ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការពារជាតិ បង្ហាញលទ្ធផល ជំនួបរវាងយោធភូមិភាគទី១ថៃ និងភូមិភាគ៥កម្ពុជា

Liny Chan July 29, 2025 29/07/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃត្រង់នេះ បានបង្ហាញលទ្ធផល ជំនួបរវាងយោធភូមិភាគទី១ថៃ និងភូមិភាគ៥កម្ពុជា នៅចំណុចក្បាលស្ពាន។ លោកស្រីបានឲ្យដឹងថា ភាគីទាំងពីរ បានសួរសុខទុកគ្នា ព្រមព្រៀងគ្នាគោរពបទឈប់បាញ់ ឈប់បង្កើនទ័ព ចៀសវាងប្រឈមមុខគ្នាបង្កើនភាពតានតឹង ភ្ជាប់ទំនាក់ទំនង និងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ប្រសិនមានបញ្ហាអ្វីផ្សេងក្រៅពីនេះ ត្រូវសុំយោបល់ថ្នាក់លើ។ សូមជម្រាបថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។ ក្រោយកិច្ច ប្រជុំជុំវិញបទឈប់បាញ់រវាងកម្ពុជា- ថៃ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានព្រមព្រៀងលើបទឈប់បាញ់ដោយសម្រេច ៣ចំណុចដូចតទៅ៖ ១៖ បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង ២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។ ២៖ រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ […]

រដ្ឋមន្ត្រីការពារជាតិ៖ ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្រសួងការពារជាតិនឹងដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ

Liny Chan July 29, 2025 29/07/2025

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ថ្ងៃនេះថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា នឹងដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា កងទ័ពកម្ពុជា បានគោរពបទឈប់បាញ់ ចាប់តាំងពីម៉ោង០០:០០យប់មិញ រហូតមកដល់បច្ចុប្បន្ន ប្រកបដោយភាពអត់ធ្មត់ យើងច្រានចោលការលើកឡើងរបស់កងទ័ពជើងគោកថៃ និងបណ្តាព័ត៌មានរបស់ថៃ ដែលបានចោទកម្ពុជា រំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់។ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់ថា៖ «ព្រឹកមិញខ្ញុំក៏បានទំនាក់ទំនង (តាមទូរសព្ទ) ជាមួយរដ្ឋមន្ត្រីការពារជាតិស្តីទីថៃ ពិភាក្សាគ្នាលើបញ្ហាមួយចំនួន ដែលបានកើតឡើង ក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់។ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ខាងមុននេះ ក្រសួងការពារជាតិកម្ពុជា នឹងធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ GBC ដែលមានការចូលរួមពីភាគីថៃ នៅរាជធានីភ្នំពេញ យោងតាមសេចក្តីថ្លែងការណ៍នៅទីក្រុង​កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នាយករដ្ឋមន្ត្រីស្ដីទីថៃ៖ ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ ស្ងប់ស្ងាត់ ផ្ទុយពីការចោទប្រកាន់របស់កងទ័ពថៃ

Liny Chan July 29, 2025 29/07/2025

(បាងកក)៖ នាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham Wechayachai បាននិយាយថា ព្រំដែនកម្ពុជា និងថៃ ជាទីដែលការវាយប្រយុទ្ធគ្នាផ្ទុះឡើងចាប់ពីសប្ដាហ៍មុន បច្ចុប្បន្នមានភាពស្ងប់ស្ងាត់ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ កងទ័ពថៃ នៅថ្ងៃអង្គារ ទី២៩ ខែកក្កដា បានចោទប្រកាន់កងទ័ពកម្ពុជាបានបំពានលើតំបន់ឈប់បាញ់ តែការចោទប្រកាន់នេះត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាច្រានចោល។ លោក Phumtham វិញក៏បានអះអាងពីភាពស្ងប់ស្ងាត់ផងដែរ ដែលនេះគឺផ្ទុយពីការចោទប្រកាន់ពីកងទ័ពថៃ។ តាមលោក Phumtham លោកផ្ទាល់បាននិយាយជាមួយរដ្ឋមន្ត្រីការពារជាតិកម្ពុជា នៅមុនកិច្ចចរចារវាងមេបញ្ជាការយោធាតំបន់នៃប្រទេសទាំង២។ «មិនមានការផ្ទុះជម្លោះកើនឡើងទេ។ បច្ចុប្បន្ន ស្ថានការណ៍គឺស្ងប់ស្ងាត់»។ នេះជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីស្ដីទីថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យក្រសួងការពារជាតិ៖ នៅពេលនេះយោធភូមិភាគទី៥ កម្ពុជា កំពុងជួបជាមួយយោធភូមិទី១ ថៃ ហើយយោធភូមិភាគី៤ កម្ពុជា នឹងជួបជាមួយយោធភូមិភាគីទី២ ថៃ នៅម៉ោង១០ព្រឹក

Liny Chan July 29, 2025 29/07/2025

(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា និងការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា នៅពេលនេះយោធភូមិភាគទី៥ កម្ពុជា កំពុងជួបជាមួយយោធភូមិទី១ ថៃ នៅចំណុចក្បាលស្ពាន ហើយយោធភូមិភាគី៤ កម្ពុជា នឹងជួបជាមួយយោធភូមិភាគីទី២ ថៃ នៅម៉ោង១០ព្រឹកនេះ។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងដូចនេះថា «ម៉ោងនេះ យុទ្ធភូមិភាគទី៥ កម្ពុជា បានកំពុងជួប​ប្រជុំពិភាក្សាគ្នាជាមួយនឹងយុទ្ធភូមិភាគទី១ ថៃ នៅទីតាំងក្បាលស្ពាន ដែលចាប់ផ្ដើមតាំងពីម៉ោង ៧ព្រឹកមកម្ល៉េះ ចំពោះយុទ្ធភូមិភាគទី៤ និងយុទ្ធភូមិភាគទី២ ថៃ និងយុទ្ធភូមិភាគទី៤ កម្ពុជា និងមានការជួបប្រជុំគ្នានៅអូស្មាច់ នៅវេលាម៉ោង ១០៖០០ សូន្យនាទី»។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្ថែមថា ជាមួយគ្នានេះផងដែរក៏មានការប្រជុំគ្នាជាមួយនឹងមេបញ្ជាការភូមិភាគ៣ កម្ពុជា នឹងបញ្ជាការដ្ឋានព្រំដែនចាន់បូរី និង ត្រាត ជាកិច្ចប្រជុំតាមរយៈ Zoom នៅម៉ោង ៩ព្រឹកនេះផងដែរ។ លោកស្រីឧត្តមសេនីយ៍ឯក […]

គណៈកម្មាធិការសិទ្ធិមនុស្ស ថ្កោលទោសចំពោះការប្រើប្រាស់ផ្សែងពុលដោយចេតនារបស់យោធាថៃឈ្លានពានទឹកដីកម្ពុជា ដែលជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ

Liny Chan July 28, 2025 28/07/2025

(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញសេចក្តីថ្លែងការណ៍ សម្តែងការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំង ចំពោះការប្រើប្រាស់ផ្សែងពុលដោយចេតនា របស់យោធាប្រទេសថៃ ក្នុងការឈ្លានពានទឹកដីប្រទេសកម្ពុជានាពេលថ្មីៗនេះ។ សកម្មភាពល្មើសច្បាប់ទាំងនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនស៊ីវិលកម្ពុជា សុខភាពសាធារណៈ បរិស្ថានធម្មជាតិ និងតំបន់បេតិកភណ្ឌវប្បធម៌ដ៏ពិសិដ្ឋ រួមទាំងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ការប្រើប្រាស់ផ្សែងពុលដោយយោធារបស់ប្រទេសថៃ គឺជាការរំលោភច្បាប់អន្តរជាតិ និងជាការប្រមាថចំពោះគោលការណ៍មនុស្សជាតិ និងសន្តិភាពដែលគាំទ្រដោយអង្គការសហប្រជាជាតិ និងយន្តការសិទ្ធិមនុស្សក្នុងតំបន់។ សកម្មភាពបែបនេះបំពានលើលិខិតូបករណ៍អន្តរជាតិជាច្រើន រួមមាន អនុសញ្ញាអាវុធគីមី (មាត្រា១), អនុសញ្ញាអាវុធជីវសាស្ត្រ, អនុសញ្ញាទីក្រុងហ្សឺណែវ, ពិធីសារទីក្រុងហ្សឺណែវ (១៩២៥), លក្ខន្តិកៈទីក្រុងរ៉ូម នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (មាត្រា៨) និងសិទ្ធិជាមូលដ្ឋានរបស់ជនស៊ីវិលកម្ពុជា ដូចខាងក្រោម៖ * សិទ្ធិរស់រានមានជីវិត ដូចមានចែងក្នុងមាត្រា៣ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងមាត្រា៦ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។* សិទ្ធិទទួលបានសុខភាព ដូចមានចែងក្នុងមាត្រា១២ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។* សិទ្ធិទទួលបានបរិស្ថានដែលមានសុវត្ថិភាព ស្អាត និងមានសុខភាពល្អ ដែលទទួលស្គាល់ដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងដំណោះស្រាយលេខ ៤៨/១៣ និងមាត្រា២៨ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន។ […]

ចិន ស្វាគមន៍កិច្ចប្រឹងប្រែងបញ្ចប់ជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ខណៈកិច្ចចរចាបទឈប់បា-ញ់ ចាប់ផ្តើមនៅម៉ាឡេស៉ី

Liny Chan July 28, 2025 28/07/2025

(ប៉េកាំង)៖ នៅថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ចិនបានចេញមុខបង្ហាញការស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីបិទបញ្ចប់ការប្រយុទ្ធគ្នានៅព្រំដែនរវាងប្រទេសកម្ពុជានិងថៃ ស្របពេលដែលកិច្ចចរចាស្វែងរកបទឈប់បាញ់ រវាងមេដឹកនាំនៃប្រទេសអាស៊ានទាំងពីរ កំពុងតែប្រព្រឹត្តទៅនៅឯប្រទេសម៉ាឡេស៉ី ដែលមានឋានៈជាប្រធានប្តូរវេនរបស់អាស៊ាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun នារសៀលថ្ងៃចន្ទនេះ បានលើកឡើងយ៉ាងដូច្នេះថា «យើងសង្ឃឹមថា ភាគីទាំងពីរនឹងគិតគូរអំពីផលប្រយោជន៍រួម នៃប្រជាជនប្រទេសទាំងពីរ ប្រកាន់ខ្ជាប់ស្មារតីនៃការឱ្យតម្លៃសន្តិភាព និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ ព្រមទាំងកុំឆេវឆាវនិងអនុវត្តភាពអត់ធ្មត់ រួចហើយផ្អាកប្រយុទ្ធគ្នា និងបញ្ចប់ជម្លោះទៅវិញ​ឱ្យបានឆាប់តាមតែអាចទៅរួច»។ គួរបញ្ជាក់ថា ខណៈជម្លោះប្រដាប់អាវុធនៅព្រំដែន ដែលបង្កឡើងដោយការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា បន្តឈានចូលថ្ងៃទី៥ ទីបំផុតមេដឹកនាំកម្ពុជានិងថៃ កំពុងជួបមុខគ្នាបើកកិច្ចចរចាជាលើកដំបូង នៅឯប្រទេសម៉ាឡេស៉ី ដើម្បីព្យាយាមសម្រេចឱ្យបានបទឈប់បាញ់ជាបន្ទាន់មួយ។ អ្នកតំណាងមកពីសហរដ្ឋអាមេរិកនិងចិន ក៏មានវត្តមានក្នុងកិច្ចពិភាក្សានេះផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

BREAKING: គិតត្រឹមម៉ោង ២៖៥០នាទី គ្រប់សមរភូមិនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ទាហានសៀមបន្ដបា-ញ់ផ្លោង និងវៃកម្លាំងថ្មើរជើងយ៉ាងខ្លាំង ប៉ុន្ដែកម្ពុជាឈរជើងរឹងមាំបំផុតបា-ញ់តបត, ថ្មដូនកម្លាំងកម្ពុជាបា-ញ់ត្រូវចំគោលដៅទាហានសៀមល្អណាស់

Liny Chan July 28, 2025 28/07/2025

(ព្រំដែនកម្ពុជា-សៀម)៖ គិតត្រឹមម៉ោង ២៖៥០នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលជាថ្ងៃទី៥ ដែលសៀមឈ្លានពានកម្ពុជានេះ គ្រប់សមរភូមិទាំងអស់ទាំងក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ទាហានសៀមបានបន្ដបាញ់ផ្លោង និងវៃកម្លាំងថ្មើរជើងរំលោភចូលដែនអធិបតេយ្យកម្ពុជាមិនបន្ធូរដៃឡើយ និងកាន់ទទឹងទិសគឃ្លើនមិនខ្លាចច្បាប់។ បើតាមសេចក្ដីរាយការណ៍ សម្រាប់នៅសមរភូមិថ្មដូន កម្លាំងទ័ពកម្ពុជាបានបាញ់ ត្រូវចំគោលដៅទាហានសៀមល្អខ្លាំងណាស់។ ទាហានឈ្លានពានថៃ ទំនងចង់ប្រើយុទ្ធសាស្រ្តបុកវ៉ៃយកទីតាំងឈរជើង ពេលការចរចាបទឈប់នៅម៉ាឡេស៊ី ត្រូវធ្វើឡើង តែវ៉ៃទៅមិនរួច ដោយសារកងទ័ពកម្ពុជាដ៏ក្លាហានរបស់យើងកំពុងតស៊ូប្រយុទ្ធយ៉ាងអង់អាច និងមិនឲ្យទាហានសៀមអាចវ៉ៃមកឈរជើងបានឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

UPDATE: ករណីបា-ញ់ប្រហារនៅទីក្រុងបាងកក អ្នកបាត់បង់ជីវិតកើនដល់ ៦នាក់

Liny Chan July 28, 2025 28/07/2025

(បាងកក)៖ ប៉ូលិសថៃ បានឱ្យដឹងថាចំនួនអ្នកស្លាប់ ក្នុងករណីផ្ទុះការបាញ់ប្រហារនៅឯផ្សារ Or Tor Kor Market ក្នុងតំបន់ Chatuchak នៃទីក្រុងបាងកក នៅសៀលថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានកើនដល់៦នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។ ខ្មាំងកាំភ្លើងត្រូវបានរាយការណ៍ថាជាមនុស្សមានវ័យចំណាស់ម្នាក់ និងពាក់អាវយឺត ព្រមទាំងស្ពាយកាបូបយោធា។ ក្នុងចំណោមអ្នកស្លាប់រួមមានសន្តិសុខ ៤នាក់ និងស្ត្រីម្នាក់ ព្រមទាំង ខ្មាន់កាំភ្លើងផងដែរដែលបានបាញ់សម្លាប់ខ្លួនឯងនៅក្បែរផ្សារ Or Tor Kor។ តាមប៉ូលិសថៃ ជនសង្ស័យមានអាយុ៦១ឆ្នាំ មកពីស្រុក Khong ខេត្ត Nakhon Ratchasima ហើយជនសង្ស័យរូបនេះជាអតីតសន្តិសុខម្នាក់ ដែលធ្លាប់បម្រើការនៅក្រុមហ៊ុនតែមួយរបស់សន្តិសុខ៤នាក់ដែលត្រូវបានបាញ់សម្លាប់។ ប៉ូលិសថៃឱ្យដឹងទៀតថា ក្រោយបាញ់ប្រហាររួច ជនសង្ស័យបានអង្គុយលើបង់អង្គុយនៅផ្សារខាងលើ ហើយក៏បាញ់សម្លាប់ខ្លួនឯងតែម្ដង។ ប៉ូលិសថៃមិនទាន់ផ្ដល់ព័ត៌មានអ្វីលម្អិតពី មូលហេតុនៃការបាញ់ប្រហារនេះ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យក្រសួងការពារជាតិ៖ យន្តហោះកងទ័ពថៃ បានបាញ់ផ្សែងពុលមកលើកងទ័ពកម្ពុជា នៅតំបន់អានសេះ

Liny Chan July 28, 2025 28/07/2025

(ភ្នំពេញ)៖ លោកស្រី ម៉ាលី​ សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា នៅវេលាម៉ោង ៣៖១៧នាទីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ម្សិលមិញ យន្តហោះថៃ បានបាញ់ផ្សែងពុល នៅអានសេះ ខេត្តព្រះវិហារ។ លោកស្រីបានថ្លែងបែបនេះក្នុងឱកាសអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បន្ដធ្វើសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៥ នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «វេលាម៉ោង១៥៖១៧នាទី យន្តហោះថៃ បានបាញ់ផ្សែងពុល នៅអានសេះ»។ សូមជម្រាបថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News