បន្ទាប់ពីស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series កំពុងល្បីសុះសាយ និងផ្ទុះការជជែកវែកញែកលើប្រព័ន្ធអ៊ីនធើណែតរយៈពេលប៉ុន្មានថ្ងៃនេះរួចមក ស្រាប់តែឥឡូវឃើញតារាប្រុសស្រីល្បីៗលើបណ្តាញសង្គមជាច្រើនដូចជា សាន កុសុមៈ, Henaa Gaming, Mak Leak, ហេង វាសនា, Fa Fa, សុខ លីន, MPJ និងតារាៗជាច្រើនទៀតបានបង្ហោះរូបភាពស្មាតហ្វូនស៊េរីថ្មី ឯអ្នកខ្លះទៀតក៏បានធ្វើជាវីដេអូបើកប្រអប់បង្ហាញពីអារម្មណ៍រៀងៗខ្លួន មើលទៅពិតជាទាក់ទាញ និងជាប់ចិត្តលើស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series ផងដែរ។ ជាការពិតណាស់ OPPO Reno Series ជាត្រកូលស្មាតហ្វូនដ៏ពេញនិយមនៅក្នុងប្រទេសកម្ពុជា និងជាស្មាតហ្វូនដែលវាយលុកលក់ដាច់ខ្លាំងបំផុតគ្រប់ៗម៉ូដែល។ ថ្វីត្បិតតែឈ្មោះ Reno8 T Series ក៏ដោយ ប៉ុន្តែវាមានភាពខុសគ្នាខ្លាំងពីម៉ូដែលដទៃ ជាមួយការអាប់ដេតលើមុខងារជាច្រើន រួមទាំងរចនាបថក៏ប្រណិតជាមុនដែរ ដែលលក្ខណៈពិសេសនៅលើត្រកូល Find X Series តម្លៃរាប់ពាន់ដុល្លារ ពេលនេះគឺត្រូវបានគេយកមកបំពាក់លើម៉ូដែល Reno8 T Series ជាស្មាតហ្វូនស្ថិតក្នុងកម្រិតតម្លៃមធ្យម។ បើតាមការសង្កេតឃើញក្នុងវីដេអូ […]