By: Nisaiy KP

វត្តអារាមជាង៥០នៅស្រុកស្រីសន្ធរ ត្រៀមអបអរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

ព័ត៌មានជាតិ August 4, 2024 04/08/2024

(កំពង់ចាម)៖ ព្រះសង្ឃ និងពុទ្ធបរិស័ទ គង់ និងចំណុះឲ្យវត្តអារាមប្រមាណជា ៥០វត្ត នៅទូទាំង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការចូលរួមអបអរសាទរ ការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាង មុខនេះ ដែលនឹងក្លាយជាសមិទ្ធផលប្រវត្តិសាស្ត្ររបស់កម្ពុជា ។ ព្រះវិសុទ្ធមុនី រស់ លីមខូយ ព្រះរាជាគណៈថ្នាក់កិត្តិយស អនុគណស្រុកស្រីសន្ធរ និង ជាព្រះគ្រូចៅអធិការវត្តកោះកែវ មានសង្ឃដីកាថា បន្ទាប់ពីមានសារចរណែនាំពីរាជរដ្ឋាភិបាល ព្រះអង្គបានធ្វើការកោះប្រជុំព្រះសង្ឃ អាចារ្យ គណៈកម្មកាវត្ត ស្ថិតក្នុងស្រុកស្រីសន្ធរចំនួន៥០ វត្ត រួមទាំងពុទ្ធបរិស័ទ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាដើម ត្រៀមលក្ខណៈចូលរួមអបអរ សាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ខណៈវត្តកោះកែវនឹងមានការទូងស្គរ វាយជូង វាយរគាំង ការកាន់ទង់ជាតិ ទង់សាសនាដែលនឹងមានព្រះសង្ឃ និងពុទ្ធបរិស័ទ ចូលរួមប្រមាណជាង ១ពាន់នាក់ ។ ព្រះអង្គមានថេរៈដីកាបន្តថា ទន្ទឹមនោះ នៅក្នុងការជួបជុំជូនដំណឹងនេះ ព្រះអង្គក៏បាន បញ្ជ្រៀបពីខ្លឹមសារ នៃអត្ថប្រយោជន៍ដ៏មហាសាល ដែលជាចក្ខុវិស័យដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី […]

រថភ្លើងដាច់ចេញពីទូក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

ព័ត៌មានជាតិ August 4, 2024 04/08/2024

(ពោធិ៍សាត់)៖ រថភ្លើងមួយខ្សែពេលកំពុងបើកតាមផ្លូវ ស្រាប់តែដាច់ក្បាលចេញពីទូ ក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង តែសំណាងមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។ ហេតុការណ៍រថភ្លើងក្រឡាប់ធ្លាក់ផ្លូវនេះ បានកើតឡើងនៅវេលាទាបភ្លឺ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ត្រង់ចំណុចមុខវត្តបំណក់ ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យខូចខាតទូស៊ីទែន៤, ទូកុងតឺន័រ១ (ដាក់ស្រូវ) ទូទទេ២ (មិនបណ្ដាលឲ្យរងរបួសមនុស្សទេ)។ អ្នកបើករថភ្លើងឈ្មោះ តៃ វីរីយ៉ា អាយុ៥៨ឆ្នាំ រស់នៅភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមរបាយការណ៍របស់សមត្ថកិច្ច រថភ្លើងក្រោយពេលក្រឡាប់ក្បាលបានអូស១១ទូ ចម្ងាយ២០០ម៉ែត្រពីទូលក្រឡាប់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ឧកញ៉ា ស្រី ចាន់ថន បានអំពាវនាវដល់សមាគមន៍ឧកញ៉ាចូលរួមថវិកាដើម្បីសាងសង់ផ្លូវនៅតាមព្រំដែន

ព័ត៌មានជាតិ August 4, 2024 04/08/2024

(ភ្នំពេញ)៖ ឧកញ៉ា ស្រី ចាន់ថន អនុប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ បានបង្ហោះសារនៅលើគណនីរបស់ខ្លួន ក្នុងគោលបំណងអំពាវនាវឱ្យសមាគមន៍ឧកញ៉ាចូលរួមថវិកាដើម្បីសាងសង់ផ្លូវនៅតាមព្រំដែន។ លោក ឧកញ៉ា បានលើកឡើងដូច្នេះថា “ការចូលរួមនឹងជាគំនិតយោបល់របស់ខ្ញុំ។ ខ្ញុំស្នើសូមអោយសមាគមនឧកញ៉ាចូលរួមដើម្បីប្រយោជន៍ជាតិតែមួយ– ឧកញ៉ា ចូលរួមមួយឆ្នាំ ៣,០០០០$ (បីម៉ឺនដុល្លា)– អ្នកឧកញ៉ា ចូលរួមមួយឆ្នាំ ៦,០០០០$ (ប្រាំមួយម៉ឺនដុល្លា)– លោកអ្នកឧកញ៉ា ចូលរួមមួយឆ្នាំ ១២,០០០០$ (ដប់ពីរម៉ឺនដុល្លា) គោលបំណង បានថវិកាដែលបានទៅធ្វើផ្លូវតាមព្រំដែនទាំងអស់នេះជាជំហ៊ានទី១។” តាមរយៈការលើកឡើងរបស់ ឧកញ៉ា ស្រី ចាន់ថន ឃើញថាមានសន្ទុះនៃការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើន៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត

លោក ពូទីន សន្យាផ្ដល់ការគាំទ្រដល់កូរ៉េខាងជើង ដែលរងគ្រោះដោយសារទឹកជំនន់

ព័ត៌មានអន្តរជាតិ August 4, 2024 04/08/2024

(មូស្គូ)៖ វិមានក្រឹមឡាំង បាននិយាយថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសៅរ៍ ទី៣ ខែសីហា បានផ្ញើសាររំលែកទុក្ខទៅកាន់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ពាក់ព័ន្ធនឹងគ្រោះទឹកជំនន់ដែលបានបណ្ដាលឱ្យមានមនុស្សស្លាប់ និងបង្កការខូចខាតដល់ផ្ទះរាប់ពាន់ខ្នង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។ ជាការឆ្លើយតប កូរ៉េខាងជើងនៅថ្ងៃអាទិត្យ ទី៤ ខែសីហានេះបានឱ្យដឹងថាលោក ពូទីន ក៏មានបំណងផ្ដល់ជំនួយមនុស្សធម៌ភ្លាមៗផងដែរ ដោយធ្វើឱ្យលោក គីម មានអារម្មណ៍រំភើបយ៉ាងពិសេសចំពោះមិត្តដ៏ពិតប្រាកដម្នាក់។ ទីក្រុងព្យុងយ៉ាងបានអះអាងថាភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃទី២៧ ខែកក្កដា បានបណ្ដាលឱ្យមានមនុស្ស ស្លាប់ តែមិនបានបញ្ជាក់ចំនួននោះទេ ហើយដីស្រែចម្ការមួយផ្នែកធំ និងផ្ទះរាប់ពាន់ខ្នងស្ថិតនៅភាគខាងជើងនៃប្រទេសជាប់ព្រំដែនជាមួយចិនបានលិចលង់។ នៅក្នុងសារមួយបង្ហោះលើបណ្ដាញ Telegram លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសូមផ្ញើនូវក្ដីអាណិតអាសូរ និងផ្ដល់ការគាំទ្រទៅដល់អ្នកដែលបានបាត់បង់ មនុស្សជាទីស្រឡាញ់ដោយសារតែព្យុះ។ អ្នកអាចពឹងពាក់លើការជួយ និងការគាំទ្ររបស់យើងជានិច្ច»។ គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA​ លោក គីម ជុងអ៊ុន បានអរគុណ លោក ពូទីន នូវទឹកចិត្តដ៏ប្រពៃ តែលោកបានបញ្ជាក់ថាកូរ៉េខាងជើង បានត្រៀមផែនការរួចជាស្រេចដើម្បីដោះស្រាយស្ថានការណ៍បច្ចុប្បន្ន […]

ចំណេះដឹងទូទៅ៖ តើជនបរទេសរូបណាដែលបានមកដល់ «តំបន់ប្រាសាទកោះកេរ» មុនគេបង្អស់?

ចំណេះដឹង August 4, 2024 04/08/2024

(ភ្នំពេញ)៖ តំបន់ប្រាសាទកោះកេរ គឺជាអតីតរាជធានីបុរាណនាសតវត្សទី១០ ប៉ុន្តែនៅចុងសតវត្សទី១០ ព្រះរាជាខ្មែរក៏បានចាកចេញពីកោះកេរនេះមកក្រុងអង្គរវិញ។ លុះដល់សតវត្សទី១៩ ក៏មានជនជាតិអឺរ៉ុបបានទៅដល់តំបន់ប្រាសាទដ៏អស្ចារ្យនេះ។ តើអ្នកដឹងទេថា ជនបរទេសរូបណាដែលបានទៅដល់តំបន់រាជធានីកោះកេរមុនគេបង្អស់? តំបន់កោះកេរ មានចម្ងាយប្រមាណ៧០គីឡូម៉ែត្រ ភាគឦសានរាជធានីអង្គរ ដោយបច្ចុប្បន្នស្ថិតក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ តំបន់កោះកេរធ្លាប់មានឈ្មោះដើមជាភាសាខ្មែរបុរាណថា «ឆោកគគ៌្យរ» ឬ «ឆោកគគីរ» ដែលជាទីប្រជុំជនមួយរបស់អាណាចក្រខ្មែរនាសម័យអង្គរ។ ប៉ុន្តែនៅពេលព្រះបាទជ័យវម៌្មទី៤ (ជ័យវរ្ម័នទី៤) តាំងរាជធានីនៅតំបន់នេះ ព្រះអង្គក៏បានប្រសិទ្ធនាមថ្មីដល់រាជធានីនេះថា «លិង្គបុរៈ»។ ខណៈដែលប្រទេសកម្ពុជាធ្លាក់ក្រោមអាណាព្យាបាល និងអាណានិគមនិយមបារាំង ក៏មានអ្នកស្រាវជ្រាវជនជាតិបារាំងចូលទៅដល់តំបន់កោះកេរនេះជាបន្តបន្ទាប់ ក្នុងនោះមានជាងគំនូរជនជាតិបារាំងម្នាក់ គឺលោក ល្វី ដឺឡាព័រ (Louis De Laporte) បានធ្វើដំណើរទៅដល់តំបន់ប្រាសាទកោះកេរដំបូងគេបង្អស់នៅឆ្នាំគ្រិស្ដសករាជ១៨៧៣។ លោក ល្វី ដឺឡាព័រ បានហៅទីនោះថា បន្ទាយកកែវ (Banteay Ka-Keo)។ លោកបានសិក្សាស្រាវជ្រាវនៅតំបន់នេះអស់ពេលជាច្រើនឆ្នាំ។ ក្រោយមក លោកក៏បានសរសេរជាសៀវភៅមួយក្បាល «សៀវភៅ Voyage au Cambodge- Architectures Khmers» បកប្រែជាខេមរភាសាថា «ការធ្វើដំណើរនៅកម្ពុជា- ស្ថាបត្យកម្មខ្មែរ» ដែលបានបោះពុម្ភផ្សាយនៅគ្រិស្ដសករាជ១៨៨០។ នៅអំលុងឆ្នាំគ្រិស្ដសករាជ១៨៨២ ក៏មានអ្នកប្រាជ្ញខាងភាសាវិទ្យាជនជាតិបារាំងម្នាក់ទៀត គឺលោក អេជែន អៃម៉ូនីញ៉េ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលមិនដែលព្រងើយកន្តើយ​អំពីកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិឡើយ

ព័ត៌មានជាតិ August 4, 2024 04/08/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា ជានិច្ចកាលមិនដែលព្រងើយកន្តើយអំពីកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិនោះឡើយ។ ការបន្តគូសរំលេចពីស្មារតីក្នុងកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាការឆ្លើយតបមួយទៅនឹងបារម្ភរបស់ប្រជាពលរដ្ឋខ្មែរពាក់ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ CLV-DTA។ ការគូសបញ្ជាក់ពីស្មារតីក្នុងកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិហើយនាព្រឹកថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះភ្ជាប់ជាមួយរូបភាពមួយសន្លឹក ដែលសម្តេច​ថតជាមួយ​កងទ័ព និងអ្នកសារព័ត៌មានកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ពេលសម្តេចអញ្ជើញចុះ​ពិនិត្យ​ភូមិសាស្ត្រព្រំដែនកម្ពុជា-ឡាវ ក្នុងទឹកដីខេត្តស្ទឹងត្រែង។ សម្តេចធិបតី បានរំលឹកថា រូបថតនេះ ថតពេលសម្តេចចុះទៅពិនិត្យភូមិសាស្ត្រដើម្បីកសាងប្រៀបការពារជាតិ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួននៅក្នុងតំបន់អូរអាឡៃ ក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនឡាវ ក៏ដូចជា​ហេដ្ឋា​រចនា​សម្ព័ន្ធតភ្ជាប់ពីតំបន់នោះ មកតំបន់ផ្ទៃក្នុងនៃខេត្តស្ទឹងត្រែង។ តាមរយៈរូបភាពនេះ ជាសក្ខីភាពថា កិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ត្រូវបានរាជរដ្ឋា​ភិបាល​គិតជាប់ជា​ប្រចាំ ហើយមិនត្រឹមតែជាគោលនយោបាយនោះទេ តែបានអនុវត្តន៍ជាក់ស្តែងតាមរយៈយុទ្ធសាស្ត្រ​នានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដូចជាការរៀបចំមូលដ្ឋានទ័ព ការកសាងហេដ្ឋារចនាសម្ព័ន្ធតាម​ព្រំ​ដែន កិច្ចអភិវឌ្ឍន៍តាមតំបន់ព្រំដែន និងការប្រែក្លាយតំបន់ព្រំដែនពីអតីតតំបន់ប្រយុទ្ធគ្នា ទៅជាតំបន់ឧស្សា​ហកម្មជាដើម។ សូមរំលឹកថា រូបថតដែលសម្តេចធិបតី ហ៊ុន ម៉ាណែត […]

ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីជំងឺផ្តាសាយបក្សីលើក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ទៀត ដែលរស់នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង

ព័ត៌មានជាតិ August 4, 2024 04/08/2024

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីជំងឺផ្តាសាយបក្សី លើក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ទៀត ដែលរស់នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងសុខាភិបាលថា មានអ្នកជំងឺផ្តាសាយបក្សី កើតលើក្មេងស្រីអាយុ១៦ឆ្នាំ ចំនួន ០១ករណីទៀត និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ H5N1 ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិចំការលាវ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ក្មេងស្រីនេះមានគ្រុនក្តៅ ក្អក ឈឺបំពង់ក ហត់ ពិបាកដកដង្ហើម។ បច្ចុប្បន្នស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរ និងកំពុងទទួលបានការថែទាំ យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា ប្រហែល៤ថ្ងៃមុនចាប់ផ្តើមឈឺ នៅផ្ទះអ្នកជិតខាង និងនៅផ្ទះអ្នកជំងឺមានមាន់ទាងាប់ចំនួន៩ក្បាល ហើយបានយកមកធ្វើម្ហូបបរិភោគ ក្មេងស្រី បានប៉ះពាល់ និងកាន់មាន់ងាប់។ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតប ទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លងទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ […]

រដ្ឋមន្ដ្រីសុខាភិបាល៖ អត្រាស្លាប់នៃជំងឺមិនឆ្លងមានជាង៥០% ពិសេសលើជំងឺសរសៃឈាមបេះដូង, អំពាវនាវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការបរិភោគអាហារប្រចាំថ្ងៃ

ព័ត៌មានជាតិ August 4, 2024 04/08/2024

(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ លើជំងឺស្ទះសរសៃឈាមបេះដូង ព្រោះបច្ចុប្បន្ននេះ អត្រាស្លាប់នៃជំងឺមិនឆ្លងមានលើសពី៥០% ដែលភាពច្រើន គឺជំងឺសរសៃឈាម និងជំងឺបេះដូង ដែលទាមទារឱ្យប្រជាពលរដ្ឋ ត្រូវការប្រុងប្រយ័ត្នការហូបចុកប្រចាំថ្ងៃ ត្រូវពិសា តិចអំបិល តិចស្ករ និងតិចខ្លាញ់។ ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញបើកសន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំលើកទី៨ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា ក្រោមប្រធានបទ «ការព្យាបាលជំងឺបេះដូង និងសរសៃឈាមក្នុងបរិបទសុខាភិបាលឌីជីថល – Advanced Cardiovascular Management in Digital Transformation» ដែលមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង នាយកមន្ទីរពេទ្យជាតិ នាយកមជ្ឈមណ្ឌលជាតិ និងគណៈគ្រូពេទ្យកម្ពុជា រួមទាំងអង្កការដៃគូជាច្រើនទៀត នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤។ លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា ការហូបចុក និងរបៀបនៃការរស់នៅប្រចាំថ្ងៃពិតជាសំខាន់ណាស់ ដែលទាមទារឱ្យបងប្អូនប្រជាពលរដ្ឋយើងត្រូវមានការយល់ដឹង។ ការបរិភោគខ្លាញ់ច្រើន ស្ករឬអំបិលច្រើន ពិសាគ្រឿងស្រវឹង ឬជក់បារី វាអាចបណ្ដាលឱ្យមានជំងឺផ្សេងៗ ដែលជំរុញឱ្យកើតជំងឺសរសៃឈាមបេះដូង។ បច្ចុប្បន្ននេះ អត្រាស្លាប់ដោយជំងឺមិនឆ្លងមានលើសពី៥០% ជាពិសេសគឺជំងឺសរសៃឈាមបេះដូង និងជំងឺបេះដូង»។ ក្នុងឱកាសនោះលោកសាស្ដ្រចារ្យបានបានស្នើឱ្យក្រុមគ្រូពេទ្យទាំងអស់ ជាពិសេសគ្រូពេទ្យេឯកទេសបេះដូង […]

រដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ អញ្ជើញចុះពិនិត្យស្ថានភាពរំ​ដោះទឹក និង​ពង្វាងទឹក​​នៅតាមស្ទឹង​ និង​​​​ប្រឡាយ​ក្នុងភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ​

ព័ត៌មានជាតិ August 4, 2024 04/08/2024

(ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍​ ១៤រោច​ ខែ​អាសាឍ​ ឆ្នាំ​រោង​ ឆស័ក​ ពុទ្ធសករាជ​ ២៥៦៨​ ត្រូវនឹងថ្ងៃទី​៣​ ខែ​សីហា ឆ្នាំ​២០២៤​​ នេះ​ លោក ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ អមដំណើរដោយថ្នាក់ដឹកនាំ​ មន្ត្រីបច្ចេកទេស​ក្រសួង និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយមខេត្តកំពង់ស្ពឺ​ ព្រមទាំងលោក​ ជាម​ ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និង​អាជ្ញាធរមូលដ្ឋាន​ ​​បានអញ្ជើញចុះពិនិត្យស្ថានភាពរំដោះទឹក​ ពង្វាងទឹក​​នៅតាមស្ទឹង និង​ប្រឡាយមួយចំនួន​ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ​​។​ ក្នុងឱកាសនោះ​​​ លោករដ្ឋមន្ត្រី​ និង​ក្រុមការងារបានអញ្ជើញ​ចុះពិនិត្យ​ស្ថានភាពទឹក​នៅការដ្ឋានគម្រោង​​​​ ប្រព័ន្ធដោះ​ទឹកស្ទឹងតូច​ ក្នុងភូមិសាស្ត្រ​ភូមិស្រែកក់ ឃុំរលាំងចក​​ និង​ការដ្ឋានប្រឡាយមេរលាំងជ្រៃខាងត្បូង​(រលាំងជ្រៃ​-ស្លាគូ) ស្ថិត​ក្នុងឃុំកាហែង ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ​។​ សូមជម្រាបថា​ ប្រព័ន្ធដោះទឹក​ស្ទឹងតូច​មានប្រវែង​ ៥១គីឡូម៉ែត្រ​ មានសក្តានុពលពង្វាងទឹកពីស្ទឹងព្រែកត្នោត​ ​ប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទី​ តាមស្ទឹងតូចក្នុងខេត្តកំពង់ស្ពឺ និង​ខេត្តកណ្តាលឆ្ពោះ​​ទៅកាន់​ទន្លេបាទីក្នុងភូមិសាស្ត្រ​ខេត្តតាកែវ និង​បន្តហូរ​ធ្លាក់ទៅទន្លេបាសាក់​។​ ដោយឡែក​ប្រឡាយ​មេរលាំងជ្រៃខាងត្បូងឬប្រឡាយមេរលាំងជ្រៃស្លាគូ​ ប្រវែង​ជាង ៦០គីឡូម៉ែត្រ​ ជួយពង្វាងទឹក​ចេញពីស្ទឹងព្រែកត្នោត​ ពី​ប៉ែកខាងលើនៃខេត្តកំពង់ស្ពឺ​ ក្នុងបរិមាណប្រមាណ ២០០ម៉ែត្រគូប​ក្នុង១វិនាទី​​​ ដើម្បីជួយ​រម្លែកទឹកចេញពីស្ទឹងព្រែកត្នោត […]

ខ្យល់កន្ត្រាក់បាក់រលំដើមឈើ លើផ្លូវជាតិលេខ៦២ និងលេខ៤

ព័ត៌មានជាតិ July 28, 2024 28/07/2024

(ព្រះវិហារ)៖ យ៉ាងហោចណាស់ដើមឈើចំនួន៥ដើម បានបាក់រលំលើផ្លូវ លើកំណាត់ផ្លូវជាតិលេខ៦២ និងកំណាត់ផ្លូវជាតិលេខ៤ ដោយសារបាតុភូតខ្យល់កន្ត្រាក់ខ្លាំង លាយឡំនិងភ្លៀង នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃនេះថា ដើមឈើចំនួន៥ដើម បានបាក់រលំលើផ្លូវជាតិលេខ៦២ ក្នុងភូមិសាស្ត្រស្រុកត្បែងមានជ័យ និងផ្លូវជាតិលេខ៦៤ក្នុងភូមិសាស្ត្រស្រុកគូលែន ខេត្តព្រះវិហារ។ ក្រោយទទួលបានព័ត៍មានស្តីពីការបាក់រលំដើមឈើលើផ្លូវ លោកបានចាត់ក្រុមការងារចុះទៅពិនិត្យភ្លាមៗ និងបានកាត់ចេញពីដងផ្លូវដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ពិសេសដើម្បីកាត់បន្ថយគ្រោះថ្នាក់ជាយថាហេតុដល់ប្រជាពលរដ្ឋ។ លោក សំ លាងទ្រី បានបញ្ជាក់បន្ថែមផងដែរថា មកដល់ពេលនេះដើមឈើដែលបាក់រលំលើផ្លូវត្រូវបានកាត់ចេញអស់ ប្រជាពលរដ្ឋអាចធ្វើចរាចរណ៍បានជាធម្មតា មិនមានបញ្ហាអ្វើនោះទេ។ លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋយើង ត្រូវបើកបរគោរពច្បាប់ចរាចរណ៍ជាប់ជានិច្ច ពិសេសកុំបើកបរលើសល្បឿនកំណត់ បើកបរស្ថិតក្នុងស្ថានភាពស្រវឹង និងវ៉ាជែងទាំងប្រថុយប្រថាន៕ ផ្ដល់សិទ្ធិដោយ៖ Freshnews