ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រកាសផលិតអាវក្រោះម៉ាក ​DSS ផ្គត់ផ្គង់កងទ័ពកម្ពុជា និងនាំចេញទៅលក់នៅក្រៅប្រទេស ហើយសម្តេចជាថៅកែ 

Liny Chan November 17, 2025 17/11/2025

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអគ្គភស្តុភារជាន់ខ្ពស់សម្រាប់កម្លាំងប្រដាប់អាវុធ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ប្រកាសពីផែនការផលិតអាវក្រោះសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់ដល់កងទ័ពកម្ពុជា ហើយនឹងនាំចេញទៅក្រៅប្រទេសថែមទៀត ប្រសិនមានការបញ្ជាទិញ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អាវក្រោះដែលកម្ពុជាផលិតនេះ ម៉ាក «DSS» ហើយសម្តេច គឺជាថៅកែរោងចក្រផលិតអាវក្រោះនេះតែម្តង។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នៅវិទ្យាស្ថានជាតិអប់រំ។ សម្តេចបានថ្លែងយ៉ាងដូច្នេះថា «បន្តិចទៀតនឹងមានអាវក្រោះម៉ាក DSS សម្រាប់ផលិតបំពាក់ឱ្យកងទ័ព និងនាំចេញទៅផ្គត់ផ្គង់ឱ្យប្រទេសក្រៅទៀត បើសិនគេបញ្ជាទិញ ហើយម៉ាករបស់វា គឺ ឌី.អេស.អេស (DSS) ហើយខ្ញុំធ្វើថៅកែ»។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងទទួលស្គាល់ពីការខ្វះចន្លោះរបស់កម្ពុជា ក្នុងការផ្គត់ផ្គង់អាវក្រោះ និងមួកសុវត្ថិភាពការពារសម្រាប់កងទ័ព នៅពេលមានការផ្ទុះអាវុធ នៅតាមព្រំដែនជាមួយភាគីថៃ ដោយសារគិតថាគ្មានសង្គ្រាមកើតឡើង ប៉ុន្តែនៅពេលនេះកងទ័ពកម្ពុជា សុទ្ធតែបានបំពាក់អាវក្រោះ និងសម្ភារគ្រប់គ្រាន់ហើយ៕ ផ្ដល់សិទ្ធិដោយ៖ […]

ការលើកលែងពន្ធរបស់សហរដ្ឋអាមេរិក ទៅលើផលិតផលមួយចំនួន ជួយសម្រាលបន្ទុកកសិករឥណ្ឌា

Liny Chan November 17, 2025 17/11/2025

(ញូវដេលី)៖ ក្រុមហ៊ុននាំចេញផលិតផលកសិកម្មឥណ្ឌា ស្ថិតក្នុងចំណោមអ្នកដែលទទួលបានអត្ថប្រយោជន៍ ពីការលើកលែងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទៅលើទំនិញជាច្រើនមុខពីពន្ធគយអាមេរិក ដោយក្រុមអ្នកវិភាគខ្លះនិយាយថា វាអាចជួយស្តារការខាតបង់ពីមុនមកវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥។ លោក ត្រាំ កាលពីថ្ងៃសុក្របានដកពន្ធ ដែលលោកបានដាក់លើផលិតផលអាហារជាង ២០០មុខ រួមទាំងសាច់គោ ខណៈដែលអ្នកប្រើប្រាស់នៅអាមេរិក សម្តែងក្តីបារម្ភកាន់តែខ្លាំងចំពោះតម្លៃគ្រឿងទេស នៅក្នុងសហរដ្ឋអាមេរិក។ តាមអគ្គនាយកសហព័ន្ធនៃអង្គការនាំចេញរបស់ឥណ្ឌា (FIEO) លោក Ajay Sahai ការនាំចេញក្នុងទំហំទឹកប្រាក់ពី ២.៥ពាន់លានដុល្លារទៅ ៣ពាន់លានដុល្លារ នឹងទទួលបានអត្ថប្រយោជន៍ពីការលើកលែង។ លោក​​បន្ត​ថា​ ​ការលើកលែងពន្ធបានបើក​ចំហ​សម្រាប់​ផលិតផលលំដាប់ខ្ពស់​ ពិសេសៗ និង​តម្លៃ​បន្ថែម​ ដោយអ្នកនាំចេញដែលធ្លាប់រងគ្រោះ លែងមានសម្ពាធទាក់ទងនឹងបញ្ហាតម្លៃខ្ពស់ ហើយអាចទាញយកអ្នកប្រើប្រាស់ បានកាន់តែច្រើន។ គួរបញ្ជាក់ថា អ្នកនាំចេញផលិតផលតែ កាហ្វេ គ្រឿងទេស និងគ្រាប់ស្វាយចន្ទីរបស់ឥណ្ឌា បានរងផលប៉ះពាល់ខ្លាំង បន្ទាប់ពីលោក ត្រាំ ដំឡើងពន្ធខ្ពស់រហូតដល់អត្រា ៥០ភាគរយ លើទំនិញនាំចូលពីឥណ្ឌាមួយចំនួន រួមទាំងការដាក់ទណ្ឌកម្ម ២៥ភាគរយ ចាប់ពីចុងខែសីហាលើការបន្តទិញប្រេងពីរុស្ស៉ី៕ […]

ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣

Liny Chan November 17, 2025 17/11/2025

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។ ក្នុងពិធីនេះ ក៏មានការយាង និមន្ត និងអញ្ជើញចូលរួមជាកិត្តិយសពីសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ និងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ថ្នាក់ដឹកនាំបរិស័ទ នៃឥស្លាមសាសនា គ្រីស្ទសាសនា និងសាសនាដទៃទៀត ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនអង្គ/នាក់។ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣នេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីបូកសរុបសកម្មភាព ពិនិត្យ និងវាយតម្លៃ លើលទ្ធផលការអនុវត្តសង្ឃប្រកាសរបស់អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ដែលបានដាក់ចេញកន្លងមក ដោយមានកិច្ចពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើការអនុវត្តការងារព្រះពុទ្ធសាសនា […]

ស្នងការខេត្តស្វាយរៀង សម្រេចដកបញ្ឈរជើងមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ស្រុកស្វាយទាប ដែលប្រើសម្ដីមិនសមរម្យលើពលរដ្ឋ

Nisaiy KP November 16, 2025 16/11/2025

(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាឲ្យដកបញ្ឈរជើងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ស្រុកស្វាយទាប ដែលប្រើប្រាស់ពាក្យសម្ដីមិនសមរម្យលើប្រជាពលរដ្ឋដែលរងគ្រោះ នៅពេលទៅប្ដឹងករណីចោរលួចម៉ូតូ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ បានបញ្ជាក់ថា ករណីលោកអនុសេនីយ៍ឯក សុខ សំណាង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ដែលប្រើប្រាស់ពាក្យសម្ដីមិនសមរម្យលើប្រជាពលរដ្ឋនោះ លោកបានបញ្ជាឲ្យដកបញ្ឈរជើង ហើយកំណត់ឲ្យទៅបង្ហាញមុខនៅផែនធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្ត។ សូមជម្រាបថា លោកអនុសេនីយ៍ទោ សុខ សំណាង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី បានរងនូវការរិះគន់យ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីម្នាក់ទៅប្ដឹងលោកករណីចោរលួចម៉ូតូ បែរជាលោកមេប៉ុស្ដិ៍ប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ និងស្ដីបន្ទោសទៅកាន់ប្រជាពលរដ្ឋថែមទៀត៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

អតីតពលករមកពីថៃ សប្បាយចិត្តនៅពេលក្រសួងការងារ បានរៀបចំពិព័រណ៍ការងារមកដល់មូលដ្ឋានរបស់ពួកគាត់

Nisaiy KP November 16, 2025 16/11/2025

(បាត់ដំបង)៖ អតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ នៅខេត្តបាត់ដំបង សប្បាយរីករាយចំពោះការនាំយកឱកាសការងារ ១,១ម៉ឺនកន្លែង វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មកផ្សព្វផ្សាយភូមិឋានរបស់ពួកគាត់។ អតីតពលករសប្បាយចិត្តយ៉ាងដូច្នេះ គឺនៅពេលដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅវត្តសុវណ្ណបុប្ផារាមថ្មគោល ស្រុកថ្មគោល ខេត្តបាត់ដំបង សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ អ្នកស្រី ស៊ាង សាន្ត អតីតពលករមកពីថៃ ប្រាប់ថា អ្នកស្រី សប្បាយចិត្តដែលបានចូលរួមក្នុងពិព័រណ៍ការងារនាពេលនេះ ដោយទទួលបានការដឹកជញ្ជូន អាហារ និងភេសជ្ជៈដោយឥតគិតថ្លៃ។ អ្នកស្រី បានសាកសួរព័ត៌មានពីបណ្ដាក្រុមហ៊ុននានា មុនពេលសម្រេចចិត្តដាក់ពាក្យធ្វើការងារក្នុងវិស័យសំណង់។ អ្នកស្រី បានលើកឡើងថា ជាការងាយស្រួលដល់អ្នកស្រី ក៏ដូចជាបងប្អូនអតីតពលករផ្សេងទៀត ដែលកំពុងស្វែងការងារធ្វើ នៅពេលដែលក្រសួងការងារ បានរៀបចំពិព័រណ៍ការងារ មកដល់មូលដ្ឋានយ៉ាងដូច្នេះ។ អ្នកស្រី ស៊ាង សាន្ត បាននិយាយបែបនេះថា៖ «កាលមុនអីយើងទៅរកការងារធ្វើនៅភ្នំពេញអី ជួនកាលបានធ្វើ ជួនកាលអត់បានធ្វើ ហើយនៅឆ្ងាយផង ហើយពេលនេះក្រសួងរៀបចំនៅភូមិស្រុកយើងនេះ យើងមានការងាយស្រួល»។ អតីតពលករមកពីថៃមួយរូបទៀត […]

ក្រសួងកសិកម្ម បញ្ជាក់ថា គ្មានសត្វផ្សោតស្លាប់នោះទេនៅកម្ពុជា ក្នុងឆ្នាំ២០២៥នេះ

Nisaiy KP November 16, 2025 16/11/2025

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ កម្ពុជាបានទទួលជោគជ័យគួរជាទីមោទនៈនៅក្នុងកិច្ចការពារ និងអភិរក្សសត្វផ្សោត ទន្លេមេគង្គ។ គិតចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ករណីសត្វផ្សោតស្លាប់ នៅកម្ពុជាពុំមានកើតឡើងឡើយ។ នេះជាលើកទី១នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលពុំមានសត្វផ្សោតស្លាប់ក្នុងរយៈពេល ១ឆ្នាំពេញ គិតចាប់ពីការចាប់ផ្តើមតាមដាន និងកត់ត្រាដំបូងនៅឆ្នាំ២០០២មកទល់បច្ចុប្បន្ន។ ដោយឡែក គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥នេះទៀតសោត កម្ពុជាបានទទួលស្វាគមន៍កូនផ្សោតកើតថ្មីចំនួន ៧ក្បាល ដែលធ្វើឱ្យចំនួនសត្វផ្សោតសរុបនៅកម្ពុជានាពេលបច្ចុប្បន្នកើនឡើងដល់ ១១១ក្បាល។ លទ្ធផលដ៏ត្រចះត្រចង់នេះ អាចសម្រេចបានតាមរយៈការខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង ថែរក្សា ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គរបស់យើង ប្រកបដោយប្រសិទ្ធភាពខ្ពស់។ សមិទ្ធផលដ៏វិសេសវិសាលនេះ មានការ យកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជា សេនាធិការ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ អង្គការ WWF សហគមន៍នេសាទ ជាពិសេសឆ្នាំទន្លេដែលបាន លះបង់កម្លាំងកាយនិងកម្លាំងចិត្តក្នុងការការពារនិងអភិរក្សសត្វផ្សោតទន្លេមេគង្គ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ក្រៅពីនេះក៏មានផងដែរ ការចូលរួមយ៉ាងសកម្មពីប្រជានេសាទក្នុងតំបន់ […]

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រី ហ្វ្រង់កូហ្វូនីលើកទី៤៦នៅទីក្រុងគីហ្គាលី សាធារណរដ្ឋរវ៉ាន់ដា

Nisaiy KP November 16, 2025 16/11/2025

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញធ្វើដំណើរទៅចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វនី (សន្និសីទ CMF) លើកទី៤៦ ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៥។ នៅទីក្រុងគឺហ្គាលី សាធារណរដ្ឋរវ៉ាន់ដា តាមការ អញ្ជើញរបស់ លោក Jean-Noël BARROT រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋ បារាំង និងលោក Olivier J.P. NDUHUNGIREHE រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃសាធារណរដ្ឋរវ៉ាន់ដា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវប្រគល់ជូនពលរដ្ឋភៀសសឹកជិត ៥០០គ្រួសារ កំពុងស្នាក់បណ្តោះអាសន្ននៅវត្តចានស៊ី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

Liny Chan November 15, 2025 15/11/2025

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បាននាំអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ប្រគល់ជូនដល់បងប្អូនជនភៀសសឹក ចំនួន ៤៩៦គ្រួសារ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅទីសុវត្ថិភាព នៅវត្តចានស៊ី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ជំនួសមុខប្រជាពលរដ្ឋជនភៀសសឹក លោកអភិបាលខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ លោកបានបន្តថា ក្រោយពីយោធាសៀម បានបេីកការបាញ់ប្រហារពីមកលេីដែនអធិបតេយ្យរបស់កម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ បណ្ដាលឱ្យពលរដ្ឋស្លូតត្រង់ម្នាក់ស្លាប់ […]

ស៉ីម៉ាក់បោសម្អាតផ្ទៃចំការមីនបានជាង ១៤ពាន់ហិកតា រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះជាង ៤ម៉ឺនគ្រាប់ នៅរយៈពេល ១០ខែឆ្នាំនេះ

Liny Chan November 15, 2025 15/11/2025

(ភ្នំពេញ)៖ លោក ហេង រតនា ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល១០ខែ​ គិតចាប់ពីខែ មករា ដល់ខែតុលា ឆ្នាំ២០២៥​ អង្គភាពស៉ីម៉ាក់បានបោសសម្អាតផ្ទៃដីចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានទំហំ ១៤ ៣៩៧​ ហិកតា និងរកឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សរុបចំនួន​ ៤៣ ៩១៦ គ្រាប់។ លោក ហេង រតនា បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ក្នុងរយៈពេល ១០ខែ​ (មករា-តុលា)​ ឆ្នាំ២០២៥​ របស់អង្គភាព CMAC សម្រេចបាននូវសមិទ្ធិផលសំខាន់ៗមួយចំនួនដូចខាងក្រោម៖ ទី១៖ លទ្ធផលសម្រេចបានលើផែនការប្រតិបត្តិការទូទៅ៖ បោសសម្អាតផ្ទៃដីចម្ការមីនបានទំហំ ១៤ ៣៩៧​ ហិកតា, រកឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន​ ៤៣ ៩១៦ គ្រាប់។ លទ្ធផលអប់រំការយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន/គ្រាប់ មិនទាន់ផ្ទុ​ះដោយបើកវគ្គអប់រំបានចំនួន​​ ២១ ៧៨៨លើក​ អប់រំតាមខ្នងផ្ទះបានចំនួន ១ […]