ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ប្រគល់ផ្ទះ ២ខ្នង និងបង្គន់អនាម័យដល់គ្រួសារមានជីវភាពខ្វះខាត ២គ្រួសារ នៅសង្កាត់តាកោ និងសង្កាត់កំពង់លាវ ក្នុងក្រុងព្រៃវែង

Naren July 25, 2025 25/07/2025

(ព្រៃវែង)៖ លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈកម្មាធិការសាខា ប្រតិភូអមដំណើរ មន្ទីរ អង្គភាពចំនួន ១០ ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងប្រគល់ផ្ទះចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យចំនួន ២ ក្នុងផែនការឆ្នាំ២០២៥ ជាអំណោយរបស់សាខាខេត្ត ជូនដល់គ្រួសារក្រីក្រ ២គ្រួសារ នៅសង្កាត់តាកោ និងសង្កាត់កំពង់លាវ ក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។ នាឱកាសនោះលោក សួន សុម៉ាលីន បានឱ្យដឹងថា លោកអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក […]

ប្រជាពលរដ្ឋនិយាយថា យោធាថៃប្រើប្រាស់កាំ-ភ្លើងធំបា-ញ់ផ្លោង ចូលភូមិឋានប្រជាពលរដ្ឋរស់នៅឃុំគោកមន ស្រុកបន្ទាយអំពិល និងតំបន់ខ្លះនៃស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ

Liny Chan July 24, 2025 24/07/2025

(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា បានឱ្យដឹងថា ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃ ដែលចាប់ផ្តើមឡើង នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ទាហានឈ្លានពានរបស់ថៃ បាន​ប្រើប្រាស់កាំភ្លើងធំបាញ់ផ្លោងចូលទឹកដីកម្ពុជា ក្នុងនោះមានទាំងលំនៅឋានរបស់ពួកគាត់។ ប្រជាពលរដ្ឋដដែលបានឱ្យដឹងថា ទាហានថៃបាញ់ផ្លោងគ្រាប់មកដល់ចូលភូមិឋាន របស់ប្រជាពលរដ្ឋរសនៅឃុំគោកមន ស្រុកបន្ទាយអំពិល និងតំបន់ខ្លះនៃស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ សូមជម្រាបថា ការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ បង្កឡើងដោយទាហានថៃ បានឈ្លានពាន និងបាញ់ប្រហារមុនមកលើទាហានកម្ពុជា ដោយបង្ខំឱ្យទាហានកម្ពុជាត្រូវបាញ់តបតវិញ ដើម្បីការពារខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim ថានឹងជជែកជាមួយមេដឹកនាំកម្ពុជានិងថៃ ក្នុងថ្ងៃព្រហស្បតិ៍នេះ

Liny Chan July 24, 2025 24/07/2025

(គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៉ី លោក Anwar Ibrahim បានបង្ហាញក្តីបារម្ភអំពីការកើនឡើងកម្តៅយ៉ាងខ្លាំង នៃបញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ដោយលោកបាននិយាយថា រូបលោកនឹងសន្ទនាជាមួយមេដឹកនាំនៃប្រទេសទាំងពីរ ក្នុងថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥។ លោក Anwar បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «អ្វីដែលយើងអាចសង្ឃឹមបានពីភាគីទាំងពីរ គឺយ៉ាងហោចណាស់ ត្រឹមឱ្យពួកគេផ្អាកការប្រយុទ្ធគ្នា ហើយព្យាយាមស្វែងរកផ្លូវចរចា»។ បច្ចុប្បន្នម៉ាឡេស៉ី មានឋានៈជាប្រធានប្តូរវេនរបស់អាស៊ាន ដែលមានកម្ពុជានិងថៃស្ថិតក្នុងចំណោមរដ្ឋសមាជិក។ គួរបញ្ជាក់ថា នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ទីបំផុតកងទ័ពថៃបានវាយប្រហារឈ្លានពានមកលើកម្ពុជាមុន នៅតាមបណ្តោយព្រំប្រទល់រវាង​ប្រទេសទាំងពីរ ជាហេតុបង្ខំឱ្យកងទ័ពកម្ពុជាគ្មានជម្រើសអ្វី ក្រៅតែពីវាយបកតបតទៅលើខ្មាំងសត្រូវឈ្លានពានរបស់ខ្លួនវិញ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បាននិយាយថា ទាហានថៃគឺជាអ្នកឈ្លានពាន និងបាញ់ប្រហារមុនមកលើទាហានកម្ពុជា ដោយបង្ខំឱ្យទាហានកម្ពុជាត្រូវបាញ់តបតវិញ ដើម្បីការពារខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

BREAKING: ការប្រយុទ្ធ និងបា-ញ់ផ្លោងដាក់គ្នា​រវាងកងទ័ពកម្ពុជា-ថៃ នៅសមរភូមិភ្នំខ្មោច និងមុំបី ខេត្តព្រះវិហារ កំពុងបន្ត ខណៈដែលកងទ័ពកម្ពុជានៅគ្រប់គ្រងសមភូមិយ៉ាងរឹងមាំ

Liny Chan July 24, 2025 24/07/2025

(ព្រះវិហារ)៖ តាមសេចក្តីរាយការណ៍ពីកម្លាំងទាហានជួរមុខ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ការប្រយុទ្ធ និងបាញ់ផ្លោងដាក់គ្នានៅតំបន់សមរភូមិភ្នំខ្មោច និងតំបន់មុំបី ខេត្តព្រះវិហារ នៅតែកំពុងបន្តកើតឡើង ខណៈដែលកងទ័ពកម្ពុជាកំពុងបន្តគ្រប់គ្រងសមភូមិបានយ៉ាងរឹងមាំ។ សូមជម្រាបថា ការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ បង្កឡើងដោយទាហានថៃបានឈ្លានពាន និងបាញ់ប្រហារមុនមកលើទាហានកម្ពុជា ដោយបង្ខំឱ្យទាហានកម្ពុជាត្រូវបាញ់តបតវិញ ដើម្បីការពារខ្លួន បានចាប់ផ្តើមកើតឡើងនៅវេលាម៉ោងជិត៩ព្រឹកថ្ងៃទី២៤ ខែកក្កដា​ ឆ្នាំ២០២៥ នៅប្រាសាទតាមាន់ធំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ភាគីថៃបង្កហេតុបាញ់ប្រហារលើកម្ពុជាមុន ធ្វើឲ្យស្ត្រីមានផ្ទៃពោះ និងប្រជាពលរដ្ឋរស់នៅតំបន់ជាប់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ បង្ខំចិត្តរត់ចេញពីផ្ទះសម្បែង ទៅកន្លែងសុវត្ថិភាព

Liny Chan July 24, 2025 24/07/2025

(ឧត្តរមានជ័យ)៖ ការឈ្លានពាននិងបង្កហេតុបាញ់ប្រហារមកលើកម្ពុជាមុនពីសំណាក់យោធាថៃ បានបង្កការលំបាកដល់ពលរដ្ឋខ្មែរ ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់ជាប់ព្រំដែនកម្ពុជា-ថៃ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បន្ទាប់ពីមានការប្រយុទ្ធគ្នារវាងយោធាកម្ពុជា-ថៃ បានបង្ខំឱ្យប្រជាពលរដ្ឋរស់នៅជាប់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ រួមទាំងស្ត្រីមានផ្ទៃពោះផងនោះ ត្រូវរត់គេចចេញពីផ្ទះសម្បែងកក់ក្តៅរ​បស់ខ្លួន ទៅរកទីទួលសុវត្ថិភាព គេចចេញពីគ្រាប់ផ្លោងរបស់ថៃ។ សូមជម្រាបថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ ដែលបង្កឡើងដោយទាហានថៃ បាញ់ប្រហារមុនមកលើទាហានកម្ពុជា ដោយបង្ខំឱ្យទាហានកម្ពុជាត្រូវបាញ់តបតវិញ ដើម្បីការពារខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

BREAKING: ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅតែកំពុងបន្តនៅឡើយទេ ខណៈដែលកម្ពុជាបន្តគ្រប់គ្រងប្រាសាទតាមាន់ និងតាក្របី

Liny Chan July 24, 2025 24/07/2025

(ភ្នំពេញ)៖ រហូតដល់រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតែបន្តនៅឡើយទេ នៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ខណៈដែលកម្ពុជាបន្តគ្រប់គ្រងទាំងស្រុងនៅប្រាសាទតាមាន់ និងតាក្របី បន្ទាប់ពីវាយបណ្តេញកងទ័ពថៃឱ្យដកថយ នេះបើតាមសេចក្តីរាយការណ៍ពីកងទ័ពជួរមុខ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បាននិយាយថា ទាហានថៃគឺជាអ្នកឈ្លានពាន និងបាញ់ប្រហារមុនមកលើទាហានកម្ពុជា ដោយបង្ខំឱ្យទាហានកម្ពុជាត្រូវបាញ់តបតវិញ ដើម្បីការពារខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

BREAKING កំណាត់ផ្លូវជាតិលេខ៦២ ចំណុចគីមីសាស្ត្រ ក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មិនមានធ្លាក់គ្រាប់ផ្លោងដាច់ផ្លូវដូចពាក្យចចាមអារ៉ាមនោះទេ! បងប្អូនអាចធ្វើដំណើរមកកាន់ខេត្តព្រះវិហារ បានដូចធម្មតា!

Liny Chan July 24, 2025 24/07/2025

(ព្រះវិហារ)៖ តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្ដព្រះវិហារ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ថា កំណាត់ផ្លូវជាតិលេខ៦២ ចំណុចគីមីសាស្ត្រ ក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មិនមានគ្រាប់ផ្លោងដាច់ផ្លូវ ដូចពាក្យចចាមអារ៉ាមនោះទេ បងប្អូនអាចធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ បានដូចធម្មតា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

TOP NEWS: ក្រសួងការបរទេស ចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះការឈ្លា-នពានរបស់ថៃ, ទង្វើឈ្លានពាននេះ គឺជាការរំលោ-ភបំពានយ៉ាងគឃ្លើន និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ

Liny Chan July 24, 2025 24/07/2025

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះការឈ្លានពានរបស់ថៃ ដោយកម្ពុជាចាត់ទុកថា ទង្វើឈ្លានពាននេះ គឺជាការរំលោភបំពានយ៉ាងគឃ្លីន និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា សូមជម្រាបជូនសហគមន៍អន្តរជាតិ និងសាធារណជនឲ្យបានជ្រាបថា ចាប់តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានបើកការវាយប្រហារដោយគ្មានមូលហេតុ គិតទុកជាមុន និងដោយចេតនាមកលើទីតាំងឈរជើងរបស់កម្ពុជានៅតាមតំបន់ព្រំដែន រួមទាំង ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងមុំបីក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ទង្វើឈ្លានពាននេះ គឺជាការរំលោភបំពានយ៉ាងគឃ្លីន និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ជាមូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ាន ដែលហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋណាមួយ។ រាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះទង្វើគ្មានការគិតគូរ និងអរិភាពនេះរបស់ប្រទេសថៃ។ ការឈ្លានពានខាងយោធាដោយ គ្មានមូលហេតុបែបនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពនៅតាមព្រំដែនរួមរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការមិនយកចិត្តទុកដាក់ចំពោះបទដ្ឋានក្នុងតំបន់ និងកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិផងដែរ។ កម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់ រាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងចៀសវាងសកម្មភាពញុះញង់ ដែលអាចធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង។ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេចំពោះសន្តិភាព ការសន្ទនា និងការដោះស្រាយជម្លោះដោយសន្តិវិធី។ យ៉ាងណាក៏ដោយ កម្ពុជាក៏រក្សាសិទ្ធិស្វ័យការពារជាមូលដ្ឋានរបស់ខ្លួន ដែលត្រូវបានទទួលស្គាល់ក្នុងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយនឹងចាត់រាល់វិធានការចាំបាច់ដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដី […]