កាលពីមួយរយៈមុនក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO ប្រចាំប្រទេសកម្ពុជាបានបញ្ចេញនូវស្មាតហ្វូនលំដាប់ថវិកាត្រកូល A ស៊េរីរបស់ខ្លួនជាច្រើនម៉ូដែលដូចជា A53, A54, A92, A93, A74, A15 និងស្មាតហ្វូនស៊េរី A ផ្សេងៗទៀតជាច្រើនដែលសុទ្ធសឹងទទួលបានការគាំទ្រនិងពេញចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកនិយមស្រលាញ់ប៊្រេន OPPO ក៏ដូចជាអតិថិជនជាច្រើនគ្រប់មជ្ឈដ្ឋានជុំវិញប្រទេសកម្ពុជាផងដែរ។ ដោយឡែកថ្មីៗក្តៅៗ បើយោងបើយោងតាមផេគហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO កម្ពុជាទើបបើកបង្ហាញនិងលាតត្រដាងនូវស្មាតហ្វូនត្រកូល A ស៊េរីម៉ូដែលថ្មីដែលអតិថិជនជាច្រើនកំពុងអន្ទះសាររង់ចាំនោះគឺ OPPO A16 ដែលវាមានតម្លៃខ្លួនត្រឹមតែ $179 ប៉ុណ្ណោះ។ ប្រាកដណាស់! គ្រប់ត្រកូល គ្រប់ស៊េរី គ្រប់ម៉ូដែលរបស់ស្មាតហ្វូន OPPO គឺមិនដែលធ្វើឲ្យអតិថិជនខ្លួនខកបំណងឡើយទាំងតម្លៃ និងលក្ខណៈសម្បត្តិពិសេសៗដ៏កំពុងពេញនិយមនាយុគសម័យថ្មីនេះ។ តោះ! ងាកទៅមើលម៉ូដែលថ្មី OPPO A16 ដែលទើបនឹងប្រកាសចេញលក់លើទីផ្សារថាតើវាមានចំណុចអ្វីដែលពិសេសទាក់ទាញខ្លះ? ក្រៅពីស្ថិតក្នុងតម្លៃខ្លួន $179 តើអតិថិជននឹងទទួលបានកាដូអ្វីខ្លះពីក្រុមហ៊ុន? • ចំណុចពិសេសទី1: កាមេរ៉ា AI 3 គ្រាប់ OPPO A16 បំពាក់ដោយកាមេរ៉ា AI ចំនួន ចំនួន 3 […]