រីពោរពេញដោយសមត្ថភាព មានភាពលេចធ្លោរខ្លាំងទាំងក្នុងឆាកនយោបាយ និងកិច្ចការសង្គម គឺជាធនធានមនុស្សដ៏កម្របំផុតរបស់កម្ពុជា ពិសេស ជានិមិត្តរូបរបស់ស្ត្រីកម្ពុជា។ សម្តេចបានកសាងសមិទ្ធផល និងស្នាដៃដ៏ត្រចះត្រចង់ជាច្រើនទសវត្សរ៍ក្នុងស្ថាប័ននីតិប្បញ្ញត្តិ រហូតត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឱ្យក្លាយជាប្រធានរដ្ឋសភា សម្រាប់នីតិកាលទី៧នេះ និងជាស្រ្តីដំបូងគេក្នុងប្រវត្តិសាស្ត្រថ្នាក់ដឹកនាំកំពូលរបស់ស្ថាប័ននីតិប្បញ្ញត្តិមួយនេះ។ ក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចមហារដ្ឋសភាធិការធិបតី បានធ្វើការកោតសរសើរចំពោះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត […]

អ្នកនាំពាក្យក្រសួងសាធារណការ ផ្តល់ទស្សនទាន ៣ចំណុច លេីការផ្សាយរបស់សារព័ត៌មានក្រៅស្រុកនិយាយពី «ព្រែកជីកហ្វូណនតេជោ»

ព័ត៌មានជាតិ August 11, 2024 11/08/2024

(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ផ្តល់ទស្សនទាន ចំនួន ៣ចំណុច លេីការផ្សាយរបស់សារព័ត៌មានក្រៅស្រុកនិយាយភាសាខ្មែរ ដែលបានចុះផ្សាយ ដកស្រង់ប្រសាសន៍មន្ត្រីជាន់ខ្ពស់វៀតណាម ដែលមានសុទិដ្ឋនិយមចំពោះគម្រោងផ្លូវនាវាចរ«ព្រែកជីកហ្វូណនតេជោ»របស់កម្ពុជា។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះលោក ផន រឹម បានបញ្ជាក់ដូចនេះថា ប៉ុន្មានថ្ងៃថ្មីៗនេះ មានសារព័ត៌មានមួយចំនួនបានចាប់អារម្មណ៍ និងដកស្រង់ប្រសាសន៍មន្ត្រីជាន់ខ្ពស់វៀតណាម ដែលមានសុទិដ្ឋនិយមចំពោះគម្រោងផ្លូវនាវាចរ«ព្រែកជីកហ្វូណនតេជោ»របស់កម្ពុជា។ សារព័ត៌មានក្រៅស្រុកនិយាយភាសាខ្មែរបានចុះផ្សាយជាហូរហែថា «វៀតណាមគាំទ្រគម្រោងរបស់កម្ពុជា ក្នុងការជីកព្រែកហ្វូណនតេជោ ពីតំបន់អាងទន្លេមេគង្គទៅកាន់ឆ្នេរសមុទ្រកម្ពុជា ហើយប្រាថ្នាចង់ចូលរួមស្វែងរកដំណោះស្រាយ ចំពោះផលប៉ះពាល់អវិជ្ជមានដែលអាចមានពីព្រែកជីកនេះ»។ ពាក់ព័ន្ធនឹងករណីនេះក្នុងនាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានផ្តល់ទស្សនទានចំនួន ៣ចំណុចដូចជា៖ ១៖ សំណើរបស់វៀតណាមនេះ គឺជាការចាប់អារម្មណ៍របស់ប្រទេសដែលជាសមាជិក១ នៃគណៈកម្មការទន្លេមេគង្គ កម្ពុជា សូមថ្លែងអំណរគុណដល់ប្រទេសវៀតណាម ដែលបានគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោនេះ។ ២៖ កម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តតួនាទីរបស់ខ្លួនស្របតាមស្មារតីកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ហើយកម្ពុជាបានយកគោលការណ៍កិច្ចសហប្រតិបត្តិការគ្នារវាងប្រទេសដែលជាសមាជិកគណៈកម្មការទន្លេមេគង្គ ជាអាទិភាពគន្លឹះ។ ៣៖ ការអនុវត្តទៅតាមសំណើផ្សេងៗនៃប្រទេសដែលជាសមាជិករបស់គណៈកម្មការទន្លេមេគង្គ នឹងត្រូវអនុឡោមទៅតាមកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ និងនីតិវិធីពាក់ព័ន្ធនានាដែលនៅមានជាធរមាន។ លោក ផន […]

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយជូនគ្រួសារកូនភ្លោះ៣ គ្រួសារទី៤១៥

ព័ត៌មានជាតិ August 11, 2024 11/08/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមួយចំនួនធំដល់គ្រួសារមានកូនភ្លោះ៣ ដែលជា​គ្រួសារ​ទី៤១៥ ដើម្បីជួយសម្រាលការលំបាក។ អំណោយដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភនេះ រួមមានថវិកា៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២។ អំណោយនេះ ត្រូវបានលោក សេង ទៀង និងលោកស្រី នាំយកទៅប្រគល់ ជូនដល់ដៃគ្រួសារកូន​ភ្លោះ​បី​គ្រួសារ​ទី៤១៥ នៅថ្ងៃទី១០ខែសីហា ឆ្នាំ២០២៤ ដល់លំនៅដ្ឋានគ្រួសារ​កំពុងសម្រាកថែទាំសុខភាព​ទារក​នៅ​ផ្ទះឪពុកម្តាយធំ រស់នៅភូមិត្រពាំងកោះ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ទារកភ្លោះទាំងបីដែលទទួលអំណោបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាកូនលើកទី៣ ក្នុងគ្រួសារមានឪពុកឈ្មោះ កែវ រស្មី អាយុ ៣២ឆ្នាំ ម្តាយឈ្មោះ រ៉ន ស្រីរ័ត្ន អាយុ ២៧ឆ្នាំ អ្នកទាំងពីរមានមុខរបរជាកសិករធ្វើស្រែ ចម្ការ រស់នៅភូមិគីឡូក្រូច ឃុំទ្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ទារកភ្លោះទាំងបីនាក់នេះ […]

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារឧកញ៉ា ខុន បញ្ចសិទ្ធិ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

ព័ត៌មានជាតិ August 11, 2024 11/08/2024

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារ ឧកញ៉ា ខុន បញ្ចសិទ្ធិ បន្ទាប់ពីកើតឡើងបាញ់បោះសេរីនៅក្នុងក្លឹបកំសាន្តមួយកន្លែង នៅខណ្ឌចំការមន រាជធានីភ្នំពេញ។ ការបញ្ចប់គោរមងារឧកញ៉ា ពីឧកញ៉ា ខុន បញ្ចសិទ្ធិ ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សូមរំលឹកថា កាលពីវេលាម៉ោងប្រមាណ ០០៖៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ មានមនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាចូលក្លឹបកំសាន្ត Central.X ដោយហៅស្រា Hennessy ០២ដប ផឹកស៊ីយ៉ាងហ៊ឺហា សម្ញែងឬកបែបអភិជន ដោយក្នុងនោះបុរសម្នាក់ដែលអ្នកផ្សេង ក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេ បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង សម្ញែងទៅលើទៅក្រោម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដ៏ទៃទៀតដែលនៅសាឡុងក្បែរៗនោះ។ ដោយឃើញសភាពបែបនេះ មេការក្លឹបបានតាមអង្វរបុរសម្នាក់នោះ សុំឲ្យយកកាំភ្លើងទៅទុកក្នុងឡាន ស្រាប់តែបុរសនោះ បានបាញ់ឡើងលើ០១គ្រាប់ ដើម្បីសម្តែងឬទ្ធិអំណាចរបស់ខ្លួន ធ្វើឲ្យភ្ញៀវផ្អើលឈូរឆររត់ចេញក្រៅ ត្រូវបានក្រុមសន្តិសុខរាយការណ៍ ជូនអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យ ដើម្បីយកទៅអនុវត្តតាមនិតិវិធី […]

កម្ពុជា-ចិន រៀបចំកិច្ចសន្ទនាស្តីពីដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន៖ កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន

ព័ត៌មានជាតិ August 11, 2024 11/08/2024

(ភ្នំពេញ)៖ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជាមានរៀបចំកិច្ចសន្ទនាស្តីពី «ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន៖ កាលានុវត្តភាពថ្មី នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ តាមរយៈវីដេអូ ឯកឧត្តម Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានស្វាគមន៍កម្មវិធី និងបាន លើកឡើងថាសម័យប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នីតិកាលទី២០ ទើបបញ្ចប់យ៉ាងជោគជ័យនៅក្រុងប៉េកាំង។ នេះជាចំណុច សំខាន់សម្រាប់ប្រទេសចិនក្នុងយុគសម័យថ្មី។ ការធ្វើឱ្យស៊ីជម្រៅគ្រប់ជ្រុងជ្រោយនូវកំណែទម្រង់របស់ចិនក្នុងយុគសម័យថ្មី ជាមធ្យោបាយគន្លឹះ ដែលប្រើប្រាស់ទំនើបកម្ម បែបផែនចិនជំរុញដោយគ្រប់ជ្រុងជ្រោយនូវការងើបឡើងវិញនៃប្រជាជាតិ និងកិច្ចកសាងប្រទេសជាតិដ៏ខ្លាំងក្លា ហើយក៏នឹងផ្ដល់ជំនួយថ្មីដល់មាគ៌ាស្វែងរកទំនើបកម្ម និង ប្រព័ន្ធសង្គមកាន់តែល្អ របស់មនុស្សជាតិ ផ្ដល់កាលានុវត្តភាពថ្មី ដល់ការអភិវឌ្ឍន៍គ្រប់ប្រទេសទាំងអស់។ ឯកឧត្តម វ៉ាង វិនពីនឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានចាត់ទុកវេទិកានេះ ពិតជាបានជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជា និងចិនកាន់តែរឹងមាំ។ ជាពិសេសបានចែករំលែក និងជជែកពិភាក្សាជាមួយអ្នកទាំងអស់គ្នានូវអត្ថន័យស្មារតី ក៏ដូចជាការបំផុសគំនិតសម្រាប់ពួកយើង កើតចេញពីកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិម បក្សកម្មុយនិស្តចិននីតិកាលទី២០។ […]

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ការបណ្តុះ និងដាំកូនត្នោតចូលលរួមថែរក្សាការពាររុក្ខាជាតិ និងបង្កើនគម្របបៃតងនៅកម្ពុជា

ព័ត៌មានជាតិ August 4, 2024 04/08/2024

(កំពត)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០២៤ បានចែករំលែកនូវក្តីស្រឡាញ់ របៀបបណ្តុះនិងដាំត្នោតជាមួយគ្រួសារបរិស្ថាន នៅក្នុងស្រុកជុំគីរី ខេត្តកំពត។ ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា មន្ទីរបរិស្ថានរាជធានី ខេត្តទាំង២៥ បានត្រៀមថ្នាល សម្រាប់បណ្តុះកូនត្នោតរួចជាស្រេច ជាមួយការបណ្តុះកូនឈើ សម្រាប់ចែកជូនប្រជាពលរដ្ឋ នៅឆ្នាំក្រោយៗ បន្តបន្ទាប់ ដើម្បីបណ្តុះផ្នតគំនិត ពន្លកបៃតង ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចគោលដៅប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន ៦០% នៅឆ្នាំ២០៥០។សូមបញ្ជាក់ថា លោកបណ្ឌិត អ៊ាង សុផល្លែត បានបង្កើតថ្នាលបណ្តុះកូនត្នោត និងបានដាំត្នោតចំនួនបានរាប់ម៉ឺនដើម នៅក្នុងភូមិសាស្រ្តស្រុកជុំគីរី ខេត្តកំពត។ លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំរុក្ខរបស់ជាតិនេះ ក្នុងគោលបំណងលើកស្ទួយតម្លៃ វប្បធម៌ជាតិខ្មែរ ដែលបានផ្សារភ្ជាប់នឹងរុក្ខរបស់ជាតិខ្មែរ។ ជាមួយគ្នានេះ ការដាំត្នោតជាចំការ និងតាមការធ្វើទំនើបកម្មក្នុងការដាំ គឺដាំជាជួរ ដោយមានគម្លាតគម្លាត ៤,៥ម៉ែត្រ ពីមួយដើមទៅមួយដើមទៀត និងគម្លាត ៥ម៉ែត្រ ពីជួមួយទៅជួមួយទៀត។ វិធីសាស្រ្តនេះផ្តល់ភាពងាយស្រួលក្នុងការប្រមូលផល និង អាចជួយឱ្យប្រជាពលរដ្ឋរកចំណូលបាន។ […]