ព័ត៌មានជាតិ

ខេត្តព្រះវិហារ ដាក់គោលដៅឈានទៅសម្រេចមហិច្ឆិតា ជាខេត្តផលិតកសិផលសេរីរាង្គ

Liny Chan December 23, 2024 23/12/2024

(ព្រះវិហារ)៖ មន្ទីរកសិកម្មខេត្តព្រះវិហារ បានដាក់គោលបង្កើតសហគម៍កសិកម្មឱ្យបាន ៥១សហគមន៍ ​ពោលគឺបង្កើតឱ្យបានគ្រប់​ទាំង ៥១ឃុំ-សង្កាត់នៅក្នុងខេត្ត ដើម្បីជំរុញការផលិតដំណាំកសិកម្មដែលមានគុណភាព ជាពិសេសកសិកម្មសេរីរាង្គ ​ឆ្លើយតបនឹងតម្រូវការទីផ្សារ និងឈានទៅសម្រេចមហិច្ឆិតា ជាខេត្តផលិតកសិផលសេរីរាង្គទាំងស្រុង​។ ថ្លែងក្នុងជំនួបជាមួយអ្នក​សារព័ត៌មាន ដែលរៀបចំឡើងដោយ បណ្ដាញកសិអេកូឡូស៊ី (ALiSEA)​ នាពេលថ្មីៗនេះ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានឱ្យដឹងថា គិតមកទល់បច្ចុប្បន្ននេះ សហគមន៍កសិកម្មនៅខេត្តព្រះវិហារមានចំនួន​៤៣ ហើយនៅក្នុងឆ្នាំនេះ នឹងបង្កើត ៥បន្ថែមទៀត និងឆ្នាំបន្តទៀតនឹងបង្កើតឱ្យបាន៥១ នៅគ្រប់​ទាំង៥១ឃុំ-សង្កាត់ នៅក្នុងខេត្តព្រះវិហារ ដើម្បីជួយជំរុញដល់កសិករ​​ផលិតដំណាំដែលមានគុណភាព និងងាយស្រួលក្នុងការប្រមូលផ្តុំនូវផលិតផលកសិកម្ម ដើម្បីមានកម្លាំងក្នុងការចរចាទីផ្សារ។ លោកបន្តថា កន្លងមក​សហគមន៍កសិកម្មទាំងនេះ ទទួលបានជោគជ័យច្រើន​ទាក់ទងនឹងការផលិតកសិកម្មសេរីរាង្គ​ ខណៈខេត្តនេះមានមហិច្ឆិតា ក្លាយទៅជាខេត្តផលិតកសិផលសេរីរាង្គទាំងស្រុង នាពេលខាងមុខ​ ខណៈបច្ចុប្បន្ននេះ ការផលិតដំណាំសេរីរាង្គនៅក្នុងខេត្តព្រះវិហារ សម្រេចបានប្រមាណជិត២០%។ លោកបានលើកឡើងថា ​នៅកម្ពុជា ខេត្តព្រះវិហា​ត្រូវបានចាត់ទុកថា ជាខេត្តឈានមុខគេ ដែលបានផលិតកសិផលសេរីរាង្គ ដែលមានផលិតដូចជា ស្រូវសេរីរាង្គ ដំឡូងសេរីរាង្គ និងស្វាយចន្ទីសេរីរាង្គ។ ហើយនាពេលខាងមុខ នឹងឈានទៅផលិតសណ្តែកដីសេរីរាង្គ រួមនឹងដំណាំផ្សេងៗទៀត ​ព្រោះថាការផលិត​កសិផល ដែលមានគុណភាពទាំងនេះ នឹងអាចប្រណាំងប្រជែង […]

រដ្ឋាភិបាលជប៉ុន ផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន ១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា

Liny Chan December 23, 2024 23/12/2024

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា និងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុនប្រចាំកម្ពុជា នៅថ្ងៃចន្ទទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីនៅក្នុងកម្មពិធីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណង រវាងក្រសួងបរិស្ថាន និងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា» សម្រាប់គម្រោងប្រើប្រាស់ ឡើងវិញនូវរថយន្តដឹកសំរាមជប៉ុន នៅក្រុង ស្រុកចំនួន ១០ ក្នុងខេត្តចំនួន៧ នៅក្នុងប្រទេសកម្ពុជា។ នាកាសនោះដែរ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា នាពេលថ្មីៗនេះ ប្រទេសកម្ពុជា បាននឹងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ លោកបានបន្ថែមថា គម្រោងប្រទេសជប៉ុនខាងលើនេះ បានផ្តល់រថយន្តដឹកសំរាម ដោយទីក្រុងអូសាកា ដែលអាចចល័តលើផ្លូវតូចៗ និងដឹកសំរាមបានច្រើន ដើម្បីជួយផ្តល់នូវបរិស្ថានស្អាតសម្រាប់ប្រជាជនកម្ពុជាបន្ថែមទៀត។ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ការចុះកិច្ចព្រមព្រៀង រវាងក្រសួងបរិស្ថាន និងស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ពេលនេះ គឺជាការបោះជំហានថ្មីមួយទៀត ក្នុងការចូលរួមចំណែកលើកិច្ចគាំពារបរិស្ថាន ទាំងការគិតគូរលើការរៀបចំ គោលនយោបាយឱ្យបានគ្រប់ជ្រុងជ្រោយ ការរួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតលើការគ្រប់គ្រង សំរាម សំណល់រឹងទីប្រជុំជន។ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលកន្លងមកបានផ្តល់រថយន្តដឹកសំរាម […]

ក្រសួងមុខងារសាធារណៈ ប្រឡងជ្រើសរើសមន្ត្រីរាជការឲ្យចូលបម្រើការងារ នៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក ខេត្តសៀមរាប

Liny Chan December 23, 2024 23/12/2024

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឲ្យចូលបម្រើការងារ នៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក នៃរដ្ឋបាលខេត្តសៀមរាប ក្នុងក្របខ័ណ្ឌក្រសួងសុខាភិបាល។ ការប្រឡងប្រព្រឹត្តិទៅ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ដោយជ្រើសរើសមន្ត្រីរាជការចំនួន៣៦នាក់ ខណៈមានបេក្ខជនសរុប៨០៩នាក់ បានដាក់ពាក្យប្រឡងនេះ។ ដូចសព្វមួយដង គណៈកម្មការមេប្រយោគ តែងតែរៀបចំ និងតាក់តែងវិញ្ញាសាសម្រាប់បេក្ខជនប្រឡងប្រជែងយ៉ាងសស្រាក់សស្រាំ និងដោយសម្ងាត់ពីសាស្ត្រាចារ្យជំនាញ ដោយមានការតាមដានមើលពីអ្នកសង្កេតការណ៍មកពី តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា សាធារណជនស្ម័គ្រចិត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា។ បន្ទាប់ពីវិញ្ញាសាត្រូវបានតាក់តែងចប់រួចរាល់ដោយមានជម្រើសផ្សេងៗ វិញ្ញាសាមួយនឹងត្រូវបានជ្រើសរើសដោយ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ដែលជាប្រធានគណៈកម្មការរៀបចំការប្រឡង ដើម្បីដាក់សម្រាប់ការប្រឡង មុនវិញ្ញាសាទាំងនោះត្រូវបានថតចម្លង និងបន្តនីតិវិធី។ សូមបញ្ជាក់ថា វិញ្ញាសាដែលតាក់តែងនោះ គឺមានចំនួន៣ រួមមាន៖ ១៖ វិញ្ញាសាជំនាញ/បច្ចេកទេស, ២៖ វិញ្ញាសាពហុចម្លើយភាសាអង់គ្លេស ឬភាសាបារាំង និង៣៖ វិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ។ ក្នុងដំណើការប្រឡង និងដំណាក់កាលកំណែ ក្រោយការប្រឡង គឺមានការចូលរួមសង្កេតការណ៍ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ (ចំនួន ៤០នាក់), សហភាពសហព័ន្ធយុវជនកម្ពុជា […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទោះបីទំនើបកម្មយ៉ាងណាក៏ដោយ កុំចោលមូលដ្ឋានគ្រឹះនៃការសិក្សាអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យឱ្យសោះ ព្រោះមូលដ្ឋានគ្រឹះរឹងមាំ ទើបអាចប្រើបច្ចេកវិទ្យាមានប្រសិទ្ធភាព

Liny Chan December 23, 2024 23/12/2024

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានថ្លែងថា ទោះបីទំនើបកម្មយ៉ាងក៏ដោយ កុំចោលមូលដ្ឋានគ្រឹះនៃការសិក្សាអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យឱ្យសោះ ព្រោះទាល់តែមូលដ្ឋានគ្រឹះរឹងមាំ ទើបឈានទៅប្រើបច្ចេកវិទ្យាកាន់តែមានប្រសិទ្ធភាព។ ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្ដេច បានអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ពីការប្រឡងសញ្ញា​បត្រមធ្យម​សិក្សា​ទុតិយភូមិ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។ សម្ដេចបវរធិបតី បានថ្លែងថា សម្ដេច សប្បាយចិត្តពេលឃើញមានការរៀបចំសំណេរភាសាខ្មែរនៅមុខ​ប្រាសាទអង្គរវត្ត មានការរៀបចំតាំងពិពណ៌សៀវភៅ ដោយមានការចូលរួមយ៉ាងកុះករ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋគ្រប់វ័យ។ សម្ដេច បានបន្តថា សម្ដេច បានឃើញ ឪពុកម្ដាយនាំកូនៗទៅទិញសៀវភៅ សម្ដេចសូមលើកទឹកចិត្តឱ្យរៀបចំបែបនេះកាន់តែច្រើន។ សម្ដេច បានមានប្រសាសន៍ថា កាលពី១០ ទៅ២០ឆ្នាំមុន សៀវភៅយើងមិនសូវមានទេ សូម្បីតែសៀវភៅបកប្រែជាភាសាខ្មែរក៏មិនសូវមានដែរ សៀវភៅកូនក្មេងក៏មិនសម្បូរ តែឥឡូវមានសព្វមានគ្រប់។ ទន្ទឹមនឹងនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្ដេចសូមជម្រុញឱ្យយុវជនគ្រប់ស្រទាប់រៀនអានសៀវភៅ ពីព្រោះពេលយើងអានគឺជក់ណាស់…កាលសម្ដេចនៅពីក្មេង នៅតាមសាលាមិនសូវមានសៀវភៅទេ នៅក្នុងបណ្ណាល័យមានតែ៤ ទៅ៥ក្បាល ហើយសិស្សរាប់រយនាក់ មានតែកត់ត្រាពីគ្រូយកមកទន្ទេញទេ […]

អាវុធហត្ថខេត្តសៀមរាប ដាក់ឲ្យដំណើរការលេខទូរស័ព្ទបន្ទាន់ «1296» សម្រាប់ពលរដ្ឋសុំជំនួយគ្រប់ពេល

Liny Chan December 23, 2024 23/12/2024

(សៀមរាប)៖ «1296» គឺជាលេខទូរស័ព្ទបន្ទាន់ ឥតគិតប្រាក់ 24ម៉ោង របស់កងរាជអាវុធហត្ថខេត្តសៀមរាប ដែលអាចតេចូលពីគ្រប់ប្រព័ន្ធ ដែលផ្តួចផ្តើមបំពាក់ឡើងដោយ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងបានទទួលការអនុញ្ញាតឲ្យដាក់ដំណើរការ ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងគោលបំណងបម្រើជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តសៀមរាប ធ្វើការទំនាក់ទំនងផ្តល់ព័ត៌មានអំពីហេតុការណ៍បន្ទាន់ ឬ បទល្មើសគ្រប់ប្រភេទ ជាពិសេសសម្រាប់ប្រជាពលរដ្ឋធ្វើការប្តឹងបន្ទាន់ចំពោះបញ្ហាដែលពួកគាត់ជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ។ ដូច្នេះបើសិនជាប្រជាពលរដ្ឋនៅក្នុង ខេត្តសៀមរាប បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ 1296 ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប។ អាវុធហត្ថខេត្តសៀមរាប ក៏សូមអភ័យទោសផងដែរ ប្រសិនបើបងប្អូនពុំមានការចាំបាច់ជាក់ស្តែងអ្វីទេ សូមមេត្តាកុំហៅទូរស័ព្ទមករំខានក្រុមការងារ ដើម្បីទុកពេលវេលាឲ្យពួកយើងខ្ញុំ បម្រើពលរដ្ឋផ្សេងទៀតដែលត្រូវការជំនួយបន្ទាន់ពិតប្រាកដ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ រដ្ឋគ្រោងបញ្ចេញថវិកាជិត៣០លានដុល្លារ ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់សិស្សក្រីក្រប្រមាណ ៤៥ម៉ឺននាក់ នៅទូទាំងប្រទេស

Liny Chan December 23, 2024 23/12/2024

(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងថា ចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥តទៅ រាជរដ្ឋាភិបាលតាមរយៈប្រព័ន្ធគាំពារសង្គម គ្រោងបញ្ចេញថវិកាប្រមាណ ២៧លានដុល្លារអាម៉េរិក ដើម្បីបើកផ្តល់ជូនសិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់បឋម និងមធ្យមសិក្សា ដែលជាសមាជិកគ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌ ក្រីក្រ១ និងក្រីក្រ២, បើតាមការប៉ាន់ស្មានដំបូងមានប្រមាណ ៤៥ម៉ឺននាក់នៅទូទាំងប្រទេស។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ថ្មីនេះ និងបូកបញ្ជូលបន្ថែមក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលពលរដ្ឋមកពីគ្រួសារក្រីក្រ កំពុងបើកប្រាក់ឧបត្ថម្ភប្រចាំខែ, នេះមានន័យថា គ្រួសារក្រីក្រ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែបន្ថែម ទៅតាមចំនួនសមាជិកដែលជាសិស្សានុសិស្ស កំពុងសិក្សានៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សា។ លោកបណ្ឌិត ចន ណារិទ្ធ បានអំពាវនាវដល់អាណាព្យាបាល សូមនាំកូនៗមកចុះឈ្មោះចូលកម្មវិធីនេះឱ្យបានរួសរាន់ ដើម្បីអាចទទួលបានប្រាក់ឧបត្ថម្ភទាន់ពេល។ សូមជម្រាបថា ការលើកឡើងរបស់លោកបណ្ឌិត គឺបានធ្វើឡើងកាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែធ្នូ​ ឆ្នាំ២០២៤នេះ នៅក្រុងអរិយក្សត្រ និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល អំឡុងបេសសកម្ម ចុះផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះរបស់សិស្សានុសិស្សគោលដៅ ចូលកម្មវិធីថ្មីរបស់រាជរដ្ឋាភិបាលនេះ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភ ពីថ្នាក់ទី១ ដល់ទី១២ ដោយទី១ […]

នាយករដ្ឋមន្ត្រី ប្រកាសថា ភាសាខ្មែរនៅតែជាភាសាជាតិ ក្នុងកម្មវិធីអប់រំ, ជនជាតិខ្មែរ ត្រូវរៀនភាសាខ្មែរ 

Liny Chan December 23, 2024 23/12/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ដរាបណាគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិក្នុងកម្មវិធីអប់រំរបស់ខ្មែរ។ ជាមួយគ្នានេះ សម្តេចមហាបវរធិបតី បានជំរុញថា ជនជាតិខ្មែរ ត្រូវតែរៀនភាសាខ្មែរ។ ការប្រកាសរបស់សម្តេចមហាបវរធិបតី ក៏បានធ្វើឡើងបន្ទាប់ពីមានចលនារបស់ក្រុមប្រឆាំង ផ្សព្វផ្សាយបំភ្លៃថា ភាសាវៀតណាម ត្រូវបានបញ្ចូលនៅក្នុងប្រព័ន្ធអប់រំជាតិ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃមុន (ក្រុមប្រឆាំង) ទៅស្រែកថា ក្រសួងអប់រំ ដាក់បញ្ចូលភាសាវៀតណាម ទៅក្នុងប្រព័ន្ធ (អប់រំ) គេថាជាភាសាជាតិ។ អត់មានទេ ខ្ញុំសូមបញ្ជាក់ថា ដរាបណាគណបក្សប្រជាជននៅតែដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិតែមួយគត់របស់កម្ពុជា»។ បើតាមប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាល បានដាក់គោលនយោបាយពង្រឹងភាសាខ្មែរតាំងពីថ្នាក់បឋម។ សម្តេច ក៏បង្ហាញមោទនភាព ដែលភាសាខ្មែរពីមុនមានតែតាមសិលាចារឹក សាស្ត្រាស្លឹករឹត តែឥលូវមាននៅលើក្តារចុច និងតាម Google ផងដែរ ដែលសម្តេចចាត់ទុកថា […]

កម្ពុជាទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៥.៥៩លាននាក់ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤

Liny Chan December 23, 2024 23/12/2024

(ភ្នំពេញ)៖ នៅរយៈពេល១១ ខែឆ្នាំ២០២៤នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួន ៥.៥៩លាននាក់ មានកំណើនជាង ២២ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៣។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៣ ខែធ្នូនេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ២០២៤ (រយៈពេល ១១ខែ) ការដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង ៣របស់កម្ពុជា ទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៥ម៉ឺនជើង (៥២,៧៣២ជើង) មានការកើនឡើងជិត ១៤% បើធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។ សម្រាប់អ្នកដំណើរចេញ-ចូលវិញ មានចំនួនជាង ៥លាននាក់ (៥,៥៩៩,៨៣១ នាក់) មានការកើនឡើងជាង ២២ %។ ចំពោះទំនិញតាមផ្លូវអាកាស មានចំនួនជាង ៧ម៉ឺនតោន (៧០,៨៤៥ តោន) មានការកើនឡើងជិត៤០%។ បើតាមលោក ស៊ីន ចាន់សិរីវុត្ថា សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ […]

កុំភាន់ច្រលំ! អ្នកនាំពាក្យក្រសួងសាធារណការ បញ្ជាក់ច្បាស់ៗថា ករណីគ្រោះថ្នាក់រថភ្លើងជាមួយរថយន្តក្រុងទេសចរណ៍នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ដែលកំពុងល្បីស៊ែរតៗគ្នា ជាហេតុការណ៍ចាស់នោះទេ

Liny Chan December 23, 2024 23/12/2024

នាយប់ថ្ងៃទី២២ និងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤​ នេះ មានករណីបង្ហោះផ្សាយតៗគ្នា ពាសពេញបណ្ដាញសង្គម ពីករណីគ្រោះថ្នាក់រថភ្លើងជាមួយរថយន្តក្រុងទេសចរណ៍នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ យ៉ាងណាមិញ ចំពោះហេតុការណ៍នេះ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៣ នេះ បានបញ្ជាក់ច្បាស់ៗថា ជាហេតុការណ៍ចាស់ដែលកើតហេតុតាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤មកម្ល៉េះ។ ឯកឧត្តម ផន រឹម បានធ្វើការបញ្ជាក់នៅលើគណនីផ្លូវការដោយមានខ្លឺមសារបែបនេះថា៖ «ខ្ញុំបាទសូមជម្រាបជូនសាធារណជន និងបណ្តាញព័ត៌មាននានាមេត្តាជ្រាបថា នៅយប់ថ្ងៃទី២២ និងព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ មានករណីបង្ហោះផ្សាយតៗគ្នាដោយគ្មានប្រភព ដោយបណ្តាញព័ត៌មានក្នុងស្រុក និងក្រុមMMO ពីករណីគ្រោះថ្នាក់រថភ្លើងជាមួយរថយន្តក្រុងទេសចរណ៍នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលជាហេតុការណ៍ចាស់តាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤មកម្ល៉េះ ធ្វើឲ្យមានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ »។ ជាមួយគ្នានេះដែរ ក្នុងនាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សូមអំពាវនាវយ៉ាងទទូចឲ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងចែករំលែកតៗគ្នា នាំទៅដល់ការភាន់ច្រលំ ដែលជាកំហុសលីសធម៌ដ៏ធ្ងន់ធ្ងរក្នុងសង្គម និងវិជ្ជាជីវៈ៕ ប្រភព៖ គណនីផ្លូវការអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន

កម្ពុជា ដណ្ដើមបានមេដាយ ៣០គ្រឿង និងជាប់លេខ២ ក្នុងការប្រកួតវ៉ូវីណាមជើងឯកអាស៊ី ឆ្នាំ២០២៤

Liny Chan December 23, 2024 23/12/2024

(ភ្នំពេញ)៖ ក្រុមកីឡាករវ៉ូវីណាមជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្មប្រកួតជើងឯកអាស៊ី លើកទី៥ ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដោយជោគជ័យ ជាមួយការដណ្ដើមបានមេដាយសរុបចំនួន ៣០គ្រឿង និងទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងចំណោម ១៥ប្រទេស ដែលបានចូលរួមព្រឹត្តិការណ៍ប្រចាំទ្វីបនេះ។ តាមការបញ្ជាក់របស់លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា សមិទ្ធផលដែលអត្តពលិកខ្លួន ដណ្ដើមបានជូនជាតិមាតុភូមិខាងលើ រួមមានមេដាយមាស ៧, មេដាយប្រាក់ ១៧ និងមេដាយសំរឹទ្ធ ៦ សរុបចំនួន ៣០គ្រឿង ដែលនាំឲ្យក្រុមកីឡាវ៉ូវីណាមកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងនាមប្រទេសដណ្ដើមបានមេដាយច្រើនជាងគេ បន្ទាប់ពីវៀតណាម (ម្ចាស់ក្បាច់គុន) ជាប់លេខ១ និងម្ចាស់ផ្ទះឥណ្ឌូនេស៊ី ជាប់លេខ២។ គួរដឹងថា កម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកសរុប ២៤នាក់ ចូលរួមប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី៥ នៅកោះបាលី ចាប់ពីថ្ងៃទី១៧-២២ ខែធ្នូ ឆ្នាំ២០២៤។ ក្រោយបញ្ចប់បេសកកម្មដ៏ជោគជ័យនេះ ក្រុមប្រតិភូកីឡាវ៉ូវីណាមកម្ពុជា នឹងធ្វើដំណើរមកមាតុភូមិវិញ នៅថ្ងៃទី២៣ ខែធ្នូនេះ ដោយនឹងមានការទទួលស្វាគមន៍ពីថ្នាក់ដឹកនាំសហព័ន្ធជាច្រើនផងដែរ ៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]