Nisaiy KP
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧកញ៉ា ស្រី ចាន់ថន អនុប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ បានបង្ហោះសារនៅលើគណនីរបស់ខ្លួន ក្នុងគោលបំណងអំពាវនាវឱ្យសមាគមន៍ឧកញ៉ាចូលរួមថវិកាដើម្បីសាងសង់ផ្លូវនៅតាមព្រំដែន។ លោក ឧកញ៉ា បានលើកឡើងដូច្នេះថា “ការចូលរួមនឹងជាគំនិតយោបល់របស់ខ្ញុំ។ ខ្ញុំស្នើសូមអោយសមាគមនឧកញ៉ាចូលរួមដើម្បីប្រយោជន៍ជាតិតែមួយ– ឧកញ៉ា ចូលរួមមួយឆ្នាំ ៣,០០០០$ (បីម៉ឺនដុល្លា)– អ្នកឧកញ៉ា ចូលរួមមួយឆ្នាំ ៦,០០០០$ (ប្រាំមួយម៉ឺនដុល្លា)– លោកអ្នកឧកញ៉ា ចូលរួមមួយឆ្នាំ ១២,០០០០$ (ដប់ពីរម៉ឺនដុល្លា) គោលបំណង បានថវិកាដែលបានទៅធ្វើផ្លូវតាមព្រំដែនទាំងអស់នេះជាជំហ៊ានទី១។” តាមរយៈការលើកឡើងរបស់ ឧកញ៉ា ស្រី ចាន់ថន ឃើញថាមានសន្ទុះនៃការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើន៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត

    August 4, 2024
  • ព័ត៌មានអន្តរជាតិ

    (មូស្គូ)៖ វិមានក្រឹមឡាំង បាននិយាយថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសៅរ៍ ទី៣ ខែសីហា បានផ្ញើសាររំលែកទុក្ខទៅកាន់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ពាក់ព័ន្ធនឹងគ្រោះទឹកជំនន់ដែលបានបណ្ដាលឱ្យមានមនុស្សស្លាប់ និងបង្កការខូចខាតដល់ផ្ទះរាប់ពាន់ខ្នង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។ ជាការឆ្លើយតប កូរ៉េខាងជើងនៅថ្ងៃអាទិត្យ ទី៤ ខែសីហានេះបានឱ្យដឹងថាលោក ពូទីន ក៏មានបំណងផ្ដល់ជំនួយមនុស្សធម៌ភ្លាមៗផងដែរ ដោយធ្វើឱ្យលោក គីម មានអារម្មណ៍រំភើបយ៉ាងពិសេសចំពោះមិត្តដ៏ពិតប្រាកដម្នាក់។ ទីក្រុងព្យុងយ៉ាងបានអះអាងថាភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃទី២៧ ខែកក្កដា បានបណ្ដាលឱ្យមានមនុស្ស ស្លាប់ តែមិនបានបញ្ជាក់ចំនួននោះទេ ហើយដីស្រែចម្ការមួយផ្នែកធំ និងផ្ទះរាប់ពាន់ខ្នងស្ថិតនៅភាគខាងជើងនៃប្រទេសជាប់ព្រំដែនជាមួយចិនបានលិចលង់។

    August 4, 2024
  • ចំណេះដឹង

    (ភ្នំពេញ)៖ តំបន់ប្រាសាទកោះកេរ គឺជាអតីតរាជធានីបុរាណនាសតវត្សទី១០ ប៉ុន្តែនៅចុងសតវត្សទី១០ ព្រះរាជាខ្មែរក៏បានចាកចេញពីកោះកេរនេះមកក្រុងអង្គរវិញ។ លុះដល់សតវត្សទី១៩ ក៏មានជនជាតិអឺរ៉ុបបានទៅដល់តំបន់ប្រាសាទដ៏អស្ចារ្យនេះ។ តើអ្នកដឹងទេថា ជនបរទេសរូបណាដែលបានទៅដល់តំបន់រាជធានីកោះកេរមុនគេបង្អស់? តំបន់កោះកេរ មានចម្ងាយប្រមាណ៧០គីឡូម៉ែត្រ ភាគឦសានរាជធានីអង្គរ ដោយបច្ចុប្បន្នស្ថិតក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ តំបន់កោះកេរធ្លាប់មានឈ្មោះដើមជាភាសាខ្មែរបុរាណថា «ឆោកគគ៌្យរ» ឬ «ឆោកគគីរ» ដែលជាទីប្រជុំជនមួយរបស់អាណាចក្រខ្មែរនាសម័យអង្គរ។ ប៉ុន្តែនៅពេលព្រះបាទជ័យវម៌្មទី៤ (ជ័យវរ្ម័នទី៤) តាំងរាជធានីនៅតំបន់នេះ ព្រះអង្គក៏បានប្រសិទ្ធនាមថ្មីដល់រាជធានីនេះថា «លិង្គបុរៈ»។ ខណៈដែលប្រទេសកម្ពុជាធ្លាក់ក្រោមអាណាព្យាបាល និងអាណានិគមនិយមបារាំង ក៏មានអ្នកស្រាវជ្រាវជនជាតិបារាំងចូលទៅដល់តំបន់កោះកេរនេះជាបន្តបន្ទាប់ ក្នុងនោះមានជាងគំនូរជនជាតិបារាំងម្នាក់ គឺលោក ល្វី ដឺឡាព័រ (Louis De Laporte) បានធ្វើដំណើរទៅដល់តំបន់ប្រាសាទកោះកេរដំបូងគេបង្អស់នៅឆ្នាំគ្រិស្ដសករាជ១៨៧៣។

    August 4, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា ជានិច្ចកាលមិនដែលព្រងើយកន្តើយអំពីកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិនោះឡើយ។ ការបន្តគូសរំលេចពីស្មារតីក្នុងកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាការឆ្លើយតបមួយទៅនឹងបារម្ភរបស់ប្រជាពលរដ្ឋខ្មែរពាក់ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ CLV-DTA។ ការគូសបញ្ជាក់ពីស្មារតីក្នុងកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិហើយនាព្រឹកថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះភ្ជាប់ជាមួយរូបភាពមួយសន្លឹក ដែលសម្តេច​ថតជាមួយ​កងទ័ព និងអ្នកសារព័ត៌មានកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ពេលសម្តេចអញ្ជើញចុះ​ពិនិត្យ​ភូមិសាស្ត្រព្រំដែនកម្ពុជា-ឡាវ ក្នុងទឹកដីខេត្តស្ទឹងត្រែង។ សម្តេចធិបតី បានរំលឹកថា រូបថតនេះ ថតពេលសម្តេចចុះទៅពិនិត្យភូមិសាស្ត្រដើម្បីកសាងប្រៀបការពារជាតិ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួននៅក្នុងតំបន់អូរអាឡៃ

    August 4, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីជំងឺផ្តាសាយបក្សី លើក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ទៀត ដែលរស់នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងសុខាភិបាលថា មានអ្នកជំងឺផ្តាសាយបក្សី កើតលើក្មេងស្រីអាយុ១៦ឆ្នាំ ចំនួន ០១ករណីទៀត និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ H5N1 ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិចំការលាវ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ក្មេងស្រីនេះមានគ្រុនក្តៅ ក្អក ឈឺបំពង់ក ហត់ ពិបាកដកដង្ហើម។ បច្ចុប្បន្នស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរ និងកំពុងទទួលបានការថែទាំ យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា ប្រហែល៤ថ្ងៃមុនចាប់ផ្តើមឈឺ នៅផ្ទះអ្នកជិតខាង

    August 4, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ លើជំងឺស្ទះសរសៃឈាមបេះដូង ព្រោះបច្ចុប្បន្ននេះ អត្រាស្លាប់នៃជំងឺមិនឆ្លងមានលើសពី៥០% ដែលភាពច្រើន គឺជំងឺសរសៃឈាម និងជំងឺបេះដូង ដែលទាមទារឱ្យប្រជាពលរដ្ឋ ត្រូវការប្រុងប្រយ័ត្នការហូបចុកប្រចាំថ្ងៃ ត្រូវពិសា តិចអំបិល តិចស្ករ និងតិចខ្លាញ់។ ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញបើកសន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំលើកទី៨ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា ក្រោមប្រធានបទ «ការព្យាបាលជំងឺបេះដូង និងសរសៃឈាមក្នុងបរិបទសុខាភិបាលឌីជីថល – Advanced Cardiovascular Management in Digital Transformation» ដែលមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង នាយកមន្ទីរពេទ្យជាតិ នាយកមជ្ឈមណ្ឌលជាតិ

    August 4, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍​ ១៤រោច​ ខែ​អាសាឍ​ ឆ្នាំ​រោង​ ឆស័ក​ ពុទ្ធសករាជ​ ២៥៦៨​ ត្រូវនឹងថ្ងៃទី​៣​ ខែ​សីហា ឆ្នាំ​២០២៤​​ នេះ​ លោក ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ អមដំណើរដោយថ្នាក់ដឹកនាំ​ មន្ត្រីបច្ចេកទេស​ក្រសួង និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយមខេត្តកំពង់ស្ពឺ​ ព្រមទាំងលោក​ ជាម​ ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និង​អាជ្ញាធរមូលដ្ឋាន​ ​​បានអញ្ជើញចុះពិនិត្យស្ថានភាពរំដោះទឹក​ ពង្វាងទឹក​​នៅតាមស្ទឹង និង​ប្រឡាយមួយចំនួន​ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ​​។​ ក្នុងឱកាសនោះ​​​ លោករដ្ឋមន្ត្រី​ និង​ក្រុមការងារបានអញ្ជើញ​ចុះពិនិត្យ​ស្ថានភាពទឹក​នៅការដ្ឋានគម្រោង​​​​ ប្រព័ន្ធដោះ​ទឹកស្ទឹងតូច​ ក្នុងភូមិសាស្ត្រ​ភូមិស្រែកក់ ឃុំរលាំងចក​​

    August 4, 2024
  • ព័ត៌មានជាតិ

    (ព្រះវិហារ)៖ យ៉ាងហោចណាស់ដើមឈើចំនួន៥ដើម បានបាក់រលំលើផ្លូវ លើកំណាត់ផ្លូវជាតិលេខ៦២ និងកំណាត់ផ្លូវជាតិលេខ៤ ដោយសារបាតុភូតខ្យល់កន្ត្រាក់ខ្លាំង លាយឡំនិងភ្លៀង នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃនេះថា ដើមឈើចំនួន៥ដើម បានបាក់រលំលើផ្លូវជាតិលេខ៦២ ក្នុងភូមិសាស្ត្រស្រុកត្បែងមានជ័យ និងផ្លូវជាតិលេខ៦៤ក្នុងភូមិសាស្ត្រស្រុកគូលែន ខេត្តព្រះវិហារ។ ក្រោយទទួលបានព័ត៍មានស្តីពីការបាក់រលំដើមឈើលើផ្លូវ លោកបានចាត់ក្រុមការងារចុះទៅពិនិត្យភ្លាមៗ និងបានកាត់ចេញពីដងផ្លូវដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ពិសេសដើម្បីកាត់បន្ថយគ្រោះថ្នាក់ជាយថាហេតុដល់ប្រជាពលរដ្ឋ។ លោក សំ លាងទ្រី បានបញ្ជាក់បន្ថែមផងដែរថា មកដល់ពេលនេះដើមឈើដែលបាក់រលំលើផ្លូវត្រូវបានកាត់ចេញអស់ ប្រជាពលរដ្ឋអាចធ្វើចរាចរណ៍បានជាធម្មតា មិនមានបញ្ហាអ្វើនោះទេ។ លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋយើង ត្រូវបើកបរគោរពច្បាប់ចរាចរណ៍ជាប់ជានិច្ច ពិសេសកុំបើកបរលើសល្បឿនកំណត់

    July 28, 2024
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ការបន្តធ្លាក់ភ្លៀងខ្លាំង ដែលជាចំហាយនៅសេសសល់នៃព្យុះ Gaemi បានបង្កឱ្យ​មានគ្រោះរអិលបាក់ដី ដែលបានឆក់យកជីវិតមនុស្សចំនួន ១២នាក់ នៅភាគខាងត្បូងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤។ មកដល់ថ្ងៃអាទិត្យនេះ ព្យុះ Gaemi ដែលដំបូងជាព្យុះទីហ្វុង និងក្រោយមកថយចុះថាមពល មកនៅត្រឹមជាព្យុះត្រូពិច គឺបានរលាយបាត់សឹងតែទាំងស្រុងហើយ ប៉ុន្តែផ្នែកជាច្រើននៃប្រទេសចិន កំពុងបន្តស្ថិតក្រោមការប្រកាសអាសន្ន អំពីហានិភ័យនៃគ្រោះទឹកជំនន់នៅឡើយ ដោយសារតែភ្លៀងនៅបន្តធ្លាក់ជោគជាំ។ យោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយចិន CCTV មនុស្សទាំង១២នាក់ បានស្លាប់ ក្នុងហេតុការណ៍រអិលបាក់ដី នៅក្បែរទីក្រុង

    July 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា បានឈ្នះមេដាយអន្ដរជាតិ ២គ្រឿង (ប្រាក់ ១ និងសំរឹទ្ធ ១) នៅក្នុងកម្មវិធី Korea OPEN AEROBIC Gymnastics Video Online Competition 2024 ។ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានចាត់ទុកនេះគឺជាការប្រកួតដ៏ល្អ ដើម្បីវាស់ស្ទង់សមត្ថភាពក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ជាមួយបណ្ដាប្រទេសជាច្រើន ដែលចូលរួមការប្រកួតនេះ ។ អគ្គលេខាធិការសហព័ន្ធខាងលើ បានបញ្ជាក់ថា នេះគឺកម្មវិធីប្រចាំឆ្នាំ ដែលសាធារណរដ្ឋកូរ៉េ តែងរៀបចំការប្រកួតតាមអនឡាញ ដោយគ្រាន់តែតម្រូវឲ្យបណ្ដាប្រទេសចូលរួម ធ្វើការថតជាវីដេអូ តាមវិញ្ញាសានីមួយៗ

    July 28, 2024