ចំណេះដឹង

ដាច់ឆ្នាំចាស់ ចូលឆ្នាំថ្មីហើយ តោះមករៀនពីយុទ្ធសាស្ត្រសន្សំលុយកុំឱ្យចុងខែមិនទាន់ដាច់លុយ

Khmerpress January 4, 2023 04/01/2023

ដោយសារតែការចាយលុយស្រួលជាងការសន្សំលុយ ទើបធ្វើឱ្យយើងគ្រប់គ្នាជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុដូចជា មិនមានប្រាក់សល់ជាប់ខ្លួន ប្រាក់ខែបើកមកចាយមិនដល់ខែ ឬ ពេលខ្លះឈានទៅដល់ការធ្លាក់ក្នុងបញ្ហាបំណុលទៀតផង។​ យ៉ាងណាមិញ ដើម្បីកុំឱ្យផុងខ្លួនចូលក្នុងបញ្ហាទាំងនេះ យើងត្រូវចេះគ្រប់គ្រងថវិកា និងចេះសន្សំផងដែរ ហើយខាងក្រោមនេះគឺជាគន្លឹះ និងយុទ្ធសាស្ត្រសន្សំលុយដ៏ល្អបំផុតដែលអាចដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់យើងបាន៖ ១.កត់ត្រាការចំណាយ៖ ដើម្បីចាប់ផ្តើមសន្សំលុយ ជំហានដំបូងគឺការស្វែងយល់ថាតើយើងចំណាយប៉ុន្មាន។ តាមដានរាល់ការចំណាយនីមួយៗ ដូចជា ការចំណាយទៅលើកាហ្វេ របស់របរប្រើប្រាស់ក្នុងផ្ទះ និងវិក្កយបត្រប្រចាំខែ។ កត់ត្រាការចំណាយរបស់យើងដោយសរសេរដោយប្រើខ្មៅដៃលើក្រដាស ឬក្នុងសៀវភៅបញ្ជីសាមញ្ញ។ នៅពេលដែលយើងមានទិន្នន័យគ្រប់គ្រាន់ហើយ បូកសរុបដើម្បីរៀបចំចំនួនទឹកប្រាក់ដើម្បីទុកប្រើប្រាស់ទៅលើរបស់អស់ទាំងនោះ។ ២.ដាក់ប្រាក់សន្សំទៅក្នុងកញ្ចប់ថវិកាចំណាយ៖ បន្ទាប់ពីយើងបានដឹងពីអ្វីដែលយើងចំណាយក្នុងមួយខែៗរួចហើយ យើងអាចចាប់ផ្ដើមបង្កើតកញ្ចប់ថវិកាមួយសម្រាប់ការចំណាយ ហើយដាក់លុយសន្សំទៅក្នុងកញ្ចប់ថវិកានោះ។ កញ្ចប់ថវិកាដែលយើងបង្កើតឡើងគួរតែបង្ហាញពីការចំណាយទាក់ទងនឹងប្រាក់ចំណូលរបស់យើង ដូច្នេះយើងអាចរៀបចំផែនការចំណាយ និងកំណត់ការចំណាយលើស។ បន្ទាប់មករក្សាលុយដែលយើងចង់សន្សំដំបូងឱ្យបាន នោះយើងនឹងមានអារម្មណ៍រីករាយ និងចង់បន្តការសន្សំទៀត។ ៣.ស្វែងរកវិធីកាត់បន្ថយការចំណាយ៖ ប្រសិនបើយើងមិនអាចសន្សំបានច្រើនតាមដែលយើងចង់បានទេ ដល់ពេលហើយដែលត្រូវកាត់បន្ថយការចំណាយ។ កំណត់លើការចំណាយមិនសំខាន់ដូចជា ការកម្សាន្ត និងការញ៉ាំអាហារដែលមិនចាំបាច់។ ជាមួយគ្នានេះ រកមើលវិធីដើម្បីសន្សំលើការចំណាយប្រចាំខែថេររបស់យើង ដូចជាការធានារ៉ាប់រងរថយន្ត ឬគម្រោងទូរស័ព្ទដៃរបស់យើងផងដែរ។ មួយវិញទៀត បើសិនជាយើងមានលុយបន្តិចបន្តួច កុំទិញរបស់មិនសំខាន់ តែបង្កើតផែនការសន្សំដើម្បីទិញវិញទើបជាការប្រសើរ។ ៤.កំណត់គោលដៅសន្សំ៖ មធ្យោបាយដ៏ល្អបំផុតមួយដើម្បីសន្សំលុយ គឺកំណត់គោលដៅ។ ចាប់ផ្តើមដោយគិតពីអ្វីដែលនាំឱ្យយើងចង់សន្សំលុយ – ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ […]

ឆ្នាំថ្មីហើយ! គួរតែមានទម្លាប់ទាំងនេះ ដើម្បីជម្រុញការសម្រកទម្ងន់កាន់តែមានប្រសិទ្ធភាព

Naren January 3, 2023 03/01/2023

ឆ្នាំថ្មី ២០២៣ បានឈានចូលមកដល់ហើយ ក៏វាជាពេលវេលាដែលអ្នកគួររក្សាទម្លាប់ទាំងនេះឡើងវិញ ដោយផឹកទឹកឱ្យបានច្រើន រៀបចំផែនការអាហារ និងគេងឱ្យបានគ្រប់គ្រាន់ គឺជាទម្លាប់ដែលជួយអ្នកសម្រកទម្ងន់កាន់តែមានប្រសិទ្ធភាព។ គេង ៧-៨ម៉ោងក្នុងមួយយប់ ការគេងគ្រប់គ្រាន់គឺសំខាន់សម្រាប់សុខភាពផ្លូវចិត្ត និងរាងកាយ។ កង្វះនៃការគេងបង្កើនកម្រិត cortisol ដែលអាចបណ្តាលឱ្យយើងញ៉ាំច្រើននៅពេលថ្ងៃ។ អារម្មណ៍នឿយហត់ដោយសារគេងមិនលក់ស្រួលធ្វើឱ្យយើងមានទំនោរមិនចង់ហាត់ប្រាណ។ គួរតែគេងឱ្យបាន ៧ទៅ៨ម៉ោងក្នុងមួយយប់ អ្វីដែលអ្នកគួរធ្វើមុនពេលគេងត្រូវបិទឧបករណ៍អេឡិចត្រូនិចប្រហែលមួយម៉ោងកន្លះ ចៀសវាងការញ៉ាំអាហារច្រើន ហើយរក្សាកន្លែងគេងឱ្យមានផាសុកភាព និងគ្មានពន្លឺខ្លាំង។ ផឹកទឹកឱ្យបានច្រើន ការរក្សាជាតិទឹកគឺជាវិធីដ៏ល្អឥតខ្ចោះក្នុងការបន្សាបជាតិពុលក្នុងរាងកាយរបស់អ្នក វាជួយអ្នកក្នុងការរំលាយអាហាររបស់អ្នក។ បន្ថែមទម្លាប់នេះ អ្នកនឹងអាចស្រកទម្ងន់បាន បញ្ឈប់ការផឹកភេសជ្ជៈផ្សេងទៀតដូចជាគ្រឿងកំប៉ុង ទឹកផ្លែឈើ… ភេសជ្ជៈទាំងនេះនឹងឡើងជាតិខ្លាញ់ និងរារាំងដំណើរការសម្រកទម្ងន់របស់អ្នក។ មានផែនការអាហារប្រចាំថ្ងៃ ការរៀបចំផែនការអាហាររៀងរាល់សប្តាហ៍ជារឿងអ្នកគួរធ្វើ។ លើសពីនេះទៀត អ្នកក៏គួរពិចារណាពិគ្រោះជាមួយអ្នកជំនាញខាងចំណីអាហារ ដើម្បីប្រាកដថាអ្នករក្សាបាននូវកាឡូរី ខ្លាញ់ និងប្រូតេអ៊ីនត្រឹមត្រូវសម្រាប់តម្រូវការរាងកាយរបស់អ្នក ដែលនឹងជួយអ្នកឱ្យសម្រេចបាននូវគោលដៅរបស់អ្នក។ បង្កើតបរិយាកាសដែលជំរុញដោយអ្នកចង់ទៅហាត់ប្រាណ ប្រសិនបើអ្នកមិនចូលចិត្តទម្លាប់ហាត់ប្រាណរបស់អ្នកទេ វាងាយនឹងធ្វើឱ្យអ្នកគ្មានចិត្តចង់ទៅហាត់ប្រាណទៀតទេ។ ចូរស្វែងរកទម្លាប់ហាត់ប្រាណដែលអ្នកចូលចិត្តធ្វើឱ្យអ្នកសប្បាយរាល់ពេលដែលអ្នកបានធ្វើវា៕ ប្រភព៖ zingnews

ក្រសួងទូរគមនាគមន៍ ពន្យល់សិស្សទើបប្រឡងបាក់ឌុបពី «មូលហេតុអ្វីគួរ ជ្រើសរើសរៀនជំនាញពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល?»

Khmerpress December 15, 2022 15/12/2022

(ភ្នំពេញ)៖ ប្អូនៗសិស្សានុសិស្សដែលបានបញ្ចប់ការប្រឡងបាក់ឌុបថ្មីៗនេះ កំពុងតែពិចារណាជ្រើសរើសជំនាញសិក្សាបន្ត នៅសាកលវិទ្យាល័យ ស្របពេលកំពុងទន្ទឹងរង់ចាំលទ្ធផលនៃការប្រឡងរបស់ខ្លួន។ ការជ្រើសរើសជំនាញនៅថ្នាក់ឧត្តមសិក្សា ត្រូវធ្វើការពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និងម៉ត់ចត់ ព្រោះការសម្រេចចិត្តមួយ ដែលមានឥទ្ធិពលលើអនាគតការងាររបស់ខ្លួន។ មានប្អូនៗខ្លះចង់សិក្សាជំនាញគ្រប់គ្រង គណនេយ្យ វិស្វករ ហើយមានខ្លះទៀតកំពុងពិចារណាជ្រើសរើសយកជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថលដូចជា វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science) ទូរគមនាគមន៍និងបណ្តាញ (Telecoms and Networking) បច្ចេកវិទ្យាក្លោដ (Cloud Computing) ការអភិវឌ្ឍសុសវែរ (Software Development) វិទ្យាសាស្ត្រទិន្នន័យ (Data Science) សន្តិសុខសាយប័រ (Cybersecurity) បច្ចេកវិទ្យាប្លុកឆេន (Block Chain) បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) បច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត (AI) និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)ជាដើម ប៉ុន្តែមិនទាន់មានមូលដ្ឋានច្បាស់ ក្នុងការសម្រេចចិត្តនៅឡើយ។ ដូច្នេះទើបក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានពន្យល់ប្អូនៗសិស្សានុសិស្ស ហេតុអ្វីគួរជ្រើសរើសជំនាញពាក់ព័ន្ធ បច្ចេកវិទ្យាឌីជីថល? តាមការសិក្សាស្រាវជ្រាវមានហេតុផលជាច្រើន ក្នុងនោះហេតុផលសំខាន់ៗចំនួន ៥ ដែលបានជំរុញឱ្យនិសិ្សតជ្រើសរើស សិក្សាជំនាញពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល ដូចខាងក្រោម៖ ១៖ […]

៥គន្លឹះជោគជ័យពី កញ្ញា អន ម៉ូនីតា និស្សិតខ្មែររៀននៅស្វីស និងយុវជនដ៏ឆ្នើមរបស់កម្ពុជា កំពុងធ្វើឱ្យអន្តរជាតិស្ញើចសរសើរ និងល្បីល្បាញខ្លាំង

Khmerpress December 12, 2022 12/12/2022

(ភ្នំពេញ)៖ កន្លងមក មហាជនបានជ្រាបរួចមកហើយពីសមត្ថភាពដ៏អស្ចារ្យរបស់កញ្ញា អន ម៉ូនីតា ដែលជានារីមានលក្ខណសម្បត្តិល្អទាំងព្រម ពោលគឺទាំងស្រស់ស្អាត ឆ្លាត ក្លាហាន និងរៀនពូកែ ព្រមទាំងខ្លាំងលើវិស័យកីឡា និងសប្បុរសធម៌ បូករួមជាមួយនឹងគុណធម៌ និងសីលធម៌ខ្ពស់។ សមត្ថភាពដ៏អស្ចារ្យរបស់កញ្ញា អន ម៉ូនីតា បានធ្វើឱ្យមហាជនស្ញប់ស្ញែងជាខ្លាំង និងចាត់ទុកកញ្ញាជានារីពហុជំនាញព្រោះថា ម៉ូនីតា ជានារីវ័យក្មេងដែលខ្លាំងគ្រប់វិស័យ ទាំងផ្នែកសិក្សារៀនសូត្រពូកែគ្រប់មុខវិជ្ជា ជាយុវជនដ៏ឆ្នើមផ្នែកកីឡា ហើយបើងាកមកវិស័យសប្បុរធម៌វិញកញ្ញា អន ម៉ូនីតា ក៏ជាយុវជនគំរូមួយរូប ក្នុងសកម្មភាពសង្គមដ៏គួរឱ្យកោតសរសើរផងដែរ។ លើសពីនេះ កញ្ញាក៏ជាអ្នកជំនួញស្រីវ័យក្មេងថែមទៀត ដោយបច្ចុប្បន្នកញ្ញាគឺជា Founder and Chairwoman of MERLIONSGEYECONSULTANT Co.,ltd។ ទន្ទឹមនឹងការក្លាយជាអ្នកជំនួញស្រីវ័យក្មេងដែលខ្លាំងគ្រប់វិស័យនេះ កញ្ញា អន ម៉ូនីតា បានចែករំលែកគន្លឹះសំខាន់ៗ ៥យ៉ាងនៅក្នុងជីវិត ដើម្បីផ្ដល់ជាគំរូល្អសម្រាប់យុវជនស្រករក្រោយៗអាចយកតម្រាប់តាម៖ *ទី១៖ ក្ដីស្រមៃ៖ នៅពេលដែលយើងស្រឡាញ់អ្វីមួយ សូមកុំឱ្យវានៅត្រឹមជាក្ដីស្រមៃ ត្រូវបង្ហាញឆន្ទៈប្រឹងប្រែងធ្វើឱ្យបានល្អបំផុត និងឱ្យអស់ពីសមត្ថភាព ជៀសវាងការគិតចោលៗ បើស្រឡាញ់អ្វីមួយ ត្រូវតាំងចិត្តធ្វើវាឱ្យបានសម្រេច។ *ទី២៖ កុំអំនួតលើខ្លួនឯង៖ […]

មកដឹងពីលិខិតឆ្លងដែនដែលមានឥទ្ធិពលជាងគេនៅលើពិភពលោក

Khmerpress October 1, 2022 01/10/2022

(ភ្នំពេញ)៖ លិខិតឆ្លងដែន គឺជាឯកសារផ្លូវការសម្រាប់ការធ្វើដំណើរដែលចេញដោយរដ្ឋាភិបាល ហើយមានផ្ទុកអត្តសញ្ញាណរបស់អ្នកដែលកាន់លិខិតនោះ។ តើអ្នកដឹងដែរទេថា តើលិខិតឆ្លងដែនប្រទេសណាខ្លះដែលមានឥទ្ធិពលជាងគេនៅលើពិភពលោក ពោលគឺអាចប្រើប្រាស់ដើម្បីធ្វើដំណើរទៅកាន់ប្រទេសនិងដែនដីដទៃទៀត ដោយពុំចាំបាច់តម្រូវឱ្យមានការស្នើសុំទិដ្ឋាការជាមុន ឬដោយមិនត្រូវការទិដ្ឋាការតែម្តង។ ដោយយោងតាមរបាយការណ៍ចំណាត់ថ្នាក់លិខិតឆ្លងដែន Henley Passport Index ប្រចាំឆ្នាំ២០២២នេះ លិខិតឆ្លងដែនដែលស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង១០ រួមមាន៖ ១០. លិខិតឆ្លងដែនលីទុយអានី ប៉ូឡូញ និងស្លូវ៉ាគី (១៨២គោលដៅ) ៩. លិខិតឆ្លងដែនហុងគ្រី (១៨៣គោលដៅ) ៨. លិខិតឆ្លងដែនអូស្រ្តាលី កាណាដា សាធារណរដ្ឋឆែក ក្រិក និងម៉ាល់ត៍ (១៨៥គោលដៅ) ៧. លិខិតឆ្លងដែនបែលហ្ស៉ិក នូវែលសេឡង់ ន័រវែស ស្វ៉ីស និងសហរដ្ឋអាមេរិក (១៨៦គោលដៅ) ៦. លិខិតឆ្លងដែនអៀរឡង់ ព័រទុយហ្កាល់ បារាំង និងចក្រភពអង់គ្លេស (១៨៧គោលដៅ) ៥. លិខិតឆ្លងដែនអូទ្រីស ដាណឺម៉ាក នេដឺឡង់ និងស៊ុយអែត (១៨៨គោលដៅ) ៤. លិខិតឆ្លងដែនហ្វាំងឡង់ អ៉ីតាលី លុចសំបួ (១៨៩គោលដៅ) […]

៥ឆ្នាំមុន មហាសេដ្ឋី Jack Ma និយាយថា ៣០ឆ្នាំទៀត មនុស្សនឹងធ្វើការត្រឹមតែ ៤ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ​​ ហើយប្រហែលជា ៤ថ្ងៃក្នុងមួយសប្តាហ៍

Khmerpress September 14, 2022 14/09/2022

Jack Ma ដែលត្រូវបានគេស្គាល់ថាជាស្ថាបនិកក្រុមហ៊ុន Alibaba និងជាបុរសមានបំផុតរប់សប្រទេសចិនឧស្សាហ៍លើកឡើងនូវទស្សនៈអប់រំល្អៗ និងពីគំនិតនៃការធ្វើអាជីវកម្មជាច្រើន ជាពិសេសគឺចក្ខុវិស័យនាពេលអានាគត។ ក្នុងចំណោមការលើកឡើងរបស់គាត់ អ្នកជំនួយមាឌល្អិតចិត្តធំ រូបនេះធ្លាប់បាននិយាយថា៖ “ក្នុងរយៈពេល ៣០ឆ្នាំទៀត មនុស្សនឹងធ្វើការត្រឹមតែ ៤ម៉ោងក្នុងមួយថ្ងៃ”។ មហាសេដ្ឋីរូបនេះ បានថ្លែងពីក្រៅសន្និសីទ Gateway ’17 របស់ Alibaba នៅទីក្រុង Detroit ដល់ស្ថានីយទូរទស្សន៍ CNBC កាលពីឆ្នាំ២០១៧ ថា៖ “ក្នុងរយៈពេលបីទសវត្សរ៍ខាងមុខ មនុស្សនឹងធ្វើការត្រឹមតែ ៤ម៉ោងក្នុងមួយថ្ងៃ ហើយប្រហែលជា៤ថ្ងៃក្នុងមួយសប្តាហ៍”។ លោកបានបន្តថា៖ “ជីតារបស់ខ្ញុំធ្វើការ ១៦ម៉ោងក្នុងមួយថ្ងៃនៅឯដីស្រែ ហើយគិតថាគាត់រវល់ខ្លាំងណាស់។ ចំណែកឯយើងធ្វើការប្រាំបីម៉ោង និងប្រាំថ្ងៃក្នុងមួយសប្តាហ៍ ហើយគិតថាយើងរវល់ខ្លាំង”។ លើសពីនេះ លោកក៏បាននិយាយផងដែរថា មនុស្សនាពេលអនាគតនឹងអាចធ្វើដំណើរកម្សាន្តក្នុងវិស្សមកាលនៅកន្លែងផ្សេងៗកាន់តែច្រើន ពោលគឺ ជាធម្មតាមនុស្សទៅលេង ៣០កន្លែង ប៉ុន្តែសាមសិប​ឆ្នាំ​ក្រោយ​មកពួក​គេ​ប្រហែល​ជា​ទៅ​លេងនៅ ​៣០០​កន្លែង “។ ទោះយ៉ាងណាក៏ដោយ អតីតគ្រូបង្រៀនរូបនេះ បានព្រមានថា ដល់ពេលនោះមែន វាមិនមែនជារឿងដែលមនុស្សសប្បាយចិត្ត ហើយរីករាយណោះទេ ហើយ ៣០ឆ្នាំខាងមុខនោះនឹងបង្កការឈឺចាប់ដល់ពួកគេគ្របើគ្នា”៕ផ្តល់សិទ្ធិដោយ៖ Khmernote […]

គ្រូពេទ្យអាមេរិកម្នាក់បាននិយាយថា ការប្រឹងផោមខ្លាំងពេកអាចនាំឱ្យបុគ្គលនោះងងឹតភ្នែកបាន

Khmerpress September 11, 2022 11/09/2022

ស្ដាប់មើលទៅវាដូចជាកំប្លែង និងមិនគួរឱ្យជឿបន្ដិច ប៉ុន្តែលោកគ្រូពេទ្យម្នាក់បានអះអាងថា ការផោមមិនត្រឹមត្រូវអាចធ្វើឱ្យអ្នកងងឹតភ្នែកភ្លាមៗបាន ហើយវាក៏មានមូលហេតុរបស់វាផងដែរ។ វេជ្ជបណ្ឌិត Anthony Youn ដែលជាអ្នកនិពន្ធ និងជាគ្រូពេទ្យវះកាត់កែសម្ផស្ស នៅរដ្ឋ Michigan របស់សហរដ្ឋអាមេរិក ធ្លាប់បានឆ្លើយតបទៅនឹងចម្ងល់របស់អ្នកលេងបណ្ដាញអ៉ីនធើណេតម្នាក់ ដែលបានលើកឡើងថា គាត់បានងងឹតភ្នែកភ្លាមៗអស់រយៈពេល ៣នាទី បន្ទាប់ពីផោមរួច ហើយលោកគ្រូពេទ្យក៏បានពន្យល់ហេតុផលមួយចំនួនទាក់ទងនឹងបញ្ហានេះ។ នៅក្នុងវីដេអូ Tiktok មួយគាត់បាននិយាយថា៖ «ទោះបីវាមិនសូវកើតមានក៏ដោយ ប្រសិនបើផោមដែលអ្នកបញ្ចេញមកដោយការប្រឹងខ្លាំងពេក វាអាចផ្ទុកនូវអ៉ីដ្រូសែនស៊ុលហ្វីតយ៉ាងច្រើន។» លោកបានបន្ដថា៖«ការសិក្សាបង្ហាញថា អ៉ីដ្រូសែនស៊ុលហ្វីតមានអនុភាពខ្លាំងណាស់ក្នុងការកាត់បន្ថយសម្ពាធឈាម។ ប្រសិនបើ [ការផោម] កាត់បន្ថយសម្ពាធឈាមដែលចរន្តទៅកាន់សរសៃឈាមខួរក្បាលកណ្តាល នោះខ្យល់ចេញដ៏ស្ញៀមស្ងាត់ប៉ុន្តែអាចមានគ្រោះថ្នាក់ ដោយតាមទ្រឹស្តីអាចធ្វើឱ្យអ្នកងងឹតភ្នែកបាន។ ដូច្នេះសូមប្រយ័ត្ន ប្រសិនបើអ្នកប្រឹងផោមខ្លាំងពេក!» ឃ្លីបនោះទទួលបានការចូលមើលច្រើនជាង ៣.១ លានដងនៅលើ TikTok ហើយខណៈពេលដែលមនុស្សមួយចំនួនមានការភ្ញាក់ផ្អើលចំពោះរឿងនេះ ក៏មានអ្នកផ្សេងទៀតមិនសូវជាមានការភ្ញាក់ផ្អើលប៉ុន្មានទេ ព្រោះវាជាហេតុផលវិទ្យាសាស្ត្រ។ អ្នកលេងបណ្ដាញម្នាក់បានបញ្ចេញមតិថា៖«ខ្ញុំ​ធ្លាប់​នៅ​ជុំវិញ​អ្នក​ផោមទាំងនោះ ហើយ​ខ្ញុំ​ស្ទើរ​តែ​ធ្លាក់ក្អួត ​វិលមុខខ្លាំងណាស់… ដូច្នេះខ្ញុំជឿថា វាអាចមានលទ្ធភាពដែលយើងងងឹតភ្នែកដោយសារផោម»។ ម្នាក់​ទៀត​ក៏បាននិយាយ​លេង​សើច​ថា៖ “Taco Bell នឹង​មាន​ពាក្យ​បណ្ដឹង​នៅ​ដៃ​ពួក​គេ» ខណៈ​អ្នក​ទី​៣ ទៀត​បាន​បន្ថែម​ថា៖ «OMG ប្តី​ខ្ញុំ​នឹង​ងងឹត​ភ្នែក!» សូមទស្សនាវីដេអូនៅខាងក្រោមនេះ […]

តោះមកដឹងពីជម្ងឺទាំង ៩ប្រភេទ ដែលត្រូវប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់នៅពេលបើកបរលើផ្លូវឆ្ងាយ

