- Nisaiy KP
- ព័ត៌មានជាតិ
(ប៉ារីស)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញ បានអញ្ជើញទៅកាន់ Poland Olympic House នាទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរបស់គណៈកម្មាធិការអូឡាំពិកប៉ូឡូញ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍកីឡាកម្រិតខ្ពស់ ប្រភេទអូឡាំពិករួមគ្នា នាពេលអនាគត។ លោកទេសរដ្ឋមន្ដ្រី ថោង ខុន ក៏បានលើកឡើងពីទំនាក់ទំនងមិត្តភាពរវាងកម្ពុជា-ប៉ូឡូញមានភាពស្អិតរមួតតាំងពីសម័យសម្តេចព្រះបរមរតនកោដ្ឋមកម្លេះ រហូតកម្ពុជាបានឧទ្ទេសនាមមហាវិថីមួយឈ្មោះ សាធារណរដ្ឋប៉ូឡូញ ទៀតផង។ បន្ថែមលើនេះ លោកបណ្ឌិត ក៏បានស្នើសុំឲ្យថ្នាក់ដឹកនាំប៉ូឡូញ ពិនិត្យលទ្ធភាពរួមគ្នាអភិវឌ្ឍន៍កីឡាអូឡាំពិកដូចគ្នា លើគម្រោងហ្វឹកហាត់កីឡាកម្រិតខ្ពស់ និងការបញ្ជូនគ្រូបង្វឹកជំនាញអន្តរជាតិផងដែរ។ ជាការឆ្លើយតបថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកប៉ូឡូញ
July 28, 2024 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ កំណាត់ផ្លូវជាតិលេខ១០ ចន្លោះពីឃុំប្រម៉ោយ និងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ «ផ្លូវអន្ទង់អាំងទី២» ដែលត្រូវបានទឹកភ្លៀងហូរច្រោះបាក់ស្រុត កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដានោះ ត្រូវបានជួសជុលកែសម្រួល និងបើកឱ្យដំណើរការឡើងវិញជាបណ្តោះអាសន្ន ហេីយ និងអនុញ្ញាតឱ្យរថយន្តតូច ធំ ធ្វេីចររាចរណ៍ឡេីងវិញបានហេីយ។ លោក ផន រឹម បានប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះទៀតថា ចាប់ពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ កន្លែងស្រុត ប្រេះ បាក់ ដោយសារទឹកហូរច្រោះផ្លូវជាតិលេខ១០ អាចចរាចរណ៍បណ្តោះបានហើយទាំងយានយន្តធុនតូច-ធំ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់តភ្ជាប់ឡើងវិញ
July 28, 2024 - ព័ត៌មានអន្តរជាតិ
(កាលីហ្វ័រញ៉ា)៖ ក្រោយសេចក្តីសម្រេចនាពេលថ្មីៗកន្លងទៅ របស់តុលាការកំពូលអាមេរិក អភិបាលរដ្ឋ California លោក Gavin Newsom ក្នុងសប្តាហ៍នេះ បាននិយាយថា រដ្ឋនឹងចាប់ផ្តើមរុះរើតង់ស្នាក់នៅតាមចិញ្ចើមផ្លូវ របស់ជនគ្មានផ្ទះសម្បែង ដែលមានចំនួនយ៉ាងច្រើនក្នុងរដ្ឋមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤។ ទិន្នន័យពីរដ្ឋាភិបាលអាមេរិកផ្ទាល់ បានបង្ហាញថា គិតត្រឹមឆ្នាំ២០២៣ រដ្ឋ California មានជនរស់នៅដោយគ្មានផ្ទះសម្បែងត្រឹមត្រូវ សរុបដល់ទៅ១៨០,០០០នាក់ ដែលច្រើនជាងរដ្ឋណាទាំងអស់ ហើយភាគច្រើននៃពួកគេ ស្នាក់នៅតាមចិញ្ចើមផ្លូវ។ បទបញ្ជារបស់លោក Newsom ធ្វើឡើង ក្រោយការសម្រេចចិត្តរបស់តុលាការកំពូលអាមេរិក កាលពីថ្ងៃទី២៨
July 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការរុករកឧទ្ធម្ភាគចក្រ Z9 បានឈានចូលដល់ថ្ងៃទី១៦ហើយ ប៉ុន្តែនៅតែមិនទាន់រកឃើញ តម្រុយឬសញ្ញាណាមួយសោះឡើយ។ មន្ត្រីយោធាដឹកនាំការចុះស្វែងរក បានថ្លែងថា បញ្ហាអាកាសធាតុជាមួយនឹងកត្តាភូមិសាស្ត្រស្មុគស្មាញ គឺជាឧបសគ្គដ៏ធំបំផុតនៃប្រតិបត្តិការ ស្វែងរកនេះ។ ការរុករកឧទ្ធម្ភាគចក្រ Z9 បានឈានចូលដល់ថ្ងៃទី១៦ហើយ ប៉ុន្តែនៅតែមិនទាន់រកឃើញ តម្រុយឬសញ្ញាណាមួយសោះជាមួយនឹងបញ្ហាអាកាសធាតុដែលមានភ្លៀងធ្លាក់មិនឈប់ និងកត្តាភូមិសាស្ត្រស្មុគស្មាញនូវតែជាឧបសគ្គសម្រាប់ការរុករក។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ឧបសគ្គសម្រាប់ប្រតិបត្តិការស្វែករកឧត្ថម្ភាគចក្រ Z9 គឺបញ្ហាអាកាសធាតុដែលមានភ្លៀងធ្លាក់ជាប់គ្នារាល់ថ្ងៃដែលធ្វើឱ្យជំនន់ទឹកភ្លៀងបានកើនឡើងខ្លាំងហូរកាត់អូរនិងស្ទឹងដែលជាផ្លូវធ្វើដំណើររបស់កម្លាំងរុករកថ្មើរជើង និងមានការចុះអព្ទ និងបញ្ហាភូមិសាស្ត្រ
July 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលខេត្តកំពង់ធំ បានជូនដំណឹងថា ដោយផ្អែកលើស្ថានភាពបច្ចុប្បន្នកម្រិតទឹកស្ទឹងសែននៅស្ថានីយកំពង់ធំ មានកម្ពស់ ១៣,៥១ម៉ែត្រ ដែលសង្កេតឃើញថាមានការកើនឡើងជាបន្តបន្ទាប់ដល់កម្រិតប្រកាសឱ្យមានការប្រុងប្រយ័ត្ននូវកម្ពស់ ១៣,៥០ម៉ែត្រ។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង៖ ផ្ដល់សិទ្ធិដោយ៖ Freshnews
July 28, 2024 - ព័ត៌មានអន្តរជាតិ
(ព្យុងយ៉ាង)៖ នៅថ្ងៃអាទិត្យនេះ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា កូរ៉េខាងជើងបានប្តេជ្ញាកម្ទេចសត្រូវឱ្យខ្ទេចទាំងស្រុង ក្នុងករណីផ្ទុះសង្រ្គាម នៅពេលដែលមេដឹកនាំរបស់ខ្លួន គឺលោក គីម ជុងអ៊ុន ដាក់ចេញបទបញ្ជា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤។ KCNA បានរាយការណ៍ថា ក្រុមមន្រ្តីយោធាជាន់ខ្ពស់កូរ៉េខាងជើង បានធ្វើការអត្ថាធិប្បាយដូចខាងលើ ដោយសារតែការកើនឡើងខ្លាំងនៃកំហឹងចំពោះសហរដ្ឋអាមេរិក ក៏ដូចជាកូរ៉េខាងត្បូង ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ក្រោមអធិបតីរបស់លោក គីម ជុងអ៊ុន ដើម្បីអបអរគម្រប់ខួបទី៧១ នៃការបិទបញ្ចប់សង្រ្គាមកូរ៉េ។ ក្រុមមន្រ្តីយោធាកូរ៉េខាងជើង បានចោទប្រកាន់ ទីក្រុងវ៉ាស៉ីនតោននិងទីក្រុងសេអ៊ូល មានបំណងចង់ឱ្យផ្ទុះសង្រ្គាមនុយក្លេអ៊ែរ
July 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បានជូនដំណឹងដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ ត្រូវមកជួបជុំគ្នានៅទីស្ដីក្រសួង នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដើម្បី «ទូងស្គរ» អបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណន-តេជោ។ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការណែនាំដល់គ្រប់ក្រសួង ស្ថាប័នទាំងរដ្ឋ និងឯកជនឲ្យយកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩៖០៩នាទីព្រឹក ដើម្បីប្រារព្ធពិធីអបអរសាទរការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណន-តេជោ» ដោយរួមគ្នាធ្វើការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយឲ្យបានកុះករក្លៀវក្លា និងអធិកអធមជាទីមោទនៈ។ ក្នុងន័យនេះ ដើម្បីចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្រសួងយុត្តិធម៌ សូមអញ្ជើញថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ មកជួបជុំគ្នានាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤
July 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមការងារបច្ចេកទេស នៃទំនប់វារីអគ្គីសនីកំចាយ នឹងធ្វើការបើកទ្វារទឹកចំនួន១ កម្ពស់១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីទំនប់វារីអគ្គីសនី នាល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ តាមលក្ខណៈបច្ចេកទេស។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយ ខេត្តកំពត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។ ដោយសារកត្តាអាកាសធាតុ ភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃនេះ ជាក់ស្ដែងនៅតំបន់អាងទឹក នៃស្ថានីយ៍វារីអគ្គីសនីកំចាយ ទឹកបានកើនឡើងដល់កម្ពស់ ១៤៨,៨៤ម៉ែត្រ លំហូរចូលអាងមានចំនួន ៣៦១,៧៣ម៉ែត្រគូប ក្នុងមួយវិនាទី។ ក្រុមការងារនឹងធ្វើការបើកទ្វារទឹកចំនួន១ កម្ពស់១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីទំនប់វារីអគ្គិសនី ដោយសន្សឹមៗតាមលក្ខណៈបច្ចេកទេស។ សូមជម្រាបថា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា
July 28, 2024 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះពិនិត្យ និងធ្វើការជាមួយក្រុមហ៊ុននៅកំណាត់ផ្លូវជាតិលេខ១០ នៅត្រង់ចំណុច PK90+600 ដែលបានរអិលបាក់ស្រុត ស្ថិតក្នុងស្រុកវាលវែង ក្នុងខេត្តពោធិ៍សាត់ ដោយមានការចូលរួមអមដំណើរពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី ក្រុមការងារបច្ចេកទេស ភាគីក្រុមហ៊ុន និងភាគីពាក់ព័ន្ធទៀតផងដែរ។ ទីតាំងលើកំណាត់ផ្លូវជាតិ ដែលមានដីរអិលបាក់ស្រុតនេះ បណ្តាលមកពីភ្លៀងធ្លាក់ជាប្រចាំជោគជាំប្រមាណ ២សប្តាហ៍ជាប់ៗគ្នា ដែលមានកំរិតទឹកភ្លៀងខុសពីធម្មតា បានធ្វើឱ្យហូរច្រោះដីនៅស្រទាប់ខាងក្រោម និងបាក់ស្រុត នាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងមកនេះ។ ក្រុមការងារបច្ចេកទេសរបស់ក្រសួង និងភាគីក្រុមហ៊ុន បានធ្វើការយ៉ាងសកម្មក្នុងការជួសជុល
July 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាឱ្យចូលបម្រើការងារតាមបណ្តាអង្គភាពចំណុះអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)។ នេះបេីតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុង៖ ផ្ដល់សិទ្ធិដោយ៖ Freshnews
July 28, 2024









