Nisaiy KP
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅពិធីបើកពិព័រណ៍ «ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា «រសជាតិកសិផលខ្មែរ» ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅផ្សារទំនើប ជីបម៉ុង២៧១ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី​ ភរិយារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់​ រួមគ្នាបង្កើតជាស្មារតីជាតិនិយមគាំទ្រកសិផលខ្មែរ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានលើកឡើងថា ក្រុមហ៊ុនឯកជន ភោជនីយដ្ឋាន និងសណ្ឋាគារ ក៏បានដើរតួយ៉ាងសំខាន់ ក្នុងការប្រើប្រាស់ផលិតផលខ្មែរ និងកសិផលរបស់ខ្មែរ និងបានថ្លែងបន្តថា ការលើកទឹកចិត្ត

    June 2, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ក្រុមកីឡាសេនាយុត្តិធម៌បានសហការជាមួយក្រសួងយុត្តិធម៌ ដើម្បីរៀបចំកម្មវិធីជិះកង់អង្គរលើកទី២ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) និងពិធីដាំកូនឈើ និងស្មៅអង្គរ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ សមាជិក សមាជិកាក្រុមកីឡាសេនាយុត្តិធម៌ និងសប្បុរសជននានា នាព្រឹកថ្ងៃសៅរ៍ ទី១ ខែមិថុនា ឆ្នាំ២០២៤។ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានលើកឡើងថា ការរៀបចំកម្មវិធីជិះកង់ និងពិធីដាំកូនឈើនិងស្មៅអង្គរនាថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណង ទី១-ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា

    June 2, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងឱកាសទិវាកុមារអន្តរជាតិ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីពិនិត្យសុខភាពជូនប្រជាពលរដ្ឋមកពីឃុំចំនួន៣ គឺឃុំពាមកោះស្នា, ឃុំខ្ពបតាងួន, ឃុំព្រះអណ្តូង ដែលបានរៀបចំដោយក្រុមគ្រូពេទ្យបារាំងស្ម័គ្រចិត្ត ដឹកនាំដោយលោក Olivier RODIEN ប្រធានសមាគម (AMS) សហការជាមួយក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម នៅវត្តពាមកោះស្នា (វត្តបទុមកេសរ) ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានចំនួនសរុបជាង ១,៤៥០ករណី។ កម្មវិធីពិនិត្យសុខភាព និងផ្តល់ការប្រឹក្សាយោបល់សម្រាប់អ្នកជំងឺលើសសម្ពាធឈាម និងអ្នកជម្ងឺទឹកនោមផ្អែម ដ៏មានសារៈសំខាន់

    June 2, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

    June 2, 2024
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ នាយករដ្ឋមន្ត្រីនៃប្រទេសចិន និងជប៉ុន បានធ្វើដំណើរទៅដល់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងហើយ នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភានេះ ដើម្បីចូលរួម កិច្ចប្រជុំកំពូលត្រីភាគីលើកដំបូងបំផុត ក្នុងរយៈពេល៥ឆ្នាំ ដែលត្រូវបានរំពឹងថានឹងផ្ដោតសំខាន់លើបញ្ហាសេដ្ឋកិច្ច ជាជាងបញ្ហាភូមិសាស្ត្រនយោបាយរសើបៗ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងទីក្រុងសេអ៊ូល នាយករដ្ឋមន្ត្រីចិន លោក Li Qiang និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នឹងត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ក្នុងជំនួបដាច់ដោយឡែកពីគ្នា។ លោក Yoon ដែលបានឡើងកាន់អំណាចក្នុងឆ្នាំ២០២២

    May 26, 2024
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ បានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នាទីព្រះស្រែក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡា ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្នុងព្រះរាជពិធីនេមានការអញ្ជើញចូលរួមពី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

    May 26, 2024
  • ព័ត៌មានអន្តរជាតិ

    (តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te ជាថ្មីម្ដងទៀតនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា បានបង្ហាញពីបំណងចង់ចរចាជាមួយចិន ២ថ្ងៃបន្ទាប់ពីចិនបើកធ្វើសមយុទ្ធ ឡោមព័ទ្ធកោះតៃវ៉ាន់ ដោយនិយាយថាលោកសម្លឹងឆ្ពោះទៅរកការពង្រឹងការយោគយល់គ្នាទៅវិញទៅមក និងការផ្សះផ្សាគ្នាឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។ ចិនដែលចាត់ទុកតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ខ្លួន បានធ្វើសមយុទ្ធឡោមព័ទ្ធកោះតៃវ៉ាន់រយៈពេល ២ថ្ងៃ កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រកន្លងទៅនេះ ហើយចាត់ទុកថា សមយុទ្ធនេះជាការដាក់ទោសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីសុន្ទរកថាស្បថចូលកាន់តំណែងកាលពីថ្ងៃទី២០ ខែឧសភារបស់លោក Lai Ching-te ត្រូវបានចិនហៅថាជាការជំរុញឯករាជ្យ របស់តៃវ៉ាន់។ ចិនបានចាត់ទុកលោក Lai ជាជនផ្ដាច់ខ្លួនម្នាក់ដ៏មានគ្រោះថ្នាក់។ ចំណែក លោក

    May 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ពលការិនីខ្មែរនៅអារ៉ាប៊ីសាអូឌីត ចំនួន ៥នាក់ទៀត បានមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតខ្មែរប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីតជាសេនាធិការ រួមទាំងភាគីពាក់ព័ន្ធ។ គិតត្រឹមលើកនេះទៀត បងប្អូនពលការិនីវិលត្រលប់មកមាតុប្រទេសវិញសរុបបានចំនួន៥៧នាក់។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលយ៉ាងកក់ក្តៅចំពោះការមកដល់របស់ពលការិនីតាំងពីការសម្របសម្រួលនៅព្រលានយន្តហោះក្នុងព្រះរាជាណាចក្រថៃ រហូតមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅទីស្តីការក្រសួង។ សូមរំលឹកថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រោមមានការសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធ ពលការិនីខ្មែរចំនួន ២៤នាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយទទួលបានការយកចិត្តទុកដាក់ពីក្រុមការងាររបស់ក្រសួង។ ក្នុងនោះ ក្រៅពីការយកចិត្តទុកដាក់លើម្ហូបអាហារ និងការធ្វើដំណើរ ពលករទាំងអស់

    May 26, 2024
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ នៅក្នុងឆ្នាំនេះ ការផ្សងប្រផ្នូលក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល បានបង្ហាញថា ស្រូវ ពោត សណ្តែក នឹងទទួលបានទិន្នផលល្អប្រសើរ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធធ្វើឡើងក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នាទីព្រះស្រែក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡា ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅខែពិសាខ ដែលជាព្រះរាជពិធីដ៏សំខាន់មួយ នៃពិធីបុណ្យទ្វារទសមាស។ ព្រះរាជពិធីប្រពៃណីនេះ ធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ» លើអាហារ៧យ៉ាង រួមមាន៖ ស្រូវ

    May 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល ក្នុងឆ្នាំនេះ ​ប្រព្រឹត្តទៅ​នៅភូមិត្រពាំងលើក សង្កាត់រការធំ ក្រុងច្បារមន ស្ថិតក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ (ជាប់ផ្លូវជាតិលេខ៤ ) ក្រោម​ព្រះរាជាធិ​ប​តី​ភាព ​ព្រះករុណា ​ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក

    May 26, 2024