ព័ត៌មានជាតិ

រហ័សនាម «លោកឪចាស់» រួមជាមួយកងទ័ពកម្ពុជាឈរជើងនៅសមរភូមិភ្នំខ្មោច សុខសប្បាយទាំងអស់គ្នា ក្រោយប្រយុទ្ធ៥យប់៦ថ្ងៃ និងឈរជើងយ៉ាងរឹងមាំការពារដែនអធិបតេយ្យកម្ពុជា 

Liny Chan July 30, 2025 30/07/2025

30-07-2025 13:43 (ព្រះវិហារ)៖ រហ័សនាម «លោកឪចាស់» ព្រិន្ទបាលឯក អ៊ុក គា ដែលជាកងទ័ពឈរជើងនៅសមរភូមិភ្នំខ្មោច រួមជាមួយកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជាផ្សេងទៀតនៅសមរភូមិភ្នំខ្មោច សុខសប្បាយទាំងអស់គ្នា ក្នុងពេលប្រយុទ្ធអស់៥យប់៦ថ្ងៃ និងឈរជើងយ៉ាងរឹងមាំការពារដែនអធិបតេយ្យកម្ពុជា។ នៅសមរភូមិភ្នំខ្មោចមួយគោលដៅ កម្លាំងកងទ័ពនៅទីនោះ ក្រោមការដឹកនាំរបស់លោកអនុសេនីយ៍ឯក រី សុភ័ក្រ មេបញ្ជាការកងអនុសេនាធំ នៃវរសេនាតូចអន្ដរាគមន៍៣៧៤ ចំណុះកងពលតូចអន្ដរាគមន៍លេខ៧ បានក្រាញននាលប្រយុទ្ធដោយមិនរុញរា និងឈរជើងយ៉ាងរឹងមាំបំផុតដើម្បីការពារបូរណភាពទឹកដីពីការឈ្លានទាហានរបស់ទាហានថៃ។ បើទោះបី លោកឧត្តមសេនីយ៍ឯក ឌួង សំនៀង មេបញ្ជាការកងពលតូចអន្ដរាគមន៍លេខ៧ ដែលបានពលីទៅក៏ពិតមែន ប៉ុន្ដែកម្លាំងកងទ័ពដែលឈរជើងនៅសមរភូមិភ្នំខ្មោច មិនមានការបាក់ទឹកចិត្ត ឬចុះញ៉មអ្វីឡើយ ពោលកាន់តែមានទឹកចិត្តក្លាហានមុះមត់ និងអង់អាចជាទីបំផុត ដើម្បីការពារជាតិមាតុភូមិ ប្រឆាំងរាល់ការឈ្លានពានទាំងអស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងការងារ ចេញសេចក្តីជូនដំណឹងស្តីពី ការប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិនៅប្រទេសជប៉ុន

Liny Chan July 30, 2025 30/07/2025

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិនៅប្រទេសជប៉ុន។ នេះបើយោងតាមសេចក្ដីជូនដំណឹងដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន។ ក្រសួងការងារ បានបញ្ជាក់ថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៩:៤០នាទីព្រឹក (ម៉ោងនៅប្រទេសជប៉ុន) មានការប្រកាសអាសន្នអំពីរលកយក្ស ស៊ូណាមិរហូតដល់កម្ពស់ ៣ម៉ែត្រ នៅតំបន់ឆ្នេរប៉ាស៊ីហ្វិករបស់ប្រទេសជប៉ុន ចាប់ពីតំបន់ Hokkaido រហូតដល់ តំបន់ Kyushu ដែលអាចជះឥទ្ធិពលលើខេត្តមួយចំនួនដូចជា Hokkaido, Aomori, Iwate, Miyagi, Fukushima, Ibaraki, Chiba, Shizuoka, Aichi, Mie, និង Wakayama។ ​​ក្រសួងបាននិងកំពុងតាមដានស្ថានការណ៍វិវត្តករណីនេះ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គ រាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ ដើម្បីធានាថា បងប្អូនកម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្ត ដែលរងផលប៉ះពាល់ទាំងអស់ ទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅទីកន្លែងសុវត្ថិភាព។ ជាមួយគ្នានេះ ក្រសួងសូមអំពាវនាវដល់បងប្អូនកម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន […]

អនុព័ន្ធយោធាមកពីប្រទេសមហាអំណាច និងប្រទេសមាជិកអាស៊ាន ព្រមទាំងមន្រ្តីនានា សរុប១៣ប្រទេស ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់សមរភូមិ ច្រកអានសេះ ខេត្តព្រះវិហារ ក្រោយបទឈប់បា-ញ់

Liny Chan July 30, 2025 30/07/2025

(ព្រះវិហារ)៖ អនុព័ទ្ធយោធាមកពីប្រទេសមហាអំណាច និងប្រទេសមាជិកអាស៊ាន ព្រមទាំងមន្រ្តីទូតនានា សរុប១៣ប្រទេស ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់សមរភូមិ ច្រកអានសេះ ខេត្តព្រះវិហារ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ មហាអំណាចដែលបានចូលរួមមាន៖ សហរដ្ឋអាមេរិក ចិន ជប៉ុន រុស្សី កូរ៉េ អូស្រ្តាលី និងប្រទេសសមាជិក ម៉ាឡេស៊ី ឥណ្ឌូេនស៊ី ហ្វីលីពីន សិង្ហបុរី ឡាវ វៀតណាម មីយ៉ាន់ម៉ា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ទេសាភិបាលធនាគារជាតិនៃកម្ពុជា កំពុងស្វែងរកយន្តការ ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋខ្មែរ ដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ

Liny Chan July 29, 2025 29/07/2025

(ភ្នំពេញ)៖ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួននៅថ្ងៃទី២៩ ខែកក្កដានេះបានអះអាងថា ធនាគារជាតិនៃកម្ពុជា កំពុងស្វែងរកយន្តការដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋខ្មែរ ដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកស្រីទេសាភិបាល ចាត់ទុកការងារអាទិភាព សម្រាប់ការងារបន្ទាន់មួយ។ លោកស្រីបានបង្ហោះសារក្នុងទាំងស្រុងដូច្នេះថា៖ «ក្នុងពេលដែលយោធិនជួរមុខ កំពុងប្រយុទ្ធការពារបូរណភាពទឹកដី យើងខ្ញុំជួរក្រោយខិតខំតាមលទ្ធភាព ដើម្បីរក្សាស្ថិរភាពប្រព័ន្ធធនាគារ រួមចំណែកជម្រុញកំណើនសេដ្ឋកិច្ច។ ក្នុងន័យនេះអាទិភាពទី១ របស់សន្និបាតបូកសរុបនេះ គឺដើម្បីស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងឆមាសទី១ និង ដាក់ទិសដៅការងារសម្រាប់ឆមាសទី២ ក្នុងស្ថានភាពមិនប្រាកដប្រជានេះ។ អាទិភាពទី២ គឺស្វែងរកយន្តការ ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋខ្មែរ ដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ»។ សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយថ្នាក់ដឹកនាំសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ ដែលជាថ្នាក់ដឹកនាំនៃធនាគារធំៗនៅកម្ពុជា ដើម្បីស្វែងរកយន្តការ ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យសម្តេចតេជោ៖ ការផ្សព្វផ្សាយតាមបណ្តាញសង្គមថា «សម្តេចតេជោប្រកាសលក់នាឡិកាជួយគ្រួសារទាហានពលី» គឺជាព័ត៌មានក្លែងក្លាយ

Liny Chan July 29, 2025 29/07/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន លោក ជា ធីរិទ្ធ បានច្រានចោលទាំងស្រុងចំពោះការប្រឌិតព័ត៌មានផ្សព្វផ្សាយនៅលើបណ្តាញសង្គម ថា «សម្តេចតេជោ ហ៊ុន សែន ប្រកាសលក់នាឡិកាជួយគ្រួសារទាហានពលី»។ ព័ត៌មានក្លែងក្លាយនេះ ត្រូវបានប្រឌិតដោយជនអនាមិក ​ដោយកាត់តរូបភាពបន្លំធ្វើជាបណ្តាញព័ត៌មានផ្លូវការ និងបណ្តាញសង្គមផ្សេងៗទៀត ដើម្បីបង្កឱ្យមានការភាន់ច្រឡំជាមួយនឹងខ្លឹមសារបំភ្លៃថា៖​ «អបអរសាទរ សម្តេចតេជោ ប្រកាសលក់នាឡិកា ជួយគ្រួសារទាហានពលីនៅ សមរភូមិ ១គ្រួសារទទួលបាន៥០ម៉ឺដុល្លា «អរគុណសន្តិភាព»។ អ្នកនាំពាក្យសម្តេចតេជោ លោក ជា ធីរិទ្ធ បានលើកឡើងថា៖ «នេះជាព័ត៌មានក្លែងក្លាយ»។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា សម្តេចតេជោ បានសរសេីរចំពោះរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះគ្រួសារទាហានពលីនិងរងរបួស ក្នុងបុព្វហេតុការពារមាតុភូមិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ជប៉ុន សាទរចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ

Liny Chan July 29, 2025 29/07/2025

(តូក្យូ)៖ ប្រទេសជប៉ុន នៅថ្ងៃអង្គារ ទី២៩ ខែកក្កដា បានសាទរចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ ដោយនិយាយថា ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ មានសារៈសំខាន់ខ្លាំងសម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន KYODO។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshimasa Hayashi បានប្រាប់សន្និសីទសារព័ត៌មានថា «យើងសូមស្វាគមន៍ កិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌនេះ។ យើងនឹងធ្វើការជាមួយប្រទេសផ្សេងទៀត ដើម្បីស្នើឱ្យមានកិច្ចខិតខំប្រឹងប្រែងពីភាគីថៃ និងកម្ពុជា ឱ្យបន្ធូរបន្ថយភាពតានតឹង ក្នុងនោះរួមមានទាំងការអនុវត្តប្រកបដោយស្ថិរភាពនូវបទឈប់បាញ់»។ គួរបញ្ជាក់ថា បទឈប់បាញ់មួយរវាងកម្ពុជា និងថៃត្រូវបានសម្រេចឡើង ក្រោយកិច្ចប្រជុំបន្ទាន់រវាងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai នៅរសៀលថ្ងៃចន្ទ ក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រោមការសម្របសម្រួលរបស់ លោក អានវ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដោយមានការចូលរួមពីតំណាងសហរដ្ឋអាមេរិក និងចិន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មេបញ្ជាការយោធភូមិភាគទី៥កម្ពុជា ជួបពិភាក្សាជាមួយមេបញ្ជាការភូមិភាគ១ថៃ នៅលើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយអនុវត្តបទឈប់បាញ់ មិនបង្កើន និងចល័តកម្លាំង ហើយបន្តទំនាក់ទំនងគ្នាឲ្យល្អប្រសើរឡើងវិញ

Liny Chan July 29, 2025 29/07/2025

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ កម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានពិភាក្សាគ្នាជាមួយមេបញ្ជាការភូមិភាគទី១របស់ថៃ។ ជំនួបនេះ បានធ្វើឡើងនៅលើស្ពាន ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងជំនួបនោះ ភាគីទាំងពីរឯកភាពគ្នា គោរពកិច្ចព្រមព្រៀងបទឈប់បាញ់របស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ, សន្យាឈប់បង្កើនទ័ព និងចល័តកម្លាំងទ័ពចៀសវាងការប្រឈមមុខដាក់គ្នា និងភ្ជាប់ទំនាក់ទំនង និងផ្តល់ព័ត៌មានឲ្យគ្នា ទៅវិញទៅមក ហើយប្រសិនបើមានបញ្ហាអ្វីកើតឡើងត្រូវទំនាក់ទំនងគ្នាភ្លាមៗ ដើម្បីដោះស្រាយ និងបន្តទំនាក់ទំនងឲ្យល្អប្រសើរឡើងវិញ។ សូមជម្រាបថា កម្ពុជា-ថៃ បានឯកភាពគ្នាលើបទឈប់បាញ់ ដែលអនុវត្តចាប់ពីម៉ោង ១២រំលងអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ការឯកភាពគ្នានេះ បានធ្វើឡើងក្នុងកិច្ចចរចាមួយនៅប្រទេសម៉ាឡេស៉ី កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលមានការផ្ដួចផ្ដើមគំនិតពីសហរដ្ឋអាមេរិក និងដឹកនាំសម្របសម្រួលដោយនាយករដ្ឋមន្ដ្រីម៉ាឡេស៉ី ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ព្រមទាំងមានការចូលរួមពីចិនផងដែរ៕ ផ្ដល់សិទ្ធិដោយ ៖ Fresh News

BREAKING: កងទ័ពថៃ ប្រកាសទទួលស្គាល់បទឈប់បាញ់នៅទូទាំងតំបន់ព្រំដែនជាមួយកម្ពុជា មុនកិច្ចប្រជុំ GBC

Liny Chan July 29, 2025 29/07/2025

(បាងកក)៖ សារព័ត៌មានថៃ The Nation នៅថ្ងៃអង្គារ ទី២៩ ខែកក្កដា បានរាយការណ៍ថា កងទ័ពថៃទទួលស្គាល់បទឈប់បាញ់នៅទូទាំងផ្នែកទាំង៣ នៃព្រំដែន មុនកិច្ចចរចា GBC ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៤ ខែសីហាខាងមុខ។ The Nation ដោយផ្អែកលើបញ្ជាក់ពីកងទ័ពថៃ បានឱ្យដឹងថា ក្រុមមេបញ្ជាការនៅក្នុងផ្នែកទាំង៣នៃព្រំដែនរវាងកម្ពុជា និងថៃ បានឯកភាពគ្នាទៅវិញទៅមកលើបទឈប់បាញ់បន្ទាន់ និងហាមឃាត់ចលនាកងទ័ព ខណៈរង់ចាំកិច្ចប្រជុំ GBC។ កាសែតថៃ The Nation ​រាយការណ៍ថា មេបញ្ជាការភូមិភាគ២ របស់ថៃ ឧត្តមសេនីយ៍ Boonsin Padklang បានជួបមេបញ្ជាការភូមិភាគ៤ របស់កម្ពុជា លោកឧត្តមសេនីយ៍ Pov Heng នៅច្រកអូរស្មាច់ នៅថ្ងៃអង្គារនេះ។ ភាគីទាំង២ បានឯកភាពគ្នារក្សាបទឈប់បាញ់ ជំរុញការទំនាក់ទំនង និងបង្កើតក្រុមការងាររួមដើម្បីដោះស្រាយបញ្ហា។ បោះជំហានឆ្ពោះទៅរកសន្តិភាព ! អ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suvaree ក៏បានបង្ហើបផងដែរពីលទ្ធផលនៃកិច្ចប្រជុំ និងកិច្ចពិភាក្សារវាង មេបញ្ជាការនៃប្រទេសទាំង២ នៅថ្ងៃអង្គារនេះ។ តាមលោក Winthai […]

ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីជំងឺផ្តាសាយបក្សី លើបុរសអាយុ ២៦ឆ្នាំម្នាក់ នៅខេត្តសៀមរាប

Liny Chan July 29, 2025 29/07/2025

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សី លើបុរសអាយុ២៦ឆ្នាំ នៅខេត្តសៀមរាប។ ករណីវិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទហាស់៥ អ៊ិន១ (H5N1) ទៅលើបុរសម្នាក់នេះ បានរកឃើញនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ។ អ្នកជំងឺមានទីលំនៅក្នុងភូមិក្រវ៉ាន់ ឃុំនគរធំ ក្រុងសៀមរាប ខេត្តសៀមរាប មានរោគសញ្ញាគ្រុនក្តៅ ក្អក ឈឺបំពង់ក ឈឺពោះ និងពិបាកដកដង្ហើម។ បច្ចុប្បន្ន អ្នកជំងឺកំពុងស្ថិតក្រោមការខិតខំព្យាយាមជួយសង្គ្រោះដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News