Nisaiy KP
  • ព័ត៌មានអន្តរជាតិ

    (Padang, ឥណ្ឌូណេស៊ី)៖ ក្រុមអ្នកជួយសង្រ្គោះនៅក្នុងប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃអាទិត្យ ទី១២ ខែឧសភានេះបានឱ្យដឹងថាមនុស្សយ៉ាងហោច ១២នាក់ ក្នុងនោះរួមមានទាំងកុមារបានស្លាប់ និង៤នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ និងកម្អែភ្នំភ្លើងត្រជាក់ហូរចេញពីភ្នំភ្លើងមួយវាយប្រហារលើភាគខាងលិច នៃប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមទីភ្នាក់ងារជួយសង្រ្គោះ និងស្វែងរករបស់ឥណ្ឌូណេស៊ី មហន្តរាយខាងលើបានកើតឡើងក្នុងស្រុក Agam និង Tanah Datar នៃខេត្ត West Sumatra នៅម៉ោង១០ ៖៣០នាទីយប់ ថ្ងៃសៅរ៍ម្សិលមិញ ក្រោយភ្លៀងធ្លាក់ជាច្រើនម៉ោងបង្កជាគ្រោះទឹកជំនន់ គួបផ្សំនឹងកម្អែភ្នំភ្លើងត្រជាក់ហូរចេញពីភ្នំភ្លើង Marapi។ នៅថ្ងៃអាទិត្យនេះដែរ លោក Abdul Malik

    May 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រោយមានការជួយអន្តរាគមន៍ និងសម្របសម្រួលជាបន្តបន្ទាប់ ពលការិនីខ្មែរចំនួន ២៤នាក់បន្ថែមទៀត បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះក្រោមការជួយជ្រោមជ្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងភាគីនៃរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតដែលជាប្រទេសជាមិត្ត។ ក្រោយមកដល់ប្រទេសកម្ពុជាវិញ ពលការិនីជុន សារុន ដែលធ្វើការនៅក្រុមហ៊ុនBABនៅប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញពីការសប្បាយចិត្តជាខ្លាំងដែលបានមកដល់ស្រុកកំណើតវិញ ហើយក៏ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកកម្ពុជាដែលបានដុតដៃដុតជើងជួយពលរដ្ឋដោយមិនទុកពលរដ្ឋណាម្នាក់ចោលនោះឡើយ។ ពលការិនីខ្មែរដែលបានទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីតចំនួន ២៤នាក់នេះ ជាពលករស្របច្បាប់ដែលត្រូវបានបញ្ជូនដោយក្រុមហ៊ុនហ្វាទីណា។ ការមកដល់របស់ពលការិនីខ្មែរទាំង ២៤នាក់នេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀតផងដែរ។ សូមបញ្ជាក់ថា បន្ទាប់ពីសម្របសម្រួលពលការិនីចំនួន ២៤នាក់ ឲ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតែបន្តសហការយ៉ាងសកម្មជាមួយក្រសួងការបរទេស

    May 12, 2024
  • ព័ត៌មានជាតិ

    ​(ភ្នំពេញ)៖ កន្លងមកអ្នករកស៊ីក្នុងវិស័យស្រូវអង្ករ តែងតែលើកឡើងពីបញ្ហាខ្វះទុន និងការពិបាកក្នុងការទទួលបានឥណទាន ដែលធ្វើឱ្យពួកគេមិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការប្រមូលទិញស្រូវសម្រាប់ស្តុកទុក និងកែច្នៃជាអង្ករសម្រាប់នាំចេញ។ ដើម្បីជំរុញឱ្យការទទួលបានឥណទាន របស់អ្នករកស៊ីក្នុងវិស័យស្រូវអង្ករកាន់តែងាយស្រួល និងមានទំហំសមល្មម សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានដាក់នូវគម្រោងធានាឥណទាន សម្រាប់ការនាំចេញអង្ករ (REGS) ដើម្បីជួយឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវ មានលទ្ធភាពពង្រីកវិសាលភាពរបស់ខ្លួន ក្នុងការប្រមូលស្រូវស្តុកសំរាប់កិនកែច្នៃនាំចេញ បង្កើត និងបង្កើននូវផលិតផលតម្លៃបន្ថែម នៅក្នុងស្រុក។ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ការផ្តល់នូវការធានាឥណទាន សម្រាប់វិស័យស្រូវអង្ករ គឺពិតជា​មានសារៈសំខាន់ ព្រោះវិស័យស្រូវអង្ករ គឺ​ជាវិស័យដ៏មានសក្តានុពលរបស់កម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល​ ហើយការដាក់ចេញនូវគម្រោងនេះ

    May 12, 2024
  • ព័ត៌មានជាតិ

    (តាកែវ)៖ ប្រទេសឡាវបានប្រគល់ដំរីញីឈ្មោលមួយគូដល់ប្រទេសកម្ពុជា ដើម្បីជានិមិត្តរូបនៃចំណងសាមគ្គីភាពរវាងរដ្ឋាភិបាល និងប្រជាជាតិទាំងពីរ។ ពិធីប្រគល់-ទទួលសត្វដំរីញី-ឈ្មោលមួយគូនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ នៅឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» ក្រោមអធិបតីភាព លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សូមរំលឹកផងថា នាឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា នាថ្ងៃទី២៣-២៤ ខែមេសា

    May 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រព័ន្ធព្រែកអូរវែង ព្រែកបាក់ទូក លូបង្ហូររំដោះទឹកនានា រហូតដល់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ និងស្ថានីយបូមទឹកកប់ស្រូវ ដែលមានការកកស្ទះ និងមិនអាចរំដោះទឹកចេញបាន ហើយបណ្ដាលឲ្យលិចលង់តាមដងផ្លូវ និងលំនៅដ្ឋានមួយចំនួន ដោយសារសម្ភារកាកសំណល់សំរាមផ្សេងៗ និងត្រូវស្តារសម្អាតឡើងវិញទាំងអស់ ក្នុងការលើកម្ពស់សោភ័ណភាព ពិសេសដើម្បីទប់ស្កាត់ទាន់ពេលវេលាអំពីការលិចលង់ ដោយសារជំនន់ទឹកភ្លៀងនារដូវវស្សាជូនប្រជាពលរដ្ឋ។ នេះបើតាមការលើកឡើងរបស់លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ នៅក្នុងពេលដែលលោកអញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន ចុះពិនិត្យតាមបណ្ដាទីតាំងដោយផ្ទាល់ នូវប្រព័ន្ធបង្ហូររំដោះទឹកចេញនានា ដើម្បីរៀបចំដាក់គ្រឿងចក្រ និងកម្លាំងធ្វើការស្ដារសម្អាតឡើងវិញ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។ លោក ជិន ប៊ុនធឿន បានបញ្ជាក់ថា ប្រព័ន្ធព្រែកអូរវែង ព្រែកបាក់ទូក លូបង្ហូររំដោះទឹកចេញនានា

    May 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្ដ្រីដែលក្លែងជានគរបាលតាមរយៈការកាត់តរូបភាព និងបន្លំជាកូនចៅរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចូលសារភាពពាក់ព័ន្ធករណីបោកប្រាស់ និងឆបោកលុយប្រជាពលរដ្ឋខ្ទង់ម៉ឺនដុល្លារ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឃុត​ ដាវី​ មានទីលំនៅផ្ទះលេខ១១បេ​ ផ្លូវ០១​ បុរីការ៉ាវិនថោន​ សង្កាត់ស្វាយប៉ាក​ ខណ្ឌឬស្សីកែវ​។ ក្រោយការអំពាវនាវរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា តាមការបំភ្លឺរបស់ជនរងគ្រោះ២នាក់ រួមមាន៖ *ទី១៖ឈ្មោះ​

    May 12, 2024
  • ព័ត៌មានអន្តរជាតិ

    (ប្រេស៉ីលីយ៉ា)៖ អាជ្ញាធរប្រេស៉ីលបានឱ្យដឹងកាលពីយប់ថ្ងៃសៅរ៍សប្តាហ៍នេះថា ចំនួនមនុស្សបាត់បង់ជីវិត ដោយសារព្យុះភ្លៀង និងគ្រោះទឹកជំនន់ នៅរដ្ឋ Rio Grande do Sul ចុងភាគខាងត្បូងប្រទេស បានបន្តកើនដល់យ៉ាងហោច៥៧នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤។ មិនតែប៉ុណ្ណោះមនុស្ស៦៧នាក់ នៅបន្តបាត់ខ្លួន ហើយជាង៦៩,០០០នាក់ផ្សេងទៀត ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ដើម្បីទៅរកកន្លែងសុវត្ថិភាព។ ការធ្លាក់ភ្លៀងខ្លាំងក្លា ក្នុងរយៈពេលជិតមួយសប្តាហ៍មកនេះ នៅរដ្ឋខាងលើរបស់ប្រេស៉ីល បានជះផលប៉ះពាល់ដល់ទីក្រុង ចំនួន​២៨១ ក្នុងចំណោមទីក្រុងសរុប៤៩៧ នៃរដ្ឋ Rio Grande do

    May 5, 2024
  • ព័ត៌មានជាតិ

    (កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធនិងកាត់ខ្សែបូរណ៍ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឧបដ្ឋានសាលា និងសមិទ្ឋិផលនានា ដែលមានតម្លៃជាង ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក នៅក្នុងវត្តបទុមសាគរ ហៅវត្តស្រែវាលខាងកើត ស្ថិតនៅក្នុងភូមិស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំថ្ងៃអាទិត្យ ទី០៥ ខែ ឧសភា ឆ្នាំ២០២៤ ។ លោក លុន យេន ប្រធានក្រុមប្រឹក្សាឃុំដងកាំបិត

    May 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្មេងស្រីរងគ្រោះដោយការរំលោ.ភបូក នៅសៀមរាបបានមកដល់អង្គការ AFESIP Cambodia នៅភ្នំពេញ ដោយមានការទទួលស្វាគមន៍ដោយលោកស្រី ម៉ម សុម៉ាលី ប្រធានអង្គការ។ ក្មេងស្រីរូបនេះ ត្រូវជនសង្ស័យទាំង២០នាក់ បានប្រព្រឹត្តអំពើរំលោ.ភសេពសន្ធវៈនៅ៣ទីតាំងផ្សេងគ្នា និង៣ថ្ងៃជាប់ៗគ្នា ពោលចាប់ពីថ្ងៃទី១៥ ១៦ និងទី១៧ ខែមេសា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    May 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ កូនប្រុសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាចៅរបស់ សម្តេចតេជោ ហ៊ុន សែន ទទួលបានចំណាត់ថ្នាក់លេខ១ ពីការប្រកួតគណិតវិទ្យាកម្រិតតំបន់ និងពិភពលោក។ យោងតាមវិញ្ញាបនប័ត្រ ដែលចេញដោយអ្នកគ្រប់គ្រងកម្មវិធីប្រកួតកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា កម្មវិធីប្រកួតប្រជែងគណិតវិទ្យា «CARIBOU» នេះ មានអ្នកចូលរួមប្រកួតប្រជែងក្នុងតំបន់ និងលើពិភពលោកប្រមាណ ១៧៣០នាក់។ ជាលទ្ធផលកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ទទួលបានចំណាត់ថ្នាក់លេខ១។ នេះមិនមែនជាលទ្ធផលលើកដំបូងនោះទេ កន្លងទៅ កុមារា ពេជមុន្នីរិទ្ធិសិដ្ឋ

    May 5, 2024