បច្ចេកវិទ្យា

ទូរស័ព្ទអ្នកយឺតមែនទេ? អង្គចងចាំមិនគ្រប់ទៀតមែនអត់? ចំណាយប្រាក់ត្រឹម $300+ ដើម្បីទទួលបានស្មាតហ្វូនស្តង់ដា 13GB RAM +256GB ROM

Liny Chan March 26, 2022 26/03/2022

តើអ្នកកំពុងតឹងទ្រូងជាមួយទូរស័ព្ទដើរយឺត ទាក់ៗ ចំណែកឯ Memory ងាកពេញៗមែនទេ? ឈប់បារម្ភទៀតទៅ! ឥឡូវនេះស្មាតហ្វូនស៊េរីថ្មីត្រៀមប្រកាសចេញលក់លើទីផ្សារកម្ពុជាក្នុងតម្លៃខ្លួនខ្ទង់ $300+ ជាមួយសមត្ថភាពខ្លាំងលើកម្លាំងម៉ាស៊ីនធំ និងអង្គចងចាំធំខ្លាំងអស្ចារ្យ ប៉ុន្តែសមត្ថភាពប៉ុណ្ណឹងនៅមិនទាន់គ្រប់ទេ ស្មាតហ្វូនស៊េរីថ្មីនេះក៏បានបំពាក់នូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿនដូចរន្ទះ SuperVOOC ផងដែររ។ ចង់ដឹងអត់ថាតើកម្លាំងម៉ាស៊ីននិងអង្គចាំធំប៉ុណ្ណាទៅ? ហើយកម្លាំងសាកថ្មលឿនកម្រិតណាដែរ? ស្មាតហ្វូនកូនពៅ OPPO Reno7 ស៊េរីថ្មីចុងក្រោយបង្អស់បាននាំយកនូវមុខងារបន្ថែម RAM ដែលអាចបន្ថែមទំហំ RAM (5GB) តាមការចង់បានរហូតដល់ទៅ 13GB បន្ថែមពីលើទំហំ RAM ដែលមានស្រាប់ឲ្យបានច្រើនជាងមុន ដើម្បីជួយដល់ដំណើរការទូរស័ព្ទឲ្យកាន់តែរលូន និងជៀសឆ្ងាយពីភាពរអាក់រអួលផ្សេងៗ។ ចំណែក ROM 256GB ទំហំផ្ទុកធំជាងមុនអាចរក្សាទុក និងផ្តិតយករូបភាពទោះច្រើនយ៉ាងណាក៏មិនបាច់ខ្វាយខ្វល់បារម្ភពីទំហំ Memory ក្នុងម៉ាស៊ីនទៀតឡើយ។ សមត្ថភាពខ្លាំងបែបនេះភាគច្រើនឃើញបំពាក់តែនៅលើស្មាតហ្វូនតម្លៃថ្លៃៗកប់ៗប្រភេទ Flagship កម្រិតកំពូលៗ តែពេលនេះចំណុច Flagship ទាំងនេះបានបំពាក់នៅលើ Reno7 ស៊េរីថ្មីហើយជាមួយកម្រិតតម្លៃសមរម្យ ប៉ុន្តែសមត្ថភាពលើសពីតម្លៃទៅទៀត។ រីឯថាមពលថ្មសល់តិច? បញ្ចូលថ្មយឺត? គ្មានបញ្ហាទៀតទេ! OPPO Reno 7 បំពេញថាមពលជីវិតកាន់តែរហ័សពីបច្ចេកវិទ្យាសាកថ្មលឿន 33W […]

ខ្ញុំទាយថា ស្មាតហ្វូនស៊េរីថ្មី OPPO Reno7 តម្លៃ $419 ចុះអ្នកទាំងអស់គ្នាវិញទាយថាប៉ុន្មានដែរ?

Liny Chan March 25, 2022 25/03/2022

ប្រសិនបើអ្នកទាំងអស់គ្នាមានលុយខ្ទង់ $300 ទៅ $400 តើគួរជ្រើសរើសយកស្មាតហ្វូនមួយណា? អ្នកប្រហែលជាពិបាកក្នុងការសម្រេចចិត្តហើយមែនអត់? ឈប់! ឈប់! កុំទាន់សម្រេចចិត្តដូរទូរស័ព្ទថ្មីលឿនពេករង់ចាំប៉ុន្មានថ្ងៃទៀតទៅ ដោយសារឥឡូវនេះ OPPO កំពុងត្រៀមបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីដោយផ្លាស់ប្តូរការរចនាថ្មីស្រឡាងចាក់ចំបេះដូងអ្នកប្រើប្រាស់ ពិសេសមិត្តយុវវ័យតែម្តង បូករួមទាំងសមត្ថភាពខ្លាំង និងលក្ខណៈសម្បត្តិដ៏សម្បូរបែប ទើបខ្ញុំអាចទាយដឹងមុនថា Reno7 មានតម្លៃ $419 ។ ហេតុអ្វីបានជាខ្ញុំទាយថាវាមានតម្លៃបែបនេះ? តើវាមានចំណុចពិសេសអ្វីខ្លះ? សង្ឃឹមថាអត្ថបទនេះជាទីព្រឹក្សាដល់អ្នកទាំងអស់ដែលចង់ផ្លាស់ប្តូរទូរស័ព្ទស៊េរីថ្មី ៖ បើនិយាយពីរូបរាង និងការតុបតែងខ្លួនលើ Reno7 Series មានភាពថ្មីស្រឡាងមិនធ្លាប់មាននៅលើ Reno Series ម៉ូដែលមុនៗ។ ជាមួយស្ទីលរចនាដ៏ទាន់សម័យងាយស្រួលកាន់ដោយដៃម្ខាង កម្រាស់ស្តើងងាយស្រួលដាក់ចូលក្នុងហោប៉ៅ ទម្ងន់ស្រាលមិនចុកដៃពេលចាប់កាន់។ បន្ថែមពីនេះ Reno7 Seies រចនាឡើងជាមួយកងបំភ្លឺដំណឹងយ៉ាងវិសេសប្លែកពីគេបង្ហាញពន្លឺជុំវិញលេនកាមេរ៉ាប្រៀបដូចដួងតារារះលើមេឃនាពេលរាត្រី ដើម្បីផ្តល់ដំណឹងអំពីការខលចូល ឬសារដំណឹងផ្សេងៗ។ លើសពីនេះ Reno7 Series បំពាក់ជាមួយកម្លាំងសាកថ្មល្បឿនលឿន 33W SuperVOOOC ជួយបំពេញថាមពលកាន់តែរហ័សជាមួយបណ្តូលថ្មភ្លោះប្រព័ន្ធការពារ 5 ស្រទាប់ សុវត្ថិភាពខ្ពស់ ផ្តល់នូវសេរីភាពក្នុងការកម្សាន្តដ៏យូរដោយមិនបាច់បារម្ភទូរស័ព្ទឆាប់អស់ថ្ម ឬសាកយូរៗទៀតឡើយ។ ក្រៅពីនេះគឺជាភាពខុសគ្នារវាង Reno7 […]

ស្មាតហ្វូន OPPO Reno7 Z 5G បំពាក់ Qualcomm Snapdragon 5G ខ្នាត 6nm ឈានមុខគេលើទីផ្សារជាមួយការរចនាព្រឺមៀរនឹងមកដល់ឆាប់ៗនេះ

Liny Chan March 24, 2022 24/03/2022

ដូចដែលលោកអ្នកបានដឹងក្រុមហ៊ុនផលិតស្មាតហ្វូន OPPO ជាប្រ៊េនល្បីល្បាញក្នុងការផ្តល់ជូនដល់អ្នកប្រើប្រាស់នូវបទពិសោធន៍ល្អៗលើឧបករណ៍ចល័តតាមរយៈការរចនាដ៏ស្រស់ស្អាត គុណភាពកាមេរ៉ាខ្ពស់ និងបច្ចេកវិទ្យាទំនើបថ្មីៗជាហូរហែ។ ដោយថ្មីៗនេះនៅលើហ៊្វេសប៊ុកផេគ OPPO ប្រចាំប្រទេសកម្ពុជាកំពុងត្រៀមបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី Reno7 Series ដែលជាប្រធានបទដ៏ក្តៅគគុកទទួលបានសន្ទុះគាំទ្រច្រើនលើសពីការគិត។ ដោយឡែកបើក្រឡេកមើលបងប្អូន Reno7 Series ម៉ូដែល Reno7 Z 5G ក្រោយពីប្រកាសដាក់លក់លើទីផ្សារប្រទេសថៃ ប្រទេសវៀតណាម រួចមកស្មាតហ្វូននេះត្រូវបានគេឲ្យងារជាអ្នកស្នងតំណែងពី Reno6 Z 5G កាលពីឆ្នាំមុន។ ដូចនេះ តើអ្នកគួរពិចារណាប្តូរស៊េរីទូរស័ព្ទយក OPPO Reno7 Z ឬទេ? មូលហេតុអ្វីដែលអ្នកគួរប្តូរយក Reno7 Z? លើកនេះ Reno7 Z បានប្តូរវិធីសាស្រ្តថ្មីៗជាច្រើនទៅលើគុណភាពកាមេរ៉ា និងការរចនាស៊ុមកាមេរ៉ារាងជ្រុងដែលមើលទៅកាលីប ស៊ីវិល័យស័ក្កិសមមិត្តយុវវ័យបើធៀបជាមួយនឹង Reno6 Z ស៊េរីមុន។ កាន់តែចង់ដឹងហើយតើ OPPO បានបំពាក់អ្វីខ្លះទៀតនៅលើ Reno7 Z 5G? OPPO Reno7 Z បានបំពាក់នូវបន្ទះឈីប Qualcomm Snapdragon […]

ក្រសួងចំនួន៣ ចេញប្រកាសរួមកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា

Khmerpress March 23, 2022 23/03/2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីប្រកាសអន្តរក្រសួង ស្ដីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា។ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ត្រូវបានកំណត់រូបមន្ត សម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ដើម្បីឱ្យថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ប្រេងឥន្ធនៈឡើងចុះតាមតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ។ ការកំណត់រូបមន្តនេះសម្រាប់ដាក់ឱ្យអនុវត្តតែលើការលក់រាយប្រេងឥន្ធនៈប៉ុណ្ណោះ។ រូបមន្តថ្លៃលក់ប្រេងឥន្ធនៈនៅតាមបណ្ដាលស្ថានីយ៍ប្រេងឥន្ធនៈនៅកម្ពុជាត្រូវបានកំណត់ដូចខាងក្រោម៖

អស្ចារ្យមែន! កាមេរ៉ាស្មាតហ្វូននេះដូចភ្នែកឆ្មាបេះបិត អាចថតរូបបានទាំងថ្ងៃយប់មិនថាកម្រិតពន្លឺបែបណាក៏ដោយ!

Liny Chan March 22, 2022 22/03/2022

អ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មាទៅនឹងកាមេរ៉ាទូរស័ព្ទម៉ូដែលថ្មីមួយនេះ? វាមានលក្ខណៈពិសេសអ្វីខ្លះ? ហើយរឹតតែចង់ដឹងទៀតថា តើកាមេរ៉ាភ្នែកឆ្មានេះបំពាក់នៅលើស្មាតហ្វូនម៉ូដែលអ្វី? បើនិយាយពីភ្នែកសត្វឆ្មា គឺមានលក្ខណៈពិសេសអាចបន្លឺភ្លឺនៅពេលយប់ ដែលពន្លឺនេះអាចឲ្យវាមើលឃើញច្បាស់ទោះស្ថិតក្នុងកន្លែងខ្វះពន្លឺ ឬទីងងឹតក៏ដោយ ហើយនេះគឺជាមូលហេតុដែលគេប្រៀបភ្នែកឆ្មាទៅនឹងកាមេរ៉ាមុខស្មាតហ្វូន OPPO Reno7 ម៉ូដែលថ្មីចុងក្រោយបង្អស់ ដែលមានសមត្ថភាពអាចបង្កើតពន្លឺថតរូបស៊ែលហ្វីបានគ្រប់ទីកន្លែងបានយ៉ាងល្អឥតខ្ចោះទោះស្ថិតក្នុងកន្លែងកុងពន្លឺ ឬខ្វះពន្លឺក៏ដោយ។ ស្មាតហ្វូនស៊េរីថ្មី OPPO Reno7 នឹងបង្ហាញខ្លួនឆាប់ៗ ជាមួយចំណុចលេចធ្លោដ៏ធំបំផុតគឺបច្ចេកវិទ្យាសេនស័រកាមេរ៉ាមុខកម្រិតកំពូល IMX709 ដែលក្រុមហ៊ុន OPPO និង Sony បានធ្វើការសហការគ្នា និងដំបូងគេបង្អស់លើពិភពលោក ដើម្បីបង្កើនសមត្ថភាពកាមេរ៉ាឲ្យមានប្រសិទ្ធភាពខ្ពស់ប្រកបដោយភាពច្នៃប្រឌិត និងផ្តល់ឲ្យអ្នកនូវបទពិសោធន៍ថតរូបស៊ែលហ្វីបានយ៉ាងស្រស់ស្អាត និងលេចធ្លោជាងពេលណាៗទាំងអស់ក្នុងការចាប់យករូបភាពដ៏ស្រស់ស្អាត និងច្បាស់គ្រប់ពេល។ មិនតែប៉ុណ្ណោះ OPPO Reno7 បានផ្តោតសំខាន់និងអាប់ដេតលើបច្ចេកវិទ្យា «អ្នកជំនាញ Portrait» ជំនាន់ថ្មីឲ្យកាន់តែលេចធ្លោ ល្អឥតខ្ចោះគ្រប់កាលៈទេសៈ និងបង្កើនរូបភាពមានភាពទាក់ទាញជាងមុនៗ។ ក្នុងនោះសូម្បីស្ថាប័នព័ត៌មានក្នុងស្រុក តារាល្បីៗ និងអតិថិជនក៏បានលាន់មាត់និយាយតៗថា OPPO Reno7 សមត្ថភាពកាន់តែប្រសើរជាងមុនទ្វេដង ពិសេសវាបំពាក់ដោយបច្ចេកវិទ្យាទំនើបៗនឹកស្មានមិនដល់។ អ្វីដែលទាក់ទាញខ្លាំងជាងគេនៅពេលនេះគឺវាបានផ្លាស់ប្តូររូបរាងតុបតែងថ្មីទាំងស្រុងប្រៀបដូចបង្វែរអារម្មណ៍អ្នកប្រើប្រាស់ឆ្ពោះទៅកាន់ភាពទាន់សម័យ ភាពស៊ីវិល័យថែមមួយកម្រិតទៀត។ អ៊ីចឹងធានាថាវត្តមានរបស់ OPPO Reno7 ស៊េរីថ្មីលើកនេះមិនឲ្យអ្នកទាំងអស់គ្នាខកបំណងឡើយ។ ហើយឥឡូវនេះលោកអ្នកអាចកក់ទុកមុន ឬ […]

ដោយសារស្មាតហ្វូនស៊េរីថ្មីមួយគ្រឿងបណ្តាលឲ្យតារាៗ 2 ក្រុមប្រឈមមុខដាក់គ្នាបែកផ្សែងលើកញ្ចក់ទូរទស្សន៍

Liny Chan March 19, 2022 19/03/2022

វាមិនមែនជារឿងធម្មតានោះទេ ដែលសុខៗអាចធ្វើឲ្យតារាល្បីទាំងនេះបង្កជាជម្លោះបែកផ្សែងដោយសារស្មាតហ្វូនស៊េរីថ្មីនៅលើឆាកកម្មវិធីមួយ បង្កើតជាសំណើចមិនចេះរីងស្ងួត ព្រោះតែចង់ចាញ់ឈ្នះរៀងៗខ្លួន។ ចង់ដឹងដំណើរដើមទងអ្វីដែលនាំឲ្យតារាប្រុសស្រីទាំង 2 ក្រុមនេះឈ្លោះគ្នា? ហើយឈ្លោះគ្នាដោយសារស្មាតហ្វូនម៉ូដែលអ្វី? ជុំវិញរឿងរ៉ាវនិងសំណើចកំប្លុកកំប្លែងនឹងទៅជាយ៉ាងណា ដូចនេះកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាក្នុងកម្មវិធី «កំពូលកូរប៉ះកំពូលកូរ» លើកញ្ចក់ទូរទស្ស៍ហង្សមាស HDTV រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង 6-8 យប់។ សូមទស្សនាវីដេអូខ្លីៗពីកម្មវិធី «កំពូលកូរប៉ះកំពូលកូរ» ទាំងអស់គ្នា ៖ ជាមួយនឹង OPPO Reno7 ស្មាតហ្វូនស៊េរីថ្មីប្រកបដោយលក្ខណៈសម្បត្តិកប់ៗ ពិសេសជាមួយការរចនាកងបំភ្លឺដំណឹងដ៏ទាន់សម័យអាចលោតបង្ហាញពន្លឺជុំវិញកញ្ចក់កាមេរ៉ា ដើម្បីផ្តល់ដំណឹងពីការខលចូល ឬសារដំណឹងផ្សេងៗ ដែលការរចនាបែបនេះគឺឡូយអស់ស្ទះ និងវិសេសប្លែកខុសពីគេ។ ជាហេតុនាំឲ្យ Vloggers, Reviewers ល្បីៗជាច្រើនជជែកឥតឈប់ឈរនូវរចនាបថដ៏ទំនើបមួយនេះ។ ហើយកាលពីមុនក៏ធ្លាប់ស្រមៃថា ប្រសិនថ្ងៃអនាគតមានស្មាតហ្វូនឌីហ្សាញកម្រាស់ស្តើង ស្រាល គែមជ្រុងមិនដឹងជាល្អម៉េចទេ? ពេលនេះទូរស័ព្ទក្នុងក្តីស្រមៃក៏បានមកដល់មែន OPPO Reno7 បានផ្លាស់ប្តូររូបរាងទាំងស្រុងប្លែកខុសពី Reno Series មុនៗរច.នាបែបអ្នកជំនាញប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជាមួយការរូបរាងស្តើង ទម្ងន់ស្រាល និងគែមជ្រុងរលោង 2.5D បង្ហាញភាពលេចធ្លោស្រស់ស្អាតទ្វេដង ជាមួយនឹងជម្រើស 2 ពណ៌គឺ ពណ៌ទឹកក្រូចផលិតចេញពីស្បែកគុណភាពខ្ពស់ រីឯពណ៌ខ្មៅរចនាបែបកញ្ចក់និងលោហៈធាតុស្ទីលរចនាបែប Reno […]

តើអ្នកនៅប្រើប្រាស់ទូរស័ព្ទរូបរាងធម្មតាបែបនេះទៀតមែនអត់? អ្នកប្រហែលមិនដឹងខ្លួនហួសសម័យទេដឹង!

Liny Chan March 16, 2022 16/03/2022

ការតុបតែងខ្លួនខាងក្រៅរបស់មនុស្សគ្រប់រូបពិតជាសំខាន់ណាស់ទៅតាមសម័យកាលនីមួយៗ។ ចំណែករូបរាងខាងក្រៅនៃសម្ភារៈប្រើប្រាស់វិញក៏ដូចគ្នា ជាពិសេសសម្តៅទៅលើស្មាតហ្វូនដែលតែងតែនៅក្បែរអ្នកគ្រប់ពេលវេលា និងកាន់វាទៅគ្រប់ទីកន្លែង ប្រៀបបានដូចជាជំនួយការក្នុងជីវិតប្រចាំថ្ងៃ និងការកំសាន្តផ្សេងៗ។ ដូចនេះមានចាប់អារម្មណ៍អត់ថា ស្មាតហ្វូនដែលអ្នកកំពុងប្រើនេះកំពុងហួសសម័យហើយ ហេតុអ្វីបានជាយើងនិយាយបែបនេះ? ដោយសារពីមួយជំនាន់ទៅមួយជំនាន់ស្មាតហ្វូនបានវិវត្តលើរាងតូចទៅធំ ពីការចុចលើប៊ូតុងប្តូរទៅជាប៉ះបញ្ជាលើអេក្រង់ ពីគែមរាងមូលប្តូរទៅជាគែមជ្រុងដែលរូបរាងបែបនេះគឺកំពុងពេញនិយម និងបង្ហាញភាពលេចធ្លោរាល់ពេលចាប់កាន់តែម្តង។ អ៊ីចឹង នៅប្រើប្រាស់ស្មាតហ្វូនដែលមានរូបរាងមូល គែមមូលដល់ពេលណាទៀត? នេះនែ៎! OPPO Reno7 ស្មាតហ្វូនស៊េរីថ្មីរូបរាងថ្មីរចនាបែបអ្នកជំនាញប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ស័ក្កិសមបំផុតជាមួយមនុស្សសម័យថ្មីចូលចិត្តភាពទាន់សម័យនិងស៊ីវិល័យ។ នេះបើយោងតាមព័ត៌មានខ្លះៗដែលបានបញ្ចេញលើផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO កាលពីថ្មីៗនេះ។ ចុះអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះរូបរាងថ្មីគែមជ្រុងលើ OPPO Reno7? ជឿជាក់ថា OPPO មិនធ្វើឲ្យអ្នកប្រើប្រាស់ខកបំណងឡើយបន្ទាប់ពីផ្លាស់ប្តូររាងថ្មីស្ថិតក្នុងក្តីស្រមៃរបស់អ្នកប្រើប្រាស់ព្រមទាំងរចនាបថបែបប្រណិតប្រកបដោយភាពច្នៃប្រឌិតគែមជ្រុងរលោង 2.5D កម្រាស់ស្តើងជាងមុនកាលីបជាងមុន និងនាំមកជាមួយនឹងជម្រើស 2 ពណ៌គឺ ពណ៌ទឹកក្រូចផលិតចេញពីស្បែកគុណភាពខ្ពស់ រីឯពណ៌ខ្មៅរចនាបែបកញ្ចក់និងលោហៈធាតុស្ទីលរចនាបែប Reno Glow។ ឈប់! ឈប់! OPPO Reno7 មិនត្រឹមមានរាងស្រឡូនប៉ុណ្ណោះទេ បើក្រឡេកទៅមើលផ្នែកខាងក្រោយលើបណ្តុំកាមេរ៉ាវិញវាបានបំពាក់មកនូវកងបំភ្លឺដំណឹងដោយបញ្ចេញពន្លឺភ្លើងយឺតៗវិលជុំវិញកញ្ចក់កាមេរ៉ា នៅពេលលោកអ្នកចាប់ផ្តើមលេងហ្គេម ការខលចូល មានសារដំណឹង ឬ Notification និងពេលសាកថ្ម ដែលនេះជាអារម្មណ៍ថ្មីម្យ៉ាងទៀតលើ Reno7 ខុសពី Reno […]

ចុម! ហេតុអ្វីថ្ងៃនេះ Facebook ខុសប្លែកសព្វដង? ទាំងតារាល្បីៗ និងបណ្តាព័ត៌មានជាច្រើននាំគ្នាបង្ហោះរបស់ពិសេស បង្កើនភាពស៊ីវិល័យសម្រាប់មនុស្សសម័យថ្មី

Liny Chan March 14, 2022 14/03/2022

ឆ្ងល់ណាស់! ហេតុអ្វីថ្ងៃនេះក្នុងបណ្តាញសង្គម Facebook មនុស្សម្នានាំផ្អើលឈូឆរហាក់ប្លែកពីសព្វដងម្ល៉េះ? ហើយអ្វីដែលគួរឲ្យកត់សម្គាល់ និងភ្ញាក់ផ្អើលសូម្បីតែតារាប្រុសស្រីល្បីៗរួមមាន ពេជ្រ សោភា, កែវ សុខផេង, Step, ជា វណ្ណារិទ្ធិ, DJ Nana, រ៉េត ស៊ូហ្សាណា ព្រមទាំងតារាៗជាច្រើនរូបផ្សេងទៀតក៏នាំគ្នាចែករំលែករូបភាពជាមួយនឹងស្មាតហ្វូន OPPO Reno7 ជំនាន់ថ្មីនេះដែរ ថែមទាំងមានការបញ្ចេញមតិរៀងៗខ្លួនទៀតផង។ មិនតែប៉ុណ្ណោះ សូម្បីតែអ្នក Review ដ៏ល្បីល្បាញលោក ចន សី និងបណ្តាសារព័ត៌មានល្បីៗ ព្រមទាំងអ្នកនិយមចូលចិត្តវិស័យបច្ចេកវិទ្យាក្នុងស្រុកជាច្រើនកំពុងនាំគ្នាជ្រួលជ្រើមផុសរូបស្មាតហ្វូន OPPO Reno7 ម៉ូដែលថ្មីនេះយ៉ាងព្រោងព្រាត ធ្វើឲ្យអ្នកលេង Facebook អន្ទះអន្ទែងពីការមកដល់របស់កូនពៅត្រកូល Reno Series គ្រប់ៗគ្នា។ ហើយបើតាមដឹងស្មាតហ្វូនស៊េរីថ្មីមួយនេះគឺគេបានផ្តោតសំខាន់លើបច្ចេកវិទ្យា «អ្នកជំនាញ Portrait» ផ្តល់នូវបទពិសោធន៍ថ្មីៗដល់អ្នកប្រើប្រាស់លើមុខងារថតរូបថតវីដេអូ។ បើក្រឡេកទៅមើលរូបរាងវិញលើកនេះ OPPO មិនធ្វើឲ្យអតិថិជនខកចិត្តឡើយដោយបានផ្លាស់ប្តូររូបរាងថ្មី រចនាបថថ្មីស្ទើរទាំងស្រុងដែលមិនមានគែមរាងមូលដូច Reno Series មុនៗទៀតឡើយ។ នៅលើ Reno7 បានតុបតែងខ្លួនយ៉ាងល្អប្រណិតប្រកបដោយភាពច្នៃប្រឌិតជាមួយគែមរាងការ៉េ កម្រាស់កាន់តែស្តើងជាមុនប្រកបដោយភាពច្នៃប្រឌិតជាមួយនឹងស្ទីលរចនាទាន់សម័យ អាចនិយាយបានថាស័ក្កិសមសម្រាប់មនុស្សសម័យថ្មីដែលចូលចិត្តភាពស៊ីវិល័យ […]

ចង់ថតរូបឲ្យមានភាពរស់រវើកជាមួយ «អ្នកជំនាញ Portrait» កុំភ្លេចជ្រើសយក OPPO Reno6 Z ម៉ូដែលចុងក្រោយបង្អស់

Liny Chan March 9, 2022 09/03/2022

តើអ្នកណាខ្លះចូលចិត្តថតរូប Portrait? ការថតរូប Portrait មិនចាំបាច់ទាល់តែមានកាមេរ៉ា Professional ឬកាមេរ៉ាអាជីពក៏បានដែរ ដោយសារបច្ចុប្បន្នបច្ចេកវិទ្យាថតរូបលើកាមេរ៉ាទូរស័ព្ទក៏មិនចាញ់គ្នាប៉ុន្មានពីកាមេរ៉ាអាជីព ថែមទាំងបង្កប់ដោយបច្ចេកវិទ្យាទំនើបៗដើរទាន់សម័យកាលរបស់អតិថិជននាយុគសម័យថ្មី នៅលើបច្ចេកវិទ្យាកាមេរ៉ាថតរូបថតវីដេអូបែប Portrait បានយ៉ាងងាយស្រួលដោយមិនចាំបាច់ចំណាយពេលយករូបទាំងនោះមកកែថែមថយ ឬ Edit នោះទេ គ្រាន់តែចុចថតភ្លាមទទួលបានរូបថតស្រស់ស្អាតភ្លែតមកបង្ហោះលើ Facebook, Instagram ភ្លាមៗហ្មង។ ហេតុនេះហើយទើបក្រុមហ៊ុន OPPO ខិតខំវិវត្តខ្លួនយ៉ាងខ្លាំងលើបច្ចេកវិទ្យាថតរូប ពិសេសលើបច្ចេកវិទ្យា Portrait រហូតត្រូវបានគេស្គាល់ថាជា «អ្នកជំនាញ Portrait» ឬហៅថា «Portrait Expert» នៅលើ Reno Series ឲ្យកាន់តែអស្ចារ្យពីមួយជំនាន់ទៅមួយជំនាន់។ ជាក់ស្តែងនៅលើស្មាតហ្វូន OPPO Reno6 Z 5G ស៊េរីចុងក្រោយបង្អស់បានបំពេញនូវចន្លោះខ្វះខាតពីស្មាតហ្វូនស៊េរីមុនៗឲ្យកាន់តែប្រសើរ និងបំពេញតាមតម្រូវអតិថិជនមិនឲ្យទាស់ចិត្ត ពិសេសជាមួយបច្ចេកវិទ្យាកាមេរ៉ាថតរូបថតវីដេអូបែប Portrait ។ តោះ! មកដឹងឲ្យស៊ីជម្រៅពីបច្ចេកវិទ្យានិងមុខងារ Portrait លើ OPPO Reno6 Z 5G ៖ • មុខងារ […]

ភ្ញាក់ផ្អើល! OPPO បង្ហាញពីរបកគំហើញថ្មីនូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 150W និង 240W SuperVOOC ដំបូងបង្អស់លើពិភពលោកក្នុងព្រឹត្តិការណ៍ MWC 2022

Liny Chan March 2, 2022 02/03/2022

ដូចដែលបានដឹងថាព្រឹត្តិការណ៍ខ្នាតយក្សធំលំដាប់ថ្នាក់ពិភពលោកប្រចាំឆ្នាំ Mobile World Congress 2022 ឬ MWC 2022 បានធ្វើឡើងនៅទីក្រុងបាសេឡូណា ក្នុងប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី28 កុម្ភៈ ដល់ថ្ងៃទី03 មីនា 202 ក្រោមការប្រមូលផ្តុំចូលរួមពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនលើសកលលោក ដែលព្រឹត្តិការណ៍នេះពិតជាកក្រើកមានមនុស្សជាច្រើនតាមដាន និងចាប់អារម្មណ៍យ៉ាងខ្លាំង ពិសេសសម្រាប់អ្នកនិយមខាងវិស័យបច្ចេកវិទ្យានេះផ្ទាល់តែម្តង។ អ្វីដែលជាទីចាប់អារម្មណ៍ជាងគេនៅក្នុងថ្ងៃបើកសម្ពោធសមាជ MWC 2022 ឃើញថាក្រុមហ៊ុនបច្ចេកវិទ្យា OPPO បាននាំនូវរបកគំហើញថ្មី និងបច្ចេកវិទ្យាដ៏គួរឲ្យភ្ញាក់ផ្អើលដែលមិនធ្លាប់មានកាលពីមុនមកតាមការសន្យាដែលក្នុងនោះរួមមាន បច្ចេកវិទ្យាសាកថ្មល្បឿនលឿន 150W SuperVOOC Flash Charge ដែលអាចបង្កើនអាយុជីវិតថាមពលសាកថ្មទូរស័ព្ទបានទ្វេដង និងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 240W SuperVOOC Flash Charge ដែលអាចបំពេញថាមពលថ្មបានដល់ទៅ 4500mAh អាចផ្តល់ថាមពលថ្ម 100% ក្នុងរយៈពេលត្រឹមតែ 9 នាទីតែប៉ុណ្ណោះ ហើយអាចនិយាយបានថាវាជាការបំបែកកំណត់ត្រាជាមួយល្បឿនឈានមុខគេក្នុងឧស្សាហកម្មនេះ។ មិនត្រឹមតែប៉ុណ្ណោះ OPPO ក៏បានដាក់បង្ហាញនូវ 5G CPE T2 ដែលបំប្លែងពី 5G ទៅជា Wi-Fi […]