Nisaiy KP
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ ប្រជាពលរដ្ឋខេត្តក្រចេះ ត្រៀមខ្លួនចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ គម្រោងព្រែកជីកហ្វូណនតេជោ នឹងជួយឱ្យកម្ពុជាពង្រឹងនូវឯករាជ្យភាខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក ហើយនឹងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងរំហូរទឹកទន្លេមេគង្គឡើយ។ ការបង្ហាញនូវការគាំទ្រ និងការត្រៀមចូលរួមអបអរសាទររបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឡើងក្នុងឱកាសពិធីប្រគេនទៀនចំណាំព្រះវង្សាដល់វត្ត ចំនួន១២ ស្ថិតក្នុងក្រុងក្រចេះ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នាសាលាឆាន់ វត្តសិរីសន្ធរវង្ស ក្រុងក្រចេះ ក្រោមវត្តមានចូលរួមពីសំណាក់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ លោក វ៉ា ថន

    July 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា គិតត្រឹមខែកក្កដាឆ្នាំ២០២៤នេះ មានកម្មករនិយោគជិតជាង ៩សែននាក់កំពុងទទួលបានទីផ្សារការងារក្នុងវិស័យវាយភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ដែលភាគច្រើននៅក្នុងរោងចក្រសហគ្រាសចិន។ ប្រាប់អ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិន នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា រោងចក្រសហគ្រាសជាច្រើននៅកម្ពុជាមានថៅកែ ឬអ្នកនិយោគមកពីប្រទសចិន ជាពិសេសលើ វិស័យវាយភណ្ឌ កាត់ដេរ និងផលិតស្បែកជើងតែម្តង។ ឯកឧត្តមអ្នកនាំពាក្យបានរំលេចដែរថា ក្នុងចំណោមប្រទេសដៃគូវិនិយោគធំៗរបស់កម្ពុជា ប្រទេសចិនបានឈរលេខរៀងទី១។  ឯកឧត្តមថ្លែងថា៖«ប្រទេសចិន និងកម្ពុជាគឺជាមិត្តគ្រប់ជ្រុងជ្រោយ ដោយចិនបានជួយកម្ពុជាជាច្រើនលើវិស័យអប់រំ អភិវឌ្ឍន៍សេដ្ឋកិច្ច ជាក់ស្តែងយើងឃើញថា រោងចក្រសហគ្រាសជាច្រើននៅប្រទេសកម្ពុជា ជាអ្នកវិនិយោគមកពីប្រទេសចិន

    July 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ៧១C ប្រវែង ១១៤,៦២គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម បានសម្រេចការសាងសង់បានលទ្ធផល ១០០%ហើយ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ផន រឹម បានឱ្យដឹងទៀតថា លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

    July 14, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ ប្រភពដែលសារព័ត៌មានអាមេរិក New York Post ទទួលបាន បានឱ្យដឹងថា ខ្មាន់កាំភ្លើងដែលធ្វើសកម្មភាពប៉ងធ្វើឃាត អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ត្រូវបានបង្ហាញអត្តសញ្ញាណថា មានឈ្មោះ Thomas Matthew Crooks អាយុ២០ឆ្នាំ។ នេះបើតាមការចេញផ្សាយ សារព័ត៌មាន RT នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។ បុរសរូបនោះបានធ្វើសកម្មភាពបាញ់ប្រហារ ចេញពីលើដំបូលរោងចក្រមួយ មានចម្ងាយត្រឹមជាង១០០ម៉ែត្រប៉ុណ្ណោះ ពីវេទិកាដែលលោក ត្រាំ ឈរថ្លែងសារ។ ខ្មាន់កាំភ្លើងមិនស្ថិតក្នុងចំណោម អ្នកចូលរួមកម្មវិធីជួបជុំក្រុមអ្នកគាំទ្ររបស់លោក ត្រាំ ដែលប្រព្រឹត្តទៅនៅឯទីក្រុង

    July 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានចេញមកបញ្ជាក់ថា ជនរងគ្រោះដែលបានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ ១គ្រឿង ក្នុងបេសកកម្មហ្វឺកហ្វឺន គឺមានចំនួនតែ២នាក់ប៉ុណ្ណោះ ពោរគឺអ្នកបើកបរ ១នាក់ និងជំនួយការបើកបរ ១នាក់ មែនចំនួន៧នាក់​ ដូចការផ្សព្វផ្សាយរបស់សារព័ត៌មួយចំនួនខុសពីការពិតនោះទេ។ ចំពោះករណីនេះក្រសួងការពារជាតិមិនមានអ្វីត្រូវលាក់បាំងប្រជាពលរដ្ឋនោះទេ ដូច្នេះសូមបញ្ឈប់សកម្មភាពផ្សព្វផ្សាយខុសពីការពិត ដែលនាំឱ្យសាធារណជនមានការភ័ន្តច្រឡំ។ ការចេញមុខមកបញ្ជាក់បែបនេះ របស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានធ្វើឡើងក្រោយមានព័ត៌មានមួយចំនួនបាននាំផ្សព្វផ្សាយចំនួនបាត់ខ្លួនមនុស្សនៅលើ ឧទ្ធម្ភាគចក្រ ១គ្រឿង ដែលកំពុងធ្វើប្រតិបត្តិការហ្វឹកហ្វឺនរបស់ខ្លួន នៅភូមិសាស្ត្រខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១២ ខែកក្កដាថ្មីៗ។ ក្នុងពិធីអញ្ជើញជាអធិបតីភាពប្រារព្ធពិធីអបអរសាទរ ខួបលើកទី៣១ឆ្នាំ នៃទិវាបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស (១៤ កក្កដា ១៩៩៣-១៤

    July 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំធ្វើការប្រឡងជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លី ចំនួន ៥៥០រូប សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។ ក្នុងឱកាសអញ្ជើញជាកិត្តិយសកាត់កញ្ចប់វិញ្ញាសារសម្រាប់ការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី នៅមណ្ឌលប្រឡងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤, លោក ហ៊ឺ រ៉ុង នាយកខុទ្ទកាល័យប្រធាន គ.ជ.ប និងជាអគ្គលេខាធិការរង គ.ជ.ប បានថ្លែងថា គ.ជ.ប ជ្រើសរើសមន្ត្រីដែលមានសមត្ថភាព និងមានបទពិសោធគ្រប់គ្រាន់ ដើម្បីចូលមកបំពេញការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ប្រព្រឹត្តទៅដោយរលូន។ លោក ហ៊ឺ រ៉ុង បានថ្លែងថា

    July 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង (Luong Tam Quang) រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម នៅទីស្ដីការក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ។ ភាគីទាំងពីរវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនាក់ទំនងដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ដែលតែងផ្តល់កិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក ជាពិសេសការផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍សន្តិសុខ និងដោះស្រាយបញ្ហាផ្សេងៗដែលកើតមានឡើងនៅតាមព្រំដែន រួមចំណែកដល់ការរក្សាសន្តិសុខ ស្ថិរភាព និងសុវត្ថិភាពសង្គម គាំទ្រនិងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានចូលរួមអបអរសាទរចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

    July 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ អាកាសធាតុនៅកម្ពុជា មានលក្ខណៈដូចខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

    July 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយអំពាវនាវដល់ម្ចាស់អាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារ សហកម្មសិទ្ធិ អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ អាជីវកម្មបញ្ចាំ និងអាជីវកម្មប្រាតិភោគ ដោយអនុប្បទាន ដែលកំពុងធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ ត្រូវមកបំពេញបែបបទ និងនីតិវិធីស្នើសុំអាជ្ញាបណ្ណ ឱ្យបានត្រឹមត្រូវ។ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បញ្ជាក់ថា ការប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណគឺជាអំពើល្មើស ដែលត្រូវចាត់វិធានការរដ្ឋបាល និងទោសទណ្ឌស្របតាមបទប្បញ្ញត្តិជាធរមាន។ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បន្ថែមថា «ដើម្បីទប់ស្កាត់នូវសកម្មភាពប្រកបអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណ ព្រមទាំងលើកទឹកចិត្តដល់ ការធ្វើធុរកិច្ចប្រកបដោយសុចរិត ន.អ.ប. សូមក្រើនរំលឹកដល់ម្ចាស់ក្រុមហ៊ុន/សហគ្រាស/គម្រោង ដែលប្រកប អាជីវកម្មគ្មានអាជ្ញាបណ្ណពី ន.អ.ប.

    July 14, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ អំឡុងព្រឹត្តិការណ៍ជួបជុំក្រុមអ្នកគាំទ្រ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក) លោក ដូណាល់ ត្រាំ ដែលជាអតីតមេដឹកនាំអាមេរិក​ ហើយបច្ចុប្បន្នជាបេក្ខជនប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោតនៅប៉ុន្មានខែ ខាងមុខនេះ បានរងរបួសស្រាល បន្ទាប់ពីគ្រាប់កាំភ្លើងបានហោះឆាបចំស្លឹកត្រចៀករបស់លោក ក្នុងការសកម្មភាពដែលទំនងជា ការប៉ុនប៉ងធ្វើឃាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០២៤។ ទីភ្នាក់ងារ Secret Service បានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថា ខ្មាន់កាំភ្លើងដែលធ្វើសកម្មភាពបាញ់ប្រហារខាងលើ​ បានបាត់បង់ជីវិតហើយ ស្របពេលអ្នកចូលរួមព្រឹត្តិការណ៍ម្នាក់ ក៏បានស្លាប់ផងដែរ រីឯ២នាក់ទៀតបានរងរបួស។ ក្រោយរួចខ្លួនពី ការប៉ុនប៉ងធ្វើឃាតនោះ លោក ត្រាំ

    July 14, 2024