- Nisaiy KP
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃនេះ កងរាជអាវុធហត្ថ បានតាមដានដោយយកចិត្តទុកដាក់ពាក់ព័ន្ធនឹងព័ត៌មានដែលបានបង្ហោះផ្សព្វផ្សាយថា «អាងខ្លួនប៉េអឹមក្រុង ដើរបើកល្បែងស៊ីសងខុសច្បាប់ (ឡូតូ) ត្រូវកម្លាំងខណ្ឌកំបូលឃាត់ខ្លួនទាំង២នាក់»។ យោងតាមការផ្ទៀងផ្ទាត់ របស់ជំនាញការិយាល័យបុគ្គលិក ស្នងការដ្ឋានកសាងកម្លាំងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា បុគ្គលឈ្មោះ ហួន ឌីម៉ូវ ភេទប្រុស អាយុ៣៤ឆ្នាំ និងឈ្មោះ ម៉ម សោភា ភេទស្រី អាយុ២៩ឆ្នាំ មិនមានឈ្មោះស្ថិតនៅក្នុងបញ្ជីគ្រប់គ្រងរបស់កងរាជអាវុធហត្ថទេ។ ដំណើររឿងនៅថ្ងៃទី០៨
August 11, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ និងគណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងវៀងចន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ដែលប្រទេសឡាវជាម្ចាស់ផ្ទះ។ តាមរយៈកិច្ចសម្ភាសជាង២៨នាទី ជាមួយអ្នកសារព័ត៌មាន លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានគូសបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាកិច្ចប្រជុំថ្នាក់ខ្ពស់បំផុតក្នុងវិស័យសុខាភិបាល ត្រូវបានរៀបចំឡើងរៀងរាល់២ឆ្នាំម្តង។ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ដថា «កិច្ចប្រជុំនេះ គឺធ្វើឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារសុខាភិបាលទាំង៤ កំណត់កត្តាប្រឈម និងលើកទិសដៅ ដើម្បីធានាបាននូវសុខភាព
August 11, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កន្លងទៅថ្មីៗនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមសិល្បករខ្មែរ ដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ នៅក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ប្រធានសមាគមសិល្បករខ្មែរ បានជម្រាបជូនសម្ដេចប្រធានរដ្ឋសភា ថា លោកជំទាវអ្នកឧកញ៉ា ពិតជាមានឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយជំរុញលើកស្ទួយ អភិរក្ស និងអភិវឌ្ឍន៍វិស័យសិល្បៈវប្បធម៌ខ្មែរដ៏ល្អផូរផង់ ឱ្យកាន់តែមានកិត្យានុភាពបន្ថែមទៀតទាំងលើឆាកជាតិ និងអន្តរជាតិ ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត
August 11, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ផ្តល់ទស្សនទាន ចំនួន ៣ចំណុច លេីការផ្សាយរបស់សារព័ត៌មានក្រៅស្រុកនិយាយភាសាខ្មែរ ដែលបានចុះផ្សាយ ដកស្រង់ប្រសាសន៍មន្ត្រីជាន់ខ្ពស់វៀតណាម ដែលមានសុទិដ្ឋនិយមចំពោះគម្រោងផ្លូវនាវាចរ«ព្រែកជីកហ្វូណនតេជោ»របស់កម្ពុជា។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះលោក ផន រឹម បានបញ្ជាក់ដូចនេះថា ប៉ុន្មានថ្ងៃថ្មីៗនេះ មានសារព័ត៌មានមួយចំនួនបានចាប់អារម្មណ៍ និងដកស្រង់ប្រសាសន៍មន្ត្រីជាន់ខ្ពស់វៀតណាម ដែលមានសុទិដ្ឋនិយមចំពោះគម្រោងផ្លូវនាវាចរ«ព្រែកជីកហ្វូណនតេជោ»របស់កម្ពុជា។ សារព័ត៌មានក្រៅស្រុកនិយាយភាសាខ្មែរបានចុះផ្សាយជាហូរហែថា «វៀតណាមគាំទ្រគម្រោងរបស់កម្ពុជា ក្នុងការជីកព្រែកហ្វូណនតេជោ ពីតំបន់អាងទន្លេមេគង្គទៅកាន់ឆ្នេរសមុទ្រកម្ពុជា ហើយប្រាថ្នាចង់ចូលរួមស្វែងរកដំណោះស្រាយ ចំពោះផលប៉ះពាល់អវិជ្ជមានដែលអាចមានពីព្រែកជីកនេះ»។ ពាក់ព័ន្ធនឹងករណីនេះក្នុងនាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក
August 11, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមួយចំនួនធំដល់គ្រួសារមានកូនភ្លោះ៣ ដែលជាគ្រួសារទី៤១៥ ដើម្បីជួយសម្រាលការលំបាក។ អំណោយដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភនេះ រួមមានថវិកា៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២។ អំណោយនេះ ត្រូវបានលោក សេង ទៀង និងលោកស្រី នាំយកទៅប្រគល់ ជូនដល់ដៃគ្រួសារកូនភ្លោះបីគ្រួសារទី៤១៥ នៅថ្ងៃទី១០ខែសីហា ឆ្នាំ២០២៤ ដល់លំនៅដ្ឋានគ្រួសារកំពុងសម្រាកថែទាំសុខភាពទារកនៅផ្ទះឪពុកម្តាយធំ រស់នៅភូមិត្រពាំងកោះ ឃុំរលាំងគ្រើល ស្រុកសំរោងទង
August 11, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារ ឧកញ៉ា ខុន បញ្ចសិទ្ធិ បន្ទាប់ពីកើតឡើងបាញ់បោះសេរីនៅក្នុងក្លឹបកំសាន្តមួយកន្លែង នៅខណ្ឌចំការមន រាជធានីភ្នំពេញ។ ការបញ្ចប់គោរមងារឧកញ៉ា ពីឧកញ៉ា ខុន បញ្ចសិទ្ធិ ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សូមរំលឹកថា កាលពីវេលាម៉ោងប្រមាណ ០០៖៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ មានមនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាចូលក្លឹបកំសាន្ត Central.X ដោយហៅស្រា Hennessy ០២ដប
August 11, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជាមានរៀបចំកិច្ចសន្ទនាស្តីពី «ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន៖ កាលានុវត្តភាពថ្មី នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ តាមរយៈវីដេអូ ឯកឧត្តម Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានស្វាគមន៍កម្មវិធី និងបាន លើកឡើងថាសម័យប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នីតិកាលទី២០ ទើបបញ្ចប់យ៉ាងជោគជ័យនៅក្រុងប៉េកាំង។ នេះជាចំណុច សំខាន់សម្រាប់ប្រទេសចិនក្នុងយុគសម័យថ្មី។
August 11, 2024 - ព័ត៌មានជាតិ
(កំពត)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០២៤ បានចែករំលែកនូវក្តីស្រឡាញ់ របៀបបណ្តុះនិងដាំត្នោតជាមួយគ្រួសារបរិស្ថាន នៅក្នុងស្រុកជុំគីរី ខេត្តកំពត។ ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា មន្ទីរបរិស្ថានរាជធានី ខេត្តទាំង២៥ បានត្រៀមថ្នាល សម្រាប់បណ្តុះកូនត្នោតរួចជាស្រេច ជាមួយការបណ្តុះកូនឈើ សម្រាប់ចែកជូនប្រជាពលរដ្ឋ នៅឆ្នាំក្រោយៗ បន្តបន្ទាប់ ដើម្បីបណ្តុះផ្នតគំនិត ពន្លកបៃតង ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចគោលដៅប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន ៦០% នៅឆ្នាំ២០៥០។សូមបញ្ជាក់ថា លោកបណ្ឌិត អ៊ាង សុផល្លែត បានបង្កើតថ្នាលបណ្តុះកូនត្នោត
August 4, 2024 - ព័ត៌មានជាតិ
(កំពង់ចាម)៖ ព្រះសង្ឃ និងពុទ្ធបរិស័ទ គង់ និងចំណុះឲ្យវត្តអារាមប្រមាណជា ៥០វត្ត នៅទូទាំង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការចូលរួមអបអរសាទរ ការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាង មុខនេះ ដែលនឹងក្លាយជាសមិទ្ធផលប្រវត្តិសាស្ត្ររបស់កម្ពុជា ។ ព្រះវិសុទ្ធមុនី រស់ លីមខូយ ព្រះរាជាគណៈថ្នាក់កិត្តិយស អនុគណស្រុកស្រីសន្ធរ និង ជាព្រះគ្រូចៅអធិការវត្តកោះកែវ មានសង្ឃដីកាថា បន្ទាប់ពីមានសារចរណែនាំពីរាជរដ្ឋាភិបាល ព្រះអង្គបានធ្វើការកោះប្រជុំព្រះសង្ឃ អាចារ្យ គណៈកម្មកាវត្ត ស្ថិតក្នុងស្រុកស្រីសន្ធរចំនួន៥០ វត្ត រួមទាំងពុទ្ធបរិស័ទ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាដើម
August 4, 2024 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ រថភ្លើងមួយខ្សែពេលកំពុងបើកតាមផ្លូវ ស្រាប់តែដាច់ក្បាលចេញពីទូ ក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង តែសំណាងមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។ ហេតុការណ៍រថភ្លើងក្រឡាប់ធ្លាក់ផ្លូវនេះ បានកើតឡើងនៅវេលាទាបភ្លឺ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ត្រង់ចំណុចមុខវត្តបំណក់ ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យខូចខាតទូស៊ីទែន៤, ទូកុងតឺន័រ១ (ដាក់ស្រូវ) ទូទទេ២ (មិនបណ្ដាលឲ្យរងរបួសមនុស្សទេ)។ អ្នកបើករថភ្លើងឈ្មោះ តៃ វីរីយ៉ា អាយុ៥៨ឆ្នាំ រស់នៅភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមរបាយការណ៍របស់សមត្ថកិច្ច រថភ្លើងក្រោយពេលក្រឡាប់ក្បាលបានអូស១១ទូ ចម្ងាយ២០០ម៉ែត្រពីទូលក្រឡាប់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
August 4, 2024









