Nisaiy KP
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ កម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤។ គណបក្សនយោបាយចំនួន៥ ចូលរួមការបោះឆ្នោតនេះ។ គិតចាប់តាំងពីឆ្នាំ២០០៩ មកដល់ឆ្នាំ២០២៤ ប្រទេសកម្ពុជាបានឆ្លងកាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន៣អាណត្តិរួចហើយ ខណៈនៅឆ្នាំ២០២៤នេះ កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ៤ ធ្វើឡើងរៀងរាល់៥ ឆ្នាំ ម្តង ដែលមានអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។ តោះមកដឹងពីដំណើរការបោះឆ្នោតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត

    May 26, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ នាវាកងទ័ព​ជើង​ទឹក​រំដោះប្រជាជនចិន ចំនួន ០២គ្រឿង​ បានចូលចតដល់កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ រយៈពេល៥ថ្ងៃដើម្បីបំពេញទស្សនកិច្ច នឹងបង្កើនចំណងមិត្តភាពឱ្យបានល្អប្រសើរមួយកម្រិតទៀត រវាងប្រទេសទាំងពីរ កម្ពុជា-ចិន។ នាយនាវីទីបញ្ជាការជួបមុខអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហរសមុទ្រ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះថា នាវាទាំងពីរ៖ *ទី១. ឈ្មោះ QI JIGUANG លេខ 83 ជាប្រភេទនាវាហ្វឹកហ្វឺន។ *ទី2. ឈ្មោះ JINGGANG SHAN លេខ 999 ជានាវាបុកច្រាំង នាវាទាំងពីរចូលចតចាប់ពីថ្ងៃទី ១៩-២៣

    May 19, 2024
  • ព័ត៌មានអន្តរជាតិ

    (តៃប៉ិ)៖ នាចុងសប្តាហ៍នេះ ឆ្មាំសមុទ្រតៃវ៉ាន់កំពុងបង្កើនសកម្មភាពល្បាត នៅជុំវិញកោះរបស់ខ្លួន ដែលនៅក្បែរឆ្នេរប្រទេសចិន និងដែល​បានមើលឃើញ ការកើនឡើងនៃវត្តមានរបស់នាវាចិន ខណៈមេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ គឺលោក Lai Ching-te នឹងត្រូវស្បថចូលកាន់​មុខតំណែងជាផ្លូវការ នាថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤។ ឆ្មាំសមុទ្រតៃវ៉ាន់បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា ពួកគេបានបញ្ជូនកងកម្លាំងឱ្យទៅល្បាត ជាប់រៀងរាល់ម៉ោងទាំងថ្ងៃទាំងយប់ នៅជុំវិញកោះសំខាន់ៗ​ចំនួន៣ ដែលស្ថិតនៅឆ្ងាយៗ គឺ Kinmen, Matsu និង Penghu ដើម្បីធានាសន្តិសុខសុវត្ថិភាព នៃតំបន់ព្រំប្រទល់ដែនសមុទ្រ អំឡុង​ពិធីស្បថចូលកាន់តំណែងមេដឹកនាំតៃវ៉ាន់ថ្មី។ លោក

    May 19, 2024
  • ព័ត៌មានអន្តរជាតិ

    (ប៉ារីស)៖ ក្នុងសប្តាហ៍នេះ នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីសីន បានផ្តល់ជាយោបល់ទៅកាន់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល​ម៉ាក្រុង អំពីគំនិតបង្កើតគ្រុបសន្ទនាមួយ (group chat) តាមរយៈប្រព័ន្ធទំនាក់ទំនង WhatsApp ដែលរួមមានរូបលោកផ្ទាល់ លោក ម៉ាក្រុង ហើយនិងនាយករដ្ឋមន្រ្តីកម្ពុជា គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ ដើម្បីងាយស្រួលក្នុងការជជែកគ្នាអំពីបញ្ហាអន្តរជាតិផ្សេងៗ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Nation Thailand នាថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤។ កាលពីថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោកនាយករដ្ឋមន្រ្តីថៃ បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីស ដើម្បីចូលរួមវេទិកាធុរកិច្ច​ថៃ-បារាំង

    May 19, 2024
  • ព័ត៌មានជាតិ

    (ត្បូងឃ្មុំ)៖ ពាក់ព័ន្ធករណី វីដេអូខ្លីបរយៈពេល ១នាទី និង៣០វិនាទី ដែលព្រះសង្ឃ១អង្គ មានជម្លោះពាក្យសម្តីនៅក្នុងសាលារៀន ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២២កន្លងទៅ ត្រូវបានបែកធ្លាយបង្ហោះនៅតាមបណ្តាញសង្គម នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ហេតុការណ៍នេះ ផ្ទុះលើបណ្តាញសង្គម មានការចែករំលែក និងវែកញែកជាច្រើនហូរហែនេះ វីដេអូខាងលើនេះ កើតឡើងបន្ទាប់ពីព្រះសង្ឃអង្គដដែរនេះ បានធ្វើសកម្មភាពវាយទៅលើសិស្សសាលាបឋមសិក្សាអញ្ចើម ដោយមូលហេតុ សិស្សមិនបានរើសដុំថ្ម ទៅដាក់ក្នុងគ្រឹះទីចាត់ការ និងបណ្ណាល័យដែលកំពុងសាងសង់ តាមការបញ្ជារបស់លោក ខណៈព្រះអង្គ ជាគណៈកម្មការមួយរូបផងដែរនៅក្នុងសាលារៀននេះ។ ភ្លាមៗក្រោយមានរឿងហេតុនេះ អាជ្ញាធរខេត្ត បានឲ្យជំនាញពាក់ព័ន្ធ និងព្រះមន្ត្រីសង្ឃ រួមគ្នាពិនិត្យ និងដោះស្រាយលើរឿងនេះ ជាក់ស្តែងតាមរយៈរបាយការណ៍។

    May 19, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់អ្នកទិញផ្ទះតាមគម្រោងដែលមានឆន្ទៈច្បាស់លាស់ បើមានលទ្ធភាព គួរបន្តបង់ជូនក្រុមហ៊ុន ដើម្បីមានលទ្ធភាពសង់ផ្ទះបន្ត។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន សហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាអចលនទ្រព្យផ្តើមចេញពីបញ្ហាពីរ គឺការវាយតម្លៃខុសរវាងអតិថិជន និងការវាយតម្លៃខុសនៃការវិនិយោគ។ សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «សូមឱ្យបងប្អូន អ្នកទិញផ្ទះតាមគម្រោងដែលមានឆន្ទៈច្បាស់លាស់ បើមានលទ្ធភាព

    May 19, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបន្ថែមពេលវេលារយៈពេល៣ខែទៀត ដល់មន្រ្ដីអត្តសញ្ញាកម្ម ដើម្បីបន្ដនៅធ្វើលិខិតឆ្លងដែនជូនពលរដ្ឋនៅកូរ៉េ។ ការប្រកាសបន្ថែមពេលវេលារយៈពេល៣ខែទៀត ដល់មន្រ្ដីអត្តសញ្ញាកម្មនេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ចំពោះការធ្វើលិខិតឆ្លងដែននៅកូរ៉េ ខ្ញុំពុំទាន់ឲ្យបញ្ជូនមន្ត្រីអត្តសញ្ញាណកម្មទៅវិញនោះទេ ខ្ញុំឯកភាពន្ថែមរយៈពេល៣ខែទៀត ដើម្បីនៅបន្ដធ្វើលិខិតឆ្លងដែនជូនបងប្អូននៅកូរ៉េ ហើយសូមអរគុណចំពោះការខិតខំប្រឹងប្រែង របស់មន្រ្ដីអត្តសញ្ញាណកម្មយើង»។ សម្ដេចធិបតីបានថ្លែងបន្ដថា ដោយសារត្រូវបន្ដរយៈពេល៣ខែបន្ថែមទៀត ដូច្នេះសូមផ្ដាំសូមទោសទៅកាន់គ្រួសារ

    May 19, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

    May 19, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្វ្រង់ ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ បានសិក្សារួចរាល់អស់ហើយ ដោយរង់ចាំតែថ្ងៃចាប់ផ្តើមបើកការដ្ឋាន នាពេលឆាប់ៗខាងមុខ។ លោកអះអាងថា ក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង សម្តេចធិបតី ក៏បានលើកយកបញ្ហាស្ពានេះ ពិភាក្សាបន្តិចបន្តួចផងដែរ។ ការលើកឡើងរបស់ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានធ្វើឡើង នៅក្នុងសន្និសីទកាសែតមួយ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ជុំវិញលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅកូរ៉េខាងត្បូង រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ដល់១៨ខែឧសភា ឆ្នាំ២០២៤៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    May 19, 2024
  • ព័ត៌មានអន្តរជាតិ

    (Rafah, ប៉ាឡេស្ទីន)៖ អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើតំបន់ហ្កាហ្សា នៅថ្ងៃអាទិត្យ ទី១២ ខែឧសភានេះ បន្ទាប់ពីបានបង្គាប់ឱ្យប្រជាជនស៊ីវិល ប៉ាឡេស្ទីនបន្ថែមទៀតជម្លៀសខ្លួនចេញពីទីក្រុង Rafah បើទោះជាមានការព្រមានពីអង្គការសហប្រជាជាតិថាការវាយប្រហារលើទីក្រុងមួយនេះជាទីដែលជនភៀសខ្លួន ជាង ១.៤លាននាក់កំពុងជ្រកកោន នឹងបង្កជាគ្រោះមហន្តរាយមនុស្សធម៌កាន់តែអាក្រក់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ទីភ្នាក់ងារគាំពារជនស៊ីវិលក្នុងតំបន់ហ្កាហ្សា បាននិយាយថាគ្រូពេទ្យ ២នាក់ត្រូវបានសម្លាប់នៅថ្ងៃអាទិត្យនេះ ក្នុងទីក្រុង Deir al-Balah ភាគកណ្ដាលនៃតំបន់ហ្កាហ្សា ខណៈអ្នករាយការណ៍ព័ត៌មាន AFP បានរាយការណ៍ពីការវាយប្រយុទ្ធគ្នាយ៉ាងក្ដៅគគុក និងស្នូរគ្រាប់យ៉ាងក្រើកបាញ់ចេញពីឧទ្ធម្ភាគចក្រអ៉ីស្រាអែលក្បែរទីក្រុងហ្កាហ្សា។ ចំណែក សាក្សីវិញក៏បានអះអាងដែរថាអ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសក្នុងទីក្រុង Rafah ក្បែរព្រំដែនជាមួយអេហ្ស៉ីបកាលពីថ្ងៃសៅរ៍។ គួរបញ្ជាក់ថា ទោះជាមានការជំទាស់ពីអន្តរជាតិក៏ដោយ តែកងទ័ពអ៉ីស្រាអែលបានសម្រុកចូល និងកំពុងធ្វើប្រតិបត្តិការទ្រង់ទ្រាយតូច

    May 12, 2024