ព័ត៌មានជាតិ

រដ្ឋបាលខេត្តកែបចេញសេចក្តីបំភ្លឺ និងបដិសេធការបង្ហោះផ្សាយថា មានអគារ៧ជាន់ បាក់សង្កត់មនុស្សជាច្រើននៅខេត្តកែប, ព័ត៌មាននេះជាហេតុការណ៍ចាស់កាលពី៤ឆ្នាំមុន

Liny Chan December 16, 2024 16/12/2024

(ភ្នំពេញ)៖ រដ្ឋបាលខេត្តកែប នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺ និងបដិសេធ ពីការបង្ហោះផ្សាយថា មានអគារ៧ ជាន់បាក់សង្កត់មនុស្សជាច្រើននៅខេត្តកែប។ ព័ត៌មាននេះ ជាព័ត៌មានចាស់កាលពី៤ឆ្នាំមុន ប៉ុណ្ណោះ។ ការបំភ្លឺរបស់រដ្ឋបាលខេត្តកែប បានធ្វើឡើងបន្ទាប់ពីមានបណ្តាញសង្គមហ្វេសប៊ុក បានយករូបភាពចាស់កាលពី៤ឆ្នាំមុន មកបង្ហោះបំភ្លៃថា អគារកម្ពស់៧ជាន់ នៅខេត្តកែបដួលរំលំ។ បើតាមរដ្ឋបាលខេត្តកែប រហូតដល់ពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខអ្នកបំភ្លៃព័ត៌មានដើម្បីបំពុលសង្គមទាំងនោះ។ រដ្ឋបាលខេត្តកែប ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំយល់ច្រឡំនិងសូមឈប់បន្តផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មានចាស់ នេះទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ស្ពានឬស្សី ភ្ជាប់ពីក្រុងកំពង់ចាម ទៅឆ្នេរកោះប៉ែន សាងសង់បាន ៨០% ហើយ

Nisaiy KP December 15, 2024 15/12/2024

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២៤ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការសាងសង់ឡើងវិញ ស្ពានឬស្សីឆ្នេរកោះប៉ែន ស្ថិតក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម និងណែនាំដល់ម្ចាស់រមណីយដ្ឋាន ឲ្យកែលម្អសោភ័ណភាព និងបន្តពង្រឹងការការពារសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរ ផងដែរ ។ បើតាម លោក ប៊ុន ដារ៉ា ម្ចាស់រមណីយដ្ឋានឆ្នេរកោះប៉ែន ស្ពានឬស្សី ដែលតភ្ជាប់ពីត្រើយម្ខាងក្រុងកំពង់ចាម ទៅឆ្នេរកោះប៉ែន មានប្រវែង ១ ០៦៨ ម៉ែត្រ ដែលបច្ចុប្បន្នសាងសង់សម្រេចបាន ៨០% ហើយ ។ លោក ប៊ុន ដារ៉ា បានបញ្ជាក់ថា ទន្ទឹមនឹងការសាងសង់នេះដែរ អភិបាលខេត្តកំពង់ចាម បានណែនាំ ឱ្យរៀបចំតុបតែងស្ពាន ដូចជាការដាក់ទង់ជាតិ និងធ្វើកន្លែងសម្រាប់ថតសែលហ្វី និងដាក់ស្លាកប៉ាណូ 3D មួយ ដើម្បីបង្ហាញអំពីទិដ្ឋភាពរមណីយដ្ឋាន ជូនដល់ភ្ញៀវទេសចរបានដឹង ។ ម្ចាស់រមណីយដ្ឋានដដែល បានឲ្យដឹងផងដែរថា កន្លងមក […]

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

Nisaiy KP December 15, 2024 15/12/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បានចេញអនុក្រឹត្យ ស្តីពី ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ អនុក្រឹត្យនេះ កំណត់បែបបទនិងនីតិវិធីនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីកំណត់អត្តសញ្ញាណ ប្រភេទការងារ មុខរបរ អាជីវកម្ម និងព័ត៌មានរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅចូលរួមអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងអាចចូលរួមបានពេញលេញប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។ អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះការចុះឈ្មោះសហគ្រាសធុនមីក្រូ កម្មករ និយោជិតនៃ សហគ្រាសធុនមីក្រូ កម្មករនិយោជិតម្តងម្កាល និងបុគ្គលស្វ័យនិយោជន៍ដែលប្រកបអាជីវកម្ម មុខរបរ និង/ឬ ការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ខាងក្រោមនេះជាអនុក្រឹត៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

សភាពាណិជ្ជកម្មសៀងហៃ បង្ហាញការចាប់អារម្មណ៍ខ្លាំងចំពោះការវិនិយោគនៅកម្ពុជា

Nisaiy KP December 15, 2024 15/12/2024

(ភ្នំពេញ)៖ ក្រុមប្រតិភូសភាពាណិជ្ជកម្មសៀងហៃ ដឹកនាំដោយ លោក Cui Jianhua ប្រធានសភាពាណិជ្ជកម្មសៀងហៃ «Rugao» កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ បានជួបជាមួយ លោក សុខ សារ៉ាវុធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព។ សហគ្រិនប្រមាណជា២០នាក់ នៃសភាពាណិជ្ជកម្មសៀងហៃ ដឹកនាំដោយ លោក Cui Jianhua បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់អំពីការវិនិយោគនៅប្រទេសកម្ពុជា។ គណៈប្រតិភូបានទៅទស្សនកិច្ចនៅគម្រោង Picasso City Garden Project របស់ក្រុមហ៊ុន Titan Stone Group និងក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ផងដែរ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងជំនួបជាមួយ លោក សុខ សារ៉ាវុធ, គណៈប្រតិភូសហគ្រិន បានបង្ហាញអំពីចំណាប់អារម្មណ៍ ដោយផ្តោតលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ យានជំនិះថាមពលថ្មី ការអភិវឌ្ឍន៍អចលនទ្រព្យ កសិកម្ម។ ពួកគេក៏មានបទពិសោធន៍សម្បូរបែប ក្នុងផ្នែកកែច្នៃម្ហូបអាហារ ភស្តុភារអន្តរជាតិ សេវាឆ្លាតវៃ និងឌីជីថល និងវិស័យផ្សេងៗទៀត […]

លោក ឌិត ទីណា ណែនាំមន្ដ្រីជំនាញចុះស្រាវជ្រាវវែកមុខ ជនណាដែលប្រើឧបករណ៍នេសាទខុសច្បាប់នៅតំបន់មាត់ខ្លា ដើម្បីឈានទៅចាត់ការតាមវិធានការច្បាប់

Nisaiy KP December 15, 2024 15/12/2024

(សៀមរាប)៖ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានណែនាំមន្ដ្រីជំនាញចុះស្រាវជ្រាវវែកមុខ ជនណាដែលប្រើឧបករណ៍នេសាទខុសច្បាប់នៅតំបន់មាត់ខ្លា ដើម្បីឈានទៅចាត់ការតាមវិធានការច្បាប់។ ការណ៍នេះ ធ្វើឡើងបន្ទាប់ពីលោកបានជួបសំណេះសំណាលជាមួយប្រជានេសាទនៅឃុំកំពង់ភ្លុក ក្នុងខេត្តសៀមរាបរួច ហើយបានបន្តដំណើរទៅកាន់តំបន់មាត់ខ្លា ដែលស្ថិតនៅលើបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកជីក្រែង ខេត្តសៀមរាប។ ដំណើរទស្សនកិច្ចនេះ មានការអមដំណើរដោយលោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប និងថ្នាក់ដឹកនាំ ព្រមទាំងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀត។ គោលដៅសំខាន់នៃបេសកកម្មរបស់លោករដ្ឋមន្ដ្រី គឺដើម្បីជួបសំណេះសំណាលជាមួយបងប្អូនប្រជានេសាទនៅតំបន់មាត់ខ្លា ចំនួនជាង ១០០នាក់។ លោក ឌិត ទីណា បានសម្ដែងសេចក្ដីរីករាយ និងអបអរសាទរចំពោះបងប្អូនប្រជានេសាទ ដែលលើកឡើងអំពីទិន្នផលត្រីធម្មជាតិ ដែលចាប់ផ្ដើមសម្បូរឡើងវិញ។ មិនត្រឹមតែសម្បូរជាងមុនទេ បើតាមប្រជានេសាទ ត្រីប្រភេទមួយចំនួនដែលបងប្អូនប្រជានេសាទគិតថា ដាច់ពូជទៅហើយនោះ បានលេចមុខឡើងវិញសារជាថ្មីថែមទៀត។ តាមរយៈលទ្ធផលជាវិជ្ជមាននេះ លោក ឌិត ទីណា បានថ្លែងអំណរគុណដល់បងប្អូនប្រជានេសាទទាំងអស់ ដែលចូលរួមសហការជាមួយមន្ដ្រីជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ជលផល និងជួយអភិរក្សធនធានជលផលកម្រ។ លោករដ្ឋមន្ដ្រី បានលើកទឹកចិត្តឱ្យបងប្អូនប្រជានេសាទបន្តចលនានេះឱ្យបានកាន់តែផុលផុស ដើម្បីធានានិរន្ដរភាពធនធានជលផលធម្មជាតិនៅកម្ពុជា។ ដោយឡែក […]

ក្រសួងមុខងារសាធារណៈ៖ បេក្ខជនមន្ត្រីជាន់ខ្ពស់៦៨នាក់ និងបេក្ខជនមន្ត្រីក្រមការ ១៨០នាក់ បានប្រឡងជាប់ស្ថាពរ

Liny Chan December 14, 2024 14/12/2024

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានប្រកាសលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សក្រមការ ជំនាន់ទី១១ សម្រាប់ការចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ដោយក្នុងនោះការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ មានបេក្ខជនជាប់ជាស្ថាពរចំនួន៦៨នាក់ និងសិស្សក្រមការ ជំនាន់ទី១១ មានបេក្ខជនប្រឡងជាប់ជាស្ថាពរ១៨០នាក់។ ការប្រកាសលទ្ធផលនេះ បានធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាការរៀបចំការប្រឡងប្រជែង នាសាលាភូមិន្ទរដ្ឋបាល។ ការប្រឡងសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ សម្រាប់វិញ្ញាសាសរសេរលើកទី២នេះ មានបេក្ខជនប្រឡងជាប់ជាស្ថាពរសរុបចំនួន៦៨នាក់ ក្នុងនោះស្រី២៣នាក់។បេក្ខជនសិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ ដែលជាប់សម្រាប់វិញ្ញាសាសរសេរលើកទី២នេះ នឹងត្រូវឆ្លងកាត់ការសម្ភាសបន្ថែម ខណៈដែលសិស្សមន្ត្រីក្រមការ មិនមានការសម្ភាសបន្ថែមនោះទេ។ សម្រាប់សិស្សមន្ត្រីក្រមការ ដែលប្រឡងជាប់ មានចំនួនសរុប ១៨០នាក់ ស្រី៥៤នាក់ ដោយបេក្ខជនបម្រុងមានចំនួន ១២៤នាក់ ស្រីចំនួន ២៩នាក់។ សូមជម្រាបថា ការកែកំណែសន្លឹកកិច្ចការ គឺស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ស្របតាមនិយាមនីតិវិធីប្រតិបត្តិដែលបានកំណត់ ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

គិតត្រឹមចុងឆ្នាំ២០២៤ សត្វផ្សោតពណ៌ផ្កាឈូក កើនឡើងដល់ ៧០ក្បាលនៅសហគមន៍នេសាទព្រែកត្នោត

Liny Chan December 14, 2024 14/12/2024

(កំពត)៖ បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថាគិតត្រឹមចុងឆ្នាំ២០២៤ សត្វផ្សោតពណ៌ផ្កាឈូក កើនឡើងដល់៧០ក្បាលនៅសហគមន៍នេសាទព្រែកត្នោត។ សហគមន៍នេសាទព្រែកត្នោត មានទីតាំងស្ថិតនៅក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត កំពុងប្រឹងប្រែងក្នុងកិច្ចការពារធនធានធម្មជាតិ ដូចជា៖ ព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ ពិសេសប្រភេទសត្វសមុទ្រកម្រៗ ដូចជាផ្សោតពណ៌ផ្កាឈូក ផ្សោតក្បាលត្រឡោក ជ្រូកទឹក និងសេះសមុទ្រជាដើម ដែលមានវត្តមាននៅដែនគ្របដណ្តប់របស់សហគមន៍។ ជាមួយគ្នានេះ គិតត្រឹមចុងឆ្នាំ២០២៤នេះ វត្តមានសត្វផ្សោតពណ៌ផ្កាឈូក នៅសហគមន៍នេសាទព្រែកត្នោត បានកើនឡើងដល់៧០ក្បាល ជ្រូកទឹកចំនួន១ក្បាលស្នាក់នៅអចិន្ត្រៃយ៍ និងផ្សោតក្បាលត្រឡោកជាច្រើនក្បាលទៀត។ ការថែរក្សាធនធានធម្មជាតិ ទាំងព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ និងប្រភេទសត្វសមុទ្រកម្រៗជាច្រើនប្រភេទ បានរួមចំណែកផ្ដល់ការងារនិងប្រាក់ចំណូលដល់សមាជិកសហគមន៍នេសាទនៅក្នុងតំបន់ តាមរយៈការផ្ដល់សេវាកម្មដល់ភ្ញៀវទេសចរដែលទៅកម្សាន្ត ដូចជាការជិះទូកមើលផ្សោតនិងព្រៃកោងកាង និងការផ្គត់ផ្គង់អាហារស្រស់ៗ នេសាទបានពីដែនទឹករបស់សហគមន៍ផ្ទាល់៕ Fresh News

ក្រុមហ៊ុនអាកាសចរណ៍ជាតិ «កម្ពុជាអង្គរអ៊ែរ» ផ្លាស់ប្ដូរឈ្មោះទៅជា «អាកាសចរណ៍ជាតិកម្ពុជា» ខណៈឆ្នាំក្រោយ នាំចូលយន្ដហោះ ៣គ្រឿងបន្ថែម

Liny Chan December 14, 2024 14/12/2024

(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ «កម្ពុជាអង្គរអ៊ែរ» បានផ្លាស់ប្ដូរឈ្មោះទៅជា «អាកាសចរណ៍ជាតិកម្ពុជា» ដើម្បីជំរុញការផ្គត់ផ្គង់ និងប្រតិបត្ដិការ ឲ្យកាន់តែរីកចម្រើន ខណៈនៅឆ្នាំ២០២៥ខាងមុខនេះ ក្រុមហ៊ុនប្រកាសនាំចូលយន្ដហោះ ប្រភេទ ATR72-600 ចំនួន៣គ្រឿងបន្ថែមទៀត។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ «កម្ពុជាអង្គរអ៊ែរ» បានផ្លាស់ប្ដូរឈ្មោះទៅជា «អាកាសចរណ៍ជាតិកម្ពុជា» វិញ។ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ឲ្យដឹងថា ការផ្លាស់ប្ដូរនេះ ដើម្បីបង្កើន និងជំរុញការផ្គត់ផ្គង់ និងប្រតិបត្ដិការ ក្រុមហ៊ុនអាកាសចរណ៍នេះ ឲ្យមានការរីកចម្រើន និងវិវត្ដន៍ទៅមុខ ស្របទៅតាមទស្សនៈទាន និងទីផ្សារ ក្នុងរយៈពេល៥ឆ្នាំ ទៅ១០ឆ្នាំខាងមុខនេះ។ បន្ថែមពីនោះទៀត លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា ក្រុមហ៊ុនក៏មានផែនការ ក្នុងការដាក់បញ្ចូលនៃយន្ដហោះ​ប្រភេទ ATR72-600 ក្នុងឆ្នាំ២០២៥ ចំនួន៣គ្រឿង […]

ជប៉ុនផ្ដល់រថយន្ដគិលានសង្គ្រោះចំនួន ១៤គ្រឿង ជូនក្រសួងសុខាភិបាល ក្រោមគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លង

Liny Chan December 14, 2024 14/12/2024

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំពិធីប្រគល់ និងទទួលរថយន្ដគិលានសង្គ្រោះចំនួន ១៤គ្រឿង ដែលជាជំនួយឥតសំណងពីមូលនិធិប្រទេសជប៉ុនសម្រាប់វិបុលភាពនិងភាពធន់ (Japan Fund for Prosperous and Resilient: JFPR) ក្រោមគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់ទន្លេមេគង្គ-ហិរញ្ញប្បទានបន្ថែម ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ ADB និងរាជរដ្ឋាភិបាលកម្ពុជា ដល់មន្ទីរពេទ្យបង្អែកខេត្តចំនួន១៤ រួមមាន ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី ព្រៃវែង កំពត កែបស្ទឹងត្រែង កំពង់ធំ កោះកុង ពោធិ៍សាត់ ប៉ៃលិន ឧត្តរមានជ័យ កណ្តាល និងខេត្តត្បូងឃ្មុំ។ ពិធីប្រគល់ និងទទួលនេះបានធ្វើឡើង ក្រោមអធិបតីភាពលោកស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយលោកស្រី MIYOSHI Asagi ទីប្រឹក្សាអមស្ថានទូតជប៉ុន ប្រចាំកម្ពុជា លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា លោក SUZUKI Mudai […]