ព័ត៌មានជាតិ

កម្ពុជាទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៥.៥៩លាននាក់ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤

Liny Chan December 23, 2024 23/12/2024

(ភ្នំពេញ)៖ នៅរយៈពេល១១ ខែឆ្នាំ២០២៤នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួន ៥.៥៩លាននាក់ មានកំណើនជាង ២២ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៣។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៣ ខែធ្នូនេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ២០២៤ (រយៈពេល ១១ខែ) ការដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង ៣របស់កម្ពុជា ទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៥ម៉ឺនជើង (៥២,៧៣២ជើង) មានការកើនឡើងជិត ១៤% បើធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។ សម្រាប់អ្នកដំណើរចេញ-ចូលវិញ មានចំនួនជាង ៥លាននាក់ (៥,៥៩៩,៨៣១ នាក់) មានការកើនឡើងជាង ២២ %។ ចំពោះទំនិញតាមផ្លូវអាកាស មានចំនួនជាង ៧ម៉ឺនតោន (៧០,៨៤៥ តោន) មានការកើនឡើងជិត៤០%។ បើតាមលោក ស៊ីន ចាន់សិរីវុត្ថា សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ […]

កុំភាន់ច្រលំ! អ្នកនាំពាក្យក្រសួងសាធារណការ បញ្ជាក់ច្បាស់ៗថា ករណីគ្រោះថ្នាក់រថភ្លើងជាមួយរថយន្តក្រុងទេសចរណ៍នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ដែលកំពុងល្បីស៊ែរតៗគ្នា ជាហេតុការណ៍ចាស់នោះទេ

Liny Chan December 23, 2024 23/12/2024

នាយប់ថ្ងៃទី២២ និងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤​ នេះ មានករណីបង្ហោះផ្សាយតៗគ្នា ពាសពេញបណ្ដាញសង្គម ពីករណីគ្រោះថ្នាក់រថភ្លើងជាមួយរថយន្តក្រុងទេសចរណ៍នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ យ៉ាងណាមិញ ចំពោះហេតុការណ៍នេះ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៣ នេះ បានបញ្ជាក់ច្បាស់ៗថា ជាហេតុការណ៍ចាស់ដែលកើតហេតុតាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤មកម្ល៉េះ។ ឯកឧត្តម ផន រឹម បានធ្វើការបញ្ជាក់នៅលើគណនីផ្លូវការដោយមានខ្លឺមសារបែបនេះថា៖ «ខ្ញុំបាទសូមជម្រាបជូនសាធារណជន និងបណ្តាញព័ត៌មាននានាមេត្តាជ្រាបថា នៅយប់ថ្ងៃទី២២ និងព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ មានករណីបង្ហោះផ្សាយតៗគ្នាដោយគ្មានប្រភព ដោយបណ្តាញព័ត៌មានក្នុងស្រុក និងក្រុមMMO ពីករណីគ្រោះថ្នាក់រថភ្លើងជាមួយរថយន្តក្រុងទេសចរណ៍នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលជាហេតុការណ៍ចាស់តាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤មកម្ល៉េះ ធ្វើឲ្យមានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ »។ ជាមួយគ្នានេះដែរ ក្នុងនាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សូមអំពាវនាវយ៉ាងទទូចឲ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងចែករំលែកតៗគ្នា នាំទៅដល់ការភាន់ច្រលំ ដែលជាកំហុសលីសធម៌ដ៏ធ្ងន់ធ្ងរក្នុងសង្គម និងវិជ្ជាជីវៈ៕ ប្រភព៖ គណនីផ្លូវការអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន

កម្ពុជា ដណ្ដើមបានមេដាយ ៣០គ្រឿង និងជាប់លេខ២ ក្នុងការប្រកួតវ៉ូវីណាមជើងឯកអាស៊ី ឆ្នាំ២០២៤

