គោលដៅលំហែបៃតង ចាប់ផ្តើមចេញជារូបរាងហើយនៅលើភ្នំគូលែន និងកំពុងរង់ចាំទទួលភ្ញៀវទេសចរដែលនិយមការសម្រាកលំហែកម្សាន្តជាមួយធម្មជាតិបៃតង
Nisaiy KP
May 11, 2025
11/05/2025
(សៀមរាប)៖ ទីលំហែបៃតងរបស់សហគមនាគមន៍ ចំនួន១០កន្លែង បានបញ្ចប់ការសាងសង់ជាស្ថាពរ និងកំពុងរង់ចាំទទួលភ្ញៀវទេសចរ ដែលនិយមការសម្រាកលំហែកម្សាន្តជាមួយធម្មជាតិបៃតង នៅលើខ្នងភ្នំនៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» ក្នុងខេត្តសៀមរាប។ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថាពេលនេះ គោលដៅលំហែបៃតង ចាប់ផ្តើមចេញជារូបរាងហើយនៅលើភ្នំគូលែន បន្ទាប់គម្រោងរបស់ក្រសួងបរិស្ថាន បានជួយសាងសង់ទីលំហែបៃតងរបស់សហគមនាគមន៍ តាមរចនាបទខ្មែរ និងមានលក្ខណៈទំនើប ហើយរួចរាល់និងគ្រោងប្រគល់ជូនទៅសហគមន៍តំបន់ការពារធម្មជាតិ ព្រៃធំអន្លង់ ដើម្បីផ្តល់ជូនសេវាកម្ម ការលំហែកម្សាន្តប្រកបដោយសុខុដុមរមនា ជាមួយធម្មជាតិ ដល់ភ្ញៀវជាតិនិងអន្តរជាតិ ដែលមកសម្រាកលំហែ បោះតង់ និងទស្សនាជុំវិញតំបន់ភ្នំគូលែន។ លោករដ្ឋមន្រ្តី បានថ្លែងថា ក្រសួងបរិស្ថាន បានបង្កើតការអភិវឌ្ឍគោលដៅ «លំហែបៃតង» ដើម្បីជួយលើកកម្ពស់ជីវភាពសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ដើម្បីពង្រឹងការអភិរក្សព្រៃឈើ និងលើកកម្ពស់ជីវភាពសហគមន៍ ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា នៅក្នុងភូមិសាស្រ្ត ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន», លោកបណ្ឌិត អ៊ាង សុផល្លែត បានបង្កើតជារបៀងគោលដៅលំហែបៃតង ដោយមានសហគមន៍តំបន់ការពារធម្មជាតិ ចំនួន៥ ដែលមានសក្តានុពលធម្មជាតិខុសៗគ្នា។ ក្រសួងបរិស្ថានបានរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ […]