Nisaiy KP
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែមេសា​ ឆ្នាំ២០២៤នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការប្រុងប្រយ័ត្នការពារសុខភាព ក្នុងអំឡុងពេលអាកាសធាតុក្តៅ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងនៅក្នុងប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសជាច្រើន។ ផ្ដល់សិទ្ធិដោយ៖ Freshnews

    April 7, 2024
  • ព័ត៌មានជាតិ

    (មណ្ឌលគិរី)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំអង្គប្រជុំជាមួយប្រធានមន្ទីរសុខាភិបាលខេត្ត​ លោក-លោកស្រី អនុប្រធានមន្ទីរសុខាភិបាលខេត្ត​ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងស្រុក រួមទាំងប្រធានមណ្ឌលសុខភាពទាំង១៦កន្លែងមេឃុំ និងចៅសង្កាត់ទាំង២១ និងអង្គការដៃគូចំនួន៩​ នៅខេត្តមណ្ឌលគីរី។ ក្នុងកិច្ចប្រជុំនាពេលកន្លងទៅនេះ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូរ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ចូលរួមសហការជាមួយក្រសួងសុខាភិបាល មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់​ និងជាពិសេសការងារសុខាភិបាលកម្រិតមូលដ្ឋាន នៃខេត្តមណ្ឌលគិរីនេះ ក្នុងការរៀបចំឱ្យបាននូវផែនការសកម្មភាពអាទិភាពសម្រាប់ឆ្នាំ២០២៤-២០២៥​ សំដៅជំរុញបង្កេីនការថែទាំសុខភាពបឋម ដោយផ្អែកលើទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាល​ និងក្រសួងសុខាភិបាល ដែលកំពុងតែដាក់ចេញឲ្យអនុវត្តន៍នេះ។ លោកស្រី ឱ វណ្ណឌីន

    April 7, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រទេសកម្ពុជា បានរកឃើញករណីជំងឺអឹមផក (Mpox) ដែលឈ្មោះដើមហៅជំងឺអុតស្វាចំនួន ៣ករណីបន្ថែមទៀត ក្នុងរយៈពេល១៥ថ្ងៃចុងក្រោយនេះ ដែលសរុបមានចំនួន ១៧ករណីជាបុរសទាំងអស់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែមេសានេះ។ បើតាមក្រសួងសុខាភិបាល ជំងឺសុទ្ធសឹងជាបុរស មានអាយុចន្លោះពី២០ឆ្នាំ ទៅ៤៣ឆ្នាំ គិតចាប់តាំងពីពេលដែលបានរកឃើញ ករណីដំបូងនៅប្រទេសកម្ពុជានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ហើយភាគច្រើនស្នាក់នៅប្រកបរបរផ្សេងៗនៅ រាជធានីភ្នំពេញ។ ក្រសួងបន្ថែមថា បច្ចុប្បន្នមានអ្នកជំងឺអឹមផក ចំនួន៥រូប កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា

    April 7, 2024
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ កងទ័ពចិនបានឱ្យដឹងថា ខ្លួននឹងធ្វើសមយុទ្ធយោធា នាថ្ងៃអាទិត្យនេះ នៅតំបន់សមុទ្រចិនខាងត្បូង ដែលមានបញ្ហាវិវាទ ពោលគឺ​ក្នុងថ្ងៃជាមួយគ្នា នៃការធ្វើសមយុទ្ធយោធារួម រវាងសហរដ្ឋអាមេរិក​ ហ្វីលីពីន ជប៉ុន និងអូស្រ្តាលី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤។ កងទ័ពចិនបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា នៅថ្ងៃទី៧ ខែមេសា ទីបញ្ជាការភូមិភាគខាងត្បូងរបស់យោធាចិន នឹងរៀបចំធ្វើសមយុទ្ធរួម រវាងកងកម្លាំងជើងទឹកនិងជើងអាកាស នៅសមុទ្រចិនខាងត្បូង ដែលផ្តោតលើការល្បាតត្រៀមប្រយុទ្ធ។ សេចក្តីប្រកាសនេះ កើតមានឡើង​មួយថ្ងៃបន្ទាប់ពីប្រមុខការពារជាតិអាមេរិក ហ្វីលីពីន ជប៉ុន និងអូស្រ្តាលី បានប្រកាសថា យោធាប្រទេសទាំង៤

    April 7, 2024
  • ព័ត៌មានអន្តរជាតិ

    (គ័ងចូវ)៖ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកអ្នកស្រី Janet Yellen បានឱ្យដឹងនៅថ្ងៃសុក្រថា សេដ្ឋកិច្ចចិនមានទំហំធំពេក ដែលមិនអាចយកការនាំចេញរបស់ខ្លួន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឱ្យកើនឡើងឆាប់រហ័សឡើយ ហើយចិននឹងទទួលបានអត្ថប្រយោជន៍ ពីការកាត់បន្ថយសមត្ថភាពឧស្សាហកម្មលើសកម្រិត ដែលកំពុងដាក់សម្ពាធលើប្រទេសផ្សេងទៀត។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ការថ្លែងរបស់អ្នកស្រី Yellen ធ្វើឡើងក្នុងសុន្ទរកថា ថ្លែងទៅកាន់សភាពាណិជ្ជកម្មអាមេរិក ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិន។ ក្នុងសុន្ទរកថានោះ លោកស្រីដឹងថា ការគាំទ្រដោយផ្ទាល់ និងដោយប្រយោលរបស់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង ដល់ផលិតកម្មត្រូវបានផ្សារភ្ជាប់ទៅនឹងគោលបំណង អភិវឌ្ឍន៍ក្នុងស្រុក។ ប៉ុន្តែអ្នកស្រីបានមានប្រសាសន៍ថា សមត្ថភាពផលិតនេះ «បច្ចុប្បន្នកំពុងនាំមុខគេ ដែលលើសតម្រូវការក្នុងស្រុក របស់ប្រទេសចិនយ៉ាងខ្លាំង និងលើសពីអ្វីដែលទីផ្សារពិភពលោក អាចទទួលបាន»។ ការអត្ថាធិប្បាយរបស់អ្នកស្រី Yellen បានគូសបញ្ជាក់អំពីគោលបំណងចម្បងរបស់អ្នកស្រី

    April 7, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖​ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ក្រសួងបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប ៖ * សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប ៖ * សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៩°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី

    April 7, 2024
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានទទួលបណ្ដឹងពីឈ្មោះ ហុក ចិន្ដា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានរាយការណ៍ថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៤៖០០នាទីទាបភ្លឺខ្លួនបានបាត់ប្អូនប្រុសម្នាក់ឈ្មោះ ហុក ដុល្លារ អាយុ១៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនម៉ាត ជាមួយម៉ូតូ១គ្រឿង ម៉ាក HONDA SCOOPY ពណ៌ក្រហម ផលិតឆ្នាំ២០២៣, ទូរស័ព្ទIPhone 11 មួយគ្រឿង, ខ្សែដៃផ្លាកទីនមួយខ្សែ

    April 7, 2024
  • ព័ត៌មានជាតិ

    (ព្រះវិហារ)៖ យ៉ាងហោចណាស់ដំបូលផ្ទះ របស់ប្រជាពលរដ្ឋចំនួន១០ខ្នង និងបង្គោលភ្លើងបណ្តាញខ្សែកាប្លិ៍អគ្គិសនីចំនួន ២ដើម ត្រូវបានរងការខូចខាតដោយបាតុភូតខ្យល់កន្ត្រាក់ លាយឡំនឹងភ្លៀងមួយមេ នៅវេលាម៉ោង៤៖៣៥នាទី រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅចំណុចកែងស្រមោច ភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ យោងរបាយការណ៍របស់រដ្ឋបាលស្រុកជាំក្សាន្តថា មុនពេលកើតហេតុមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ទ្រាក់ បណ្តាលឲ្យរបើកដំបូលផ្ទះ របស់ប្រជាពលរដ្ឋចំនួន១០ខ្នង ព្រមទាំងបាក់រលំបង្គូលភ្លើងបណ្ដាញខ្សែកាប្លិ៍អគ្គិសនីចំនួន ០២ដើម ខូចខាតទាំងស្រុង។ របាយការណ៍បានបញ្ជាក់ទៀតថា ករណីហេតុការណ៍ខ្យល់កន្ត្រាក់នេះ មិនបណ្តាលឱ្យមានគ្រោះថ្នាក់ ស្លាប់បាត់បង់ជីវិត ឬរងរបួស ដល់អាយុជិតមនុស្ស និងសត្វនោះទេ៕ ផ្ដល់សិទ្ធិដោយ៖

    March 31, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំឲ្យអាជ្ញាធរ មានសមត្ថកិច្ច សូមយកចិត្តទុកដាក់សម្រួល ដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដើម្បីធ្វើយ៉ាងណាឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋមានភាពរលូន មិនកក់ស្ទះ បន្ថែមពីនេះសូមកុំយកកម្រៃលើសេវាកម្មផ្សេងៗពីប្រជាពលរដ្ឋ សូមធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មកកំសាន្ដក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មានភាពសប្បាយរីករាយ។ ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញជាអធិបតីភាពសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត​មណី​រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សូមឲ្យអាជ្ញាធរមានសមត្ថកិច្ច

    March 31, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយចាត់ទុកការកាត់តរូបភាពមិនពិត បង្ហាញពីនារីម្នាក់ជាន់ព្រះកេសព្រះ នៅមុខប្រាសាទអង្គរវត្ត ជាការញុះញង់ឱ្យមានការរើសអើងពូជសាសន៍ និងបម្រើផលប្រយោជន៍នយោបាយដ៏អាក្រក់។ សេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា នៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២៤ គណនីនៃបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលមានឈ្មោះថា ការពិត-Fact បានផ្សព្វផ្សាយនូវរូបភាពកាត់ត មិនពិតប្រាកដមួយ ដោយបង្ហាញនារីម្នាក់ជាន់ព្រះកេសព្រះ នៅមុខប្រាសាទអង្គរវត្ត ក្រោមទម្រង់នៃការញុះញង់ ឱ្យមានការរើសអើងពូជសាសន៍ និងបម្រើផលប្រយោជន៍នយោបាយដ៏អាក្រក់របស់ខ្លួន ហើយដែលបានបង្កផលប៉ះពាល់ដល់វប្បធម៌ជាតិ ក៏ដូចជាទំនាក់ទំនងល្អជាមួយប្រទេសជិតខាងរបស់កម្ពុជា។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់សាធារណជនទាំងអស់មេត្តា កុំចែករំលែកបន្តនូវរូបភាពកាត់តខាងលើ ដែលមានចរិកលក្ខណៈអុជអាល

    March 31, 2024