Liny Chan December 23, 2024 23/12/2024

(ភ្នំពេញ)៖ ក្រុមកីឡាករវ៉ូវីណាមជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្មប្រកួតជើងឯកអាស៊ី លើកទី៥ ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដោយជោគជ័យ ជាមួយការដណ្ដើមបានមេដាយសរុបចំនួន ៣០គ្រឿង និងទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងចំណោម ១៥ប្រទេស ដែលបានចូលរួមព្រឹត្តិការណ៍ប្រចាំទ្វីបនេះ។ តាមការបញ្ជាក់របស់លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា សមិទ្ធផលដែលអត្តពលិកខ្លួន ដណ្ដើមបានជូនជាតិមាតុភូមិខាងលើ រួមមានមេដាយមាស ៧, មេដាយប្រាក់ ១៧ និងមេដាយសំរឹទ្ធ ៦ សរុបចំនួន ៣០គ្រឿង ដែលនាំឲ្យក្រុមកីឡាវ៉ូវីណាមកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងនាមប្រទេសដណ្ដើមបានមេដាយច្រើនជាងគេ បន្ទាប់ពីវៀតណាម (ម្ចាស់ក្បាច់គុន) ជាប់លេខ១ និងម្ចាស់ផ្ទះឥណ្ឌូនេស៊ី ជាប់លេខ២។ គួរដឹងថា កម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកសរុប ២៤នាក់ ចូលរួមប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី៥ នៅកោះបាលី ចាប់ពីថ្ងៃទី១៧-២២ ខែធ្នូ ឆ្នាំ២០២៤។ ក្រោយបញ្ចប់បេសកកម្មដ៏ជោគជ័យនេះ ក្រុមប្រតិភូកីឡាវ៉ូវីណាមកម្ពុជា នឹងធ្វើដំណើរមកមាតុភូមិវិញ នៅថ្ងៃទី២៣ ខែធ្នូនេះ ដោយនឹងមានការទទួលស្វាគមន៍ពីថ្នាក់ដឹកនាំសហព័ន្ធជាច្រើនផងដែរ ៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A

Liny Chan December 23, 2024 23/12/2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ​សំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ពីការប្រឡងសញ្ញា​បត្រមធ្យម​សិក្សា​ទុតិយភូមិកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុប ១៣៧,០៤០នាក់ ស្រី ៧៤,៨៨២ នាក់ ត្រូវជា ៥៤.៦៤ភាគរយ។ បេក្ខជនបានមកប្រឡងចំនួន ១៣៤,៦២៩នាក់ ស្រី ៧៣,៩២៩នាក់ ត្រូវជា ៥៤.៩១ភាគរយ និងបេក្ខជនបាន ប្រឡងជាប់សរុប ១០៦,៣៥១នាក់ ស្មើនឹង ៧៩ភាគរយ នៃចំនួនបេក្ខជនបានមកប្រឡងសរុប។ បេក្ខជនដែលបានប្រឡងជាប់នេះ មានបេក្ខជនទទួលបាននិទ្ទេស A ចំនួន ២,២១៦នាក់ ស្រី ១,២៨១នាក់ ត្រូវជា ៥៧.៨០ភាគរយ, និទ្ទេស B ចំនួន ៩,៧០១នាក់ ស្រី […]

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភអំណោយជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត នៅឃុំដងកាំបិត ស្រុកសណ្ដាន់

Nisaiy KP December 22, 2024 22/12/2024

(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាំយកស្បៀងអាហារ គ្រឿង ឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតចំនួន៤០គ្រួសារ នៅឃុំដងកាំបិត នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤នេះ។ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចការលោកទាំងទ្វេតែងតែនឹកឃើញ និងដឹងគុណជានិច្ចចំពោះអតីតយុទ្ធជនដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ហើយបានចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាព និងការឯកភាព ជាតិពេញលេញដូចសព្វថ្ងៃនេះ ។ លោកសំណូមពរដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តនូវគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ និងត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះឲ្យនៅគង់វង្សជារៀងរហូត។ អាជ្ញាធរដែនដីត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការបង្ក្រាបក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់ ដែលមាននៅក្នុងមូលដ្ឋានឲ្យបាន ទើបធ្វើឲ្យភូមិឃុំរបស់យើង មានសុខសុវត្ថិភាព […]

អភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ

Nisaiy KP December 22, 2024 22/12/2024

(ព្រៃវែង)៖ ថ្លែងក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅបរិវេណវិទ្យាល័យមេសាង ស្រុកមេសាង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានបញ្ជាក់ថា ការពង្រឹងធនធានមនុស្សជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។  លោកអភិសន្តិបណ្ឌិតបានបន្ថែមថា ការអភិវឌ្ឍប្រទេសជាតិ ត្រូវការធាតុផ្សំចំនួនពីរសំខាន់៖ ទី១គឺធនធានមនុស្ស ទី២គឺការដឹកនាំ ដោយជាក់ស្តែងគិតមកដល់ពេលនេះ ដូចអ្វីដែលបានឃើញ គឺការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ចាប់ពីអាណត្តិមុនរហូតមកដល់បច្ចុប្បន្ន ដែលបានដើលើផ្លូវត្រូវ មានចក្ខុវិស័យ និងគោលនយោបាយច្បាស់លាស់។  លោកអភិសន្តិបណ្ឌិតបានបន្តថា ដើម្បីឱ្យការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើន ប្រជាពលរដ្ឋគ្រប់រូបក៏គប្បីគិតគូរពីកត្តាសុខភាពជាចំបង។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំជឿឧបាយកលញុះញង់ពីក្រុមជនអគតិមួយចំនួនតូច ដែលប៉ុនប៉ងបំបែកបំបាក់សាមគ្គីភាព ដោយប្រើគ្រប់មធ្យោបាយ អូសទាញកម្ពុជាឱ្យធ្លាក់ចូលក្នុងរបបមួយដែលគ្រប់គ្នាមិនប្រថ្នាចង់បាន។  សូមបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន ៤៣,៨០២នាក់ ស្មើ១៤លើក ក្នុងក្រុងស្រុកចំនួន៨នៃខេត្តព្រៃវែង។ សម្រាប់លើកនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានបន្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន២,០០០នាក់ ដោយផ្ដោតលើជំងឺផ្លូវចិត្ត ជំងឺកុមារ រោគស្ត្រី ឬសដូងបាត […]

លោករដ្ឋមន្រ្តី ឈាង រ៉ា លួចចុះពិនិត្យការបម្រើសេវាសុខាភិបាលនៅមណ្ឌលសុខភាពអារក្សត្នោត ខេត្ដកំពង់ចាម​ ដោយមិនបានផ្ដល់ដំណឹងជាមុន

Nisaiy KP December 22, 2024 22/12/2024

(កំពង់ចាម)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២១ ខែធ្នូ​ ឆ្នាំ២០២៤ បានឆ្លៀតលួចចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអារក្សត្នោត ខេត្តកំពង់ចាម ដោយមិនបានជូនដំណឹងជាមុន ក្នុងគោលបំណងពិនិត្យដោយផ្ទាល់អំពីប្រសិទ្ធភាព ស្ថានភាពការបម្រើសេវានាពេលយប់ ក៏ដូចជាឆ្លៀតចុះសរសួរសុខទុក្ខ លើកទឹកចិត្តដល់មន្រ្តី បុគ្គលិកសុខាភិបាល ដែលកំពុងបំពេញភារកិច្ច ការទទួលខុសត្រូវរបស់ខ្លួន។ ឆ្លៀតក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានឱ្យជំនួយការម្នាក់ ដើរតួជាអ្នកមានបញ្ហាសុខភាព ដើម្បីចូលទៅស្វែងរកសេវាពិនិត្យសុខភាពនៅក្នុងមណ្ឌលសុខភាព។ ជាមួយគ្នានោះក៏បានសង្កេតថាប្រជាពលរដ្ឋមកទទួលសេវាថែទាំ​ និងពិនិត្យសុខភាពច្រើនសមរម្យ រួមទាំងស្រ្តីសម្រាលកូនផងដែរ។ លោកសាស្រ្តាចារ្យរដ្ឋមន្ដ្រីបានឱ្យដឹងថា ខណៈដែលចុះមកពិនិត្យការផ្ដល់សេវាសុខាភិបាលដោយផ្ទាល់របស់បុគ្គលិក បម្រើជូនប្រជាពលរដ្ឋយើង បានសង្កេតឃើញថា បុគ្គលិកសុខាភិបាលនៅក្នុងមណ្ឌលសុខភាពអារក្សត្នោតយើង មានឥរិយាបថល្អ អនាម័យសមរម្យ ហេដ្ឋារចនាសម្ព័ន្ធល្អ បុគ្គលិក មន្រ្តីរាជការមានឆន្ទៈបំពេញការងារ ជាពិសេសប្រជាពលរដ្ឋមកប្រើប្រាស់មូលនិធិសមធម៌ និង ប.ស.ស នៅមណ្ឌលសុខភាព មានការកើនឡើងជាបន្តបន្ទាប់។ ក្នុងនោះដែរលោកសាស្រ្តាចារ្យរដ្ឋមន្ដ្រី ក៏ទទួលបានព័ត៌មានត្រឡប់ពីមន្រ្តីរាជការ បុគ្គលិកនៃមណ្ឌលសុខភាព សម្ដែងនូវការសប្បាយរីករាយ ក្នុងការចូលរួមវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលរៀបចំឡើងរៀងរាល់ថ្ងៃអង្គារ ដែលឃើញថាជាវគ្គដែលមានសារៈសំខាន់ ព្រមទាំងស្នើសុំឱ្យមានវគ្គបែបនេះជាបន្តទៀត។ ក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអញ្ជើញត្រឡប់មកកាន់រាជធានីភ្នំពេញវិញ ដោយទឹកចិត្តគោរពស្រឡាញ់ ពីមន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៅមណ្ឌលសុខភាព […]

កំពង់ផែស្វយ័តក្រុងព្រះសីហនុ អបអរសាទរការសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័ត ១លានTEUs

Nisaiy KP December 22, 2024 22/12/2024

(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តចំនួន១លានTEUs។ ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ប៊ី យ៉ូស៊ីហ៊ីរ៉ូ (ABE Yoshihiro) លេខាទី១ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោកស្រី មីយូរ៉ា យ៉ូស៊ីកុ (Ms.MIURA Yoshiko) អ្នកតំណាងជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា អភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។ លោក ម៉ាង ស៊ីណេត បានកោតសរសើរ និងការខិតខំប្រឹងប្រែងដែលកំពង់ផៃស្វយ័តសម្រេច បានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួន១លានTEUs របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នេះពិតជាបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីការខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដោយមិនខ្លាចការនឿយហត់ មិនគិតពេលយប់-ថ្ងៃ ឬថ្ងៃឈប់សម្រាក អនុវត្តនូវតួនាទី ភារកិច្ច បានយ៉ាងល្អប្រសើររបស់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក កម្មករ-កម្មការិនីនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងការពង្រឹងគុណភាពនៃការផ្តល់សេវាកម្មកំពង់ផែជំរុញការអភិវឌ្ឍជាបន្តបន្ទាប់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការធ្វើទំនើបកម្ម និងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មឱ្យកាន់តែមានការរីកចម្រើនឥតឈប់ឈរ រហូតទទួលបានលទ្ធផលអាជីវកម្មកើនឡើងជារៀងរាល់ឆ្នាំប្រកបដោយមោទកភាពជាទីបំផុត។ អភិបាលខេត្តព្រះសីហនុថ្លែងបន្តថា […]

យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្ត្រី អូន ព័​ន្ធមុនីរ័ត្ន ណែនាំឱ្យក្រសួងពាណិជ្ជកម្ម រកវិធីកាត់បន្ថយថ្លៃធ្វើពាណិជ្ជកម្ម-ធុរកិច្ច និងលុបបំបាត់របាំងពាណិជ្ជកម្មដែលមិនចាំបាច់

Nisaiy KP December 22, 2024 22/12/2024

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានជំរុញឱ្យក្រសួងពាណិជ្ជកម្មគិតគូរ ក្នុងការលុបបំបាត់នូវរបាំងពាណិជ្ជកម្មដែលមិនចាំបាច់ ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។ ថ្លែងក្នុង «ពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០២៤និង លើកទិសដៅការងារ ឆ្នាំ ២០២៥» នាថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០២៤ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងត្រូវបន្តរៀបចំវិធានការគោលនយោបាយ សម្រាប់កាត់បន្ថយថ្លៃពាណិជ្ជកម្ម និងថ្លៃពាក់ព័ន្ធនានា ព្រមទាំងលុបបំបាត់នូវរបាំងពាណិជ្ជកម្ម ដែលមិនចាំបាច់ ដើម្បី បង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា, ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង លើកកម្ពស់អនុលោមភាពស្តង់ដា ។ល។»។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ក្នុងការធ្វើពាណិជ្ជកម្ម តែងតែរបាំងពាណិជ្ជទាំងសងខាង គឺទាំងប្រទេសដែលជាដៃគូនាំចូលទំនិញ និងទាំងកម្ពុជា ហេតុដូច្នេះហើយក្រសួងពាណិជ្ជកម្ម គួរតែពិនិត្យមើលអំពីករណីនេះ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន  បន្ថែមថា «របាំងពាណិជ្ជកម្មមានទាំងសងខាង ម្ខាងដៃគូយើងដែលគេដាក់សម្រាប់យើង ដែលយើងត្រូវខិតខំទៅចរចាជាមួយគេ ដើម្បីដោះវាចេញ បើកផ្លូវឱ្យទំនិញរបស់យើងវាងាយចូលទៅក្នុងទីផ្សារប្រទេសដៃគូ។ ប៉ុន្តែម្ខាងទៀត ខាងយើងខ្លួនឯងដែរ ក៏ត្រូវពិចារណាពិនិត្យមើលដែរថា មានកន្លែងណាដែលវាចាំបាច់ […]

ទេសរដ្ឋមន្រ្តី ថោង ខុន បើកការដ្ឋានជួសជុលផ្លូវលំប្រវែង ១៦គីឡូម៉ែត្រ ពីកោះរះ ទៅភូមិគោកត្របែក នៅឃុំស្រឡៅ ស្រុកតាំងគោក

Nisaiy KP December 22, 2024 22/12/2024

(កំពង់ធំ)៖ ដោយប្រើប្រាស់ក្រុមគ្រឿងចក្រសម្តេចបវរធិបតី រៀបចំឡើងដោយលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកការដ្ឋានជួសជុលផ្លូវលំមួយខ្សែ ប្រវែង ១៦គីឡូម៉ែត្រ ចេញពីកោះរះ ទៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ស្របទៅតាមការសំណូម ពររបស់ប្រជាពលរដ្ឋ។ ពិធីនេះក៏មានការចូលរួមពីលោក ហែម ក្រាញ់តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្រឡៅ ស្រុកតាំងគោក លោក លោកស្រី អនុប្រធានក្រុមកាងារ ចុះមូលដ្ឋានស្រុកតាំងគោក លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក កម្លាំងសមត្ថកិច្ចស្រុក, ប្រធានការិយាល័យជុំវិញស្រុក, មន្រ្តីរដ្ឋបាលស្រុក, លោក លោកស្រីមេឃុំ និងប្រជាពលរដ្ឋភូមិគោកត្របែក និងនៅកោះរះ ៣៥០នាក់។ លើកឡើងនាឱកាសនោះលោកបណ្ឌិត ថោង ខុន ក៏បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា […]