Nisaiy KP
  • ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីបើកដំណើរការអគារវប្បធម៌ «គង» នារសៀលថ្ងៃ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅបរិវេណសាលាអង្គការតុកកែញញឹមកម្ពុជា ស្ថិតនៅភូមិស្រែសារ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ អង្គការតុកកែញញឹមកម្ពុជា ត្រូវបានបង្កើតឡើង និងបំពេញបេសកកម្មរបស់ខ្លួនអស់រយៈពេល ១០ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០១៤ ដោយបានជ្រើសរើសតំបន់ដាច់ស្រយាលមួយនេះ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ បុព្វហេតុដែលបង្កើតអង្គការនេះឡើង សម្តៅលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ដោយមកដល់ពេលបច្ចុប្បន្ននេះ បង្កើតឲ្យមានសាលារៀនគំរូដល់កុមារជិត ៥០០នាក់ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ក្រោមអនុស្សារណៈយោគយល់ រវាងក្រសួងអប់រំយុវជន

    June 30, 2024
  • ចំណេះដឹង

    (ភ្នំពេញ)៖ នៅតាមតំបន់ខ្ពស់ៗ ឬដូចជាភ្នំជាដើមនោះ តែងតែមានអាកាសធាតុត្រជាក់ជាងនៅលើដីរាបធម្មតា តួយ៉ាងដូចជានៅប្រទេសកម្ពុជាយើង អាកាសធាតុត្រជាក់តែងកើតមាននៅតំបន់ភូមិភាគឦសាន តំបន់ជួរភ្នំក្រវាញ និងនៅតាមតំបន់ភ្នំផ្សេងទៀតដែលមានរយៈកម្ពស់ខ្ពស់ៗ។ តើអ្នកដឹងទេថា ហេតុអ្វីបានជាបែបនេះ? តាមការបកស្រាយរបស់អ្នកជំនាញ ហេតុអ្វីដែលនៅទីខ្ពស់ៗ ឬនៅលើភ្នំមានអាកាសធាតុត្រជាក់ជាងនៅខាងក្រោមបែបនេះ គឺដោយសារនៅលើទីខ្ពស់មានកម្លាំងទំនាញផែនដីខ្សោយជាងទីទាប ជាហេតុធ្វើឱ្យសីតុណ្ហភាពធ្លាក់ចុះទៅតាមរយៈកម្ពស់ផងដែរ។ ម្យ៉ាងទៀត ក៏មកពីម៉ូលេគុលរបស់អាកាសកាន់តែស្តើង ស្រាល ជាហេតុនាំឱ្យសីតុណ្ហភាពរួមថយចុះ។ នៅលើសម្បកផែនដីយើងនេះ ធម្មជាតិសាងឡើងមក គឺសម្រាប់តម្រូវនឹងភាវៈមានជីវិត។ វាទាញពន្លឺពីព្រះអាទិត្យ តែនៅពេលពន្លឺជះត្រឡប់ទៅវិញ (ភ្នែកអាចមើលឃើញ) វាប្រែក្លាយជារស្មីកម្តៅ ដែលភ្នែកមើលមិនឃើញ។ ការជះពន្លឺត្រឡប់របស់ផ្ទៃសម្បកផែនដី មិនដូចគ្នានឹងការជះត្រឡប់ពន្លឺរបស់កញ្ចក់ដែលជះពន្លឺពណ៌សចេញមកវិញទេ ប៉ុន្តែវិមាត្រលោកផ្លាស់ប្តូរពន្លឺពណ៌សឱ្យទៅជាកាំរស្មីកម្ដៅ ដើម្បីឱ្យភាវៈមានជីវិតលើលោកនេះទទួលបានភាពកក់ក្តៅ។ មូលហេតុដែលទំនាញមានផលចំពោះសីតុណ្ហភាពខ្លាំង ព្រោះកម្លាំងទំនាញរបស់ផែនដីនៅបរិវេណសម្បកផែនដីទាញយកម៉ូលេគុលពីបរិយាកាស មានដូចជាកាបូនឌីអុកស៊ីត មេតាន

    June 30, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះកុរណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារដល់ឧកញ៉ាឈួន ហាវ៉ុន ជា «អ្នកឧកញ៉ា» ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    June 30, 2024
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ លោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពបើកវគ្គបំប៉នដោយឥតគិតថ្លៃជូនដល់សិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ០៨ តុលា ២០២៤ នៅខេត្តបាត់ដំបង។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក លោកស្រី អនុប្រធាន សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក ខេត្ត លោក លោកស្រីប្រធានស.ស.យ.ក. ក្រុងស្រុក លោកនាយក លោកគ្រូអ្នកគ្រូ សិស្សានុសិស្សសរុប ៥០០នាក់ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។ ឆ្លងតាមរបាយការណ៍របស់ លោក ម៉ៅ

    June 30, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រៅពីបណ្តាញសារព័ត៌មានយក្សរបស់អាមេរិក CNN នៅបណ្តាញសារព័ត៌មានអន្តរជាតិជាច្រើនទៀតបានផ្សព្វផ្សាយពីកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជា ទៅកាន់ពិភពលោក, សារព័ត៌មាន Digital ដែលផ្សព្វផ្សាយពីកម្មវិធី CoolApp មានរហូតដល់១៦បណ្តាញ។ CoolApp ជាបណ្តាញទំនាក់ទំនងសង្គមឈែត (Chat) លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp បច្ចុប្បន្នបានដាក់ដំណើរការនៅលើ​ App Store និង Play Store ហើយ។ CoolApp មានលក្ខណៈស្តង់ដារដូចអន្តរជាតិ ធ្វើឡើងដោយក្រុមជំនួញបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាត CoolApp នេះបានចំណាយពេលជាង៣ឆ្នាំមកហើយ

    June 30, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានចេញសេចក្ដីប្រកាសព័ត៌មានការដាក់ចេញសមាសភាពផ្លូវការនៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB)។ ការចេញសេចក្ដីប្រកាសព័ត៌មាននេះ គឺបន្ទាប់ពីមានសេចក្តីសម្រេចលេខ ១២៤ សសរ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ ការតែងតាំងសមាសភាពនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យ ស្តីពីការកែសម្រួលក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបតិ្តការភាពជាដៃគូរវាងផ្នែកសាធារណៈ និងផ្នែកឯកជន ក្នុងការសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិដោយឈរលើគោលការណ៍រួមគិត រួមធ្វើ និងឆន្ទៈម្ចាស់ការ។ សមាសភាពក្រុមប្រឹក្សាភិបាលនេះមានតំណាងមកពីស្ថាប័នសាធារណៈសំខាន់ៗចំនួន ៨ ដែលមានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន និងតំណាងពីផ្នែកឯកជនចំនួន៧ស្ថាប័ន ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍កម្ពុជា។ ម្យ៉ាងទៀត

    June 30, 2024
  • ព័ត៌មានជាតិ

    (កំពត)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារនៃសមាគមសិល្បករខ្មែរ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យឈាបនកិច្ចសពលោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាននាភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ក្នុងបរិយកាសដ៏ក្រៀមក្រំនេះ លោកជំទាវអ្នកឧកញ៉ាប្រធាន សមាគមសិល្បករខ្មែរបានសម្តែងនូវមនោសញ្ចេតនាអាឡោះអាល័យ និងក្តីសង្វេគជាពន្លឹកជាមួយលោកយាយ តាត់ ឆេន ព្រមទាំងក្រុមគ្រួសារនៃសពរបស់លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ព្រោះមរណភាពរបស់លោកតាព្រឹទ្ធាចារ្យ គឺជាការបាត់បង់នូវស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងគុណូបការ:ចំពោះកូនចៅគ្រប់ៗគ្នា។ ម្យ៉ាងទៀត មរណភាពលោកព្រឹទ្ធាចារ្យកោសល្យវោហារ ក៏ជាការបាត់បង់ធនធានមនុស្សផ្នែកចាប៉ីដងវែងដ៏កម្រ ប្រកបដោយសមត្ថភាព

    June 30, 2024
  • ព័ត៌មានជាតិ

    (ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានណែនាំដល់អាជ្ញាធរមូលដ្ឋាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យ និងតាមដានជាប្រចាំ ចំពោះបញ្ហាដង្កូវហ្វូងស៊ីស្រូវ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន នៅពេលដែលបានឃើញដង្កូវហ្វូង នៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ ការថ្លែងអំពាវនាវរបស់លោកអភិបាលខេត្តព្រៃវែងបែបនេះ បានធ្វើឡើងនៅគ្រា ដែលលោកដឹកនាំមន្ត្រីជំនាញដើម្បីចុះត្រួតពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវ របស់ប្រជាពលរដ្ឋ ដែលអាចប្រឈមនឹងផលប៉ះពាល់ដោយសារ ដង្កូវហ្វូង ស្ថិតនៅភូមិព្រៃដើមថ្នឹងទីពីរ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែងនៅព្រឹកថ្ងៃទី២៩ ខែមិថុនាឆ្នាំ ២០២៤។ សូមបញ្ជាក់ថា ទីតាំងដែល លោកអភិបាលខេត្ត និងមន្ត្រីជំនាញចុះត្រួតពិនិត្យនេះ បងប្អូនប្រជាកសិករអាចបង្កបង្កើនផលស្រូវបាន៣ដង ក្នុងមួយឆ្នាំ

    June 30, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារលោក ហុង វណ្ណឌី ជា «ឧកញ៉ា» តាមសេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។ សូមជម្រាបថា លោក ហុង វណ្ណឌី ត្រូវបានគេដឹងថា ជាអ្នកជំនួញ វិស័យអចលនទ្រព្យ វ័យក្មេងមួយរូប និងជាថៅកែសិប្បកម្ម ឡឥដ្ឋ ធំមួយ

    June 30, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកយាយ តាត់ ឆេន ភរិយាព្រឹទ្ធចារ្យកោសលវោហារ គង់ ណៃ រំជួលចិត្ដហូរទឹកភ្នែក ថ្លែងអំណរគុណសម្ដេ​ចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្ទាប់ពីសម្ដេចបានបន្ដចាត់សហការី ចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ស្វាមីលោកយាយផ្ទាល់ដល់គេហដ្ឋាន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។ លោកយាយ​ តាត់ ឆេន បានថ្លែងថា «ខ្ញុំត្រេកអរណាស់ ហើយរំភើបចិត្ដយ៉ាងខ្លំាង ពេលដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់ភាពកក់ក្ដៅ និងគោរពស្រលាញ់តាខ្ញុំ (លោកព្រឹទ្ធចារ្យកោសលវោហារ គង់ ណៃ) តាំងពីតាខ្ញុំនៅរស់

    June 30, 2024