ព័ត៌មានជាតិ

ភ្ញៀវទេសចរជាង១៥ម៉ឺននាក់ ដើរលេងកម្សាន្តនៅខេត្តកែប រយៈពេល៣ថ្ងៃ ក្នុងពិធីបុណ្យអុំទូក

Liny Chan November 7, 2025 07/11/2025

(កែប)៖ លោក ប៉ុក ទាំង ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានឱ្យដឹងថា ក្នុងឱកាសឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយះពេល៣ថ្ងៃ​ ដោយគិតចាប់ពីថ្ងៃទី៤​ ដល់ទី៦​ ខែវិច្ឋិកា ឆ្នាំ២០២៥ ខេត្តកែប ទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ-បរទេស មកសម្រាកលេងកម្សាន្ត ជាង១៥ម៉ឺននាក់ (១៥៥,៤៥៨នាក់) បើប្រៀបធៀប​ឆ្នាំ២០២៤​ កើនឡើង ៥៦.៥៨% ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន ៤១២នាក់​ ថយចុះ១៧.២៦%​។ ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បន្តបញ្ជាក់ថា ស្ថានភាពទូទៅនៃសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យ នៅតាមតំបន់ទេសចរណ៍ទូទាំងខេត្តកែប នៅតែមានភាពល្អប្រសើរ។ ក្នុងឱកាសឈប់សម្រាកនាពិធីបុណ្យជាតិនេះ រដ្ឋបាលខេត្តកែបបន្តយកចិត្តទុកដាក់ លើការគ្រប់គ្រង និងតាមដានស្ថានភាពទេសចរណ៍ប្រចាំថ្ងៃ ដើម្បីធានាថាខេត្តកែបនៅតែជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាព ស្អាត​ សណ្តាប់ធ្នាប់ល្អ និងគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ៥៧៥គម្រោងក្នុងទំហំទុនវិនិយោគសរុប ៩.២ប៊ីលានដុល្លារអាម៉េរិក នៅរយៈពេល១០ខែ ឆ្នាំ២០២៥

Liny Chan November 7, 2025 07/11/2025

(ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៧៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩.២ប៊ីលានដុល្លារអាម៉េរិក នៅរយៈពេល១០ខែ ឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គម្រោងវិនិយោគនេះ មានការកើនឡើងចំនួន ២២៩គម្រោងស្មើនឹងប្រមាណ ៦៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ៣.៧ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានគម្រោងវិនិយោគត្រឹមតែ ៣៤៦គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥.៥ប៊ីលានដុល្លារអាម៉េរិក។ ជាការកត់សម្គាល់ត្រឹមតែរយៈ ពេល១០ខែ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ១៦១គម្រោង។ ដោយឡែកសម្រាប់តែខែតុលា ឆ្នាំ២០២៥ គម្រោងវិនិយោគចំនួន២៩ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១.៤ប៊ីលានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕ Fresh News

ក្រសួងការពារជាតិកម្ពុជា៖ នៅថ្ងៃទី៨ ខែវិច្ឆិកា កម្ពុជា និងថៃ នឹងអនុវត្តការកែសម្រួលអា-វុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី២ នៃដំណាក់កាលទី១

Liny Chan November 7, 2025 07/11/2025

(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ កម្ពុជា និងថៃ នឹងអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី២ នៃដំណាក់កាលទី១ ស្របតាមផែនការសកម្មភាពដែលត្រូវបានចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៉ីង មេបញ្ជាការកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ តាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់ក្រសួងការពារជាតិ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ឱ្យដឹងទៀតថា ភាគីទាំងពីរបានអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី១ នៃដំណាក់កាលទី១ ដោយជោគជ័យនៅក្រោមការសង្កេត និងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។ កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ ដើម្បីធានាថា ផែនការសកម្មភាពនេះនឹងត្រូវបានអនុវត្តឱ្យបានពេញលេញ ត្រឹមត្រូវ មានប្រសិទ្ធភាព និងប្រកបដោយតម្លាភាព។ សូមរំឭកថា កាលពីថ្ងៃទី៣១ ខែតុលា […]

អ្នកផលិតមាតិកា ដែលនិយាយប៉ះពាល់ដល់កិត្តិយសខេត្តតាកែវ ចេញលិខិតកិច្ចសន្យាចំពោះមុខសមត្ថកិច្ច បញ្ឈប់នូវរាល់ទង្វើប៉ះពាល់ដល់កិត្តិយសខេត្តតាកែវ និងខេត្តដទៃទៀត

Liny Chan November 3, 2025 03/11/2025

(ភ្នំពេញ)៖ អ្នកផលិតមាតិកាមួយរូប ឈ្មោះ «បញ្ញា-Panha» ដែលបានធ្វើវីដេអូ និយាយប៉ះពាល់ដល់កិត្តិយសខេត្តតាកែវ បានចេញលិខិតកិច្ចសន្យា ចំពោះមុខសមត្ថកិច្ច បញ្ឈប់នូវរាល់ទង្វើរបស់ខ្លូន ប៉ះពាល់ដល់កិត្តិយសខេត្តតាកែវ និងខេត្តដទៃ។ នេះបើតាមកិច្ចសន្យា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែវិច្ឆិកា​ ឆ្នាំ២០២៥។ ក្នុងកិច្ចសន្យា បានសរសេរថា «ខ្ញុំបាទឈ្មោះ តែត បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ សញ្ជាតិខ្មែរ អាសយដ្ឋានភូមិហាន់ទា ឃុំកំពែង ស្រុកគិរីវ ខេត្តតាកែវ កាន់អត្តសញ្ញាណបណ្ណលេខ ១០១៤៤៧៣២០ លេខទូរស័ព្ទ ០៨៦ ២៤ ៨៦ ០០»។ លោក តែត បញ្ញា សូមធ្វើការសន្យាចំពោះមុខសមត្ថកិច្ច៖ ១៖ បញ្ឈប់នូវរាល់ទង្វើទុច្ចរិតទាំងឡាយណា ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ខេត្តតាកែវ២៖ បញ្ឈប់នូវរាល់ទង្វើទុច្ចរិតទាំងឡាយណា ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់ខេត្តដទៃ៣៖ មិនធ្វើខ្លួនជាក្មេងទំនើង បង្ករបញ្ហាផ្សេងៗដល់សង្គមជាតិ៤៖ មិនធ្វើសកម្មភាពទាំងឡាយណាដែលខុស និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៥៖ ក្នុងករណីដែលខ្ញុំបាទមិនអនុវត្តតាមកិច្ចសន្យាខាងលើ ខ្ញុំបាទយល់ព្រមប្រគល់សិទ្ធិ ជូនសមត្ថកិច្ចចាត់ចែង តាមច្បាប់ជាធរមាន។ សូមជម្រាបថា ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានប្រតិកម្មចំពោះអ្នកផលិតមាតិកាមួយរូប […]

លោក ពុយ គា៖ កម្ពុជា ទទួលបានលាភ៣ ក្នុងគ្រោះជម្លោះព្រំដែនជាមួយថៃ 

Liny Chan November 3, 2025 03/11/2025

(ភ្នំពេញ)៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានបង្ហាញឃើញថា កម្ពុជាទទួលបានលាភចំនួន៣សំខាន់ៗ នៅក្នុងគ្រោះនៃជម្លោះព្រំដែនជាមួយថៃ ជាការបើកផ្លូវឲ្យកម្ពុជា ដើរបានកាន់តែឆ្ងាយនៅលើឆាកអន្តរជាតិ ជាពិសេសបើកឲ្យពិភពលោកបានស្គាល់កម្ពុជា តាមរយៈការលូកដៃចូលរួមដោះស្រាយដោយផ្ទាល់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។ សម្រាប់លោក ពុយ គា ឆ្លៀតក្នុងឱកាសនេះកម្ពុជាត្រូវតែពង្រឹងសមត្ថភាព និងចាប់យកឱកាសឲ្យបានច្រើនបន្ថែមទៀត។ ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូតទៅ៖ https://www.facebook.com/plugins/video.php?height=414&href=https%3A%2F%2Fwww.facebook.com%2Freel%2F795231163509752%2F&show_text=false&width=730&t=0

អាជ្ញាធរអគ្គិសនីកម្ពុជា រកឃើញករណីលួចកែច្នៃ នាឡិកាស្ទង់អគ្គិសនីឱ្យដើរយឺត ជាង ១០០គ្រឿង ក្នុងខេត្ដកំពត

Liny Chan November 3, 2025 03/11/2025

(ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញករណីលួចកែច្នៃ នាឡិកាស្ទង់អគ្គិសនីឱ្យដើរយឺត ជាង១០០គ្រឿង នៅតំបន់ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស និងឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ពេលនេះ អាជ្ញាធរអគ្គិសនីកម្ពុជា សង្កេតឃើញថា មានករណីជនខិលខូច ដើរបោកបញ្ឆោតអ្នកប្រើប្រាស់ នៅតំបន់ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស និងឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ឋិតក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់សហគ្រាស អគ្គិសនី ទូកមាស ឱ្យជួលពួកគេកែច្នៃនាឡិកាស្ទង់ ដើម្បីឱ្យចំនួនអគ្គិសនី (kWh) ប្រើប្រាស់ប្រចាំខែថយចុះតិចជាងធម្មតា។ សូមបញ្ជាក់ជូនថា ក្នុងជំហានដំបូងនេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានរកឃើញមាននាឡិកាស្ទង់អគ្គិសនី នៅតំបន់ខាងលើ ចំនួនជាង១០០គ្រឿង ត្រូវបានគេកែច្នៃ។ ពេលនេះ សហគ្រាស អគ្គិសនី ទូកមាស កំពុងសហការជាមួយអ្នកប្រើប្រាស់ ដែលនាឡិកាស្ទង់របស់ពួកគាត់ត្រូវបានកែច្នៃ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ស្វែងរកបុគ្គលជាអ្នកកែច្នៃ នាឡិកាស្ទង់ទាំងនោះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ដូច្នេះ […]

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកឱ្យប្រជាពលរដ្ឋប្រេីប្រាស់ ចាប់ពីដេីមខែមេសា ឆ្នាំ២០២៦តទៅ 

Liny Chan November 3, 2025 03/11/2025

(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ ដោយមិនមានការបិទចរាចរណ៍ទៀតនោះទេ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ផន រឹម បានបន្ថែមថា បច្ចុប្បន្នស្ពាននេះនៅបន្តសាងសង់បញ្ចប់(ការងារគំនូសចរាចរណ៍លើស្ពាន និងការងារបំពាក់បង្គោលបំភ្លឺស្ពាន) ឱ្យបានមុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៦ខាងមុខ ។ ដោយឡែកក្រុមហ៊ុនសាងសង់នឹងបន្តការងារសាងសង់ផ្លូវមេតភ្ជាប់ និងផ្លូវខ្នែងបន្តទៀត ឱ្យបានរួចរាល់មុនកិច្ចសន្យា។ គួរបញ្ជាក់ថា គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះសម្រេចវឌ្ឍនភាពសាងសង់៩៨,៣៦% ខណៈដែលគម្រោងទាំងមូលរួមមាន៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ, ផ្លូវតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធរណបមួយចំនួនទៀតសម្រេចវឌ្ឍនភាព៨៧,៣៩%។ គួរបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ មានទីតាំងត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ មានមុខកាត់ទទឹងជាង ១៣ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន២គន្លងទៅ-មក ,គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន២គន្លងទៅ-មក និងផ្លូវថ្មើរជើងចំនួន […]

អភិបាលខេត្តតាកែវ អំពាវនាវអ្នកបង្កើតមាតិការ ត្រូវមានការទទួលខុសត្រូវ មានក្រមសីលធម៌ ចៀសវាងប៉ះពាល់ដល់ដល់កិត្តិយសអ្នកដទៃ

