By: Nisaiy KP

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ អំពាវនាវម្ចាស់អាជីវកម្មដែលកំពុងរកស៊ីដោយគ្មានអាជ្ញាបណ្ណ មកស្នើសុំអាជ្ញាបណ្ណឱ្យបានត្រឹមត្រូវ, ការប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ គឺជាអំពើល្មើស

ព័ត៌មានជាតិ July 14, 2024 14/07/2024

(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយអំពាវនាវដល់ម្ចាស់អាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារ សហកម្មសិទ្ធិ អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ អាជីវកម្មបញ្ចាំ និងអាជីវកម្មប្រាតិភោគ ដោយអនុប្បទាន ដែលកំពុងធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ ត្រូវមកបំពេញបែបបទ និងនីតិវិធីស្នើសុំអាជ្ញាបណ្ណ ឱ្យបានត្រឹមត្រូវ។ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បញ្ជាក់ថា ការប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណគឺជាអំពើល្មើស ដែលត្រូវចាត់វិធានការរដ្ឋបាល និងទោសទណ្ឌស្របតាមបទប្បញ្ញត្តិជាធរមាន។ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បន្ថែមថា «ដើម្បីទប់ស្កាត់នូវសកម្មភាពប្រកបអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណ ព្រមទាំងលើកទឹកចិត្តដល់ ការធ្វើធុរកិច្ចប្រកបដោយសុចរិត ន.អ.ប. សូមក្រើនរំលឹកដល់ម្ចាស់ក្រុមហ៊ុន/សហគ្រាស/គម្រោង ដែលប្រកប អាជីវកម្មគ្មានអាជ្ញាបណ្ណពី ន.អ.ប. ត្រូវមកបំពេញបែបបទ និងនីតិវិធីស្នើសុំអាជ្ញាបណ្ណនៅអគារ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លេខ១៦៨F ជាន់ទី៧ ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

UPDATE: លោក ដូណាល់ ត្រាំ មានសុវត្ថិភាព ក្រោយរងការបាញ់ប្រហារប៉ងធ្វើឃា.ត ខណៈខ្មាន់កាំភ្លើងបាត់បង់ជីវិត

ព័ត៌មានអន្តរជាតិ July 14, 2024 14/07/2024

(វ៉ាស៉ីនតោន)៖ អំឡុងព្រឹត្តិការណ៍ជួបជុំក្រុមអ្នកគាំទ្រ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក) លោក ដូណាល់ ត្រាំ ដែលជាអតីតមេដឹកនាំអាមេរិក​ ហើយបច្ចុប្បន្នជាបេក្ខជនប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោតនៅប៉ុន្មានខែ ខាងមុខនេះ បានរងរបួសស្រាល បន្ទាប់ពីគ្រាប់កាំភ្លើងបានហោះឆាបចំស្លឹកត្រចៀករបស់លោក ក្នុងការសកម្មភាពដែលទំនងជា ការប៉ុនប៉ងធ្វើឃាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០២៤។ ទីភ្នាក់ងារ Secret Service បានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថា ខ្មាន់កាំភ្លើងដែលធ្វើសកម្មភាពបាញ់ប្រហារខាងលើ​ បានបាត់បង់ជីវិតហើយ ស្របពេលអ្នកចូលរួមព្រឹត្តិការណ៍ម្នាក់ ក៏បានស្លាប់ផងដែរ រីឯ២នាក់ទៀតបានរងរបួស។ ក្រោយរួចខ្លួនពី ការប៉ុនប៉ងធ្វើឃាតនោះ លោក ត្រាំ បាន​បង្ហោះសារលើប្រព័ន្ធ Truth Social របស់លោក យ៉ាងដូច្នេះថា «ខ្ញុំត្រូវបានគេបាញ់ ដោយគ្រាប់កាំភ្លើង បានហោះទម្លុះផ្នែកខាងលើ នៃស្លឹកត្រចៀកខាងស្តាំរបស់ខ្ញុំ។ ឈាមបានហូរចេញមកច្រើន»។ នៅពេលស្នូរកាំភ្លើងបន្លឺឡើង លោក ត្រាំ ត្រូវគេមើលឃើញថា បានយកដៃខ្ទប់ត្រចៀកខាងស្តាំរបស់លោក រួចហើយក៏ក្រាបចុះ។ ភ្លាមៗ ក្រុមភ្នាក់ងារ Secret Service ក៏បានស្ទុះមកឡោមព័ទ្ធការពាររូបលោក។ […]

ចំណេះដឹងទូទៅ៖ ប្រាសាទបក្សីចាំក្រុង មានសិលាចារឹកនិទានពីការផ្សារភ្ជាប់រាជវង្សនគរភ្នំនិងចេនឡា

ចំណេះដឹង July 14, 2024 14/07/2024

(ភ្នំពេញ)៖ សិលាចារឹកនៅប្រាសាទបក្សីចាំក្រុងបានផ្ដល់ព័ត៌មានគួរជាទីចាប់អារម្មណ៍ក្រៃលែង ព្រោះមាននិទានអំពីការផ្សារភ្ជាប់រវាងរាជវង្សសោមវង្ស (រាជវង្សនៅនគរភ្នំ) ជាមួយរាជវង្សសូរ្យវង្ស (រាជវង្សនៅនគរចេនឡា) ព្រមទាំងដើមកំណើតនៃឈ្មោះប្រទេសកម្ពុជាផងដែរ។ ប្រាសាទបក្សីចាំក្រុង (មិនស្គាល់ឈ្មោះដើម) ត្រូវបានកសាងឡើងដំបូងក្នុងរាជ្យព្រះបាទហស៌វរ្ម័នទី១ ឬហស៌វម៌្មទី១ (៩១០-៩២២) ដែលព្រះអង្គគឺជាព្រះរាជបុត្រមួយអង្គក្នុងចំណោមព្រះរាជបុត្ររបស់ព្រះបាទយសោវរ្ម័នទី១ ឬយសោវម៌្មទី១ (៨៨៩-៩១០)។ ព្រះបាទយសោវរ្ម័នទី១ ជាក្សត្រដែលបានផ្លាស់រាជធានីពីហរិហរាល័យ (តំបន់រលួស) មកកាន់យសោធរបុរៈ (តំបន់អង្គរ) និងបានកសាងប្រាសាទភ្នំបាខែងសម្រាប់ជាប្រាសាទរាជ្យរបស់ទ្រង់។ នៅពេលព្រះបាទយសោវរ្ម័នទី១សោយទិវង្គតនៅឆ្នាំ៩១០នោះទៅ ព្រះបាទហស៌វរ្ម័នទី១ក៏បានឡើងសោយរាជ្យបន្ត។ នៅចុងរជ្ជកាល ពោលគឺនៅឆ្នាំ៩២១ ព្រះអង្គបានបញ្ជាឱ្យកសាងប្រាសាទបក្សីចាំក្រុង។ ប្រវត្តិវិទូ មីសែល ត្រាណេ បានឱ្យដឹងថា កាលជំនាន់កសាងដំបូងនោះ ប្រាសាទបក្សីចាំក្រុងពុំទាន់មានសិលាចារឹកអ្វីឡើយ។ លុះដល់រាជ្យព្រះបាទរាជេន្ទ្រវរ្ម័នទី២ ឬរាជេន្ទ្រវម៌្មទី២ (៩៤៤-៩៦៨) ព្រះអង្គក៏បានផ្លាស់រាជធានីពីលិង្គបុរៈ (តំបន់កោះកេរ្តិ៍) មកតាំងនៅយសោធរបុរៈ (តំបន់អង្គរ) វិញ ទើបព្រះអង្គឱ្យគេចារឹកកាព្យសំស្ក្រឹតនៅលើមេទ្វារ ដូចឃើញសព្វថ្ងៃនេះ នេះបានន័យថា ប្រាសាទបក្សីចាំក្រុងត្រូវបានបញ្ចប់ការកសាងក្នុងរាជ្យព្រះបាទរាជេន្ទ្រវរ្ម័នទី២។ លោក មីសែល ត្រាណេ បានបន្តថា ​នៅ​ផ្ទាំងមេទ្វារ​ខាងឆ្វេង និង​ស្តាំ​នៃ​​ប្រាសាទ គេ​ឃើញ​មាន​សិលាចារឹក​រៀបរាប់​អំពី​ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ​ជា​ចរន្ត​វប្បធម៌នា​សម័យបុរាណ​។ សារសំខាន់​នៃ​ផ្ទាំង​សិលាចារឹក​ទាំងពីរ​នេះ គឺ​ការបញ្ជាក់​អំពី​ការភ្ជាប់​សន្តតិវង្សនគរចេនឡា និងសន្តតិវង្ស​នគរ​ភ្នំ ពោលគឺ​រវាង​សូរ្យ​វង្ស និង​សោម​វង្ស​។ […]

បណ្ឌិត អ៊ាង សុផល្លែត៖ ពន្លកបៃតង ជាការបណ្តុះនូវផ្នត់គំនិតភាពបៃតងសម្រាប់កម្ពុជា ព្រមទាំងបណ្តុះស្មារតី និងផ្នត់គំនិតដល់សាធារណជនគ្រប់មជ្ឈដ្ឋាន ឱ្យស្រលាញ់ភាពបៃតង និងស្រឡាញ់ដើមឈើ

ព័ត៌មានជាតិ July 7, 2024 07/07/2024

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ការរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ពន្លកបៃតង គឺជាការបណ្តុះនូវផ្នត់គំនិតភាពបៃតងសម្រាប់កម្ពុជា ព្រមទាំងបណ្តុះស្មារតី និងផ្នត់គំនិតដល់សាធារណជនគ្រប់មជ្ឈដ្ឋាន ឱ្យស្រលាញ់ភាពបៃតង និងស្រឡាញ់ដើមឈើ។ ជាមួយគ្នានេះដែរ លោកបណ្ឌិតរដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ចូលរួមព្រឹត្តិការណ៍ពិព័រណ៍នេះ ឱ្យបានច្រើនកុះករ ជាពិសេសអាចទទួលបានកូនឈើចម្រុះទៅដាំនៅតាមគេហដ្ឋាន ដោយឥតគិតថ្លៃផងដែរ។ ​ខណៈក្រសួងបរិស្ថាន រួមជាមួយអង្គការដៃគូ បានរៀបចំកូនឈើចម្រុះចំនួន ៤៤,៥០០ដើម សម្រាប់ចែកជូនប្រជាពលរដ្ឋ។ ក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខអគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ និងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត។ ពិព័រណ៍ «ពន្លកបៃតង» រៀបចំឡើងដោយមានការតាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ និងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីការដាំឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា និងជំរុញការចូលរួមអភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធ ស្របនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើមុំយុទ្ធសាស្រ្តចំនួន៣គឺ […]

រដ្ឋមន្ត្រី កែវ រតនៈ៖ ការគ្រប់គ្រងការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យ ដោយភ្ជាប់ទៅបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈ សំដៅការពារការដាច់ភ្លើងតាមតំបន់ និងទូទាំងប្រទេស និងការពារមិនឱ្យឡើងថ្លៃភ្លើងទៅអ្នកដទៃ ដែលមិនបានដាក់ប្រព័ន្ធព្រះអាទិត្យ

ព័ត៌មានជាតិ July 7, 2024 07/07/2024

(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហោះវីដេអូមួយ ដោយពន្យល់អំពីភាពចាំបាច់បំផុត ក្នុងការគ្រប់គ្រងការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យ ដោយភ្ជាប់ទៅបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈ (បណ្តាញរដ្ឋ)។ លោករដ្ឋមន្ត្រីបញ្ជាក់ថា «ការគ្រប់គ្រងការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យ ដោយភ្ជាប់ទៅបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈ គឺសំដៅការពារការដាច់ភ្លើងតាមតំបន់ និងទូទាំងប្រទេស និងការពារមិនឱ្យឡើងថ្លៃភ្លើង ទៅអ្នកដទៃដែលមិនបានដាក់ប្រព័ន្ធព្រះអាទិត្យនោះ»។ លោកបញ្ជាក់ទៀតថា ការដាក់ប្រព័ន្ធនានា មិនភ្ជាប់ជាមួយបណ្តាញជាតិ និងការដាក់ប្រព័ន្ធតូចៗតាមលំនៅដ្ឋាន និងទីតាំងអាជីវកម្មដែលមានកម្រិតក្រោម ១០គីឡូវ៉ាត់ទោះភ្ជាប់ជាមួយបណ្តាញសាធារណៈក៏ដោយ មិនជាប់ការបង់ថ្លៃអគ្គិសនីបម្រុងនោះទេ។ ដូចនេះប្រជាពលរដ្ឋជាង ៩៥%ដែលប្រើប្រាស់អគ្គិសនីសម្រាប់លំនៅដ្ឋាន និងទីតាំងអាជីវកម្មនឹងមិនរងការប៉ះពាល់ ពីវិធានរបស់អាជ្ញាធរអគ្គិសនីថ្មីនោះឡើយ៕ សូមស្តាប់ការពន្យល់របស់លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល​ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ២០២៤​ដូចខាងក្រោម៖

យល់ដឹងពីជំនួញ៖ អ្នកជំនួញអង្ករលើកឡើងថា កំណើននៃការនាំចេញអង្ករកាន់តែប្រសើរ ទាមទារឱ្យមានកម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបទៅនឹងការផលិតសម្រាប់នាំចេញ 

ព័ត៌មានជាតិ July 7, 2024 07/07/2024

(ភ្នំពេញ)៖ លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន AMRU RICE បានលើកឡើងថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានបង្ហាញនិន្នាការកាន់តែប្រសើរឡើង ស្របពេលដែលការផលិតក៏កាន់តែទំនើប ដែលទាមទារឱ្យមានកម្លាំងពលកម្មជំនាញច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការនាំចេញ។ លោកបានលើកឡើងថា ការផលិតអង្ករសម្រាប់នាំចេញ កាន់តែទំនើបតាមលក្ខណៈបច្ចេកទេស។ ជាក់ស្តែងកន្លងមក ការសម្ងួតស្រូវត្រូវប្រើរយៈពេល ២៤ម៉ោង ប៉ុន្តែបច្ចុប្បន្ននេះបច្ចេកវិទ្យាកាន់តែទំនើប ការសម្ងួតស្រូវប្រើរយៈពេលតែ ១៨ម៉ោងប៉ុណ្ណោះ។ ស្របពេលដែលការវិវត្តិបច្ចេកវិទ្យានៃផលិតអង្ករ សម្រាប់នាំចេញកាន់តែទំនើប គឺតម្រូវឱ្យមានកម្លាំងពលកម្មជំនាញ ដើម្បីប្រតិបត្តិការ ឬបញ្ជាទៅលើម៉ាស៊ីនស្វ័យប្រវត្តិ។ លោកបន្តថា បច្ចុប្បន្ននេះ អ្នកធ្វើការនៅក្នុងរោងម៉ាស៊ីន ដែលមានជំនាញបែបមេកានិក ទទួលបានប្រាក់ខែមិនតិចនោះទេ ហើយការងាររបស់ពួកគេក៏មាននិរន្តភាព។ ដូច្នេះហើយកម្លាំងពលកម្មក្នុងវិស័យនេះ គួរតែរៀនជំនាញបន្ថែម ទាក់ទងនឹងការប្រតិបត្តិការទៅលើម៉ាស៊ីនស្វ័យប្រវត្តិ។ លោកលើកទឹកឱ្យមានការបណ្តុះបណ្តាលបន្ថែម ដល់កម្លាំងពលកម្មកម្ពុជា ឱ្យមានជំនាញបែបមេកានិកឱ្យកាន់ច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការផលិតសម្រាប់នាំចេញអង្ករ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ជប៉ុន ផ្តល់ជំនួយ និងកម្ចីការប្រាក់ទាបជាង៦០លានដុល្លារដល់កម្ពុជា សម្រាប់អនុវត្តគម្រោងចំនួន២

ព័ត៌មានជាតិ July 7, 2024 07/07/2024

(ភ្នំពេញ)៖ កម្ពុជា-ជប៉ុន ទើបនឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារចំនួន២ទៀត ក្នុងដំណើរទស្សនកិច្ចរបស់ លោកស្រី ខាមីខាវ៉ា យ៉ូកុ(KAMIKAWA Yoko) រដ្ឋមន្រ្តីការបរទេសជប៉ុន មកកាន់ប្រទេសកម្ពុជា។ ឯកសារទាំងនេះ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព រដ្ឋមន្រ្តីការបរទេសកម្ពុជា-ជប៉ុន ដោយរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយ និងឥណទានសម្បទានដែលមានទឹកប្រាក់ប្រមាណជាង៦០លានដុល្លារអាមេរិក ដល់កម្ពុជា សម្រាប់អនុវត្តលើគម្រោង២។ សេចក្តីប្រកាសរបស់ក្រសួងការបរទេស អំពីលទ្ធផល នៃទស្សនកិច្ចនេះ បានឱ្យដឹងថា បន្ទាប់ពីជំនួបប្រកបដោយផ្លែផ្កាខាងលើ លោកឧបនាយករដ្ឋមន្ត្រី និង លោកស្រី ខាមីខាវ៉ា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពី (១)៖ ការផ្តល់ហិរញ្ញប្បទានឥតសំណង (ប្រមាណ ២,៧ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្តគម្រោងអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស និង (២)៖ ការផ្តល់ឥណទានសម្បទានប្រាក់យ៉េន (ប្រមាណ ៥៩,៦ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ (ឆ្លាម្អម- បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) (III)។ ក្រៅពីឯកសារ២ខាងលើ រដ្ឋាភិបាលជប៉ុន បានប្រកាសថា នឹងផ្តល់ហិរញ្ញប្បទានប្រមាណ ៨.០០០ (ប្រាំបីពាន់) លានយ៉េន […]

ប្រជាពលរដ្ឋដំឡើងសូឡាលើដំបូលផ្ទះ ដែលភ្ជាប់ជាមួយបណ្ដាញរដ្ឋកុំបារម្ភ សូមរួសរាន់មកប្រកាសឱ្យទាន់ពេល ដើម្បីទទួលបានអត្ថប្រយោជន៍ ពីភាពស្របច្បាប់ និងមិនតម្រូវឱ្យបង់ថ្លៃនោះទេ

ព័ត៌មានជាតិ July 7, 2024 07/07/2024

(ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋអ្នកដំឡើង-ប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ (ប្រព័ន្ធសូឡា) លើដំបូលផ្ទះ ដែលភ្ជាប់ជាមួយបណ្ដាញអគ្គិសនីជាតិ សូមកុំរួសរាន់មកធ្វើស្វ័យប្រកាសឱ្យបានទាន់ពេលក្នុងឆ្នាំដំបូងនេះ ដើម្បីទទួលបានភាពស្របច្បាប់ ដោយស្វ័យប្រវត្តិ និងមិនតម្រូវឱ្យបង់ថ្លៃអ្វីទាំងអស់។ ការអំពាវនាវនេះ ធ្វើឡើងក្នុងសន្និសីទបំភ្លឺជុំវិញការតម្រូវឱ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដែលពុំមានការអនុញ្ញាត មកដាក់ពាក្យស្វ័យប្រកាស នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរអគ្គិសនីកម្ពុជា។ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងថា អាជ្ញាអគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីឱ្យអ្នកប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ មកធ្វើស្វ័យប្រកាស នៅអាជ្ញាអគ្គិសនីកម្ពុជា ដើម្បីដឹងពីចំនួនអ្នកប្រើប្រាស់ ពីទីតាំងដែលដាក់ឱ្យប្រើប្រាស់ ហើយងាយស្រួលក្នុងការគ្រប់គ្រងថាមពលជាបណ្ដាញ និងគ្រប់គ្រងសុវត្ថិភាពនៅពេលចាំបាច់។ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបានបន្តថា មកដល់ពេលនេះ មានអ្នកធ្វើស្វ័យប្រកាសត្រឹមតែ៩៤នាក់/អង្គភាពនោះទេ ខណៈចំនួនទីតាំងប្រើប្រាស់គឺនៅមានច្រើនទៀតណាស់។ អ្នកធ្វើស្វ័យប្រកាសត្រឹមតែ៩៤នាក់/អង្គភាពនោះ ទទួលបានការអនុញ្ញាតក្លាយជាអ្នកប្រើប្រាស់ផ្ទាំងសូឡាដោយស្របច្បាប់។ ចំពោះអ្នកមិនទាន់មកធ្វើស្វ័យប្រកាស និងដែលមិនទាន់ទទួលបានការអនុញ្ញាត នឹងប្រឈមនឹងផ្នែកច្បាប់នានា។ លោក យឹម វិសិដ្ឋ បានបន្តទៀតថា ដោយមើលឃើញពីចំនួនតិចតួចនេះហើយ ទើបអាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងជាលើកទី២ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ […]

មន្ដ្រីជាន់ខ្ពស់៖ ភាពចាំបាច់ត្រូវប្រកាសពីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដើម្បីងាយគ្រប់គ្រងទិន្នន័យ រក្សាស្ថិរភាពចរន្ត និងបង្ការគ្រោះថ្នាក់ចំពោះបុគ្គលិកអគ្គិសនី

ព័ត៌មានជាតិ July 7, 2024 07/07/2024

(ភ្នំពេញ)៖ បណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ ក្រសួងរ៉ែ និងថាមពល បានពន្យល់អំពីហេតុផល ដែលចាំបាច់តម្រូវឲ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល មកដាក់ពាក្យស្វ័យប្រកាស ដើម្បីគ្រប់គ្រងទិន្នន័យ នៃប្រភពអគ្គិសនី និងសុវត្ថិភាព។ ការពន្យល់បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត ទី នរិន្ទ អញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មានបំភ្លឺជុំវិញ ការតម្រូវឲ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធ ថាមពលពន្លឺព្រះអាទិត្យលើដំបូល ដោយពុំមានការអនុញ្ញាត សូមមកដាក់ពាក្យស្វ័យប្រកាស ដែលរៀបចំដោយអាជ្ញាធរអគ្គិសនីកម្ពុជា នៅរសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។ លោកបណ្ឌិត ទី នរិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា «ការប្រមូលព័ត៌មានស្វ័យប្រកាស មានប្រយោជន៍យ៉ាងម៉េច ខ្ញុំចង់ជម្រាបថា មានប្រយោជន៍ពីរធំៗ ទីមួយ៖ គឺការគ្រប់គ្រងទិន្នន័យ នៃប្រភពអគ្គិសនី ដែលមាននៅក្នុងប្រទេសកម្ពុជា និងទី២៖ សុវត្ថិភាព ដើម្បីបង្ការគ្រោះថ្នាក់ ដល់អ្នកជួសជុល»។ លោកបណ្ឌិត ទី នរិន្ទ បានលើកឡើងថា ក្រសួងរ៉ែ និងថាមពល គ្រប់គ្រងប្រព័ន្ធទិន្នន័យទាំងអស់ នៃប្រភពអគ្គិសនី ដែលមាននៅប្រទេសកម្ពុជា។ […]