Khmerpress April 14, 2022 14/04/2022

ទោះបីជាជម្ងឺ និងបញ្ហាសុខភាពមិនត្រូវបានហាមឃាត់មិនអោយបើកបរក៏ដោយក្ដី ប៉ុន្តែត្រូវទទួលស្គាល់ថា ប្រសិនបើមានករណីអាការៈទាំងនោះបានរើរឡើងនៅខណៈពេលដែលកំពុងបើកបរនោះអាចបង្កជាគ្រោះថ្នាក់បាន។ ដូច្នេះថ្ងៃនេះ សូមណែនាំជំងឺចំនួន ៩ប្រភេទដែលគួរមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលបើកបរជាពិសេសការបើកបរក្នុងដំណើរផ្លូវវែងឆ្ងាយ៖ ១.អ្នកជម្ងឺដែលពាក់ព័ន្ធទៅនឹងភ្នែក ដូចជា ភ្នែកមីញ៉ូប ភ្នែកឡើងកន្ទុយថ្លែន ជាដើម ២.អ្នកជម្ងឺប្រព័ន្ធប្រសាទ ៣.អ្នកជម្ងឺផាកឃីនសុន ៤.អ្នកជម្ងឺសាច់ដុំចុះខ្សោយ ៥.អ្នកជម្ងឺឆ្កួតជ្រូក ៦.អ្នកជម្ងឺខ្សោយសន្លាក់ ៧.អ្នកជម្ងឺបេះដូង ៨.អ្នកជម្ងឺទឹកនោមផ្អែម ៩.អ្នកជម្ងឺលើសឈាម(សម្ពាធឈាមឡើងខ្ពស់) ក្រៅពីក្រុមជម្ងឺខាងលើ ចំពោះបងប្អូនដែលប្រើប្រាស់ថ្នាំដែលបង្កអោយមានអាការៈងងុយគេងក៏គួរប្រយ័ត្ននិងជៀសវាងការបើកបរផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

មកដឹងពីក្បួនឆែកឡានមុនធ្វើដំណើរនាពេលចូលឆ្នាំថ្មី ត្រឹមតែ១០នាទីងាយៗអាចឆែកបានដោយខ្លួនឯងនៅផ្ទះ

Khmerpress April 13, 2022 13/04/2022

ជាទម្លាប់តាំងពីដើមមកឱ្យតែចូលដល់ពិធីបុណ្យចូលឆ្នាំ បងប្អូនប្រជាពលរដ្ឋយើងតែងតែធញវើដំណើរទៅលេងស្រុកកំណើត ឬទៅកន្លែងកម្សាន្តនានា។ ប៉ុន្តែដើម្បីធ្វើឱ្យដំណើរកម្សាន្តប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយ បងប្អូនគួរប្រយ័ត្នប្រយែង និងពិនិត្យឱ្យបានច្បាស់ពីយាន្តជំនិះសម្រាប់ធ្វើដំណើរ ហើយថ្ងៃនេះយើងនឹងបង្ហាញពីក្បួនក្នុងការឆែកឡានមុនចេញដំណើរដោយចំណាយពេលត្រឹម១០នាទីមានដូចជា៖ ១.ឆែក រឺពិនិត្យមើលបរិមាណ(សាំង,ប្រេងម៉ាសុីន,ប្រេងប្រអប់លេខ, ប្រេងហ្រ្វាំង ,ធុងទឹកជាដើម) ត្រូវពិនិត្យមើលថា បរិមាណនោះត្រឹមត្រូវនិងសមស្របដែរទេ? ២.ពិនិត្យមើលគុណភាពនៃសំបកកង់ ថាមានចំនុចណាប្រេះដែររឺទេ ក៏ដូចជាថ្លឹងកង់ឡានទំាងអស់នៅពេលសប់កង់ឡាន។ ៣.ពិនិត្យមើលអំពូលភ្លើង ភ្លើងគុជ ភ្លើងហ្វា ភ្លើងសុីញ៉ូ ភ្លើងគូទឡាន ភ្លើងហ្វ្រាំង ភ្លើងជិត ភ្លើងឆ្ងាយ ជាដើម។ ៤.ពិនិត្យមើលគុណភាពនៃផ្លិតទឹកទាំងមុខទាំងក្រោយ សម្រាប់ការពារផ្លិតខូចនៅពេលធ្វើដំណើរពេលភ្លៀងធ្លាក់។ ៥.ពិនិត្យមើលអ្នកបើកបរ ហាមទទួលទានគ្រឿងស្រវឹងមុន និងពេលបើកបរ គួរសម្រាកអោយបានគ្រប់គ្រាន់មុនពេលចេញដំណើរ​ ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត