- Nisaiy KP
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្ងៃនេះ កាលពីឆ្នាំមុន គឺជាថ្ងៃប្រវត្តិសាស្ដ្រសម្រាប់កម្ពុជា បន្ទាប់ពីរង់ចាំអស់រយៈពេល ៦៤ឆ្នាំ ហើយក៏ជាពេលវេលាដ៏រំភើប ក្ដុកក្ដួល និងអស្ចារ្យបំផុត ដែលបង្ហាញថា «ខ្មែរអាចធ្វើបាន» ទៅកាន់ពិភពលោក តាមរយៈពិធីបើកមហាព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលគិតត្រឹមថ្ងៃនេះ គឺជាគម្រប់ខួប ១ឆ្នាំគត់ ដែលបានបន្សល់នូវមោទនភាពជាតិ និងការចងចាំជានិច្ចនូវរាល់អនុស្សាវរីយ៍ សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់ និងលើពិភពលោក។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចាត់ទុកសមិទ្ធផលដ៏អស្ចារ្យជាប្រវត្តិសាស្ដ្រខាងលើ ដែលបានកើតឡើង
May 5, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានស្នើដល់ក្រុមគ្រូពេទ្យទាំងអស់ទាំងក្នុងវិស័យសាធារណៈ និងជាពិសេសវិស័យឯកជន សូមបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទទួលខុសត្រូវអាយុជីវិតប្រជាពលរដ្ឋ និងត្រូវពង្រឹងការផ្តល់សេវាសុខាភិបាល ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមនិយមសុខាភិបាល។ ការថ្លែងដូច្នេះរបស់លោកសាស្រ្តាចារ្យ ឈាង រ៉ា ក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាគមគ្រូពេទ្យទារក លើកទី៣ ក្រោមប្រធានបទ «START4NEWBORN-ការជួយសង្គ្រោះទារកទើបនឹងកើត» និងក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាល ដែលមានស្នាដៃក្នុងការបំពេញ ដោយរៀបចំឡើងនៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤នេះ។ ពិធីនេះដែរមានការអញ្ជើញចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូសន្និសីទពីសំណាក់ រដ្ឋលេខាធិការ អនុលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងលោក Dr.
May 5, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប ៖ * សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ តំបន់ភាគអាគ្នេយ៍មានខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល និងខេត្តកំពង់ចាម អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥%។
May 5, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គម្រោងដំណើរការងារធ្វើតេស្តរកសារធាតុញៀនក្នុងទឹកមូត្រ ដោយប្រើឧបករណ៍តេស្តរហ័ស ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងព័ត៌មាន បានលើកមកពិភាក្សាក្នុងឱកាស នៃកិច្ចប្រជុំបច្ចេកទេសពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ នាសាលប្រជុំព្រះវិហារ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ បច្ចេកទេស នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលនឹងមកជួយបង្ហាត់បង្រៀនពន្យល់ពីកិច្ចការងារមួយចំនួនដល់មន្ត្រីបង្គោល ក្រសួងព័ត៌មាន ដើម្បីឱ្យអង្គភាពនីមួយៗអាចចេះធ្វើតេស្តទឹក មូត្រដោយខ្លួនឯង និងបានយល់ដឹងពីរបៀបនៃដំណើរការធ្វើតេស្តរកសារធាតុញៀន។ រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានថ្លែងថា កិច្ចការងារធ្វើតេស្តរកសារធាតុញៀនក្នុងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងព័ត៌មាន គឺធ្វើឡើងដើម្បីស្របទៅនឹងការអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល
May 5, 2024 - ព័ត៌មានអន្តរជាតិ
(ម៉ានីល)៖ ប្រទេសហ្វីលីពីន នឹងតម្រូវឱ្យសិស្សនៅតាមសាលារដ្ឋទាំងអស់រៀនតាមប្រព័ន្ធអនឡាញរយៈពេល២ថ្ងៃ ដោយសារតែរលកកម្ដៅក្ដៅខ្លាំងពេក និងការធ្វើកូដកម្មរបស់ក្រុមអ្នកបើករថយន្ដក្រុង jeepney នៅទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់ពីក្រសួងអប់រំហ្វីលីពីន ដកស្រងចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Facebook នៅថ្ងៃអាទិត្យ ទី២៨ ខែមេសានេះ ក្រសួងអប់រំហ្វីលីពីន បានគូសបញ្ជាក់ដូច្នេះថា «ផ្អែក លើការព្យាករពីរលកម្ដៅដ៏ក្ដៅ ….គួបផ្សំនឹងការប្រកាសធ្វើកូដកម្មរបស់ក្រុមអ្នកបើកបររថយន្ដក្រុង សាលរដ្ឋទាំងអស់ទូទាំងប្រទេសនឹងត្រូវបើកបង្រៀនតាម ប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤»។ រលកកម្ដៅខុសប្លែកពីសព្វដង បានវាយប្រហារលើប្រទេសហ្វីលីពីនអស់រយៈពេលច្រើនសប្ដាហ៍មកហើយ ដោយបង្ខំឱ្យសាលារាប់ពាន់កន្លែងត្រូវបើកបង្រៀន តាមប្រព័ន្ធអនឡាញ ខណៈក្រសួងអប់រំហ្វីលីពីនកំពុងត្រួតពិនិត្យតាមដានលើសាលាជាង ៤៧ ០០០កន្លែងនៅទូទាំងប្រទេស។ សាលារៀនជាច្រើនក្នុងប្រទេសហ្វីលីពីន
April 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាគ្មានគម្រោងប្រមូលថវិកាពីប្រជាពលរដ្ឋ ដើម្បីយកមកធ្វើគម្រោងព្រែកជីកហ្វ៊ូណន-តេជោនោះឡើយ។ ការបញ្ជាក់នេះធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាជាង៥ពាន់នាក់ អបអរសាទរទេវិពលកម្មអន្តរជាតិ ១ ឧសភា នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។ នាឱកាសនោះ សម្ដេចធិបតីបានឱ្យដឹងថា មានមហាជនមួយចំនួនលើកឡើងមកសម្ដេចថា ចង់បង្កើតមូលនិធិ ចង់បង្កើតគណនីធនាគារ ដើម្បីឱ្យប្រជាពលរដ្ឋផ្សេងទៀតមានវិភាគទានចូលរួមក្នុងការជួយគាំទ្រគម្រោងព្រែកជីកហ្វ៊ូណន-តេជោ។ សម្ដេចបានបញ្ជាក់ថា «ពេលនេះគឺយើងមិនមានតម្រូចវការដើម្បីឱ្យបងប្អូនចូលរួមថវិកានោះទេ រាល់គម្រោងយើងបានគិតពីគម្រោងហិរញ្ញវត្ថិ ធានារាប់ឆ្នាំមកហើយ យើងអរគុណណាស់ទៅហើយចំពោះទឹកចិត្តស្មារតីគាំទ្រស្មារតីជាតិនិយមនេះឯង នេះគឺជាកម្លាំងធំណាស់ ធំជាងថវិកា១០ពានលានដុល្លារទៅទៀត»។ សម្ដេចធិបតីបានបន្តថា ផ្ទះយើងមានសន្តិភាព មានសុខដុមរមនីយកម្ម រួមគ្នាកសាងសមិទ្ធផលថ្មីសម្រាប់យើង និងកូនចៅយើងតទៅទៀត
April 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ គ្រប់និន្នាការ គ្រប់សាសនា ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ការធ្វើគម្រោងព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបានជោគជ័យ ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ និងដើម្បីប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។ ការអំពាវនាវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញសំណេះសំណាល ជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សាជាង៥ពាន់នាក់ អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាជនខ្មែរទាំងអស់ គ្រប់និន្នាការ
April 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាខ្មែរប្រមាណ ៥,១៨៧នាក់។ ពិធីនេះរៀបចំឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា
April 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការវិវត្តិនៃបច្ចេកវិទ្យា បានធ្វើឱ្យមធ្យោបាយនៃការផ្តល់ឥណទានកាន់តែងាយស្រួល ដោយបច្ចុប្បន្ននេះ មានបណ្តាធនាគារមួយចំនួន បានធ្វើទំនើបប្រព័ន្ធផ្តល់កម្ចីរបស់ខ្លួន ដើម្បីឱ្យអ្នកដែលចង់បានកម្ចីជាពិសេសម្ចាស់អាជីវកម្មខ្នាតតូច អាចស្នើសុំតាមកម្ចីតាមប្រព័ន្ធនេះ ដែលមានងាយស្រួល និងលឿនជាងមុខ ខណៈធនាគារចំណាយថ្លៃដើមតិច និងអាចទំនាក់ទំនងទៅអតិថិជនបានច្រើន។ លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារ SME បានថ្លែងថា ស្របពេលដែលធ្វើធនាគារមួយចំនួន បានជំរុញការផ្តល់កម្ចីតាមរយៈឌីជីថល អាជីវករ ឬម្ចាស់អាជីវកម្មខា្នតតូចក៏គួរសូត្របន្ថែមបង្កើនចំណេះដឹងរបស់ខ្លួន លើជំនាញឌីជីថល ដើម្បីងាយស្នើសុំកម្ចី តាមរយៈទូរស័ព្ទផង និងដើម្បីភាពងាយចម្រើននៃអាជីវកម្មរបស់ខ្លួនផងដែរ។ លោកបានកត់សម្គាល់ថា ម្ចាស់អាជីវកម្មខ្នាតតូច ឬអ្នករកស៊ីតូចតាច មានបញ្ហាប្រឈមច្រើនក្នុងការទទួលបានកម្ចីផ្លូវការពីស្ថាប័នធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដោយសារតែទំហំកម្ចីរបស់ពួកគេតួចពេកដែលធនាគារមួយចំនួនហាក់មិនសូវចង់ផ្តល់កម្ចីនោះឡើយ ព្រោះតែការចំណាយទៅលើប្រតិបត្តិការឬបុគ្គលិកច្រើនជាង លទ្ធភាពដែលពួកគេទទួលបានចំណេញពីអតិថិជនប្រភេទខ្នាតតូច។
April 28, 2024 - ព័ត៌មានជាតិទីផ្សារថយន្តនៅក្នុងប្រទេសកម្ពុជា មានភាពសំបូរបែប ដោយសារកក្តាសន្តិភាព និងការដឹកនាំល្អរបស់រាជរដ្ឋាភិបាល
(ភ្នំពេញ)៖ បច្ចុប្បន្ននេះទីផ្សាររថយន្ត នៅក្នុងប្រទេសកម្ពុជា មានភាពសម្បរបែប ពោលគឺមានច្រើនប្រភេទ សម្រាប់តម្រូវការអតិថិជន ដែលសមត្ថភាពក្នុងប្រើប្រាស់ប្រចាំថ្ងៃនិយាយរួមមានទាំងរថយន្តប្រើប្រេងសាំងប្រើប្រេងម៉ាស៊ូត និងប្រើអគ្គិសនី។ នេះការលើកឡើងរបស់ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងពិធីពិព័រណ៍រថយន្តឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០២៤ នៅព្រីមៀសែនសុខ ដែលមានការដាក់បង្ហាញប្រភេទរថយន្តជាច្រើនប្រភេទនៅថ្ងៃនេះ រួមទាំងសេវាជួសជុលតម្លើង ការធានារ៉ារង ការកម្ចីជាដើមនេះគឺជាការបង្ហាញនូវកំលាំងទិញពីអតិថិជន ក៏បង្ហាញពីកំណើនសេដ្ឋកិច្ចនៅក្នុ ងប្រទេសកម្ពុជាផងដែរ។ លោកស្រីរដ្ឋមន្ត្រីបានលើកឡើងថា នៅថ្ងៃនេះមានក្រុមហ៊ុនផលិតរថយន្តរជាច្រើនដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា មកបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ដ៏ធំលើកទី១នេះ ក៏បានបង្ហាញការច្នៃប្រឌិតរបស់ខ្លួន នៃភាពទំនើបរបស់រថយន្តប៉ុណ្ណោះទេ ប៉ុន្តែជាបង្ហាញយ៉ាងច្បាស់ នូវភាពរីកចម្រើននូវវិស័យយានយន្តនៅក្នុងទីផ្សារដែលកំពុងមានសន្ទុះយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ លោកស្រីបានបញ្ជាក់ថា៖ «ការនាំចូលរថយន្តយ៉ាងសំបូរបែបរបស់បណ្តាក្រុមហ៊ុនមកបង្្ហាញដើម្បីបំពេញចំណង់ចំណូលចិត្តរបស់អតិថិជនដែលជាអ្នកជាប្រើប្រាស់នេះ គឺជាមិនមាន
April 28, 2024









