Nisaiy KP
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានចេញសេចក្ដីថ្លែងការណ៍រួមមួយនៅថ្ងៃអាទិត្យ ទី១៨ ខែសីហានេះ នាឱកាសប្រារព្ធខួបមួយឆ្នាំនៃកិច្ចប្រជុំកំពូល Camp David និងបានបញ្ជាក់ឡើងវិញពីការសន្យារួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។ សេចក្ដីថ្លែងការណ៍រួមខាងលើដែលត្រូវបានចេញផ្សាយដោយការិយាល័យវិមានរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បាន​ឱ្យដឹងទៀតថាគោលការណ៍ស្ដីពី កិច្ចសហប្រតិបត្តិការត្រីភាគីដែលត្រូវបានឯកភាពគ្នាឡើង នៅឯកិច្ចប្រជុំកំពូលកាលពីឆ្នាំ២០២៣ នឹងបន្តបម្រើជាជំហានដើរសម្រាប់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំង៣។ «យើងមានការប្ដេជ្ញាចិត្ត ក្នុងការពិគ្រោះយោបល់ស្ដីពីបញ្ហាប្រឈមនៅក្នុងតំបន់ ការបង្កហេតុ និងការគំរាមកំហែងទាំងឡាយដែលបង្កផលប៉ះពាល់ដល់ផលប្រយោជន៍សមូហភាព និងសន្តិសុខរបស់យើង»។ នេះបើតាមសេចក្ដីថ្លែងការណ៍ខាងលើដដែល។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ

    August 18, 2024
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ ព្រះមហាក្សត្រថៃ Maha Vajiralongkorn នៅថ្ងៃអាទិត្យ ទី១៨ ខែសីហានេះ បានចេញព្រះរាជក្រឹត្យតែងតាំងអ្នកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃជាផ្លូវការ ២ថ្ងៃបន្ទាប់ពីអ្នកស្រីត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំង ដែលនេះជាការត្រួសត្រាយផ្លូវសម្រាប់ការបង្កើតរដ្ឋាភិបាលថ្មី នៅប៉ុន្មាន សប្ដាហ៍ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ត្រូវបានអានដោយលេខាធិការរដ្ឋសភាថៃ លោក Apat Sukhanand នៅឯពិធីផ្លូវការមួយរៀបចំឡើងក្នុង ទីក្រុងបាងកក។ ដោយស្លៀកសម្លៀកបំពាក់ឯកសណ្ឋាន អ្នកស្រី Paetongtarn បានលុតជង្គង់ និងធ្វើការគោរពនៅចំពោះមុខរូបថតព្រះមហាក្សត្រថៃ មុននឹងធ្វើការ ថ្លែងសុន្ទរកថាខ្លីមួយអរគុណទៅកាន់ព្រះមហាក្សត្រ និងអ្នកតំណាងរាស្ត្រ សម្រាប់ការជ្រើសតាំងឱ្យអ្នកស្រីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។

    August 18, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

    August 18, 2024
  • ព័ត៌មានជាតិ

    (កោះកុង)៖ លោកសាស្ដ្រាចារ្យ ឈាង​ រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ បានបន្ដដឹកនាំប្រតិភូសុខាភិបាល ចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពមូលដ្ឋានសុខាភិបាលនៅខេត្ដកោះកុង បន្ទាប់ពីបញ្ចប់បេសកកម្មការងារនៅខេត្ដកំពង់ស្ពឺ និងខេត្ដព្រះសីហនុ​ អស់រយៈពេល២ថ្ងៃមកនេះ។ បេសកកម្មចុះមកស្វែងយល់ដោយផ្ទាល់ពីការអនុវត្ដការងាររបស់មន្ដ្រីក្រោមឱវាទ នៅតាមមូលដ្ឋានសុខាភិបាលនេះ បានធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែសីហា ឆ្នាំ២០២៤ ក្នុងខេត្ដចំនួន ៤ រួមមានខេត្ដកំពង់ស្ពឺ ព្រះសីហនុ កោះកុង និងខេត្ដបៃលិន, ហើយខេត្ដទាំង៤នេះ ជាខេត្ដចុងក្រោយនៃបេសកកម្មចុះពិនិត្យតាមមូលដ្ឋានសុខាភិបាលទូទាំងប្រទេស ដែលបានចាប់ផ្ដើមកាលពីដើមអាណត្ដិទី៧ នៃរដ្ឋសភា។ ក្នុងឱកាសចុះពិនិត្យមើលដំណើរការការងារនៅមូលដ្ឋានសុខាភិបាលខេត្ដកោះកុងនេះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានចុះសួរសុខទុក្ខអ្នកជំងឺ និងគ្រួសារអ្នកជំងឺផងដែរ

    August 18, 2024
  • ព័ត៌មានអន្តរជាតិ

    (ហារ៉ា)៖ ប្រជាជនប្រហែល ៦៨លាននាក់ នៅប៉ែកខាងត្បូងអាហ្រ្វិក កំពុងទទួលរងនូវឥទ្ធិពលនៃគ្រោះរាំងស្ងួតបណ្តាលមកពីបាតុភូត El Nino ដែលបានបំផ្លិចបំផ្លាញដំណាំនៅទូទាំងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ ២០២៤។ គ្រោះរាំងស្ងួតតាំងពីដើមឆ្នាំ ២០២៤ បានប៉ះពាល់ដល់ផលិតកម្មដំណាំ និងបសុសត្វ ដោយនាំឱ្យមានការខ្វះខាតស្បៀងអាហារ ខូចខាតដល់សេដ្ឋកិច្ចយ៉ាងខ្លាំង។ ប្រមុខរដ្ឋមកពី ១៦ ប្រទេសនៃសហគមន៍អភិវឌ្ឍអាហ្វ្រិកប៉ែកខាងត្បូង (SADC) កំពុងប្រជុំគ្នានៅរដ្ឋធានី Harare ប្រទេសហ្ស៉ីមបាវ៉េ ដើម្បីពិភាក្សាអំពីបញ្ហាក្នុងតំបន់ រួមទាំងសន្តិសុខស្បៀងផងដែរ។ លេខាធិការប្រតិបត្តិរបស់ SADC លោក Elias Magosi

    August 18, 2024
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចេញមុខទទួលស្គាល់ជាលើកដំបូងថា កងកម្លាំងរបស់អ៊ុយក្រែនកំពុងប្រយុទ្ធ ក្នុងប្រតិបត្តិការវាយលុកចូលក្នុងទឹកដីរុស្ស៉ី នៅតំបន់ Kursk។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤។ លោក ហ្សេលេនស្គី បាននិយាយដូច្នេះថា «ថ្ងៃនេះ ខ្ញុំទទួលបានរបាយការណ៍មួយចំនួន ពីប្រមុខកងទ័ពលោក Oleksandr Syrskyi ពាក់ព័ន្ធស្ថានការណ៍សមរភូមិមុខ ព្រមទាំងសកម្មភាពរបស់យើង​ ក្នុងការរុញច្រានសង្រ្គាម ចូលទៅក្នុងទឹកដីរបស់ប្រទេសឈ្លានពាន»។ លោក ហ្សេលេនស្គី បានបន្តថា «អ៊ុយក្រែនកំពុងស្តែងឱ្យឃើញថា ខ្លួនពិតជាមានសមត្ថភាពស្តារយុត្តិធម៌ ហើយធានាការដាក់សម្ពាធដែលចាំបាច់ តបតទៅលើប្រទេសឈ្លានពានវិញ»។

    August 11, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រជាពលរដ្ឋភាគច្រើនសុទ្ធសឹងតែបានស្គាល់ ប.ស.ស. ដែលមានពាក្យពេញថា «បេឡាជាតិសន្តិសុខសង្គម» គឺជាគ្រឹះស្ថានសាធារណៈមួយដែលស្ថិតក្រោមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាអាណាព្យាបាលផ្នែកបចេ្ចកទេសនិងស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអាណាព្យាបាលផ្នែកហិរញ្ញវត្ថុ ។ ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជា ក្នុងការផ្តល់សេវាធានារ៉ាប់រងសុខុមាលភាព និងជីវភាព លើផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ តាមរយៈការចូលជាសមាជិក ប.ស.ស. ដែលបានទទួលនូវអត្ថប្រយោ ជន៍ ជាច្រើនពី ប.ស.ស. ។ ក្នុងនោះបុគ្គលិកវិស័យឯកជន ក៏អាចទទួលអត្ថប្រយោជន៍ទៅលើផ្នែកហានិភ័យការងារ ដូចបុគ្គលិកវិស័យសាធារណៈដែរ ។ តើសមាជិករបស់ ប.ស.ស. បានទទួលអត្ថប្រយោជន៍អ្វីខ្លះលើផ្នែកហានិភ័យការងារ? ដើម្បីស្រាយចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ

    August 11, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញលើកទឹកចិត្តយុវជនឱ្យមានគំនិតផ្តួចផ្តើម គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មី សហគ្រិនភាព ភាពជាអ្នកដឹកនាំ និងការចាប់យកអត្ថប្រយោជន៍ពីការរីកចម្រើនផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឱ្យបានកម្រិតអតិបរិមា សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ និងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។ ការជំរុញនេះធ្វើឡើងឱកាសលោកអញ្ជើញបើកវេទិកាយុវជន-បញ្ញវន្តមូស្លីម២១ ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មការរៀបចំវេទិកាយុវជន-បញ្ញវន្តមុស្លីម២១ ឆ្នាំ២០២៤ ដែលត្រូវបានរៀបចំដោយសមាគមសហភាពបញ្ញវន្តមុស្លីមកម្ពុជា សហការជាមួយសមាគមគ្រូបង្រៀនខ្មែរឥស្លាម ដោយមានអ្នកចូលរួមចំនួន១៦០០នាក់ ដែលជាថ្នាក់ដឹកនាំឥស្លាមគ្រប់លំដាប់ថ្នាក់

    August 11, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,១០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,០០០រៀល ក្នុង១លីត្រ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    August 11, 2024
  • ព័ត៌មានអន្តរជាតិ

    (ដាក្កា)៖ មេដឹកនាំមួយរូបនៃចលនាបាតុកម្មនិស្សិត ដែលឥឡូវស្ថិតក្នុងរដ្ឋាភិបាលបណ្តោះអាសន្ន នៅប្រទេសបង់ក្លាដែស បាននិយាយ​នាចុងសប្តាហ៍នេះថា អតីតនាយករដ្ឋមន្រ្តីលោកស្រី Sheikh Hasina ចាំបាច់ត្រូវតែប្រឈមមុខនឹងការកាត់ទោសតាមផ្លូវច្បាប់ នៅពេលត្រឡប់ចូលស្រុកវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤។ លោក Nahid Islam ដែលមានតួនាទីជាទីប្រឹក្សា ពោលគឺស្មើនឹងរដ្ឋមន្រ្តីម្នាក់ នៅក្នុងរដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែស បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំឆ្ងល់ណាស់ហេតុអ្វី លោកស្រីរត់ភៀសខ្លួនចេញពីប្រទេស។ ពួកយើងនឹងស្វែងរកយុត្តិធម៌ សម្រាប់ការសម្លាប់នានា ដែលបានកើតឡើងអំឡុងអាណត្តិកាន់អំណាចរបស់លោកស្រី។ ទោះបីលោកស្រី មិនត្រឡប់មកវិញក៏ដោយ ពួកយើងនឹងធ្វើការដើម្បីឆ្ពោះទៅសម្រេចគោលដៅនេះ»។ រីឯមេដឹកនាំចលនាបាតុកម្មម្នាក់ទៀត គឺលោក Abu Baker Mojumder

    August 11, 2024