(ភ្នំពេញ)៖ ជនសង្ស័យចំនួន២០នាក់ ជាក្រុមក្មេងទំនើងបង្កហិង្សា និងធ្វើសកម្មភាពលួច-ឆក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញតាមបណ្ដាខណ្ឌនានា ធ្វេីការស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ក្នុងរយៈពេល៣ថ្ងៃ។ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានយកជនសង្ស័យទាំង២០នាក់ខាងលេីនេះ បង្ហាញមុខជាសាធារណៈនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីធ្វេីការបង្ក្រាបបាន។ លោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជរបស់លោកឧត្ដមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយសមត្ថកិច្ចនៅតាមបណ្ដាលខណ្ឌនានា ធ្វើការស្រាវជ្រាវតាមបង្ក្រាប បទល្មើសជាក់ស្តែងជាបន្តបន្ទាប់ក្នុងរយៈពេល៣ថ្ងៃមកនេះ ជាលទ្ធផលបង្ក្រាបបាន១០ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន២០នាក់ ក្នុងនោះពាក់ព័ន្ធនឹងករណីឆក់, ករណីលួច និងករណីក្មេងទំនើងប្រើហិង្សា។ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា បានបន្តទៀតថា នៅក្នុងចំណោមជនសង្ស័យចំនួន ២០នាក់ខាងលេីនេះ នៅក្នុងនោះ កម្លាំងសមត្ថកិច្ចជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បង្ក្រាបបាន ១ករណី ឆក់ទូរស័ព្ទ, សមត្ថកិច្ចខណ្ឌដូនពេញ បង្ក្រាបបាន ២ករណី (ឆក់ទូស័ព្ទ ១ករណី, ករណីលួច ម៉ូតូនិងខ្សែភ្លើង១ករណី), សមត្ថកិច្ចខណ្ឌដង្កោ […]