By: Nisaiy KP

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា៖ ផ្ទះប្រជាពលរដ្ឋដែលដំឡើងសូឡាលើដំបូល ក្នុងកម្រិតថាមពល ១០គីឡូវ៉ាត់ចុះក្រោម ឬក្រោម ៥០អំពែ មិនតម្រូវឱ្យការបង់ថ្លៃអ្វីទាំងអស់

ព័ត៌មានជាតិ July 7, 2024 07/07/2024

(ភ្នំពេញ)៖ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានពន្យល់យ៉ាងលម្អិត ដោះស្រាយចម្ងល់របស់ប្រជាពលរដ្ឋ ចំពោះការតម្រូវឲ្យទៅធ្វើស្វ័យប្រកាស និងការមិនតម្រូវឲ្យទៅធ្វើស្វ័យប្រកាស ចំពោះអ្នកប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះ។ លោកបានបញ្ជាក់ថា ការប្រើប្រាស់របស់ប្រជាពលរដ្ឋប្រមាណ ៩៥ភាគរយ ក្នុងក្របខណ្ឌលំនៅដ្ឋាន គឺមិនមានពាក់ព័ន្ធនឹងបង់ថ្លៃអ្វីទាំងអស់។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន របស់អាជ្ញាធរអគ្គិសនីកម្ពុជាបំភ្លឺជុំវិញ «ការតម្រូវឱ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពល ពន្លឺព្រះអាទិត្យលើដំបូល ដែលពុំមានការអនុញ្ញាតមកដាក់ពាក្យស្វ័យប្រកាស» នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោក យឹម វិសិដ្ឋ បានថ្លែងថា កន្លងមកអាជ្ញាធរបានប្រកាសដល់អ្នកដែលដំឡើង ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្រ ត្រូវមកធ្វើស្វ័យប្រកាសតាំងពីថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០២៣ និងបានបញ្ចប់នៅដើមឆ្នាំ២០២៤ ប៉ុន្ដែដោយពិនិត្យឃើញថា យោងតាមការប្រកាសលើទី១នេះ ឃើញថាមានតែ៩៤នាក់ប៉ុណ្ណោះ ដែលបានមកធ្វើស្វ័យប្រកាស។ លោកបានបន្ដថា ដូច្នេះនៅពេលពិនិត្យតាមស្ថានភាពជាក់ស្ដែងឃើញថា នៅមានអ្នកប្រើប្រាស់ជាច្រើនទៀត ដែលមិនទាន់បានមកធ្វើស្វ័យប្រកាស ប្រសិនបើអាជ្ញាធរអគ្គិសនី បិទបញ្ចប់ការជូនដំណឹងត្រឹមនោះ ហើយធ្វើបែបបទមានន័យថា អ្នកធ្វើស្របច្បាប់មានត្រឹមតែ ៩៤នាក់ប៉ុណ្ណោះ ដោយឡែកអ្នកផ្សេងទៀតនឹងនៅក្រៅច្បាប់។ដូច្នេះហើយបានជាអាជ្ញាធរ សម្រេចប្រកាសរំលឹកម្ដងទៀត ដើម្បីមកធ្វើស្វ័យប្រកាស ដោយបានជូនដំណឹងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ជាលើកទី២។ លោកបានបញ្ជាក់ថា […]

ផ្ទុះឃ្លាំងស្តុកផាវ-កាំជ្រួច នៅភាគខាងត្បូងហ្វីលីពីនមនុស្ស ៥នាក់បានបាត់បង់ជីវិត និងបង្កឱ្យរបួសជិត ៤០នាក់ផ្សេងទៀត

