ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គីសនីឆេះផ្ទះប្រជាពលរដ្ឋ នៅខណ្ឌមានជ័យ, សមត្ថកិច្ចប្រើប្រាស់ទឹកអស់ ២៧ឡាន ទើបអាចគ្រប់គ្រងបាន

Liny Chan November 15, 2025 15/11/2025

(ភ្នំពេញ)៖ ផ្ទះប្រជាពលរដ្ឋ​មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧៖៤៥នាទីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា​ ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវ២៧១ ក្រុមទី៣ ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះដែលនៅក្បែរនោះ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២៧គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន១៩គ្រឿង ប្រេីប្រាស់ទឹកអស់១៩ឡាន និងរថយន្តជំនួយក្រសួងមហាផ្ទៃ ចំនួន៣គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន២គ្រឿង​, រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៣គ្រឿង […]

ចិនព្រមានឱ្យពលរដ្ឋរបស់ខ្លួនចៀសវាងធ្វើដំណើរទៅជប៉ុន ខណៈជម្លោះការទូតកាន់តែឡើងកម្ដៅ

Liny Chan November 15, 2025 15/11/2025

(ប៉េកាំង)៖ ចិន បានចេញសេចក្ដីណែនាំឱ្យពលរដ្ឋរបស់ខ្លួនចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ខណៈជម្លោះការទូតរវាងប្រទេសទាំង២កាន់តែឡើងកម្ដៅពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi អំពីការព្យាករពីការវាយប្រហារណាមួយរបស់ចិនលើតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កាលពីថ្ងៃទី៧ ខែវិច្ឆិកា ត្រូវបានបកស្រាយយ៉ាងទូលំទូលាយថាការវាយប្រហារណាមួយរបស់ចិនលើកោះតៃវ៉ាន់ដែលស្ថិតនៅ ចម្ងាយតែជាង ១០០គីឡូម៉ែត្រពីទឹកដីជប៉ុនអាចនឹងតម្រូវឱ្យមានការធ្វើអន្តរាគមន៍យោធាពីទីក្រុងតូក្យូ។ កាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ចិនបាននិយាយថាខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតជប៉ុនប្រចាំ ប្រទេសចិន ដើម្បីសម្ដែងការតវ៉ា។ រីឯតូក្យូក៏បានឱ្យដឹងដែរថាខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសជប៉ុន ដើម្បីសម្ដែងការតវ៉ាចំពោះការអត្ថាធិប្បាយសម្លុតគំរាមរបស់អគ្គកុងស៊ុលចិន ប្រឆាំងនឹងលោកស្រី Takaichi។ ជប៉ុនបានអះអាងថាគោលជំហររបស់ខ្លួនចំពោះតៃវ៉ាន់មិនមានការប្រែប្រួលនោះទេ។ យ៉ាងណាក៏ដោយ ក្នុងការបង្ហោះមួយលើអនឡាញកាលពីល្ងាចថ្ងៃសុក្រ (ម៉ោងនៅប៉េកាំង) ស្ថានទូតចិនប្រចាំជប៉ុន បានព្រមានពលរដ្ឋរបស់ខ្លួនចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន។ «កាលពីពេលថ្មីៗនេះ មេដឹកនាំជប៉ុនបានធ្វើការអត្ថាធិប្បាយដ៏បង្ករឿងមួយពាក់ព័ន្ធនឹងតៃវ៉ាន់ដែលធ្វើឱ្យខូចធ្ងន់ធ្ងរដល់ បរិយាកាសនៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន»។ នេះជាការបញ្ជាក់របស់ស្ថានទូតចិនប្រចាំប្រទេសជប៉ុន ដោយបន្ថែមថាស្ថានភាពសព្វថ្ងៃមានហានិភ័យដល់សុវត្ថិភាពផ្ទាល់ខ្លួន និងការរស់នៅ របស់ពលរដ្ឋចិននៅជប៉ុន។ គួរបញ្ជាក់ថា ចិនបានចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ហើយបានអះអាងជារឿយៗថានឹងប្រើប្រាស់កម្លាំងយោធាដើម្បីបង្រួបបង្រួមជាមួយតៃវ៉ាន់ ក្នុងករណីចាំបាច់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាតាមទូរសព្ទជាមួយប្រធានាធិបតី ដូណាល់ ត្រាំ អំពីការវិវត្តសភាពការណ៍ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ, លោក ត្រាំ នឹងបន្តតាមដានធានាមិនឱ្យមានការផ្ទុះអាវុធឡើងវិញ នៅបណ្តោយព្រំដែនកម្ពុជា-ថៃ

Liny Chan November 15, 2025 15/11/2025

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឱ្យដឹងថា នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចបានជួបពិភាក្សាតាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អំពីការវិវត្តសភាពការណ៍ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សម្តេចបញ្ជាក់ថា ក្នុងជំនួបនោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា លោកចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជា និងថៃ ហើយលោកប្រធានាធិបតីនឹងបន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ ដើម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡើងវិញនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ ស​ម្តេចបវរធិបតីបានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូច្នេះថា៖ នាយប់ថ្ងៃទី១៤ វិច្ឆិកា ២០២៥ ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។ តាងនាមប្រជាពលរដ្ឋកម្ពុជា ខ្ញុំបានថ្លែងអំណរគុណ ឯកឧត្ដមប្រធានាធិបតី Trump ដែលបានផ្តួចផ្តើម និងសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃកន្លងមក និងសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។ ខ្ញុំក៏បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថាភាគីទាំងពីរ នឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពគ្នា រួមទាំងការដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែន។ […]

អ្នកនាំពាក្យចេញមកច្រានចោលជាថ្មី ចំពោះព័ត៌មានមិនពិតដែលថា «ថៃប្រកាសបិទជើងហោះហើរជាមួយកម្ពុជា» និងអំពាវនាវកុំបន្តបង្ហោះ និងចែកចាយព័ត៌មានមិនពិតនេះតទៅទៀត

Liny Chan November 15, 2025 15/11/2025

(ភ្នំពេញ)៖ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជា បានចេញមកច្រានចោលជាថ្មី ចំពោះការបង្ហោះព័ត៌មានមិនពិតរបស់អ្នកលេងបណ្តាញសង្គម ដែលថា «ថៃប្រកាសបិទជើងហោះហើរជាមួយកម្ពុជា»។ ការចេញមកច្រានចោលនេះ បន្ទាប់ពីគណនីហ្វេសប៊ុក ធី សុវណ្ណថា បានបង្ហោះថា «ថៃខឹងប្រទេសជាច្រើន ប្តូរជើងយន្តហោះ ហោះត្រង់មកកម្ពុជា លែងឆ្លងកាត់ថៃ ពេលនេះ ថៃប្រកាសបិទជើងហោះហើរជាមួយកម្ពុជា។ ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានមិនពិតតាមគណនីហ្វេសប៊ុកខាងលើ លោក ស៊ីន ចាន់សិរីវុត្ថា «ខ្ញុំគិតថា នេះជាយោបល់ឯកជនរបស់គាត់ [ធី សុវណ្ណថា] ផ្អែកលើព័ត៌មានមិនពិត ដែលយើងបានបកស្រាយបំភ្លឺហើយ។ មកដល់ពេលនេះយើងមិនទាន់បានទទួលលិខិតជាផ្លូវការ ពីអាជ្ញាធរមានសមត្ថកិច្ចថៃឡើយ យើងកំពុងតាមដានសភាពការណ៍នេះ»។ ជាមួយគ្នានេះ លោកស្នើដល់អ្នកលេងបណ្តាញសង្គម សូមបន្តបង្ហោះ និងចែកចាយព័ត៌មានមិនពិតនេះ នាំឱ្យមានការយល់ច្រឡំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim កោតសរសើរភាពចាស់ទុំរបស់កម្ពុជា ដែលបន្តជ្រើសយកជំហានសន្តិភាព

Liny Chan November 14, 2025 14/11/2025

(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានកោតសរសើរវិធីសាស្ត្រប្រកបដោយភាពចាស់ទុំរបស់កម្ពុជា ដែលបានបន្តជ្រើសរើសយកជំហានសន្តិភាព និងផ្ដល់អាទិភាពដល់ដំណោះស្រាយតាមរយៈ ការប្រឹក្សាយោបល់ និងកិច្ចសន្ទនា។ លោក Anwar Ibrahim ដែលជាប្រធានអាស៊ានផងនោះ ធ្វើការកត់សម្គាល់បែបនេះក្នុងការបង្ហោះមួយលើទំព័រ Facebook របស់លោកនៅថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកានេះ ជាមួយការគូសបញ្ជាក់ពីកិច្ចសន្ទនាតាមទូរស័ព្ទ របស់លោកជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្ដីពីស្ថានការណ៍វិវត្តន៍ចុងក្រោយបំផុតពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ លោកបានបន្ថែមថាម៉ាឡេស៊ីគាំទ្រយ៉ាងពេញទំហឹងដល់គោលជំហររបស់ កម្ពុជាក្នុងការប្រើប្រាស់បណ្ដាញជាច្រើនដែលត្រូវបានឯកភាពគ្នាកន្លងមក ក៏ដូចជាគាំទ្រដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួដែលត្រូវបានចុះហត្ថលេខាដោយភាគីទាំង២កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមាន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំធ្វើជាសាក្សី។ បើតាមលោក Anwar ក្នុងនាមជាប្រទេសមួយដែលប្ដេជ្ញាចិត្តចំពោះសន្តិភាពតំបន់ ម៉ាឡេស៊ីនឹងបន្តដើរតួនាទីរបស់ខ្លួនក្នុងនាមជាអ្នកសម្របសម្រួលប្រកបដោយុត្តិធម៌ និងការទទួលខុសត្រូវ ជាពិសេសក្នុងការជួយដល់ប្រទេស ជិតខាងទាំង២ សម្រេចបាននូវដំណោះស្រាយយូរអង្វែង និងចូលរួមចំណែកដល់ការពង្រឹងស្ថិរភាពក្នុងតំបន់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកជិះកង់ទស្សនាប្រាសាទ មានចំនួនកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងរមណីយដ្ឋានអង្គរ

Liny Chan November 14, 2025 14/11/2025

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា សង្កេតឃើញថា ចាប់តាំងតែពីក្រោយស្ថានភាពជំងឺកូវីដ១៩ បានស្ងប់ស្ងាត់មក ចំនួនភ្ញៀវទេសចរ ដែលនិយមជិះកង់ទស្សនាប្រាសាទនានានៅវង់តូច និងវង់ធំ មានកាន់តែច្រើនឡើងៗ នៅក្នុងរមណីយដ្ឋានអង្គរ។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា បើគិតជាមធ្យមមានអ្នកជិះកង់ទស្សនាតំបន់អង្គរ លើផ្លូវដែលរៀបចំដោយអាជ្ញាធរជាតិអប្សរា ចំនួនប្រមាណជាង១០០កង់ក្នុង១ថ្ងៃៗ។ លោក សេង សុធារ៉ា បញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ភ្ញៀវទេសចរជាច្រើនពេញចិត្តចំពោះការរៀបចំឱ្យមានផ្លូវជិះកង់ក្នុងនៅក្នុងព្រៃ តាមវាលស្រែ នៅក្នុងរមណីយដ្ឋានអង្គរ ដោយកំណើនភ្ញៀវទេសចរជិះកង់ បានកើនឡើងពីមួយខែទៅមួយខែ លើកលែងតែរដូវភ្លៀងធ្លាក់ខ្លាំងតែប៉ុណ្ណោះ។ សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានស្ថាបនាផ្លូវជិះកង់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ប្រវែង២៣គីឡូម៉ែត្រតាំងតែពីឆ្នាំ២០១៩។ ផ្លូវជិះកង់នេះ មានឆ្លងកាត់ព្រៃព្រឹក្សា ស្ទឹង វាលស្រែ និងក្បែរៗប្រាសាទ ជាផ្នែកមួយធ្វើឱ្យមានភាពទាក់ទាញអារម្មណ៍ទេសចរបែរមកជិះកង់ជំនួសយានយន្តផ្សេងៗនៅរមណីយដ្ឋានអង្គរ។ បើទោះបីជាផ្លូវកង់នេះ បានទទួលការគាំទ្រពីភ្ញៀវទេសចរជាច្រើនក៏ដោយក៏អាជ្ញាធរជាតិអប្សរា នៅតែមានគម្រោងរៀបចំកែលម្អ បន្ថែមទៀតទៅតាមសំណូមពរ របស់ភ្ញៀវទេសចរដែលនិយមជិះកង់។ បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា បានរៀបចំចំណតកង់ចំនួន៨កន្លែង នៅលើទីតាំងសំខាន់ៗតាមគោលដៅទស្សនារមណីយដ្ឋានអង្គរក្នុងវង់តូច និងវង់ធំ ផ្តល់ងាយស្រួលចត មានសុវត្ថិភាព និងសណ្តាប់ធ្នាប់។ ការរៀបចំផ្លូវសម្រាប់ជិះកង់ទស្សនាតំបន់អង្គរនេះ គឺជាគំនិតផ្ដួចផ្ដើមដ៏មានសារៈសំខាន់ សម្រាប់ពង្រីកវិស័យទេសចរណ៍ថ្មីៗ។ […]

ស្ថានទូតអាមេរិកនៅកម្ពុជា ដំណើរការធម្មតាវិញហើយ បន្ទាប់ពីមានការអនុម័តលើច្បាប់ចំណាយថវិការបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក

Liny Chan November 14, 2025 14/11/2025

(ភ្នំពេញ)៖ ស្ថានទូតអាមេរិកនៅកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដំណើរការធម្មតាវិញហើយ បន្ទាប់ពីមានការអនុម័តលើច្បាប់ចំណាយថវិការបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រាប់ពេលបច្ចុប្បន្ន។ សូមជម្រាបថា ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានប្រកាសថា គណនីបណ្តាញសង្គមហ្វេសប៊ុករបស់ស្ថានទូតនឹងមិនធ្វើបច្ចុប្បន្នភាព ជាទៀងទាត់នោះទេ លើកលែងតែព័ត៌មានសុវត្ថិភាព និងសន្តិសុខបន្ទាន់។ ស្ថានទូតបានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារតែមិនមានការព្រមព្រៀងលើការចំណាយថវិកា គណនីបណ្តាញសង្គមហ្វេសប៊ុករបស់ស្ថានទូតអាមេរិកនៅភ្នំពេញ នឹងមិនធ្វើបច្ចុប្បន្នភាពជាទៀងទាត់នោះទេ រហូតដល់ប្រតិបត្តិការទាំងស្រុងត្រូវបានបន្តឡើងវិញ លើកលែងតែព័ត៌មានសុវត្ថិភាព និងសន្តិសុខបន្ទាន់។ នៅពេលនេះ សេវាកម្មលិខិតឆ្លងដែន និងទិដ្ឋាការនានាដែលបានណាត់រួច ស្ថានទូតអាមេរិកភ្នំពេញ នឹងបន្តដំណើរការដោយស្ថានការណ៍អនុញ្ញាតបាន»។ មិនមែនតែនៅកម្ពុជាទេ សូម្បីតែស្ថានទូតអាមេរិកនៅនានា ក៏ប្រកាសពីដំណឹងមិនធ្វើបច្ចុប្បន្នភាពជាទៀងទាត់ លើគណនីបណ្តាញសង្គមហ្វេសប៊ុកដូចគ្នាដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាតាមទូរសព្ទជាមួយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អំពីការបន្តស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី

Liny Chan November 14, 2025 14/11/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាតាមទូរសព្ទជាមួយ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីការបន្តស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។ នៅក្នុងជំនួបតាមទូរសព្ទនេះ សម្តេចបានថ្លែងអំណរគុណ លោក Anwar ដែលបានបន្តដេីរតួនាទីយ៉ាងសំខាន់ និងសកម្មក្នុងការសម្របសម្រួល ស្វែងរកដំណោះស្រាយដោយសន្តិវីធីរវាងកម្ពុជា និងថៃ។ សម្តេចបានបញ្ជាក់ថា «កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងដោយប្រេីប្រាស់យន្តការដែលមានស្រាប់ និងបានឯកភាពគ្នាកន្លងមក ជាពិសេសស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះព្រំដែន និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ»។ កាលពីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីទាហានថៃ បាញ់រះមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ បណ្តាលឱ្យពលរដ្ឋខ្មែរម្នាក់បាត់បង់ជីវិត និងប្រជាពលរដ្ឋ៣នាក់ផ្សេងទៀតរងរបួស។ កម្ពុជា បានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើយង់ឃ្នងរបស់ទាហានថៃបែបនេះ ហើយទាមទារឱ្យភាគីថៃទទួលខុសត្រូវចំពោះការផ្ទុះអាវុធ នៅក្រោយកិច្ចព្រមព្រៀងសន្តិភាព ដែលចុះហត្ថលេខាដោយមេដឹកនាំប្រទេសទាំងពីរ ដែលមានសហរដ្ឋអាមេរិក និងម៉ាឡេស៊ីធ្វើជាសាក្សី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

UPDATE: អភិបាលខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋភៀសខ្លួនពីព្រៃចាន់ និងជោគជ័យ ទៅនៅវត្តចាន់ស៊ីសាមគ្គីរតនារាម កើនឡើងជិត ៥០០គ្រួសារ

Liny Chan November 14, 2025 14/11/2025

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា រហូតមកដល់រសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋជិត៥០០គ្រួសារហើយ ដែលបានភៀសខ្លួន ចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ ទៅនៅវត្តចាន់ស៊ីសាមគ្គីរតនារាម។ តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា មានពលរដ្ឋខ្មែររស់នៅសរុបជិត១ពាន់គ្រួសារ ស្មើជាង៣ពាន់នាក់។ នៅព្រៃចាន់ ពលរដ្ឋភាគច្រើន បានភៀសខ្លួនចេញពីលំនៅដ្ឋានអស់ហើយ នៅឡើយតែភូមិជោគជ័យប៉ុណ្ណោះ។ ការភៀសខ្លួនរបស់ប្រជាពលរដ្ឋ បានធ្វើឡើងបន្ទាប់ពីមានករណីទាហានថៃ បាញ់រះមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ កាលពីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បណ្តាលឱ្យពលរដ្ឋខ្មែរម្នាក់បាត់បង់ជីវិត និងប្រជាពលរដ្ឋ៣នាក់ផ្សេងទៀតរងរបួស។ កម្ពុជា បានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើយង់ឃ្នងរបស់ទាហានថៃបែបនេះ ហើយទាមទារឱ្យភាគីថៃទទួលខុសត្រូវចំពោះការផ្ទុះអាវុធ នៅក្រោយកិច្ចព្រមព្រៀងសន្តិភាព ដែលចុះហត្ថលេខាដោយមេដឹកនាំប្រទេសទាំងពីរ ដែលមានសហរដ្ឋអាមេរិក និងម៉ាឡេស៊ីធ្វើជាសាក្សី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មេគយកម្ពុជា បកស្រាយចម្ងល់ពលរដ្ឋជុំវិញការពហិការផលិតផលថៃ តែទំនិញថៃនៅតែមានការនាំចូលកម្ពុជា

Liny Chan November 14, 2025 14/11/2025

(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបកស្រាយចំពោះចម្ងល់ពលរដ្ឋ ទាក់ទងនឹងការហូរចូលទំនិញថៃមកកម្ពុជា ជាបន្តបន្ទាប់ បើទោះបីជាពលរដ្ឋកម្ពុជាកំពុងធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ។ ​ ការលើកឡើងរបស់លោកបណ្ឌិត គុណ ញឹម ធ្វើឡើងក្នុងវេទិកាគយកម្ពុជា លើកទី៣ ដែលរៀបចំដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាព លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង​ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ លោកបានពន្យល់ថា ការអនុញ្ញាតឱ្យទំនិញថៃបន្តនាំចូលមកកម្ពុជា គឺអគ្គនាយកដ្ឋានគយ អនុវត្តទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងនាមជាស្ថានប័នរបស់រដ្ឋ ដោយមិនធ្វើទៅតាមអារម្មណ៍​ដូចមតិលើកឡើង ក្នុងបណ្តាញសង្គមហ្វេសប៊ុកឡើយ​ ព្រោះកម្ពុជា គឺជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក និងជាសមាជិកអាស៊ាន។ ​លោកបានគូសបញ្ជាក់ថា សម្រាប់ទំនិញដែលជាប់បំរាមមិនឱ្យនាំចូលដែលរដ្ឋាភិបាលកំណត់កាលពីពេលកន្លងមក អគ្គនាយកដ្ឋានគយ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយមិនអនុញ្ញាតឱ្យនាំចូលឡើយ។ ដោយឡែកទំនិញដែលមិនជាប់បម្រាម ​អាជីវករនៅតែអាចនាំចូលបាន។ លោកបានបញ្ជាក់ថា សម្រាប់ទំនិញអាចបន្តនាំចូលកម្ពុជាបានច្រើន […]