ប្រសិនបើអ្នកបានទិញទូរសព្ទ iPhone ជំនាន់ទី១ របស់ក្រុមហ៊ុន Apple នៅពេលដែលវាបង្ហាញខ្លួនដំបូងកាលពីឆ្នាំ២០០៧ វានឹងមានតម្លៃប្រមាណ ៥៩៩ ដុល្លារអាមេរិកប៉ុណ្ណោះ។ ប៉ុន្តែគ្មាននរណាគិតដល់ទេថា ១៥ឆ្នាំក្រោយមក តម្លៃរបស់ iPhone ស៊េរីដដែលនោះ បានហក់ឡើងដល់ទៅជិត ៤០,០០០ ដុល្លារអាមេរិក។ ប្រភពពី Business Insider បានឱ្យដឹងថា iPhone ជំនាន់ដំបូង ១គ្រឿងនោះ បានលក់ក្នុងតម្លៃ $៣៩,៣៣៩.៦០ នៅក្នុងការដេញថ្លៃមួយ កាលពីពេលថ្មីៗនេះ។ ទូរសព្ទ iPhone មួយគ្រឿងនោះ មិនមែនជារបស់មួយទឹក ហើយក៏ស្ថិតនៅក្នុងប្រអប់ហ្ស៊ីនដើមរបស់វាផងដែរ។ រូបតំណាង iPhone 2G ទូរសព្ទ iPhone បុរាណមួយគ្រឿងនោះ ត្រូវបានចុះបញ្ជីនៅលើការដេញថ្លៃរបស់ក្រុមហ៊ុនដេញថ្លៃ LCG នៅថ្ងៃទី៣០ ខែកញ្ញា ហើយការដេញថ្លៃបានបញ្ចប់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ វាត្រូវបានគេប៉ាន់ប្រមាណជាមុនថា នឹងអាចប្រមូលបាន ៣០,០០០ ដុល្លារអាមេរិក ឬច្រើនជាងនេះនៅលើប្លុកដេញថ្លៃ ខណៈតម្លៃដេញថ្លៃបានចាប់ផ្ដើមពី ២,៥០០ ដុល្លារអាមេរិក។ តម្លៃរបស់វានៅពេលដេញថ្លៃចេញជាស្ថាពរ គឺច្រើនជាង ៦៥ដង នៃតម្លៃដើមរបស់វា នៅពេលដែលទូរស័ព្ទនេះបានចេញលក់លើកដំបូង នៅក្នុងឆ្នាំ២០០៧។ […]