បច្ចេកវិទ្យា

ចង់បានរូបភាពស្អាតៗទុកបង្ហោះលើបណ្តាញសង្គម ចាំបាច់អីដល់កាមេរ៉ាអាជីព? ប្រើតែកាមេរ៉ា OPPO អាចថតរូបស្អាតៗ ជាមួយនឹង «អ្នកជំនាញ Portrait» លើ Reno Series

Liny Chan February 23, 2022 23/02/2022

កាលពីប៉ុន្មានឆ្នាំមុន រាល់ពេលថតរូប Portrait ម្តងៗយើងត្រូវប្រើប្រភេទកាមេរ៉ាដែលមានតម្លៃថ្លៃៗ ឬកាមេរ៉ាអាជីពធំៗ (Professional Camera) ប៉ុន្តែដោយសារបច្ចុប្បន្នបច្ចេកវិទ្យាជឿនលឿននិងទំនើប ដោយគ្រាន់តែមានស្មាតហ្វូនមួយនៅក្នុងដៃជំនួសដោយកាមេរ៉ា Professional ក៏អាចផ្តិតយករូបភាព Portrait ដ៏គួរជាទីពេញចិត្ត ប្រកបដោយភាពស្រស់ស្អាតទាក់ទាញរាប់មិនអស់ដែរ ពិសេសគឺងាយស្រួលថតបានគ្រប់ទីកន្លែង គ្រប់ពេលវេលាទៀតផង។ ជាការពិតណាស់ បើនិយាយដល់បច្ចេកវិទ្យាថតរូបតាមទូរស័ព្ទដៃ មនុស្សជាច្រើនប្រាកដជានឹកឃើញដល់ OPPO មុនគេ ព្រោះស្មាតហ្វូន OPPO បំពាក់បច្ចេកវិទ្យាកាមេរ៉ាថតរូបទំនើបៗ លក្ខណៈពិសេសៗ និងមុខងារប្លែកៗពីមួយជំនាន់ទៅមួយជំនាន់ ដោយទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនគ្រប់មជ្ឈដ្ឋាន ភាគច្រើនគឺមិត្តយុវវ័យដែលចូលចិត្តថតរូបលចធ្លោ និងភាពច្នៃប្រឌិតថ្មីៗបង្ហោះលើ Facebook, Instagram និងបណ្តាញសង្គមផ្សេងៗនាពេលបច្ចុប្បន្ននេះ។ បើត្រឡប់ក្រោយចាប់តាំងពី OPPO ឈានជើងចូលក្នុងប្រទេសកម្ពុជា OPPO បានឆ្លងកាត់ភាពលំបាកជាច្រើនទម្រាំអាចដណ្តើមចំណែកទីផ្សារស្មាតហ្វូនតាំងពី F Series រហូតប្តូរទៅជា Reno Series និងចាប់ផ្តើមពី «អ្នកឯកទេសស៊ែលហ្វី» ឬ Selfie Expert រហូតក្លាយជា «អ្នកជំនាញ Portrait» ឬ Portrait Expert មកដល់បច្ចុប្បន្ននៅលើស្មាតហ្វូន OPPO […]

មិនគួរឲ្យជឿ! OPPO Reno Series នៅតែអាចរក្សាតំណែងជា «អ្នកជំនាញ Portrait» លើទីផ្សារស្មាតហ្វូននាពេលបច្ចុប្បន្ន

