- Nisaiy KP
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ អនុគណៈកម្មការជំរុញការប្រើប្រាស់ និងបង្កើតមាតិកា App NoDrug សហការជាមួយអភិបាលរដ្ឋាករស្វយ័តរថយន្តក្រុងរដ្ឋបាលរាជធានីភ្នំពេញ បានបិតផ្សាយ Sticker QR Code App NoDrug ដើម្បីផ្សព្វផ្សាយជំរុញដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់សេវារថយន្តក្រុងជាង៦០០គ្រឿង របស់រដ្ឋបាលរាជធានីភ្នំពេញ ទៅលេងស្រុកកំណើត និងទស្សនាខេត្តភាគឦសាន ទាញយក App NoDrug មកប្រើប្រាស់និងខិត្តប័ណ្ណប្រឆាំងគ្រឿងញៀន។ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តែងទទួលបាននូវកិច្ចសហការពីរដ្ឋបាលរាជធានីភ្នំពេញ និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ
September 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការដឹកជញ្ជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ទៅលេងស្រុកកំណើតក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ តាមរយៈរថយន្តក្រុង ដោយមិនគិតថ្លៃក្នុងមួយឆ្នាំៗបានកើនឡើងប្រមាណ១០ ទៅ១៥ភាគរយ។ ការកើនឡើងចំនួនអ្នកជិះជាបន្តបន្ទាប់នេះ ដោយសារពួកគាត់មានជំនឿទុកចិត្តលើការដឹកជញ្ជូនរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ នេះការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពេលលោករួមជាមួយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក៏មានការចូលរួមពីអ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប បានរួមដំណើរអញ្ជើញទៅជូនដំណើរបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ
September 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «អ្នកណាក៏អាចប្រើបានដែរ និងប្រសិនប្រជាជនយើងចូលរួមប្រើទាំងអស់គ្នា គឺជាមោទនជាតិខ្មែរ» ។ ប្រសាសន៍ឆ្លើយតបរបស់សម្ដេចតេជោ បានធ្វើឡើងឆ្លើយតបចំពោះ Comment របស់ Facebook មានដែលមានឈ្មោះ លោកគ្រូក្មេង ពៅបញ្ញា ប៊ុនណារិន្ធ ដែលបានចោទសួរសម្ដេចថា «សម្តេចពុក ចុះសំរាប់ពួកខ្ញុំត្រឹមជាពលរដ្ឋធម្មតាតើអាចប្រើ app នេះបានទេ»? សំណួរ និងប្រសាសន៍ឆ្លើយតប ដ៏មានអត្ថន័យន័យរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះ បានធ្វើឡើងនៅក្រោមសារដែលសម្ដេចបង្ហោះ អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមប្រើប្រាស់ CoolApp ដែលជា App បង្កើតឡើងដោយកូនខ្មែរ និងមានស្តង់ដារខ្ពស់ ដំណើរការឆាប់រហ័សងាយស្រួល
September 29, 2024 - ព័ត៌មានអន្តរជាតិ
(តេហេរ៉ង់)៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ (UN) លោក Amir Saeid Iravani បានផ្ញើលិខិតមួយច្បាប់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៃ UN ដើម្បីស្នើឱ្យមានការកោះប្រជុំស្ថាប័នដែលមានសមាជិកចំនួន ១៥នេះ បន្ទាប់ពីអ៊ីស្រាអែលសម្លាប់មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah ក្នុងការវាយប្រហារនៅលីបង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ ២០២៤។ លោក Iravani បញ្ជាក់ក្នុងលិខិតនោះថា «អ៊ីរ៉ង់សូមព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហារណាមួយលើទីតាំងការទូត និងអ្នកតំណាងរបស់ខ្លួន ហើយបញ្ជាក់ជាថ្មីថានឹងមិនបណ្តោយឱ្យសកម្មភាពឈ្លានពាន កើតមានឡើងម្តងទៀតឡើយ»។ លោកបានបន្ថែមថា «អ៊ីរ៉ង់ នឹងមិនស្ទាក់ស្ទើរក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ ដើម្បីចាត់វិធានការគ្រប់បែបយ៉ាងក្នុងការការពារផលប្រយោជន៍ និងសន្តិសុខជាតិ»។ គួរបញ្ជាក់ថា លោក
September 29, 2024 - ព័ត៌មានអន្តរជាតិ
(កដ្ឋមណ្ឌូ)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ នៅប្រទេសនេប៉ាល់ បានឱ្យដឹងនាថ្ងៃសៅរ៍នេះថា គ្រោះទឹកជំនន់និងរអិលបាក់ដី បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅក្នុងប្រទេសតំបន់ជួរភ្នំហិម៉ាល័យមួយនេះ បានបណ្តាលឱ្យមនុស្សយ៉ាងហោច១០នាក់បាត់បង់ជីវិត និង១៨នាក់ផ្សេងទៀត បាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៤។ ផ្នែកនៃប្រទេសនេប៉ាល់ ត្រូវបានជន់លិចដោយសារជំនន់ទឹកភ្លៀង តាំងពីថ្ងៃសុក្រសប្តាហ៍នេះ ជាហេតុនាំឱ្យអាជ្ញាធរប្រកាសអាសន្ន អំពីគ្រោះទឹកជំនន់ភ្លាមៗ សម្រាប់បណ្តាតំបន់ ដែលនៅបណ្តោយដងទន្លេ។ កម្រិតទឹកទន្លេនៅរដ្ឋធានីកដ្ឋមណ្ឌូ បានកើនឡើងខ្ពស់ រហូតជន់លិចផ្ទះសម្បែង និងយានជំនិះប្រជាជន ដែលស្ថិតនៅក្បែរច្រាំងទន្លេ។ កងកម្លាំងសន្តិសុខប្រមាណជាង៣,០០០នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីគាំទ្រកិច្ចប្រឹងប្រែងជួយសង្រ្គោះ ក៏ដូចជាស្វែងរុករកអ្នកដែលបាត់ខ្លួន។ គ្រោះរអិលបាក់ដី ក៏បានរាំងខ្ទប់
September 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿងបន្ថែម នៅក្នុងថ្ងៃទី៤ នៃការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍-អូសេអានី ឆ្នាំ២០២៤ (Southeast Asian championship & Oceania 2024) នៅប្រទេសថៃ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញានេះ ដែលនាំឲ្យកម្ពុជា កើនមេដាយសរុបចំនួន ៩គ្រឿងបណ្ដោះអាសន្ន ។ សម្រាប់មេដាយ ៣គ្រឿង ដែលក្រុមកីឡាចំបាប់កម្ពុជា ទើបដណ្ដើមបានជូនជាតិនេះ រួមមានមេដាយមាស ១ ដែលដណ្ដើមបានដោយកីឡាករ ហេង រ័ត្នថា ក្រោយយកឈ្នះកីឡាករមកពី American Samoa ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅរសៀលថ្ងៃសៅរ៍នេះ ។
September 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញប្រកាសស្តីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុកទាំង៩ នៃខេត្តកំពង់ធំ (ឆ្នាំ២០២៤)។ ខាងក្រោមនេះ ជាប្រកាស៖ ផ្ដល់សិទ្ធិដោយ៖ Freshnews
September 22, 2024 - ព័ត៌មានអន្តរជាតិ
(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីកំពុងបង្កើនសមត្ថភាពរបស់ខ្លួនទ្វេដងក្នុងការនាំចូលថាមពលស្ថិតក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ក្នុងគោលបំណងបំពេញតម្រូវការថាមពលដែលកំពុងកើនឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយ អាជ្ញាធរទីផ្សារថាមពលរបស់ប្រទេសសិង្ហបុរីនិងក្រុមហ៊ុន Keppel Ltd. ថា ដំណាក់កាលទី២ នៃគម្រោងសមាហរណកម្មថាមពល ឡាវ-ថៃ-ម៉ាឡេស៊ី-សិង្ហបុរី ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងដែន ឬហៅថាកិច្ចព្រមព្រៀង LTMS-PIP នឹងមើលឃើញលំហូរអគ្គិសនីកើនឡើងរហូតដល់ ២០០មេហ្គាវ៉ាត់។ វិធានការនេះបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅរកចក្ខុវិស័យយូរអង្វែងនៃបណ្តាញថាមពលក្នុងតំបន់ដែលអនុញ្ញាតឱ្យសមាជិកទាំង១០ ប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅថាអាស៊ានធ្វើពាណិជ្ជកម្មអគ្គិសនី។ ការរៀបចំបណ្តាញថាមពលលើតំបន់នេះមានន័យថា កង្វះខាតថាមពលនៅកន្លែងមួយអាចត្រូវបានបំពេញបន្ថែមដោយទីន្លែងដែលសម្បូរថាមពល។ សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងទៀតថា ការបង្កើនសមត្ថភាពថាមពលរបស់សង្ហបុរីនេះនឹងនាំមកនូវថាមពលបន្ថែមពីប្រទេសម៉ាឡេស៊ីទៅសិង្ហបុរី។ អាជ្ញាធរថាមពលសិង្ហបុរីក៏បានផ្តល់ការបន្តអាជ្ញាប័ណ្ណនាំចូលអគ្គិសនីរបស់ក្រុមហ៊ុន Keppel សម្រាប់រយៈពេលពីរឆ្នាំទៀតផងដែរ។ កិច្ចព្រមព្រៀង LTMS-PIP បានចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ២០២២ ដើម្បីនាំយកថាមពលពីវារីអគ្គីសនីរហូតដល់ ១០០មេហ្គាវ៉ាត់ពីប្រទេសឡាវទៅកាន់ប្រទេសសិង្ហបុរីតាមរយៈប្រទេសថៃ