Liny Chan November 3, 2025 03/11/2025

(តាកែវ)៖ នៅក្នុងឱកាសអញ្ជើញចូលរួមបើកបវេសនការឆ្នាំសិក្សាថ្មី២០២៥-២០២៦ នៅវិទ្យាល័យជាស៊ីម ក្នុងក្រុងដូនកែវ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ អភិបាលខេត្តតាកែវលោក វ៉ី សំណាង បានធ្វើការអំពាវអ្នកបង្កើត មាតិការប្រកបដោយសីលធម៌សុជីវធម៌ មានការទទួលខុសត្រូវ និងគោរពក្រមសីលធម៌ និងជៀសវាងបង្កការញុះញង់ បញ្ឆេះកំហឹង ឬរើងអើងពូជសាសន៍។ លោក វ៉ី សំណាង បានបន្ដថា ថ្មីៗនេះមានយុវជនអ្នកផលិតមាតិកាមួយរូប បានផលិតវីដេអូបែបកំប្លែង និងចម្អកទៅដល់អ្នកខេត្តតាកែវ។ ការបង្កើតមាតិកាបែបនេះ នាំឲ្យមានការស្អប់ខ្ពើម និងការរើសអើងផងដែរ។ លោកបន្ថែមថា ដោយសារតែចង់បាន Like Share ចំណាប់អារម្មណ៍ និងផលប្រយោជន៍ផ្ទាល់ខ្លួន អ្នកបង្កើតមាតិការូបនេះ បានផលិតវីដេអូដើរសួរយុវជនថា «ខេត្តណាសាហាវព្រែផ្សៃជាងគេ» ដោយពួកគេឆ្លើយថា ខេត្តតាកែវ ទង្វើគ្មានសីលធម៌ បែបនេះនាំឲ្យជះឥទ្ធិពលអាក្រក់ដល់មុខមាត់កិត្តិយសខេត្តទាំងមូលផងដែរ ខណៈពេលដែលសព្វថ្ងៃនេះអាជ្ញាធរ មន្ត្រីរាជការបានខិតខំប្រឹងប្រែង កែប្រែអភិវឌ្ឍន៍ខេត្តតាកែវ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។តើហេតុអ្វីពួកគេមិនផ្សព្វផ្សាយពីចំណុចល្អៗ ដើម្បីឲ្យបរទេសបានឃើញពីសក្ដានុពល ដែលជាការទាក់ទាញវិនិយោគិនជិតឆ្ងាយ ចាប់អារម្មណ៍ដើម្បីបង្កើតសេដ្ឋកិច្ច ជាប្រយោជន៍រួមសម្រាប់ប្រជាជនខេត្តតាកែវ បែជាអ្នកបង្កើតមាតិការូបនេះ យកតែចំណុចអវិជ្ជមានមួយជ្រុងមកបំភ្លើសបំភ្លៃឲ្យមានការភ័យខ្លាច លក្ខណៈប្រមាថប្រជាជន ទូទាំងខេត្តតាកែវទៅវិញ។​ ជុំវិញករណីនេះលោក វ៉ី សំណាង បានលើកឡើងថា […]

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា៖ ការកើនឡើងនៃផលិតកម្មស្រូវ, ឥណ្ឌាបញ្ចេញស្តុកអង្ករក្នុងតម្លៃថោក និងប្រទេសធំៗផ្អាកបញ្ជាទិញ ជាដើមហេតុដែលនាំឱ្យតម្លៃស្រូវធ្លាក់យ៉ាងគំហុក

Liny Chan November 3, 2025 03/11/2025

(​ភ្នំពេញ)៖​ ក្រោយមានការព្រួយបារម្ភជាច្រើន ពាក់ព័ន្ធតម្លៃស្រូវនៅឆ្នាំនេះ ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ​បានពន្យល់ថា ដើមហេតុចម្បងដែលនាំឱ្យតម្លៃស្រូវក្នុងឆ្នាំ២០២៥នេះ ធ្លាក់យ៉ាងគំហុក គឺដោយសារការកើនឡើងនៃផលិតកម្មស្រូវរបស់បណ្តាប្រទេសផលិតស្រូវធំៗ ខណៈបច្ចុប្បន្នសហព័ន្ធស្រូវកម្ពុជា កំពុងធ្វើការងារជាមួយក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេសក្រសួងកសិកម្ម ដើម្បីរកដំណោះស្រាយលើបញ្ហានេះ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឧកញ៉ា ឡាយ ឈុនហួរ បានពន្យល់ថា ជារៀងរាល់ឆ្នាំការផ្គត់ផ្គង់ និងផលិតកម្មស្រូវនៅគ្រប់ប្រទេសដែលដាំស្រូវ មានការកើនឡើងចន្លោះពី១៥%ទៅ២០% ដែលនាំឱ្យការផ្គត់ផ្គង់លើសពីតម្រូវការ ខណៈឥណ្ឌាដែលប្រទេសផលិតស្រូវធំ​ជាងគេ បានបើកឱ្យមានការនាំចេញអង្ករឡើងវិញ នៅក្នុងឆ្នាំ២០២៥នេះ គួបផ្សំនឹងការសល់ស្តុកចាស់ច្រើន ដែលបានបញ្ចេញលក់ក្នុងតម្លៃថោក ​ដូច្នេះហើយបាន​បណ្តាលឱ្យតម្លៃអង្ករនៅលើទីផ្សារធ្លាក់ចុះ។ ​កត្តាមួយទៀត ដោយសារផលិតកម្មក្នុងស្រុករបស់ប្រទេសនាំចូលធំៗ ដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន ជាដើមមានការកើនឡើង ហេតុនេះពួកគេបានបិទការនាំចូលអង្ករ ដែលមកទល់ឥឡូវនេះ មិនទាន់មានការប្រកាសបើកឱ្យនាំចូលវិញនោះទេ​។ ករណីនេះបានធ្វើឱ្យតម្លៃស្រូវជាពិសេសស្រូវប្រភេទអង្ករស បានធ្លាក់ថ្លៃយ៉ាងគំហុក​ ជាហេតុនាំឱ្យកសិករ នៅកម្ពុជា ថៃ វៀតណាម លែងចង់ដាំដុះអង្ករសទៀត។ លោកគូសបញ្ជាក់បន្ថែមថា ការធ្លាក់ថ្លៃអង្ករសនេះ ក៏ទាញទម្លាក់តម្លៃអង្ករក្រអូបផ្សេងផងដែរ​ ប៉ុន្តែធ្លាក់ក្នុងកម្រិតដែលអាចទទួលយកបាន។ លោកឡើងថា មិនមែនតែកម្ពុជាទេ […]

Chris អ្នកផលិតមាតិកា ដែលមានអ្នកតាមដាន ២.៥លាននាក់ ធ្វើវិដេអូបង្ហាញទិដ្ឋភាពអាកាសយានដ្ឋានអន្តរជាតិតេជោ និងរបៀបធ្វើ E-Visa ចំណាយពេល ៥នាទី

Liny Chan November 3, 2025 03/11/2025

(ភ្នំពេញ)៖ លោក Chris ម្ចាស់ទំព័រ Facebook ឈ្មោះថា «Travelwithchris» អ្នកផលិតមាតិកាម្នាក់ ដែលមានអ្នកតាមដាន ២.៥លាននាក់ បានធ្វើវិដេអូបង្ហាញទិដ្ឋភាពអាកាសយានដ្ឋានអន្តរជាតិតេជោ និងរបៀបធ្វើ E-Visa ដែលចំណាយពេលប្រមាណត្រឹម ៥នាទីប៉ុណ្ណោះ។ នៅក្នុងវិដេអូនោះ គ្រាន់តែចុះមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោភ្លាម លោក Chris បង្ហាញអារម្មណ៍រីករាយយ៉ាងពន់ពេក។ លោក Chris បានរៀបរាប់ថា មិននឹកស្មានថា ប្រទេសកម្ពុជា ដែលធ្លាប់ឆ្លងកាត់ភាពជូរចត់ជាច្រើននៅអតីតកាល បែរជាអាចមានភាពសម្បូរសប្បាយបែបនេះឡើយ ជាពិសេសអាកាសយានដ្ឋានដែលទើបសម្ពោធជាភស្តុតាងស្រាប់។ លោកបានចាត់ទុកថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋានដ៏អស្ចារ្យមួយ នៅអាស៉ីអាគ្នេយ៍ នាពេលបច្ចុប្បន្ននេះ។ នេះមិនមែនជាលើកទី១ នោះទេ ដែលលោក Chris បានមកលេងកម្ពុជា។ ពេលធ្វើ E-Visa លោក Chris បានថ្លែងថា «សូមមើលទីនេះ។ ពិតជាងាយស្រួលណាស់។ អ្នកគ្រាន់តែបំពេញព័ត៌មាន រួចជាស្រេច។ ពិតជាងាយស្រួលណាស់ ក្នុងការធ្វើ E-Visa នៅកម្ពុជា ឥលូវនេះ​ នៅអាកាសយានដ្ឋានថ្មី។ អ្នកអាចបំពេញលើ Tablet នៅទីនេះ ហើយអ្វីដែលអ្នកធ្វើគ្រាន់តែស្កេន Passport ប៉ុណ្ណោះ។ […]