ថ្មីៗនេះ លើផេគហ្វ៊េសប៊ុក OPPO ប្រចាំប្រទេសកម្ពុជាបានដាក់សម្ពោធ OPPO A95 ជាផ្លូវការ និងបានប្រកាសពីតម្លៃខ្លួន រួមជាមួយបច្ចេកវិទ្យាទំនើបៗដែលបំពាក់នៅលើស្មាតហ្វូនដ៏ថ្មីស្រឡាងមួយនេះក៏ដូចជាព័ត៌មាន Pre-order ផងដែរ។ ជាការពិតណាស់ ថ្វីត្បិត OPPO A95 មិនទាន់លេចវត្តមានដាក់លក់នៅលើទីផ្សារស្រុកខ្មែរ ប៉ុន្តែក្រុមហ៊ុន OPPO បានប្រកាសបើកឲ្យកក់ទុកមុន ឬ Pre-order លើស្មាតហ្វូន OPPO A95 ស៊េរីថ្មីចាប់ពីថ្ងៃនេះដល់ថ្ងៃទី27 វិច្ឆិកា ឆ្នាំ2021។ សម្រាប់អតិថិជនដែល Pre-order ក្នុងអំឡុងពេលនេះនឹងទទួលបានកាដូសរុបជាទឹកប្រាក់រហូតដល់ $232 រួមមាន៖ Speaker + កាស (តម្លៃ $19), កាតាបស្ពាយក្រោយ (តម្លៃ $25), ប័ណ្ណធានាអេក្រង់ (តម្លៃ $59) និងស៊ីម Silver(តម្លៃ $129) ភ្ជាប់គម្រោង Smart ធំហ្មង៎ 12 សប្តាហ៍។ បើយោងតាមប្រភពសារព័ត៌មានល្បីៗក្នុងស្រុកបានឲ្យដឹងថា គិតមកទល់នឹងពេលនេះ បើប៉ាន់ស្មានទិន្នន័យនៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃទូទាំងប្រទេស OPPO […]