September 22, 2024 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ លោក Sethaput Suthiwartnaruput ទេសាភិបាលធនាគារកណ្តាលថៃ (BoT) កាលពីថ្ងៃសុក្របានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់ឯករាជ្យភាពរបស់ធនាគារកណ្តាលក្នុងការកំណត់គោលនយោបាយរូបិយវត្ថុក្នុងគ្រាដែលមានការខ្វែងគំនិតគ្នាជាយូរជាមួយរដ្ឋាភិបាលថៃលើបញ្ហាថាតើគួរកាត់បន្ថយអត្រាការប្រាក់ឬអត់ដើម្បីទ្រទ្រង់សេដ្ឋកិច្ច។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោកទេសាភិបាល Sethaput ខណៈថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា បើទោះជាអត្រាការប្រាក់ទាបអាចជួយជំរុញកំណើនសេដ្ឋកិច្ចរយៈពេលខ្លីក៏ពិតមាន តែការទម្លាក់អត្រាការប្រាក់ដើម្បីទទួលបានកំណើនសេដ្ឋកិច្ចរយៈពេលខ្លីនេះគឺជាការដោះដូរជាមួយអតិផរណាដែលនឹងកើនឡើង ហើយអត្រាការប្រាក់ទាបនេះក៏អាចនាំទៅរកភាពងាយរងគ្រោះនានាដូចជាការកើនឡើងបំណុល និងសកម្មភាពបែបកេងចំណេញ។លោកបាននិយាយថា ហានិភ័យទាំងនោះនឹងរារាំងកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលវែង ហើយអាចនាំឱ្យមានវិបត្តិ។ លោកបានបន្ថែមថា ឯករាជ្យភាពរបស់ធនាគារកណ្តាលមានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាពតម្លៃ។ ការថ្លែងរបស់លោក Sethaput បានកើតមានឡើងក្នុងគ្រាដែលមានការប្រឈមមុខដាក់គ្នារវាងធនាគារកណ្តាលនិងរដ្ឋាភិបាលថៃដែលបានអំពាវនាវម្តងហើយម្តងទៀតឱ្យកាត់បន្ថយអត្រាការប្រាក់ដើម្បីបង្កើនការជំរុញវិធានការសារពើពន្ធរបស់ខ្លួន ហើយធនាគារកណ្តាលបាននិយាយថា អត្រាការប្រាក់មានកម្រិតសមរម្យ ហើយបញ្ហារចនាសម្ព័ន្ធទេដែលកំពុងធ្វើឱ្យរាំងស្តាត់កំណើនសេដ្ឋកិច្ច។ អត្រាការប្រាក់គោលរបស់ប្រទេសថៃមានកម្រិតខ្ពស់ក្នុងរយៈពេលមួយទសវត្សរ៍គឺ ២,៥០% ក្នុងរយៈពេលមួយឆ្នាំមកនេះ ខណៈពេលដែលធនាគារកណ្តាលបានទប់ទល់នឹងការអំពាវនាវម្តងហើយម្តងទៀតឱ្យកាត់បន្ថយ។ ការវាយតម្លៃអត្រាការប្រាក់នៅដំណាក់កាលបន្ទាប់នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា។ នាយករដ្ឋមន្ត្រីថៃអ្នកស្រី ភែថងថាន ស៊ីណាវ៉ាត បាននិយាយកាលពីដើមឆ្នាំនេះមុនពេលអ្នកស្រីក្លាយជានាយករដ្ឋមន្ត្រីថា
September 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សាស្ដ្រាចារ្យបណ្ឌិត ទ្រី ចាន់ធុច អនុរដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីនេះដោយសហការជាមួយសមាគមគីវានីសកម្ពុជា-តៃវ៉ាន់ សាកលវិទ្យាល័យជាតិកៅស៊ុងនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាំយកសម្ភារសិក្សា ចំនួន ២៦៣កញ្ចប់ សម្រាប់កុមារា-កុមារីសិស្សានុសិស្ស ព្រមទាំងឧបត្ថម្ភថវិកាសម្រាប់មួយចំនួនជូនលោកគ្រូ-អ្នកគ្រូ នៅសាលាបឋមសិក្សា គោកមន ស្ថិតក្នុងភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ នេះជាលើកទី៥ហើយ ដែលកម្មវិធី «បណ្ណាល័យខ្ញុំ» បានជួយឧបត្ថម្ភដល់សិស្សក្នុងតំបន់ដាច់ស្រយាលខ្វះខាត ឲ្យពួកគេមានសម្ភារៈសិក្សាបន្ថែម និងលទ្ធភាពក្នុងការអានសិក្សាស្រាវជ្រាវបង្កើនចំណេះដឹង។ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យបណ្ឌិត បញ្ជាក់ថា កម្មវិធីសប្បុរសធ៌មនេះ បង្កើតឡើងក្នុងបំណង ដើម្បីលើកទឹកចិត្តសិស្សឱ្យមានចំណង់រៀនសូត្របន្ថែម ការចុះសួរសុខទុក្ខក្នុងដំណើរការអប់រំនៅកម្រិតបឋមសិក្សាផងដែរ។ លោកសាស្ដ្រាចារ្យបណ្ឌិត ទ្រី
September 22, 2024









