ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ក្រសួងសុខចិត្តបិទរោងចក្រ សហគ្រាសណាដែលបំពុលបរិស្ថាន និងប៉ះពាល់សុខភាពសារធារណៈជាជាងអនុញ្ញាតឱ្យរោងចក្រនោះបំផ្លាញបរិស្ថាន និងប៉ះពាល់អាយុជីវិតពលរដ្ឋ

Liny Chan December 16, 2024 16/12/2024

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា «យើងសុខចិត្តឱ្យមានការបិទរោងចក្រ សហគ្រាសណា ដែលបំពុលបរិស្ថាន និងប៉ះពាល់សុខភាពសារធារណៈជាជាងអនុញ្ញាតឱ្យរោងចក្រសហគ្រាសនោះ បំផ្លាញបរិស្ថាន និងប៉ះពាល់អាយុជីវិតកម្មករ និងប្រជាពលរដ្ឋរបស់យើង»។ ការគូសបញ្ជាក់របស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបការងារបរិស្ថានឆ្នាំ២០២៤និងទិសដៅការងារ២០២៥ នាទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ លោករដ្ឋមន្រ្តី អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថានបានធ្វើទំនើបកម្ម ការតាមដាននិងត្រួតពិនិត្យការបំពុលបរិស្ថានពីចម្ងាយ ទៅលើទីតាំងក្រុមហ៊ុន ឬ រោងចក្រ ដែលជាប្រភពនៃការបញ្ចេញសំណល់ ដែលមានហានិភ័យខ្ពស់ដល់បរិស្ថាន សំដៅពង្រឹងការអនុវត្តច្បាប់ កាត់បន្ថយពេលវាលា និងសកម្មភាពចុះផ្ទាល់របស់មន្រ្តីជំនាញ ដែលអាចបង្កការរំខានដល់វិនិយោគគិន និងកាត់បន្ថយការបំពុលបរិស្ថាន តាមរយៈការតម្រូវឱ្យបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ នៅត្រង់ចំណុចបញ្ចេញសំណល់ នៅតាមប្រភពបំពុល សក្ដានុពលទាំងអស់ ដើម្បីធ្វើការវាស់ស្ទង់បរិមាណ និងកម្រិតសារធាតុបំពុលបញ្ចេញ និងបញ្ជូនទិន្នន័យមកក្រសួងបរិស្ថាន តាមប្រព័ន្ធអនឡាញ (Online) ដោយស្វ័យប្រវត្តិ។ ក្រសួងបរិស្ថាន បានធ្វើទំនើបកម្មការតាមដាននិងត្រួតពិនិត្យការបំពុលបរិស្ថានពីចម្ងាយ និងមានរោងចក្រសហគ្រាស ចំនួន៣៦ គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ បាននិងកំពុងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ចេញសំណល់រាវ នៅតាមទីតាំងរបស់ខ្លួន។ សូមបញ្ជាក់ថា […]

តុលាការអាមេរិក ច្រានចោលសំណើ TikTok សុំពន្យារពេលបន្ថែមដើម្បីដំណើរការសំណុំរឿងហាមឃាត់

Liny Chan December 16, 2024 16/12/2024

(បរទេស)៖ តុលាការឧទ្ធរណ៍សហព័ន្ធរបស់សហរដ្ឋអាមេរិក បានបដិសេធសំណើរបស់ TikTok ក្នុងការបញ្ឈប់ជាបណ្តោះអាសន្ននូវការអនុវត្តច្បាប់ដែលតម្រូវឱ្យក្រុមហ៊ុនមេរបស់ចិនគឺ ByteDance ដកខ្លួនចេញពីកម្មវិធី ឬប្រឈមនឹងការហាមឃាត់ត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។ សេចក្តីសម្រេចរបស់តុលាការបានធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ហើយបានសង្កត់ធ្ងន់ថា TikTok បរាជ័យក្នុងការផ្តល់នូវគំរូសម្រាប់ការបញ្ឈប់សកម្មភាពសភា បន្ទាប់ពីប្រឈមមុខនឹងរដ្ឋធម្មនុញ្ញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ កាលពីថ្ងៃចន្ទសប្តាហ៍មុន TikTok និងក្រុមហ៊ុនមេ ByteDance បានដាក់ញ្ញត្តិជាបន្ទាន់ទៅកាន់សាលាឧទ្ធរណ៍សហរដ្ឋអាមេរិកសម្រាប់សង្កាត់ Columbia ដោយស្នើសុំពេលវេលាបន្ថែមទៀតដើម្បីដំណើរការសំណុំរឿងរបស់ពួកគេទៅកាន់តុលាការកំពូលរបស់សហរដ្ឋអាមេរិក។ ខណៈពេលនោះ TikTok ត្រូវបានព្រមានថា ប្រសិនបើគ្មានចំណាត់ការរបស់តុលាការទេ ច្បាប់នឹង «បិទ TikTok – ដែលជាវេទិកាដ៏ពេញនិយមបំផុតមួយរបស់ប្រទេស – ដែលមានអ្នកប្រើប្រាស់នៅអាមេរិកជាង ១៧០លាននាក់ក្នុងមួយខែ»។ យ៉ាងណា​ បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការថ្មីៗនេះ អ្នកនាំពាក្យ TikTok បានបញ្ជាក់ថា ក្រុមហ៊ុនមានបំណងយកសំណុំរឿងរបស់ខ្លួនទៅកាន់តុលាការកំពូល ដោយសង្កត់ធ្ងន់ថា «តុលាការកំពូលមានកំណត់ត្រាប្រវត្តិសាស្ត្រ ដែលបានបង្កើតឡើងយ៉ាងល្អក្នុងការការពារសិទ្ធិសេរីភាពបញ្ចេញមតិរបស់ជនជាតិអាមេរិក»។ គួរជម្រាប​ថា នៅក្រោមច្បាប់ថ្មី TikTok នឹងត្រូវបានហាមឃាត់ ប្រសិនបើចង់មានវត្តមាននៅអាមេរិកលុះត្រាតែ ByteDance ព្រមលក់វា បើពុំដូចោ្នះទេនឹងបិទចោលត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះតែម្តង។ […]

អភិបាលខេត្តកំពង់ចាម ណែនាំឱ្យស្នងការ បង្កើតក្រុមការងារពិសេសមួយ បង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ

Liny Chan December 16, 2024 16/12/2024

(កំពង់ចាម)៖ នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកំពង់ចាម នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំឱ្យស្នងការនគរបាល បង្កើតក្រុមការងារពិសេសមួយក្រុម ដើម្បីបង្ក្រាបបទល្មើសតាមប្រព័ន្ធ អនឡាញប្រកបដោយប្រសិទ្ធភាព។ លោក អ៊ុន ចាន់ដា បានឱ្យដឹងថា បញ្ហាបទល្មើសតាមប្រព័ន្ធអនឡាញកំពុងតែកើតឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះមានដូចជា៖ ការឆរបោកតាមប្រព័ន្ធអនឡាញ ពោលគឺការវិនិយោគក្លែងក្លាយ ដែលជនរងគ្រោះដាក់ទុន វិនិយោគហើយមិនអាចដកលុយវិញបាន។ អភិបាលខេត្តបានបញ្ជាក់ថា ការឆបោក ការធ្វើពាណិជ្ជកម្មក្លែងក្លាយ ដូចជាការលក់ផលិតផលតាមប្រព័ន្ធអនឡាញ ដើរជនរងគ្រោះទិញដាក់លុយទៅហើយមិនបានរបស់ ឬបានទំនិញមកប្រើមិនកើតក៏មាន។ ម្យ៉ាងទៀត គឺការឈរបោកតាមរយៈការក្លែងអត្តសញ្ញាណ ពោលគឺជនឆបោកបានកាត់តរូបភាពថ្នាក់ដឹកនាំជាមន្ត្រីនគរបាល ទៅគំរាម ឬប្រើគ្រប់មធ្យោបាយ ដើម្បីទារប្រាក់ពីជនរងគ្រោះ។ មួយចំណុចទៀត គឺការឈរបោកតាមល្បែងស្នេហា ដែលជនឈរបោកចាប់ផ្ដើមពីការកសាងទំនាក់ទំនងស្នេហា បន្ទាប់មកយករូបភាពផ្សេងៗ ជម្រិតទាប្រាក់ពីជនរងគ្រោះ។ ជាមួយគ្នានេះក៏មានការខ្ចីលុយតាមអនឡាញ ល្បែងស៊ីសងផ្សេងៗទៀត ដែលសុទ្ធតែជាប្រព័ន្ធឆរបោកតាមអនឡាញ។ ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដល់កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក៏ដូចជាអ្នកពាក់ព័ន្ធ ដើម្បីរួមសហការគ្នា បង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញនេះ។ លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បន្តផ្សព្វផ្សាយនូវហានិភ័យ និងការរងគ្រោះដោយការឆរបោកតាមប្រព័ន្ធអនឡាញនេះ តាមរយៈវេទិកាសាធារណៈ […]

រោងចក្រផលិតទឹកស្អាតបឹងធំ ដែលសមត្ថភាពផលិតទឹកស្អាតចំនួន ៦ ០០០ម៉ែត្រគូបក្នុង១ថ្ងៃ សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃនេះ

Liny Chan December 16, 2024 16/12/2024

(ភ្នំពេញ)៖ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំ ស្ថិតក្នុងភូមិបឹងធំ៣ សង្កាត់បឹងធំខណ្ឌកំបូល ប៉ែកនិរតីនៃរាជធានីភ្នំពេញ ដែលនៅឆ្ងាយដាច់ស្រយ៉ាលពីរោងចក្រទឹកស្អាតផ្សេងៗ សាងសង់ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុន ប្រចាំកម្ពុជា និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងទំហំទឹក ប្រាក់ចំនួន ១ ៤៩៤ ០០០ ដុល្លារអាមរិក ត្រូវបានបើកការដ្ឋាននៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ និងដាក់ឱ្យដំណើរការសាកល្បង នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំនេះ មានសមត្ថភាពផលិតទឹកស្អាតចំនួន ៦ ០០០ម៉ែត្រគូបក្នុង១ថ្ងៃ ដោយយកប្រភពទឹកពីស្ទឹងព្រែកត្នោត ត្រូវបើកសម្ពោធជាផ្លូវការ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានវត្តន៍ និងអនុរដ្ឋមន្ត្រីនៃប្រទេសជប៉ុន៕ ខាងក្រោមនេះជាវីដេអូកម្រងឯកសារ ស្តីពីដំណើរការសាងសង់រោងចក្រផលិតទឹកស្អាតបឹងធំ៖

លទ្ធផលបឋមជំរឿនប្រជាជននៅកម្ពុជា ឆ្នាំ២០២៤៖ ចំនួនប្រជាជនសរុប ១៧,២៨០,៥៤៣នាក់, ចំណែកអាយុសង្ឃឹមរស់ទាំងពីរភេទ ៧៦.៦ឆ្នាំ

Liny Chan December 16, 2024 16/12/2024

(ភ្នំពេញ)៖ តាមលទ្ធផលបឋម នៃអង្កេតចន្លោះជំរឿនប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនប្រជាជនសរុប ១៧,២៨០,៥៤៣នាក់ ស្ត្រីមានប្រមាណ៥០.៩% ខណៈអាយុសង្ឃឹមរស់ទាំងពីរភេទគឺ ៧៦.៦ឆ្នាំ (ដែលបុរស ៧៤.៧ឆ្នាំ និងស្ត្រី ៧៨.៤ឆ្នាំ)។ លទ្ធផលនេះ បានបង្ហាញនៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍លទ្ធផលបឋម អង្កេតចន្លោះជំរឿនប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងផែនការ ក្រោមអធិបតីភាពលោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ។ តាមលទ្ធផលបឋម ទទួលបានពីអង្កេតនេះ គឺផ្តោតសំខាន់លើចំណុចធំៗដូចជា៖ ទី១៖ ទំហំប្រជាជន និងកំណើន៖ * ចំនួនប្រជាជនសរុប ១៧ ២៨០ ៥៤៣នាក់ ស្ត្រីមានប្រមាណ ៥០.៩%,* កំណើនប្រជាជនមធ្យមប្រចាំឆ្នាំមានប្រមាណ ២.១%,* ចំនួនគ្រួសារសរុបមាន ៣ ៧៣៥ ៦៥៩ ចំនួនសមាជិកគ្រួសារមធ្យមមាន ៤.៦នាក់,* អត្រាលទ្ធភាពមានកូនសម្រាប់ស្ត្រីអាយុ ១៥-៤៩ឆ្នាំ ម្នាក់មាន ២.៥នាក់,* អត្រាកំណើតដុលមាន ២០.៦នាក់* ផលធៀបអាយុក្នុងបន្ទុកមាន ៥៨.៥%,និង អាយុសង្ឃឹមរស់ទាំងពីរភេទគឺ […]

អាគារចំនួន១០១ ក្នុងចំណោមអាគារដែលជាប់គាំងក្នុងខេត្តព្រះសីហនុ ត្រូវបានសម្របសម្រួលឱ្យវិនិយោគបន្ត 

Liny Chan December 16, 2024 16/12/2024

(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នាពេលនេះ អាគារ១០១ ក្នុងចំណោមអាគារដែលជាប់គាំងនៅក្នុងខេត្តព្រះសីហនុកន្លងមក ត្រូវបានសម្របសម្រួលឱ្យវិនិយោគបន្ត។ លោកអភិបាល បានបញ្ជាក់បែបនេះ ក្នុងកិច្ចសម្ភាសជាមួយ អ្នកសារព័ត៌មានជាង៣០ស្ថាប័ន ដែលបំពេញបេសកកម្ម នៅខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ ក្លិបអ្នកកាសែតកម្ពុជា។ បេសកកម្មនេះ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២៤។ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងករណីអគារជាប់គាំងក្នុងខេត្តព្រះសីហនុនេះ លោកអភិបាលខេត្ត បានបញ្ជាក់បន្តថា ក្នុងចំណោម១០១នោះ ក៏មាន ៤០អគារផងដែរ បាននិងកំពុងសាងសង់ ខណៈដែលនៅសេសសល់ ៦១អគារ នឹងបន្តសាងសង់ នាពេលឆាប់ខាងមុខនេះ៕ សូមស្តាប់ការលើកឡើងរបស់ លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ៖

នាវាចម្បាំងរបស់អាមេរិក ជាមួយនាវិក១០៣នាក់ ចូលចតនៅកំពង់ផែរបស់កម្ពុជា ក្រោយខកខាន៨ឆ្នាំ

Liny Chan December 16, 2024 16/12/2024

(ព្រះសីហនុ)៖ នាវាចម្បាំងរបស់អាមេរិកមួយគ្រឿង ជាមួយនាវិក​១០៣នាក់ បានចូលមក​ដល់​សមុទ្រកម្ពុជា ហើយបានចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ។ ជាមួយការចូលមក​ដល់​កម្ពុជារបស់នាវាកងទ័ពជើងទឹករបស់អាមេរិកនេះ កងទ័ពជើងទឹកអាមេរិក ដឹកនាំ​ដោយ​លោកវរនាវីទោ Daniel A.sledz មេបញ្ជាការ​នាវា​ នឹង​ទស្ស​ន​កិច្ចជាផ្លូវការ​នៅកម្ពុជារយយៈ​ពេល៥ថ្ងៃ ​ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤​។ ការចូលមកដល់ផែរបស់កម្ពុជានាព្រឹកថ្ងៃនេះ កងទ័ពជើងទឹករបស់អាមេរិក ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកវរនាវីឯក​ មាន​ សាវឿន​ មេបញ្ជាការ​រងមូលដ្ឋាន​សមុទ្រ​រាម​ កងទ័ព​ជើង​ទឹក​ ក៏ដូចជា​នាយ​នាវី​មូលដ្ឋាន​សមុទ្រ​រាម​ជា​ច្រើន​រូបទៀត។ យោងតាមក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នាវាចម្បាំងកងទ័ពជើង​ទឹក​សហរដ្ឋអាមេរិក ដែលចូលមកកម្ពុជានាពេលនេះ មានឈ្មោះ USS SAVANNAH (LCS 28)។ ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងការពារជាតិ បានបញ្ជាក់ថា ការចូលសំចតនាវារបស់សហរដ្ឋអាមេរិកនេះ ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជាការលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។ ក្រសួងការពារជាតិ បានឱ្យដឹងផងដែរថា ចាប់តាំងពីឆ្នាំ២០០៧ ការចូល​សំចត​នាវា​ចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក មានចំនួន​២៧គ្រឿង ដែលការចូលសំចតលើកនេះជាលើកដំបូងបន្ទាប់ពីខកខានអស់រយៈពេល០៨ឆ្នាំ។ ក្នុងអំឡុងពេលចូលសំចតនាវានៅក្នុងប្រទេសកម្ពុជា រយៈពេល ៥ថ្ងៃនេះ គណៈប្រតិភូនាវាបានរៀបចំផែនការសកម្មភាពជាបន្តបន្ទាប់ផងដែរ […]

ក្រសួងវប្បធម៌ នឹង​រៀបចំ «ពិ​ព័រណ៍ស្នាដៃសិប្បកម្មដូនតា» និង អបអរសាទរ «ក្រមា» ជា​បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ពីថ្ងៃទី​២០ ដល់ថ្ងៃទី​២២ ខែធ្នូ

Liny Chan December 16, 2024 16/12/2024

(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹង​រៀបចំ «ពិ​ព័រណ៍ស្នាដៃសិប្បកម្មដូនតា» ក្នុងគោល​បំណង​ផ្តល់ជូនសាធារណជន​ ​បាន​ស្វែង​យល់​អំពី​សិប្បកម្មប្រពៃណីតាមសហគមន៍នានា ​ក្នុង​ប្រទេស​កម្ពុជា។ ពិព័រណ៍នេះ ក៏មាន​បំណងរៀបចំ​បង្ហាញ​ជូន​សាធារណជនបាន​ស្វែងយល់​ពី​ស្នាដៃ​​នៃ​ការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈដូនតា និង អបអរសាទរ «ក្រមា» ជា​បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់​កម្ពុជា ​​ចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ​២០២៤។ ក្រសួងបានអញ្ជើញសាធារណជនចូលរួមទស្សនាដោយសេរី ពីថ្ងៃទី​២០ ដល់ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២៤ចាប់ពីម៉ោង​ ៩៖០០នាទីព្រឹក ដល់ម៉ោង​ ៨៖៣០នាទីយប់ នៅក្នុងបរិវេណសារមន្ទីរខ្លែង​ខ្មែរ ស្ថិត​នៅវិថីរដ្ឋសភា សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ​មន រាជធានីភ្នំពេញ។ ពិព័រណ៍នេះ មានកម្មវិធីសំខាន់ៗដូចជា ការបង្ហាញជំនាញរបស់សិប្បករ, កម្មវិធី​ស្វែងយល់​ពី​សិប្បកម្មប្រពៃណី, បទបង្ហាញអំពីសិល្បៈកាច់ផ្កា ចាក់ស្មុក ដេរប៉ាក់ លម្អក្រណាត់ សិល្បៈគំនូរ ចម្លាក់ ផាត់ពណ៌, ការស្វែងយល់អំពីមរតកខ្លែងខ្មែរ និងគំនិតច្នៃប្រតិដ្ឋ, បទបង្ហាញអំពីជំនាញវិជ្ជាជីវៈដូនតា, ការបង្ហាញទេពកោសល្យសិល្បៈកុមារ, ការស្វែងយល់អំពីតម្បាញក្រមា និងវប្បធម៌ខ្មែរ, ការបង្ហាញបច្ចេកទេសបុរាណក្នុងវិជ្ជាស្មូនក្អម-ឆ្នាំង, ការបង្ហាញម៉ូតសម្លៀកបំពាក់ច្នៃប្រតិដ្ឋពីក្រមា, ការសម្តែងឧបករណ៍តន្រ្តីទោល និងការប្រគំតន្ត្រី ចម្រៀង រាំកម្សាន្ត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យទប់ស្កាត់ជនខិលខូចដែលធ្វើសកម្មភាព ផ្ទុយពីគោលបំណងរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

Liny Chan December 16, 2024 16/12/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំឲ្យកុំឲ្យមានជនឆ្លៀតឱកាសក្នុងធ្វើសកម្មភាពផ្ទុយពី គោលបំណង របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឲ្យដំណើរការ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះថា «កិច្ចការងារនេះ ខ្ញុំសូមឲ្យដាក់ការអនុវត្តវិធានការ នៅក្នុងការធ្វើកិច្ចការងារនេះ ដើម្បីឲ្យមានសុក្រឹត្យភាព […] ទប់ស្កាត់នៅការកេងជំនេញតាមគ្រប់រូបភាព ជាពិសេសគឺក្រុមជនដែលឆ្លៀតឱកាសកេងជំនេញតាមប្រព័ន្ធកិច្ចការងារតាមអុិនធើណេតនេះ»។ បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ទិន្ន័យរបស់ប្រជាពលរដ្ឋ គឺជាកិច្ចការសំខាន់មួយដែលត្រូវយកចិត្តទុកដាក់ និងរក្សាឲ្យបានជាប់លាប់ ដោយទិន្ន័យនេះទាក់ទងនឹងកិច្ចការងារសន្តិសុខ និងទាក់ទងនឹងអ្វីដែលជាភាពឯកជនរបស់ប្រជាពលរដ្ឋ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើដល់គ្រប់ក្រសួង-ស្ថាប័នដែលពាក់ព័ន្ធត្រូវចាំបាច់យកចិត្តទុកដាក់ សហការគ្នា ជាមួយស្ថាប័នផ្សេងៗដែលជាដៃគូ និងចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជាពិសេសរដ្ឋបាលរាជធានី-ខេត្ត។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំលឹកថា ការចែករំលែកព័ត៌មានពិតជាសំខាន់ណាស់ ពីព្រោះព័ត៌មានគ្រប់ជ្រុងជ្រោយជួយទប់ស្កាត់ ការអនុវត្តខុសគៅលដៅដែលធ្វើឲ្យបាត់នូវទំនុកទុកចិត្តទៅលើប្រព័ន្ធគោលនយោបាយថ្មី និងប្រជាពលរដ្ឋ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

​សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ​គូសបញ្ជាក់ថាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺអនុវត្តតាមគោលការណ៍ ស្ម័គ្រចិត្តទាំងស្រុង មិនមានការបង្ខិតបង្ខំ និងមិនគិតថ្លៃអ្វីទាំងអស់​ ខណៈអ្នកមានផលចំណូលក្រោម២៥០លានរៀល មិនមានកាតព្វកិច្ចបង់ពន្ធឡើយ

Liny Chan December 16, 2024 16/12/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រប្រព័ន្ធទាំងអស់ទៅចុះឈ្មោះប្រកបអាជីវកម្មផ្លូវការ ខណៈការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង មិនមានការបង្ខិតបង្ខំ និងមិនគិតថ្លៃអ្វីទាំងអស់​ ហើយមិនមានកាតព្វកិច្ចបង់ពន្ធឡើយ ប្រសិនបើទទួលបានផលចំណូលក្រោម​២៥០លានរៀលក្នុង​មួយឆ្នាំ។ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល​សម្តេច​អញ្ជើញសម្ពោធដាក់ឱ្យដំណើរការ​ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ។ សម្តេចធិបតីបានថ្លែងថា អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចនឹងមានអារម្មណ៍ស្ទាក់ស្ទើរក្នុងការចុះឈ្មោះ ដោយខ្លាចជាប់កាតព្វកិច្ចឬការចំណាយផ្សេងៗ។ ​ សម្តេចបានគូសបញ្ជាក់ថា «ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង មិនមានការបង្ខិតបង្ខំ និងមិនគិតថ្លៃអ្វីទាំងអស់ មិនមានដាក់ថាបងប្អូនត្រូវតែចុះថ្ងៃនេះ ឬថ្ងៃនោះ ឬត្រឹមអវសានវាទនេះ ហើយទទួលបន្ទុកអ្វីទេ គឺស្ម័គ្រចិត្តទាំងស្រុង បងប្អូនឃើញបងប្អូនសិក្សាច្បាស់លាស់ថាបានផល ហើយអត់មានទទួលបន្ទុកអ្វីទេ ហើយបងប្អូនស្ម័គ្រចិត្ត ហើយនេះគឺជាគោលដែលបានណែនាំតាំងពីដើម ហើយ​បានហាមដាច់ខាត កុំឱ្យមានការជំរុញឬបង្ខិតបង្ខំ គឺតាមការស្ម័គ្រចិត្ត»។ សម្តេចធិបតី បានលើកឡើងថា ការចុះឈ្មោះនេះមិនត្រឹមតែឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ​​ទទួលបានអត្តសញ្ញាណផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែនឹងបើកផ្លូវទៅកាន់ឱកាសរីកចម្រើន និងការគាំទ្រនានាបន្ថែមទៀត។ សម្តេចបានគូសបញ្ជាក់បន្ថែមថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ដែលមានផលរបរក្រោម២៥០លានរៀល ឬប្រហាក់ប្រហែល៦ម៉ឺនដុល្លារក្នុង​មួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនបាច់​រៀប​ចំឯកសារប្រកាសពន្ធអ្វីទាំងអស់។​ នេះគឺជាការគិតគូររបស់រាជរដ្ឋាភិបាល​ចំពោះសុខទុក្ខ របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ និងធានាថាគ្មានការចំណាយ និងមិនចាំបាច់ណាមួយដែលអ្នកប្រកបរបរក្រៅប្រព័ន្ធបង់ពន្ធជូនរដ្ឋឡើយ។ […]