Liny Chan February 20, 2022 20/02/2022

ចាប់តាំងពីក្រុមហ៊ុនផលិតស្មាតហ្វូនធំលំដាប់ថ្នាក់ពិភពលោកទី4 OPPO បានបោះជើងឈានចូលទីផ្សារកម្ពុជា OPPO គឺបានផ្តោតសំខាន់ទៅលើបច្ចេកវិទ្យាកាមេរ៉ាថតរូប ជាពិសេសរាល់ពេលនិយាយពីឈ្មោះប្រ៊េន OPPO មនុស្សជាច្រើនរំពឹងនឹកដល់សមត្ថភាពកាមេរ៉ាថតរូបមុនគេ ជាមួយនឹងមុខងារថ្មីៗប្លែកៗប្រកបដោយគំនិតច្នៃប្រឌិតជាច្រើនទៅតាមស៊េរីទូរស័ព្ទនីមួយៗ។ ជាក់ស្តែងក្នុងឆ្នាំដំបូងដែល OPPO ហក់ចូលទីផ្សារប្រទេសកម្ពុជាគឺ OPPO បានព្យាយាមធ្វើឲ្យកក្រើកជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាស៊ែលហ្វីដំបូងគេបង្អស់ជាមួយនឹងសមត្ថភាពថតរូបស្រស់ស្អាតប្លែកពីគេដែលហៅថា Selfie Expert ឬហៅថា «អ្នកឯកទេសស៊ែលហ្វី» នៅលើជំនាន់ F Series ហើយក្រោយមកបានអាប់ដេតទៅជា Portrait Expert ឬហៅថា «អ្នកជំនាញ Portrait» លើ Reno Series កាន់តែឆក់បេះដូងអតិថិជនគ្រប់ស្រទាប់វ័យ ពិសេសមិត្តយុវវ័យចូលចិត្តភាពស៊ីវិល័យប្រកបដោយការច្នៃប្រឌិត ចូលចិត្តបង្កើតភាពថ្មីថ្មោង និងដើរទាន់សម័យកាលចំពោះការថតរូបស្អាតៗបែប Portrait ។ រហូតដល់អំឡុងខែសីហា ឆ្នាំ2021 ជាពេលដែល Reno6 Z ស៊េរីចុងក្រោយចាប់ផ្តើមបង្ហាញខ្លួន វាបានក្លាយជាប្រធានបទដ៏ក្តៅគគុកធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ឥតឈប់ឈរ ហើយគឺជាឆ្នាំទី3 ដែល OPPO បានបន្តដំណើរ និងអភិវឌ្ឍន៍ឆ្ពោះទៅរកបទពិសោធន៍លើមុខងារកាមេរ៉ាថ្មីៗក្នុងការស្វែងរក Portrait បានយ៉ាងឡូយ និងប្លែកប្រកបដោយភាពច្នៃប្រឌិតដល់អ្នកប្រើប្រាស់ដោយមិនធ្វើឲ្យអតិថិជនខ្លួនខកចិត្តជាមួយបច្ចេកវិទ្យា និងមុខងារថតរូបជាច្រើនរួមមាន Portrait ជំនួយសម្រស់, វីដេអូតាមចាប់គោលដៅ, […]

តើ OPPO ត្រៀមបង្ហាញផលិតផលអ្វីខ្លះនៅក្នុងព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោក MWC 2022?

Liny Chan February 17, 2022 17/02/2022

ប្រិយមិត្តអ្នកចូលចិត្តតាមដានព័ត៌មានបច្ចេកវិទ្យា ប្រាកដជាមិនអាចព្រងើយកន្តើយចំពោះព្រឹត្តិការណ៍ខ្នាតយក្សប្រចាំឆ្នាំដ៏កក្រើក នោះគឺព្រឹត្តិការណ៍ MWC 2022 ឬ Mobile World Congress ដែលនាំមកនូវរបកគំហើញថ្មីៗក្នុងចង្កោមបច្ចេកវិទ្យា ដោយទទួលបានការចាប់អារម្មណ៍ និងស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ហ្វេនៗដែលនិយមចូលចិត្តបច្ចេកវិទ្យា។ តើព្រឹត្តិការណ៍ MWC 2022 គឺជាអ្វី? តើព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តិនៅក្នុងថ្ងៃខែណា? ហើយទីកន្លែងនៃព្រឹត្តិការណ៍នេះស្ថិតនៅក្នុងប្រទេសណា? តើគេបង្កើតព្រឹត្តិការណ៍នេះក្នុងគោលបំណងអ្វី? ជាការពិតណាស់ ព្រឹត្តិការណ៍ MWC 2022 គឺជាពិព័រណ៍បច្ចេកវិទ្យាលំដាប់ថ្នាក់ពិភពលោកមួយដ៏ធំ ដែលប្រមូលផ្តុំចូលរួមពីក្រុមហ៊ុនធំៗជាច្រើនដើម្បីបង្ហាញនូវផលិតផលថ្មីៗ និងដំណោះស្រាយថ្មីៗដែលទាក់ទងជាមួយនឹងបច្ចេកវិទ្យានាពេលអនាគត។ សម្រាប់ព្រឹត្តិការណ៍នេះនឹងរៀបចំធ្វើចាប់ពីថ្ងៃទី28 កុម្ភៈ ដល់ថ្ងៃទី3 មីនា ឆ្នាំ2022 នៅទីក្រុងបាសេឡូណា (Barcelona) ប្រទេសអេស្ប៉ាញ។ ជាមួយគ្នានេះផងដែរ ថ្មីៗនេះក្រុមហ៊ុនផលិតឧបករណ៍ឆ្លាតវៃលំដាប់ឈានមុខ OPPO ក៏បានប្រកាសថាខ្លួននឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៌សមាជទូរស័ព្ទពិភពលោក MWC 2022 ក្រោមប្រធានបទ “Shape the Future”។ ហើយក្នុងឆ្នាំនេះ OPPO បានសន្យានឹងនាំយកផលិតផលថ្មី ទំនើបជាច្រើនដើម្បីបង្ហាញជូនដល់អ្នកគាំទ្រទូទាំងសកលលោកដោយមិនឲ្យខកចិត្ត។ ដូចនេះចង់ដឹងទេថា តើ OPPO គ្រោងនឹងដាក់បង្ហាញផលិតផលអ្វីខ្លះនៅទីនោះ? បើតាមការបង្ហើបក្នុងឆ្នាំនេះ OPPO នឹងត្រៀមបង្ហាញចេញនូវផលិតផលថ្មីៗ […]

ក្នុងឱកាសចូលឆ្នាំចិន រាល់ការទិញស្មាតហ្វូនទាំង 2 ស៊េរីគឺ OPPO Reno6 Z 5G និង OPPO A95 នឹងទទួលបានកាដូពិសេសភ្លាមៗ

Liny Chan January 20, 2022 20/01/2022

ជារៀងរាល់ឆ្នាំខិតជិតដល់ថ្ងៃចូលឆ្នាំចិន ភាគច្រើនប្រជាជនខ្មែរជាប់សែចិននៅកម្ពុជាបានរៀបចំតុបតែងផ្ទះ ត្រៀមគ្រឿងសំណែន និងរៀបចំពិធីសែនកុងម៉ាដើម្បីអបអរបុណ្យចូលឆ្នាំថ្មី។ ហើយនៅចំថ្ងៃចូលឆ្នាំចិនអ្នកដែលជាប់សែចិននាំគ្នាជួបជុំបងប្អូន ញាតិមិត្តជិតឆ្ងាយបង្កើតបរិយាកាសសប្បាយរីករាយ និងចែកអាំងប៉ាវដល់កូនចៅ ក្មួយៗដើម្បីទទួលបានលាភសំណាង មានទ្រព្យហូរចូល មានសុខភាពល្អ ជម្នះបានរាល់ឧបសគ្គ ទទួលបានជោគជ័យគ្រប់ការងារ សំណាងល្អគ្រប់ពេលវេលា និងមាសប្រាក់ហូរចូលច្រើនៗហេងចូលពេញមួយឆ្នាំ។ ដូចនេះ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនខិតជិតមកដល់ហើយ….បងប្អូនខ្មែរកាត់ចិនបានត្រៀមសម្លៀកបំពាក់ថ្មីៗ ក៏ដូចជារបស់ប្រើប្រាស់ថ្មីៗរួចនៅ? ដើម្បីនាំលាភចូលផ្ទះ និងនាំលាភសំណាងចូលក្រុមគ្រួសារពេញមួយឆ្នាំ។ ក្នុងនោះ OPPO ក៏មានប្រូម៉ូសិនយ៉ាងពិសេសក្នុងអំឡុងពេលចូលឆ្នាំចិនផងដែរ ដោយផ្តល់ជូនកាដូនាំលាភសំណាងភ្លាមៗដល់អតិថិជននូវលើស្មាតហ្វូន OPPO Reno6 Z 5G និង OPPO A95 ចាប់ពីថ្ងៃនេះដល់ថ្ងៃទី01 ខែកុម្ភៈ ឆ្នាំ2022 ដោយទិញ OPPO Reno6 Z 5G តម្លៃ $419 នឹងទទួលបានកាដូសរុបជាទឹកប្រាក់ចំនួន $52 រួមមាន៖ កាតាបស្ពាយ (តម្លៃ $29), កាដូពិសេស (តម្លៃ $19) និងស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោងអ៊ីនធើណេត 12 សប្តាហ៍។ ទិញ OPPO A95 […]

វ៉ែនតាវៃឆ្លាត OPPO Air Glass កំពុងទទួលបានការចាប់អារម្មណ៍ ជាមួយនឹងមុខងារពិសេសៗកាន់តែអស្ចារ្យជាងមុន

Liny Chan January 17, 2022 17/01/2022

បច្ចុប្បន្ននេះជាយុគសម័យជឿនលឿន ចំណែកបច្ចេកវិទ្យាក៏កាន់តែទំនើប និងរីកចម្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាហេតុធ្វើឲ្យមនុស្សម្នាក់ៗមិនអាចខ្វះបាននូវឧបករណ៍បច្ចេកវិទ្យាក្នុងការរក្សាទំនាក់ទំនង ការកម្សាន្ត និងការបំពេញការងារប្រចាំថ្ងៃជាដើម។ មិនតែប៉ុណ្ណោះ ជារៀងរាល់ឆ្នាំសម្រាប់អ្នកចូលចិត្តតាមដានវិស័យបច្ចេកវិទ្យាពិសេសអ្នកចូលចិត្ត Review ផលិតផលបច្ចេកវិទ្យាថ្មីៗនៅលើពិភពលោកគឺតែងតែទន្ទឹងរង់ចាំពីការប្រកាសចេញនូវបច្ចេកវិទ្យាទំនើបៗ ពិសេសគឺរបកគំហើញថ្មីៗរបស់ក្រុមហ៊ុន OPPO ផ្ទាល់តែម្តង។ ជាក់ស្តែងប៉ុន្មានឆ្នាំចុងក្រោយនេះ OPPO បានធ្វើព្រឹត្តិការណ៍ OPPO INNO Day ដ៏ធំប្រចាំឆ្នាំ ដែលព្រឹត្តិការណ៍នេះបានក្លាយជាប្រធានបទយ៉ាងក្តៅគគុកខ្លាំងក្នុងការវែកញែកពីរបកគំហើញថ្មីៗពីសំណាក់អ្នកនិយមចូលចិត្តនូវបច្ចេកវិទ្យា។ ដោយឡែកសម្រាប់ឆ្នាំនេះវិញ OPPO INNO Day ក៏មិនធ្វើឲ្យអ្នកគាំទ្រខកចិត្តដែរ ដោយបានលាតត្រដាងនូវរបកគំហើញថ្មីៗរបស់ខ្លួនចំនួន 3 រួមមាន OPPO Find N, បន្ទះឈីប Masilicorn X និងវ៉ែនតាឆ្លាតវៃ OPPO Air Glass ដែលសមិទ្ធិផលទាំងនេះ OPPO បានធ្វើការរិះរកអស់រយៈពេលជាយូរលើការច្នៃប្រឌិត ការសិក្សាស្រាវជ្រាវ និងរចនាបថឌីហ្សាញឲ្យកាន់តែមានភាពទាក់ទាញនិងល្អប្រសើរជាងមុនគួរឲ្យកក់សម្គាល់។ ដោយក្នុងនោះបណ្តាសារព័ត៌មានល្បីៗ និងមនុស្សម្នាជាច្រើនបានផ្ទុះការចាប់អារម្មណ៍ខ្លាំងទៅលើវ៉ែនតាវៃឆ្លាត OPPO Air Glass ជារបកគំហើញថ្មីនិងចុងក្រោយបង្អស់ដែលបានបំពាក់នូវលក្ខណៈពិសេស និងបច្ចេកវិទ្យាសំខាន់ៗជាច្រើនរួមមាន អាកាសធាតុ ប្រតិទិន មុខងារតាមដានសុខភាព មុខងារតម្រង់ទិស, […]

OPPO បង្អួតសមិទ្ធផលបច្ចេកវិទ្យាចំនួន 3 នៅក្នុងកម្មវិធី Find N Media Experience ដ៏ភ្ញាក់ផ្អើលលាន់មាត់សរសើរគ្រប់គ្នា!

Liny Chan January 11, 2022 11/01/2022

អ្នកនិយមតាមដានវិស័យបច្ចេកវិទ្យានៅចាំបានអត់ កាលពីថ្ងៃទី14-15 ធ្នូ 2021 ក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូន OPPO បានធ្វើព្រឹត្តិការណ៍អ្វី? ហើយ OPPO បានបង្អួតបច្ចេកវិទ្យាថ្មីចុងក្រោយអ្វីខ្លះលើពិភពលោក? ពិតណាស់ នៅប៉ុន្មានឆ្នាំជាប់គ្នានេះ OPPO បានរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំមួយដែលមានឈ្មោះថា «OPPO INNO Day» ជាកម្មវិធីលាតត្រដាងនូវបច្ចេកវិទ្យានាពេលអនាគតជាច្រើន ក្នុងគោលបំណងដើម្បីបង្ហាញពីរបកគំហើញថ្មីថ្មោង ការរុករកលើវិស័យបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតថ្មីៗចុងក្រោយបង្អស់។ ដោយឡែកសម្រាប់ INNO Day 2021 OPPO បានលាតត្រដាងនូវបច្ចេកវិទ្យាថ្មីចំនួន 3 រួមមាន កំពូលស្មាតហ្វូន OPPO Find N, វ៉ែនតាវៃឆ្លាត OPPO Air Glass និងបន្ទះឈីប MariSilicon X។ យ៉ាងណាមិញ កាលពីរសៀលនាថ្ងៃទី10 ខែមករា ឆ្នាំ2022 ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាគឺបានរៀបចំកម្មវិធីធ្វើតេស្ត ឬ Media Experience ដើម្បីនាំយកនូវបច្ចេកវិទ្យាថ្មីៗទាំងនេះមកបង្ហាញជូនបងប្អូននៅក្នុងប្រទេសកម្ពុជាផ្ទាល់ៗតែម្តងគួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែន ដែលកម្មវិធីនេះបានប្រព្រឹត្តិនៅឯសណ្ឋាគារ HIMAWARII ដោយឃើញមានការចូលរួមពីអ្នកតំណាងក្រុមហ៊ុន OPPO […]

ចង់ដឹងអត់? ហេតុផលអ្វីដែលនាំឲ្យមនុស្សគ្រប់គ្នាឈ្លក់វង្វេងលើកំពូលស្មាតហ្វូនអេក្រង់បត់ OPPO Find N ?

Liny Chan January 7, 2022 07/01/2022

កាលពីខែធ្នូរំលងទៅថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា OPPO ដ៏មានឈ្មោះបោះសម្លេងលំដាប់ថ្នាក់ពិភពលោករបស់ប្រទេសចិន បានលាតត្រដាងពីរបកគំហើញថ្មីនិងបច្ចេកវិទ្យាថ្មីៗរបស់ខ្លួនពាសពេញសកលលោកយ៉ាងកក្រើក។ ដូចនេះ តើអ្នកទាំងអស់គ្នានៅចាំបានអត់ថា OPPO បានបញ្ចេញផលិតផលថ្មីអ្វីខ្លះក្នុងវិស័យបច្ចេកវិទ្យា? ជាការពិតណាស់ កាលពីថ្ងៃទី14-15 ខែធ្នូ ឆ្នាំ2021 ក្រុមហ៊ុនស្មាតហ្វូន OPPO បានធ្វើព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំគឺ OPPO INNO Day ដែលបានលាតត្រដាងពីបច្ចេកវិទ្យាថ្មីចុងក្រោយបង្អស់ចំនួន 3 ក្នុងពេលតែមួយរួមមាន កំពូលស្មាតហ្វូនអេក្រង់បត់ OPPO Find N, វ៉ែនតាវៃឆ្លាត OPPO Air Glass, និងបន្ទះឈីប MaliSilicon X ។ យ៉ាងណាមិញ ក្រោយពីការដាក់សម្ពោធលើសកលលោកនូវកំពូលស្មាតហ្វូន OPPO Find N អេក្រង់បត់ រួចមក សង្កេតឃើញថាបណ្តាវេបសាយបច្ចេកវិទ្យាបរទេសល្បីៗក្រៅស្រុកជាច្រើនបានចុះផ្សាយសុះសាយពាសពេញពិភពលោក ព្រមទាំងធ្វើឲ្យអ្នកនិយមគាំទ្រប្រ៊េន OPPO ជ្រួលច្របល់ខ្លាំងក្លាមិនធម្មតាដែរ។ ក្នុងនោះផងដែរ សូម្បីតែវេបសាយល្បីៗក្នុងស្រុកយើងជាច្រើនក៏បានធ្វើការចុះផ្សាយវែកញែកនូវលើកំពូលស្មាតហ្វូន OPPO Find N មួយនេះដែរ។ ឆ្ងល់ណាស់មែនទេ! ហេតុអ្វីកំពូលស្មាតហ្វូន OPPO Find […]

នៅចាំអីទៀត? ប្រូម៉ូសិនថ្មី និងតម្លៃថ្មីពី OPPO មិនធ្លាប់មានលើស្មាតហ្វូន Reno6 Z 5G រាល់ការទិញចាប់ពីថ្ងៃនេះដល់ថ្ងៃទី02 មករា 2021

Liny Chan December 20, 2021 20/12/2021

ប្រូម៉ូសិនថ្មី!! បញ្ចុះទាំងតម្លៃ បានទាំងកាដូ!! ប្រូម៉ូសិនលឿនដូចផ្លេកបន្ទោរ ទិញមិនទាន់ស្ដាយហើយ សម្រាប់បុណ្យណូអែល និងចុងឆ្នាំ2021។ តើអ្នកណាខ្លះកំពុងទន្ទឹងរង់ចាំ Flash Sale ពីក្រុមហ៊ុន OPPO? នៅរង់ចាំអីទៀត! នេះគឺជាឱកាសល្អបំផុតសម្រាប់ចុងឆ្នាំ 2021 ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី02 មករា ឆ្នាំ2022 ចំពោះការទិញ OPPO Reno6 Z 5G ក្នុងតម្លៃពិសេសត្រឹមតែ $389 ដែលតម្លៃពេញ $419 (ចំណេញរហូតដល់ទៅ $30)។ មិនត្រឹមតែប៉ុណ្ណោះ អតិថិជននឹងទទួលបានកញ្ចប់កាដូដល់ទៅ $62 ភ្លាមៗរួមមាន៖ កាតាបស្ពាយ (តម្លៃ $29), Bluetooth Speaker (តម្លៃ $29) និងស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោងអ៊ីនធើណេត 12សប្តាហ៍។ ជាការពិតណាស់ សម្រាប់ស្មាតហ្វូន OPPO Reno6 Z 5G គឺនៅតែបន្តគាំទ្រ និងពេញនិយមខ្លាំងនៅក្នុងប្រទេសកម្ពុជា ដោយសារតែស្មាតហ្វូននេះបង្កប់ដោយលក្ខណៈពិសេសៗជាច្រើនរួមមាន ៖ • កាមេរ៉ា ៖ […]

OPPO Find N លាតត្រដាងអេក្រង់បត់ដំបូងរបស់ខ្លួន និងបង្កប់បច្ចេកវិទ្យាថ្មីៗលើសពីការរំពឹងគិតក្នុងព្រឹត្តិការណ៍ OPPO INNO Day

Liny Chan December 16, 2021 16/12/2021

សម្រាប់អ្នកចូលចិត្តតាមដានវិស័យបច្ចេកវិទ្យាទូទាំងសកលលោកប្រាកដជាស្គាល់ OPPO INNO Day ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំធំបំផុតក្នុងការលាតត្រដាងនូវបច្ចេកវិទ្យានាពេលអនាគត ដែលធ្វើឡើងដោយក្រុមហ៊ុនស្មាតហ្វូន OPPO ដើម្បីបង្ហាញពីរបកគំហើញថ្មីៗ និងគំនិតច្នៃប្រឌិតលើវិស័យបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់។ ហើយសម្រាប់ OPPO INNO Day 2021 ក៏មិនចាញ់ឆ្នាំមុនៗប៉ុន្មានឡើយ ដូចនេះចង់ដឹងថាតើ OPPO បានលាតត្រដាងពីរបកគំហើញថ្មីអ្វីខ្លះ? សម្រាប់ OPPO INNO Day ឆ្នាំ2021 បានព្រឹត្តិទៅនៅថ្ងៃទី14-15 ធ្នូ ដើម្បីអបអរសាទរក្នុងការបង្ហាញនូវរបកគំហើញបច្ចេកវិទ្យាថ្មីៗចំនួន 3 លើទូទាំងសកលលោករួមមានដូចជា វ៉ែនតាឆ្លាតវៃ Air Glass AR Monocle និងប្រព័ន្ធបច្ចេកវិទ្យា MariSilicon X NPU ជាដើម។ អ្វីដែលចាប់អារម្មណ៍សម្រាប់មហាជននោះគឺ OPPO បានលាតត្រដាងលទ្ធភាពដ៏អស្ចារ្យលើ ស្មាតហ្វូនអេក្រង់បត់ OPPO Find N ឬហៅថា Retractable-Camera ជាកំពូលស្មាតហ្វូនដែល OPPO បានប្រើរយៈពេល 4 ឆ្នាំក្នុងការស្រាវជ្រាវ និងអភិវឌ្ឍដើម្បីទទួលបាននូវការរចនាតែមួយគ្មានពីរ ព្រមទាំងបំពាក់ដោយមុខងារកំពូលៗ និងបច្ចេកវិទ្យាដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើនទៀត។ […]

OPPO ប្រកាសលាតត្រដាងបច្ចេកវិទ្យាថ្មីរបស់ខ្លួនក្នុងព្រឹត្តិការណ៍ OPPO INNO Day 2021 នាថ្ងៃទី14-15 ធ្នូ ខាងមុខនេះ!

Liny Chan December 9, 2021 09/12/2021

តើ OPPO INNO Day ជាអ្វី? អ្វីដែលជាគោលបំណងដែលបណ្តាលឲ្យ OPPO បង្កើតព្រឹត្តិការណ៍នេះឡើង? សម្រាប់ OPPO INNO Day គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលលាតត្រដាងនូវបច្ចេកវិទ្យានាពេលអនាគត និងធ្វើឡើងដោយក្រុមហ៊ុនស្មាតហ្វូន OPPO ។ ហើយសម្រាប់គោលបំណងរបស់ព្រឹត្តិការណ៍នេះគឺធ្វើឡើងដើម្បីបង្ហាញពីរបកគំហើញថ្មីថ្មោង ការរុករកលើវិស័យបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតថ្មីៗចុងក្រោយបង្អស់រួមមាន បច្ចេកវិទ្យាសាកថ្មប្រើខ្សែ សាកថ្មឥតខ្សែល្បឿនលឿន នាឡិកាឆ្លាតវៃ ទូរស័ព្ទឆ្លាតវៃ វ៉ែនតាឆ្លាតវៃ រួមទាំងបច្ចេកវិទ្យាថ្មីៗជាច្រើន។ ដូចនេះ តើអ្នកទាំងអស់គ្នាបានត្រៀមខ្លួនឆ្ពោះទៅរកបច្ចេកវិទ្យានាថ្ងៃអនាគតជាមួយ «OPPO INNO Day 2021» ហើយឬនៅ? សម្រាប់ព្រឹត្តិការណ៍ OPPO INNO Day 2021 នឹងប្រព្រឹត្តិទៅរយៈពេល 2 ថ្ងៃ គឺនៅថ្ងៃទី14-15 ខែធ្នូ ឆ្នាំ2021 ចាប់ពីម៉ោង 3:00 រសៀល នៅឯទីក្រុង Shenzhen ប្រទេសចិន ព្រមទាំងមានការផ្សាយបន្តផ្ទាល់តាមរយៈអនឡាញ ហើយដើម្បីជ្រាបច្បាស់អ្នកទាំងអស់គ្នាអាចចុច Follow OPPO នៅលើបណ្តាញសង្គម Twitter។ […]