Nisaiy KP
  • ចំណេះដឹង

    (ភ្នំពេញ)៖ សិលាចារឹកនៅប្រាសាទបក្សីចាំក្រុងបានផ្ដល់ព័ត៌មានគួរជាទីចាប់អារម្មណ៍ក្រៃលែង ព្រោះមាននិទានអំពីការផ្សារភ្ជាប់រវាងរាជវង្សសោមវង្ស (រាជវង្សនៅនគរភ្នំ) ជាមួយរាជវង្សសូរ្យវង្ស (រាជវង្សនៅនគរចេនឡា) ព្រមទាំងដើមកំណើតនៃឈ្មោះប្រទេសកម្ពុជាផងដែរ។ ប្រាសាទបក្សីចាំក្រុង (មិនស្គាល់ឈ្មោះដើម) ត្រូវបានកសាងឡើងដំបូងក្នុងរាជ្យព្រះបាទហស៌វរ្ម័នទី១ ឬហស៌វម៌្មទី១ (៩១០-៩២២) ដែលព្រះអង្គគឺជាព្រះរាជបុត្រមួយអង្គក្នុងចំណោមព្រះរាជបុត្ររបស់ព្រះបាទយសោវរ្ម័នទី១ ឬយសោវម៌្មទី១ (៨៨៩-៩១០)។ ព្រះបាទយសោវរ្ម័នទី១ ជាក្សត្រដែលបានផ្លាស់រាជធានីពីហរិហរាល័យ (តំបន់រលួស) មកកាន់យសោធរបុរៈ (តំបន់អង្គរ) និងបានកសាងប្រាសាទភ្នំបាខែងសម្រាប់ជាប្រាសាទរាជ្យរបស់ទ្រង់។ នៅពេលព្រះបាទយសោវរ្ម័នទី១សោយទិវង្គតនៅឆ្នាំ៩១០នោះទៅ ព្រះបាទហស៌វរ្ម័នទី១ក៏បានឡើងសោយរាជ្យបន្ត។ នៅចុងរជ្ជកាល ពោលគឺនៅឆ្នាំ៩២១ ព្រះអង្គបានបញ្ជាឱ្យកសាងប្រាសាទបក្សីចាំក្រុង។ ប្រវត្តិវិទូ មីសែល ត្រាណេ បានឱ្យដឹងថា កាលជំនាន់កសាងដំបូងនោះ ប្រាសាទបក្សីចាំក្រុងពុំទាន់មានសិលាចារឹកអ្វីឡើយ។ លុះដល់រាជ្យព្រះបាទរាជេន្ទ្រវរ្ម័នទី២ ឬរាជេន្ទ្រវម៌្មទី២ (៩៤៤-៩៦៨)

    July 14, 2024
  • ព័ត៌មានអន្តរជាតិ

    (សហរដ្ឋអាមេរិក)៖ អតីតប្រធានាធិបតីអាមេរិក Donald Trump រងការបាញ់ប្រហារ ខណៈកំពុងឡើងថ្លែងនៅក្នុងការជួបជុំអ្នកគាំទ្រនៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ លោក Donald Trump រងរបួសដោយឃើញឈាមនៅផ្ទៃមុខរបស់លោក ! នេះបើយោងតាមសារព័ត៌មាន CNN និង BBC ព្រមទាំងសារព័ត៌មាន RT ចេញផ្សាយមុននេះ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។ WATCH VIDEO: https://t.me/freshnewsasia/193693 ផ្ដល់សិទ្ធិដោយ៖ Freshnews

    July 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ការរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ពន្លកបៃតង គឺជាការបណ្តុះនូវផ្នត់គំនិតភាពបៃតងសម្រាប់កម្ពុជា ព្រមទាំងបណ្តុះស្មារតី និងផ្នត់គំនិតដល់សាធារណជនគ្រប់មជ្ឈដ្ឋាន ឱ្យស្រលាញ់ភាពបៃតង និងស្រឡាញ់ដើមឈើ។ ជាមួយគ្នានេះដែរ លោកបណ្ឌិតរដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ចូលរួមព្រឹត្តិការណ៍ពិព័រណ៍នេះ ឱ្យបានច្រើនកុះករ ជាពិសេសអាចទទួលបានកូនឈើចម្រុះទៅដាំនៅតាមគេហដ្ឋាន ដោយឥតគិតថ្លៃផងដែរ។ ​ខណៈក្រសួងបរិស្ថាន រួមជាមួយអង្គការដៃគូ បានរៀបចំកូនឈើចម្រុះចំនួន ៤៤,៥០០ដើម សម្រាប់ចែកជូនប្រជាពលរដ្ឋ។ ក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខអគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ

    July 7, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហោះវីដេអូមួយ ដោយពន្យល់អំពីភាពចាំបាច់បំផុត ក្នុងការគ្រប់គ្រងការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យ ដោយភ្ជាប់ទៅបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈ (បណ្តាញរដ្ឋ)។ លោករដ្ឋមន្ត្រីបញ្ជាក់ថា «ការគ្រប់គ្រងការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យ ដោយភ្ជាប់ទៅបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈ គឺសំដៅការពារការដាច់ភ្លើងតាមតំបន់ និងទូទាំងប្រទេស និងការពារមិនឱ្យឡើងថ្លៃភ្លើង ទៅអ្នកដទៃដែលមិនបានដាក់ប្រព័ន្ធព្រះអាទិត្យនោះ»។ លោកបញ្ជាក់ទៀតថា ការដាក់ប្រព័ន្ធនានា មិនភ្ជាប់ជាមួយបណ្តាញជាតិ និងការដាក់ប្រព័ន្ធតូចៗតាមលំនៅដ្ឋាន និងទីតាំងអាជីវកម្មដែលមានកម្រិតក្រោម ១០គីឡូវ៉ាត់ទោះភ្ជាប់ជាមួយបណ្តាញសាធារណៈក៏ដោយ មិនជាប់ការបង់ថ្លៃអគ្គិសនីបម្រុងនោះទេ។ ដូចនេះប្រជាពលរដ្ឋជាង ៩៥%ដែលប្រើប្រាស់អគ្គិសនីសម្រាប់លំនៅដ្ឋាន និងទីតាំងអាជីវកម្មនឹងមិនរងការប៉ះពាល់ ពីវិធានរបស់អាជ្ញាធរអគ្គិសនីថ្មីនោះឡើយ៕ សូមស្តាប់ការពន្យល់របស់លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល​ កាលពីថ្ងៃទី១៥ ខែកុម្ភៈ

    July 7, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន AMRU RICE បានលើកឡើងថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានបង្ហាញនិន្នាការកាន់តែប្រសើរឡើង ស្របពេលដែលការផលិតក៏កាន់តែទំនើប ដែលទាមទារឱ្យមានកម្លាំងពលកម្មជំនាញច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការនាំចេញ។ លោកបានលើកឡើងថា ការផលិតអង្ករសម្រាប់នាំចេញ កាន់តែទំនើបតាមលក្ខណៈបច្ចេកទេស។ ជាក់ស្តែងកន្លងមក ការសម្ងួតស្រូវត្រូវប្រើរយៈពេល ២៤ម៉ោង ប៉ុន្តែបច្ចុប្បន្ននេះបច្ចេកវិទ្យាកាន់តែទំនើប ការសម្ងួតស្រូវប្រើរយៈពេលតែ ១៨ម៉ោងប៉ុណ្ណោះ។ ស្របពេលដែលការវិវត្តិបច្ចេកវិទ្យានៃផលិតអង្ករ សម្រាប់នាំចេញកាន់តែទំនើប គឺតម្រូវឱ្យមានកម្លាំងពលកម្មជំនាញ ដើម្បីប្រតិបត្តិការ ឬបញ្ជាទៅលើម៉ាស៊ីនស្វ័យប្រវត្តិ។ លោកបន្តថា បច្ចុប្បន្ននេះ អ្នកធ្វើការនៅក្នុងរោងម៉ាស៊ីន ដែលមានជំនាញបែបមេកានិក ទទួលបានប្រាក់ខែមិនតិចនោះទេ ហើយការងាររបស់ពួកគេក៏មាននិរន្តភាព។ ដូច្នេះហើយកម្លាំងពលកម្មក្នុងវិស័យនេះ គួរតែរៀនជំនាញបន្ថែម

    July 7, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្ពុជា-ជប៉ុន ទើបនឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារចំនួន២ទៀត ក្នុងដំណើរទស្សនកិច្ចរបស់ លោកស្រី ខាមីខាវ៉ា យ៉ូកុ(KAMIKAWA Yoko) រដ្ឋមន្រ្តីការបរទេសជប៉ុន មកកាន់ប្រទេសកម្ពុជា។ ឯកសារទាំងនេះ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព រដ្ឋមន្រ្តីការបរទេសកម្ពុជា-ជប៉ុន ដោយរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយ និងឥណទានសម្បទានដែលមានទឹកប្រាក់ប្រមាណជាង៦០លានដុល្លារអាមេរិក ដល់កម្ពុជា សម្រាប់អនុវត្តលើគម្រោង២។ សេចក្តីប្រកាសរបស់ក្រសួងការបរទេស អំពីលទ្ធផល នៃទស្សនកិច្ចនេះ បានឱ្យដឹងថា បន្ទាប់ពីជំនួបប្រកបដោយផ្លែផ្កាខាងលើ លោកឧបនាយករដ្ឋមន្ត្រី និង លោកស្រី ខាមីខាវ៉ា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពី (១)៖ ការផ្តល់ហិរញ្ញប្បទានឥតសំណង (ប្រមាណ ២,៧ លានដុល្លារអាមេរិក)

    July 7, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋអ្នកដំឡើង-ប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ (ប្រព័ន្ធសូឡា) លើដំបូលផ្ទះ ដែលភ្ជាប់ជាមួយបណ្ដាញអគ្គិសនីជាតិ សូមកុំរួសរាន់មកធ្វើស្វ័យប្រកាសឱ្យបានទាន់ពេលក្នុងឆ្នាំដំបូងនេះ ដើម្បីទទួលបានភាពស្របច្បាប់ ដោយស្វ័យប្រវត្តិ និងមិនតម្រូវឱ្យបង់ថ្លៃអ្វីទាំងអស់។ ការអំពាវនាវនេះ ធ្វើឡើងក្នុងសន្និសីទបំភ្លឺជុំវិញការតម្រូវឱ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដែលពុំមានការអនុញ្ញាត មកដាក់ពាក្យស្វ័យប្រកាស នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរអគ្គិសនីកម្ពុជា។ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងថា អាជ្ញាអគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីឱ្យអ្នកប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ មកធ្វើស្វ័យប្រកាស នៅអាជ្ញាអគ្គិសនីកម្ពុជា ដើម្បីដឹងពីចំនួនអ្នកប្រើប្រាស់ ពីទីតាំងដែលដាក់ឱ្យប្រើប្រាស់

    July 7, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ ក្រសួងរ៉ែ និងថាមពល បានពន្យល់អំពីហេតុផល ដែលចាំបាច់តម្រូវឲ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល មកដាក់ពាក្យស្វ័យប្រកាស ដើម្បីគ្រប់គ្រងទិន្នន័យ នៃប្រភពអគ្គិសនី និងសុវត្ថិភាព។ ការពន្យល់បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត ទី នរិន្ទ អញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មានបំភ្លឺជុំវិញ ការតម្រូវឲ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធ ថាមពលពន្លឺព្រះអាទិត្យលើដំបូល ដោយពុំមានការអនុញ្ញាត សូមមកដាក់ពាក្យស្វ័យប្រកាស ដែលរៀបចំដោយអាជ្ញាធរអគ្គិសនីកម្ពុជា នៅរសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។ លោកបណ្ឌិត ទី នរិន្ទ

    July 7, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានពន្យល់យ៉ាងលម្អិត ដោះស្រាយចម្ងល់របស់ប្រជាពលរដ្ឋ ចំពោះការតម្រូវឲ្យទៅធ្វើស្វ័យប្រកាស និងការមិនតម្រូវឲ្យទៅធ្វើស្វ័យប្រកាស ចំពោះអ្នកប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះ។ លោកបានបញ្ជាក់ថា ការប្រើប្រាស់របស់ប្រជាពលរដ្ឋប្រមាណ ៩៥ភាគរយ ក្នុងក្របខណ្ឌលំនៅដ្ឋាន គឺមិនមានពាក់ព័ន្ធនឹងបង់ថ្លៃអ្វីទាំងអស់។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន របស់អាជ្ញាធរអគ្គិសនីកម្ពុជាបំភ្លឺជុំវិញ «ការតម្រូវឱ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពល ពន្លឺព្រះអាទិត្យលើដំបូល ដែលពុំមានការអនុញ្ញាតមកដាក់ពាក្យស្វ័យប្រកាស» នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោក យឹម វិសិដ្ឋ បានថ្លែងថា កន្លងមកអាជ្ញាធរបានប្រកាសដល់អ្នកដែលដំឡើង ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្រ ត្រូវមកធ្វើស្វ័យប្រកាសតាំងពីថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០២៣ និងបានបញ្ចប់នៅដើមឆ្នាំ២០២៤

    July 7, 2024
  • ព័ត៌មានអន្តរជាតិ

    (ម៉ានីល)៖ មនុស្ស ៥នាក់ បានបាត់បង់ជីវិត ក្នុងនោះមានទាំងកុមារអាយុ៤ឆ្នាំម្នាក់ ក្រោយហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាមួយ នៅឃ្លាំងស្តុកផាវ និងកាំជ្រួច ក្នុងតំបន់ភាគខាងត្បូងប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ហេតុការណ៍ខាងលើ បានកើតឡើងកាលពីរសៀលថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នៅទីក្រុង Zamboanga។ អាជ្ញាធរហ្វីលីពីនបានឱ្យដឹងថា កម្មករ៤នាក់នៃឃ្លាំងស្តុកនោះ ព្រមទាំងកូនប្រុសអាយុ៤ឆ្នាំម្នាក់ របស់បុគ្គលិកធ្វើការនៅទីនោះ បានស្លាប់ ដោយសារការផ្ទុះ។ ក្រៅតែពី​អ្នកបាត់បង់ជីវិត មានមនុស្ស៣៨នាក់ផ្សេងទៀត ដែលបានទទួលរងរបួស ក្នុងឧប្បត្តិហេតុនេះ ហើយក្នុងចំណោមនោះ ៨នាក់ស្ថិតក្នុង​ស្ថានភាពធ្ងន់ធ្ងរ។ គួរបញ្ជាក់ថា អាជ្ញាធរកំពុងបើកការស៉ើបអង្កេត លើមូលហេតុដែលបណ្តាលឱ្យមានការផ្ទុះដ៏សាហាវនោះ

    June 30, 2024