ព័ត៌មានអន្តរជាតិ June 30, 2024 30/06/2024

(ម៉ានីល)៖ មនុស្ស ៥នាក់ បានបាត់បង់ជីវិត ក្នុងនោះមានទាំងកុមារអាយុ៤ឆ្នាំម្នាក់ ក្រោយហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាមួយ នៅឃ្លាំងស្តុកផាវ និងកាំជ្រួច ក្នុងតំបន់ភាគខាងត្បូងប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ហេតុការណ៍ខាងលើ បានកើតឡើងកាលពីរសៀលថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នៅទីក្រុង Zamboanga។ អាជ្ញាធរហ្វីលីពីនបានឱ្យដឹងថា កម្មករ៤នាក់នៃឃ្លាំងស្តុកនោះ ព្រមទាំងកូនប្រុសអាយុ៤ឆ្នាំម្នាក់ របស់បុគ្គលិកធ្វើការនៅទីនោះ បានស្លាប់ ដោយសារការផ្ទុះ។ ក្រៅតែពី​អ្នកបាត់បង់ជីវិត មានមនុស្ស៣៨នាក់ផ្សេងទៀត ដែលបានទទួលរងរបួស ក្នុងឧប្បត្តិហេតុនេះ ហើយក្នុងចំណោមនោះ ៨នាក់ស្ថិតក្នុង​ស្ថានភាពធ្ងន់ធ្ងរ។ គួរបញ្ជាក់ថា អាជ្ញាធរកំពុងបើកការស៉ើបអង្កេត លើមូលហេតុដែលបណ្តាលឱ្យមានការផ្ទុះដ៏សាហាវនោះ ដែលបានបង្កើតជារណ្តៅធំមួយទំហំ២០ម៉ែត្រ ហើយធ្វើឱ្យជញ្ជាំងឃ្លាំងរលំខ្ទេចខ្ទី ព្រមទាំងខ្ទាតកម្ទេចកម្ទី ទៅកាន់អគារនិងលំនៅដ្ឋាន ដែលនៅក្បែរៗនោះថែមទៀត។ យ៉ាងណាក្តី មូលហេតុគឺទំនងជាមកពី ផាវនិងកាំជ្រួចជាច្រើន ដែលស្តុកទុកនៅក្នុងឃ្លាំង។ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានចំណាយពេល​ជាង២ម៉ោង ទម្រាំតែអាចគ្រប់គ្រងគ្រោះអគ្គិភ័យបាន៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បើកដំណើរការអគារវប្បធម៌ «គង» នៅបរិវេណសាលាអង្គការតុកកែញញឹមកម្ពុជា

ព័ត៌មានជាតិ June 30, 2024 30/06/2024

(កំពង់ឆ្នាំង)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីបើកដំណើរការអគារវប្បធម៌ «គង» នារសៀលថ្ងៃ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅបរិវេណសាលាអង្គការតុកកែញញឹមកម្ពុជា ស្ថិតនៅភូមិស្រែសារ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ អង្គការតុកកែញញឹមកម្ពុជា ត្រូវបានបង្កើតឡើង និងបំពេញបេសកកម្មរបស់ខ្លួនអស់រយៈពេល ១០ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០១៤ ដោយបានជ្រើសរើសតំបន់ដាច់ស្រយាលមួយនេះ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ បុព្វហេតុដែលបង្កើតអង្គការនេះឡើង សម្តៅលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ដោយមកដល់ពេលបច្ចុប្បន្ននេះ បង្កើតឲ្យមានសាលារៀនគំរូដល់កុមារជិត ៥០០នាក់ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ក្រោមអនុស្សារណៈយោគយល់ រវាងក្រសួងអប់រំយុវជន និងកីឡា និងអង្គការតុកកែញញឹមកម្ពុជា ក៏ដូចជាការបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានបង្កើតការងារជិត ៤០០កន្លែងសម្រាប់ប្រជាពលរដ្ឋ និងយុវជនមូលដ្ឋាន និងផ្ដល់ផលជាវិជ្ជមានដោយផ្ទាល់ និងដោយប្រយោលដល់សហគមន៍ទាំងមូលជាច្រើនពាន់នាក់។ លោក ងន់ សុខលាភ នាយកប្រតិបត្តិ បានឲ្យដឹងថា ដោយមើលឃើញអំពីការលូតលាស់ខាងសមត្ថភាព និងទេព្យកោសល្យរបស់កុមារ និងយុវជនកម្ពុជា សាលាគំរូអង្គការតុកកែញញឹមកម្ពុជា ក៏មើលឃើញពីកាតព្វកិច្ចរបស់ខ្លួនក្នុងការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ខ្មែរសម្រាប់អ្នកជំនាន់ក្រោយ។ ដោយទទួលស្គាល់ថាវាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់អត្តសញ្ញាណជាតិ អង្គការតុកកែញញឹមកម្ពុជា បានខិតខំប្រឹងប្រែងកៀងគររកជំនួយទាំងក្នុង […]

ចំណេះដឹងទូទៅ៖ ហេតុអ្វីបានជានៅទីខ្ពស់ៗ ឬនៅលើភ្នំ អាកាសធាតុត្រជាក់ជាងនៅខាងក្រោម?

ចំណេះដឹង June 30, 2024 30/06/2024

(ភ្នំពេញ)៖ នៅតាមតំបន់ខ្ពស់ៗ ឬដូចជាភ្នំជាដើមនោះ តែងតែមានអាកាសធាតុត្រជាក់ជាងនៅលើដីរាបធម្មតា តួយ៉ាងដូចជានៅប្រទេសកម្ពុជាយើង អាកាសធាតុត្រជាក់តែងកើតមាននៅតំបន់ភូមិភាគឦសាន តំបន់ជួរភ្នំក្រវាញ និងនៅតាមតំបន់ភ្នំផ្សេងទៀតដែលមានរយៈកម្ពស់ខ្ពស់ៗ។ តើអ្នកដឹងទេថា ហេតុអ្វីបានជាបែបនេះ? តាមការបកស្រាយរបស់អ្នកជំនាញ ហេតុអ្វីដែលនៅទីខ្ពស់ៗ ឬនៅលើភ្នំមានអាកាសធាតុត្រជាក់ជាងនៅខាងក្រោមបែបនេះ គឺដោយសារនៅលើទីខ្ពស់មានកម្លាំងទំនាញផែនដីខ្សោយជាងទីទាប ជាហេតុធ្វើឱ្យសីតុណ្ហភាពធ្លាក់ចុះទៅតាមរយៈកម្ពស់ផងដែរ។ ម្យ៉ាងទៀត ក៏មកពីម៉ូលេគុលរបស់អាកាសកាន់តែស្តើង ស្រាល ជាហេតុនាំឱ្យសីតុណ្ហភាពរួមថយចុះ។ នៅលើសម្បកផែនដីយើងនេះ ធម្មជាតិសាងឡើងមក គឺសម្រាប់តម្រូវនឹងភាវៈមានជីវិត។ វាទាញពន្លឺពីព្រះអាទិត្យ តែនៅពេលពន្លឺជះត្រឡប់ទៅវិញ (ភ្នែកអាចមើលឃើញ) វាប្រែក្លាយជារស្មីកម្តៅ ដែលភ្នែកមើលមិនឃើញ។ ការជះពន្លឺត្រឡប់របស់ផ្ទៃសម្បកផែនដី មិនដូចគ្នានឹងការជះត្រឡប់ពន្លឺរបស់កញ្ចក់ដែលជះពន្លឺពណ៌សចេញមកវិញទេ ប៉ុន្តែវិមាត្រលោកផ្លាស់ប្តូរពន្លឺពណ៌សឱ្យទៅជាកាំរស្មីកម្ដៅ ដើម្បីឱ្យភាវៈមានជីវិតលើលោកនេះទទួលបានភាពកក់ក្តៅ។ មូលហេតុដែលទំនាញមានផលចំពោះសីតុណ្ហភាពខ្លាំង ព្រោះកម្លាំងទំនាញរបស់ផែនដីនៅបរិវេណសម្បកផែនដីទាញយកម៉ូលេគុលពីបរិយាកាស មានដូចជាកាបូនឌីអុកស៊ីត មេតាន និងចំហាយទឹកជាដើម។ ពិសេសជាងនេះទៅទៀតនោះ គឺកាបូនឌីអុកស៊ីត និងចំហាយទឹក គឺជាអង្គធាតុស្រូបទាញកាំរស្មីកម្តៅទុកនៅក្នុងខ្លួនបានយ៉ាងល្អប្រសើរ។ ហេតុដូច្នេះហើយទើបកម្តៅដែលជះពីសម្បកផែនដី ត្រូវចំហាយទឹក និងកាបូនឌីអុកស៊ីតស្រូបយកទុកសិន មុននឹងអណ្តែតទៅកាន់ទីខ្ពស់ ទើបធ្វើឱ្យសីតុណ្ហភាពនៅលើសម្បកផែនដីក្ដៅជាងនៅលើកំពូលភ្នំ។ ណាមួយបរិមាណទឹកនៅលើផែនដី ទាំងទឹកនៅលើផ្ទៃដី នៅលើព្រៃដែលមានសំណើម ទឹកនៅក្នុងទន្លេ មហាសមុទ្រជាដើម បានស្រូបយកកម្តៅមកទុកជាមួយវា បន្ទាប់មកទើបបំភាយថាមពលក្តៅចេញមកបន្តិចម្តងៗ ជាហេតុធ្វើឱ្យបរិវេណផ្ទៃសម្បកផែនដីមានថាមពលកម្តៅភាយចេញពីទឹកជាប់ជានិច្ច៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

លោក ស រដ្ឋា អញ្ជើញបើកវគ្គបំប៉នដោយឥតគិតថ្លៃជូនដល់សិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៨ តុលា ២០២៤ នៅខេត្តបាត់ដំបង

ព័ត៌មានជាតិ June 30, 2024 30/06/2024

(បាត់ដំបង)៖ លោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពបើកវគ្គបំប៉នដោយឥតគិតថ្លៃជូនដល់សិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ០៨ តុលា ២០២៤ នៅខេត្តបាត់ដំបង។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក លោកស្រី អនុប្រធាន សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក ខេត្ត លោក លោកស្រីប្រធានស.ស.យ.ក. ក្រុងស្រុក លោកនាយក លោកគ្រូអ្នកគ្រូ សិស្សានុសិស្សសរុប ៥០០នាក់ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។ ឆ្លងតាមរបាយការណ៍របស់ លោក ម៉ៅ សុបុណ្ណា សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក ខេត្ត វគ្គបំប៉ននេះរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង អស់រយៈ៩ឆ្នាំកន្លងមកហើយ លើមុខវិជ្ជាចំនួន៥រួមមាន៖ គណិតវិទ្យា ភាសាខ្មែរ រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា ដែលជាមេរៀនសង្ខេបដោយក្រសួងអប់រំ វគ្គបំប៉ននេះរៀបចំឡើងនៅតាមបណ្តាវិទ្យាល័យចំនួន២៧ ទូទាំងខេត្តបាត់ដំបង ដើម្បីផ្តល់នូវចំណេះដឹងដល់ប្អូនៗជាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។ ក្នុុងនោះផងដែរ លោក […]

បណ្តាញសារព័ត៌មានបរទេសជាច្រើន ផ្សព្វផ្សាយពីកម្មវិធីផ្ញើសារ CoolApp របស់ខ្មែរ ធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់

ព័ត៌មានជាតិ June 30, 2024 30/06/2024

(ភ្នំពេញ)៖ ក្រៅពីបណ្តាញសារព័ត៌មានយក្សរបស់អាមេរិក CNN នៅបណ្តាញសារព័ត៌មានអន្តរជាតិជាច្រើនទៀតបានផ្សព្វផ្សាយពីកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជា ទៅកាន់ពិភពលោក, សារព័ត៌មាន Digital ដែលផ្សព្វផ្សាយពីកម្មវិធី CoolApp មានរហូតដល់១៦បណ្តាញ។ CoolApp ជាបណ្តាញទំនាក់ទំនងសង្គមឈែត (Chat) លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp បច្ចុប្បន្នបានដាក់ដំណើរការនៅលើ​ App Store និង Play Store ហើយ។ CoolApp មានលក្ខណៈស្តង់ដារដូចអន្តរជាតិ ធ្វើឡើងដោយក្រុមជំនួញបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាត CoolApp នេះបានចំណាយពេលជាង៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២១ មកដល់ឆ្នាំ២០២៤នេះ ដែលទើបចេញរូបរាងនៅពេលនេះ។ CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet […]

ក្រសួងទេសចរណ៍ ប្រកាសព័ត៌មានការដាក់ចេញសមាសភាពផ្លូវការនៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា

ព័ត៌មានជាតិ June 30, 2024 30/06/2024

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានចេញសេចក្ដីប្រកាសព័ត៌មានការដាក់ចេញសមាសភាពផ្លូវការនៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB)។ ការចេញសេចក្ដីប្រកាសព័ត៌មាននេះ គឺបន្ទាប់ពីមានសេចក្តីសម្រេចលេខ ១២៤ សសរ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ ការតែងតាំងសមាសភាពនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យ ស្តីពីការកែសម្រួលក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបតិ្តការភាពជាដៃគូរវាងផ្នែកសាធារណៈ និងផ្នែកឯកជន ក្នុងការសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិដោយឈរលើគោលការណ៍រួមគិត រួមធ្វើ និងឆន្ទៈម្ចាស់ការ។ សមាសភាពក្រុមប្រឹក្សាភិបាលនេះមានតំណាងមកពីស្ថាប័នសាធារណៈសំខាន់ៗចំនួន ៨ ដែលមានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន និងតំណាងពីផ្នែកឯកជនចំនួន៧ស្ថាប័ន ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍កម្ពុជា។ ម្យ៉ាងទៀត សមាសភាពដែលមានលក្ខណៈចម្រុះទាំង១៥ស្ថាប័ននេះ បានបង្ហាញពីការគិតគូរគ្រប់ជ្រុងជ្រោយ និងការចូលរួមយ៉ាងពេញលេញក្នុងការពង្រឹងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋនិងឯកជន ដើម្បីរួមគ្នាបង្កើនភាពទាក់ទាញនិងភាពប្រកួតប្រជែងរបស់កម្ពុជាព្រមទាំងដាក់ចេញនូវដំណោះស្រាយជាកញ្ចប់ចំពោះរាល់បញ្ហាប្រឈមនានាក្នុងវិស័យទេសចរណ៍ ជាមួយនឹងគោលដៅច្បាស់លាស់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។ ការរកែសម្រួលយន្តការស្ថាប័នមួយនេះ បានឆ្លងកាត់ការពិភាក្សា និងពិគ្រោះយោបល់យ៉ាងស៊ីជម្រៅជាច្រើនដំណាក់កាលជាមួយវិស័យឯកជន និងដៃគូពាក់ព័ន្ធសំខាន់ៗ ក្រោមការដឹកនាំដោយផ្ទាល់របស់លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដោយមានការណែនាំនិងចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នឹងដើរតួនាទីជាយន្តការស្ថាប័នដែលមានលក្ខណៈអំណោយផល និងបើកទូលាយ ដោយអនុញ្ញាតឱ្យវិស័យឯកជនអាចចូលរួមពេញលេញជាមួយរាជរដ្ឋាភិបាលដោយឈរលើគោលការណ៍ […]

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធាន «សមាគមសិល្បករខ្មែរ» អញ្ជើញចូលរួមបុណ្យឈាបនកិច្ចសពលោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ

ព័ត៌មានជាតិ June 30, 2024 30/06/2024

(កំពត)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារនៃសមាគមសិល្បករខ្មែរ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យឈាបនកិច្ចសពលោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាននាភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ក្នុងបរិយកាសដ៏ក្រៀមក្រំនេះ លោកជំទាវអ្នកឧកញ៉ាប្រធាន សមាគមសិល្បករខ្មែរបានសម្តែងនូវមនោសញ្ចេតនាអាឡោះអាល័យ និងក្តីសង្វេគជាពន្លឹកជាមួយលោកយាយ តាត់ ឆេន ព្រមទាំងក្រុមគ្រួសារនៃសពរបស់លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ព្រោះមរណភាពរបស់លោកតាព្រឹទ្ធាចារ្យ គឺជាការបាត់បង់នូវស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងគុណូបការ:ចំពោះកូនចៅគ្រប់ៗគ្នា។ ម្យ៉ាងទៀត មរណភាពលោកព្រឹទ្ធាចារ្យកោសល្យវោហារ ក៏ជាការបាត់បង់ធនធានមនុស្សផ្នែកចាប៉ីដងវែងដ៏កម្រ ប្រកបដោយសមត្ថភាព ទេពកោសល្យ ដែលបានលះបង់ពេញមួយជីវិតក្នុងការលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិរហូតល្បីសុះសាយពាសពេញសកលលោក។ សារជាថ្មីម្ដងទៀត លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះជាមួយលោកស្រី តាត់ ឆេន ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ សូមបានទៅសោយសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ក្នុងឱកាសនោះដែរ លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ ក៏បាននាំយកបច្ច័យផ្ទាល់ខ្លួន និងពីសមាគមសិល្បករខ្មែរសរុបចំនួន ៤ ០០០ ០០០ រៀល ដើម្បីចូលចាប់មគ្គផលជាមួយនឹងក្រុមគ្រួសារលោកយាយ […]

អភិបាលខេត្តព្រៃវែង អំពាវនាវបងប្អូនប្រជាពលរដ្ឋ ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន នៅពេលដែលបានឃើញដង្កូវហ្វូង នៅក្នុងភូមិសាស្ត្ររបស់ខ្លួន

ព័ត៌មានជាតិ June 30, 2024 30/06/2024

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានណែនាំដល់អាជ្ញាធរមូលដ្ឋាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យ និងតាមដានជាប្រចាំ ចំពោះបញ្ហាដង្កូវហ្វូងស៊ីស្រូវ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន នៅពេលដែលបានឃើញដង្កូវហ្វូង នៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ ការថ្លែងអំពាវនាវរបស់លោកអភិបាលខេត្តព្រៃវែងបែបនេះ បានធ្វើឡើងនៅគ្រា ដែលលោកដឹកនាំមន្ត្រីជំនាញដើម្បីចុះត្រួតពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវ របស់ប្រជាពលរដ្ឋ ដែលអាចប្រឈមនឹងផលប៉ះពាល់ដោយសារ ដង្កូវហ្វូង ស្ថិតនៅភូមិព្រៃដើមថ្នឹងទីពីរ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែងនៅព្រឹកថ្ងៃទី២៩ ខែមិថុនាឆ្នាំ ២០២៤។ សូមបញ្ជាក់ថា ទីតាំងដែល លោកអភិបាលខេត្ត និងមន្ត្រីជំនាញចុះត្រួតពិនិត្យនេះ បងប្អូនប្រជាកសិករអាចបង្កបង្កើនផលស្រូវបាន៣ដង ក្នុងមួយឆ្នាំ ហើយទទួលបានទិន្នផលជាមធ្យមចន្លោះពី ៥ទៅ៧តោន ក្នុង ១ហិកតា។  បន្ទាប់មក លោកអភិបាលខេត្ត និងមន្ត្រីជំនាញ បានបន្តទៅត្រួតពិនិត្យ ទីតាំងដែលបានទទួលរងផលប៉ះពាល់ដោយសារដង្កូវហ្វូងប្រមាណ៧ ទៅ៨ហិកតា ស្ថិតនៅភូមិក្រឡាមាឃ ឃុំត្នោត ស្រុកកញ្ជ្រៀច  ហើយចំពោះមុខមន្ត្រីជំនាញបានធ្វើការទប់ស្កាត់ ដោយបាញ់ថ្នាំសម្លាប់ និងបន្តតាមដានត្រួតពិនិត្យជាប្រចាំផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews