ព័ត៌មានជាតិ

Chris អ្នកផលិតមាតិកាដ៏ល្បី នាំមិត្តភក្តិបរទេស ១០នាក់មកលេងកម្ពុជា និងសរសើរស្នាមញញឹមពលរដ្ឋខ្មែរ

Liny Chan November 8, 2025 08/11/2025

(ភ្នំពេញ)៖ លោក Chris អ្នកផលិតមាតិកាដ៏ល្បីម្នាក់ បានដឹកនាំមិត្តភក្តិបរទេសចំនួន ១០នាក់ មកលេងកម្ពុជា និងបានសរសើរពីស្នាមញញឹមរបស់ប្រជាពលរដ្ឋខ្មែរ។ បើយោងទៅតាម Condé Nast Traveler 2025 Readers’ Choice Awards គឺនៅឆ្នាំ២០២៥ កម្ពុជាបានជាប់ជាប្រទេសដែលរាក់ទាក់បំផុត ជាប់លេខ៥ លើពិភពលោក និងជាប់លេខ១ នៅអាស៉ីអាគ្នេយ៍។ នៅលើទំព័រម្ចាស់ទំព័រ Facebook ឈ្មោះថា «Travelwithchris» ដែលមានអ្នកតាមដាន ២.៦លាននាក់ លោកបានសរសេរសារថា «ស្នាមញញឹមខ្មែរ, (ស្នាមញញឹម) ប្រជាជនកម្ពុជា ជាអ្វីដែលធ្វើឱ្យប្រទេសនេះខុសពីប្រទេសដទៃ! សុភាពរាបសារ ស្រស់ស្អាត និងឧស្សាហ៍ព្យាយាម!»។ ជាមួយគ្នានេះ ពេលជិះកង់បីលើដងផ្លូវ Jessy មិត្តភក្តិម្នាក់របស់ Chris ក៏បានថ្លែងថា អ្វីដែលលោកពេញចិត្តបំផុតនៅកម្ពុជា គឺមានប្រជាពលរដ្ឋដ៏រួសរាយរាក់ទាក់បំផុត, ម្ហូបក៏ឆ្ងាញ់ ប៉ុន្តែប្រជាពលរដ្ឋពិតជាល្អមែនទែន ដែលលោកមិនរំពឹងថា ប្រជាពលរដ្ឋកម្ពុជា ពិតជារាក់ទាក់យ៉ាងនេះសោះ។ ទេសចររូបនេះ បានបន្ថែមថា ដើមឡើយលោកលឺគេនិយាយថា កម្ពុជាគ្មានអ្វីអស្ចារ្យទេ និងបច្ចេកវិទ្យាក៏មិនទាន់សម័យ ប៉ុន្តែពេលមកដល់ផ្ទាល់ គឺខុសអ្វីដែលលោកធ្លាប់បានដឹង ពីព្រោះកម្ពុជាមានអ្វីគ្រប់យ៉ាង។ ថ្មីៗនេះ […]

ដំណាប់ស្វាយស្ងួតកម្ពុជា នាំចេញទៅកាន់ទីផ្សារអូស្ត្រាលី លើកដំបូង ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មរយៈពេលវែង (២០២៤-២០៣០)

Liny Chan November 8, 2025 08/11/2025

(ភ្នំពេញ)៖ ស្ថានទូតអូស្ត្រាលី និងក្រុមហ៊ុន គីរីរម្យ ហ្វ៊ូដ ប្រដាក់សិន (ខេ.អេហ្វ.ភី) បានសម្រេចនូវជោគជ័យនៃភាពជាដៃគូពាណិជ្ជកម្មថ្មីមួយ ជាមួយនឹងការនាំចេញដំណាប់ស្វាយស្ងួតកម្ពុជាទៅកាន់ប្រទេសអូស្ត្រាលី។ នេះ គឺជាការនាំចេញលើកដំបូងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មរយៈពេលវែង (២០២៤-២០៣០) រវាងក្រុមហ៊ុន ខេ.អេហ្វ.ភី និងតំណាងចែកចាយលក់ដុំដ៏ធំមួយដែលមានទីតាំងនៅក្នុងប្រទេសអូស្ត្រាលី ដែលកិច្ចព្រមព្រៀងនេះជួយត្រួសត្រាយផ្លូវសម្រាប់ការផ្គត់ផ្គង់ស្វាយស្ងួតកម្ពុជា ទៅកាន់ហាងទំនិញល្បីៗនៅទូទាំងប្រទេសអូស្ត្រាលី។​ លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងថា ភាពជាដៃគូនៃការនាំចេញនេះ គឺជាភស្តុតាងដែលបង្ហាញពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង អូស្ត្រាលី។ ភាពជាដៃគូនេះ ក៏បានបង្ហាញពីរបៀបនៃការគាំទ្រដែលផ្តោតសំខាន់លើគោលដៅ និងភាពជាដៃគូក្នុងវិស័យឯកជន ក្នុងការបង្កើតទីផ្សារថ្មីៗ និងធ្វើឲ្យប្រសើរឡើងនូវភាពប្រកួតប្រជែងក្នុងវិស័យកសិ-ចំណីអាហាររបស់កម្ពុជា។ ការនាំចេញដំណាប់ស្វាយស្ងួតនេះ គឺស្របទៅនឹងយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្រ្តាលីដល់ត្រឹមឆ្នាំ២០៤០ ដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអូស្ត្រាលី និងបណ្តាប្រទេសនានានៅអាស៊ីអាគ្នេយ៍។ លោកស្រី ឈន ដាលីស នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេ.អេហ្វ.ភី បានថ្លែងថា លោកស្រីមានសេចក្តីសោមនស្សក្នុងការនាំយកស្វាយស្ងួតរបស់កម្ពុជាទៅកាន់អតិថិជនអូស្ត្រាលី។ ភាពជាដៃគូរជាមួយអូស្ត្រាលី មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិកជាង ១៧០០នាក់ ដែលក្នុងចំណោមនោះមានបុគ្គលិកជាស្ត្រីចំនួន ៦០ភាគរយប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយបង្កើនប្រាក់ចំនូលដល់កសិករខ្នាតតូច និងធ្វើឲ្យប្រសើរឡើងនូវកេរ្តិ៍ឈ្មោះរបស់កម្ពុជាសម្រាប់ផលិតផលដែលមានគុណភាពផងដែរ។​ លោកស្រី ឈន ដាលីស បន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយនេះ អាចកើតឡើងដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្តា្រលី តាមរយៈកម្មវិធីភាពជាដៃគូ […]

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ​ជំរុញឲ្យពន្លឿនសេវា Internet ឲ្យខ្លាំងនៅលើកោះរ៉ុង ដើម្បីបម្រើឱ្យភ្ញៀវទេសចរ និងពលរដ្ឋកំពុងរស់នៅលើកោះនេះជាង១ពាន់គ្រួសារ, បងប្អូនអាចអញ្ជើញទៅលេងកម្សាន្ត ជំរុញកំណើនសេដ្ឋកិច្ចកាន់តែខ្លាំង

Liny Chan November 8, 2025 08/11/2025

(ព្រះសីហនុ)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យពន្លឿនសេវា Internet នៅលើទីក្រុងកោះរ៉ុង ឲ្យមានល្បឿនលឿនដើម្បីបម្រើឱ្យភ្ញៀវទេសចរបរទេស និងប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើកោះនេះជាង១ពាន់គ្រួសារ ស្របទៅតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ ការជំរុញឱ្យពន្លឿនសេវា Internet បានធ្វើឡើងបន្ទាប់ពីលោកបានមើលឃើញជាក់ស្តែងថា ភ្ញៀវទេសចរដែលមកសម្រាកលេងកម្សាន្តនៅលើកោះកុងរ៉ុង គឺពួកគាត់បានប្រើប្រាស់កុំព្យូទ័រស្ទើរគ្រប់គ្នា ដើម្បីបំពេញការងារ នៅក្នុងឱកាសមកលេងកម្សាន្តទីក្រុងកោះរ៉ុងរបស់កម្ពុជា។ ដូច្នេះការបន្ថែមទៀតល្បឿងសេវា Internet ក៏ជាចំណុចដ៏ល្អមួយដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើនមកលេងកម្សាន្តនៅកោះរ៉ុង បង្កើនឱកាសការងារ កាន់តែច្រើនកន្លែង។ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមើលឃើញថា នៅលើកោះរ៉ុង គឺសេដ្ឋកិច្ចមានតែ៣ប៉ុណ្ណោះ គឺការទិញ ដីលក់ដី, ទេសចរណ៍ និងប៉ុន្តែបច្ចុប្បន្ននេះបច្ចេកវិទ្យាខ្ពស់ ជំរុញឲ្យមានអ្នកធ្វើការក្រុមហ៊ុនធំៗ និងក្រុមអ្នកជំនួញ មកសម្ងំធ្វើការនៅកោះរ៉ុងកាន់តែច្រើនឡើង។ លោកចាត់ទុកថា ការពង្រីកល្បឿនសេវា Internet មានល្បឿនកាន់តែលឿន ជារឿងដ៏ល្អសម្រាប់ជំរុញការអភិវឌ្ឍកោះរ៉ុងឱ្យកាន់តែរីកចម្រើន។ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងយ៉ាងដូច្នេះថា៖ «នៅនេះដូចគ្នានេះ ខ្ញុំឃើញកាន់កុំព្យូទ័រច្រើន អ៊ឹចឹងពេលត្រឡប់ទៅវិញ ខ្ញុំទៅជួឯកឧត្តម ជា វ៉ាន់ដេត ដើម្បីធ្វើយ៉ាងម៉េចឱ្យអ៉ីធឺរណែតនៅនេះលឿនជាងហ្នឹង ហើយប្រហែលយើងត្រូវអូសខ្សែកាបិ៍ […]

ត្រីមាសទី៣ ឆ្នាំ២០២៥ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបជិត៤.៥លានដុល្លារ

Liny Chan November 8, 2025 08/11/2025

(ភ្នំពេញ)៖ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ កន្លងទៅនេះ, មូលនិធិទទួលបានថវិកាបរិច្ចាគសរុបសមមូលនឹង ៤ ៤៩៣ ៩៥០ ដុល្លារអាម៉េរិក ពីសប្បុរសជនចំនួន ២៦ ៦៣៧ រូប ដោយគិតរួមទាំងការបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និង គន្ធបុប្ផាសៀមរាប។ ជាមួយគ្នានេះដែរ, មូលនិធិគន្ធបុប្ផាកម្ពុជាក៏បានបង្វែរថវិកាសរុបសមមូលនឹង ៣ ២៧៨ ៣៣៨ ដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ដែលបានផ្តល់ការគាំទ្រ និងបរិច្ចាគថវិកាសម្រាប់ចូលរួមទ្រទ្រង់ និងធានាឱ្យបាននូវនិរន្តរភាពនៃកិច្ចដំណើរក្នុងការរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារនៅកម្ពុជា ព្រមទាំងសេវាសម្រាលជូនស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ, ប្រកបដោយគុណភាព និងមិនមានការរើសអើង សំដៅលើកកម្ពស់សុខុមាលភាពទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះនៅកម្ពុជា។ សូមរំលឹកជូនថា មូលនិធិគន្ធបុប្ផាកម្ពុជា មាន សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយស និងត្រូវបានបង្កើត […]

រាជរដ្ឋាភិបាលសម្រេចបញ្ចេញទុនបន្ថែម៤០លានដុល្លារ​ សម្រាប់ប្រមូលទិញស្រូវក្នុងរដូវច្រូតកាត់ចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦

Liny Chan November 8, 2025 08/11/2025

(ភ្នំពេញ)៖ ​រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញទុនបន្ថែមចំនួន៤០លានដុល្លារ​ ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល សម្រាប់ជួយដល់ការប្រមូលទិញស្រូវក្នុងរដូវច្រូតកាត់ចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ ដើម្បីដោះស្រាយបញ្ហាធ្លាក់តម្លៃស្រូវ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។ ARDB​ បានគូសបញ្ជាក់ថា ក្នុងរដូវកាលប្រមូលផលស្រូវជាបន្តបន្ទាប់មកនេះ​ តម្លៃស្រូវ មានការធ្លាក់ចុះ ខណៈពេលដែលតម្លៃអង្ករលើទីផ្សារអន្តរជាតិកំពុងមាននិន្នាការធ្លាក់ចុះ ដោយសារតែស្តុកអង្ករសម្រាប់សុវត្ថិភាពស្បៀងឆ្នាំ២០២៤ របស់ប្រទេសមួយចំនួន បន្តប្រើប្រាស់ក្នុងឆ្នាំ២០២៥ ដែលធ្វើឱ្យតម្រូវការអង្ករនៅទីផ្សារអន្តរជាតិធ្លាក់ចុះ ជាមួយនឹងផលិតកម្មស្រូវនៅកម្ពុជា និងលើសកលលោកបន្តកើនឡើង។ ARDB បន្ថែមថា «ឆ្លើយតបនឹងបញ្ហាធ្លាក់ថ្លៃនេះ​ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការរក្សាលំនឹងថ្លៃស្រូវ និងលំនឹងជីវភាពបងប្អូនប្រជាកសិករ ដោយចាត់វិធានការអន្តរាគមន៍ជាបន្តបន្ទាប់ រួមទាំងការបញ្ចេញមូលនិធិ ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល សម្រាប់ផ្តល់ឥណទាន ជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដែលជាដៃគូជាមួយនឹងធនាគារ ARDB និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីប្រមូលទិញស្រូវតាមតម្លៃសមរម្យពីបងប្អូនប្រជាកសិករ»។ ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងប្រមូលផលក្នុងខែវិច្ឆិកាដល់ខែធ្នូ ឆ្នាំ២០២៥ និងដើមឆ្នាំ ២០២៦ ខាងមុខនេះ​ រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញមូលនិធិចំនួន៤០ លានដុល្លារអាម៉េរិកបន្ថែមទៀត ក្រោមកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹង ថ្លៃកសិផល តាមរយៈធនាគារ ARDB សម្រាប់ផ្តល់ឥណទានជាបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដៃគូ ប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យពីបងប្អូនប្រជាកសិករ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងទេសចរណ៍ នឹងអញ្ជើញ កំពូលតារាចម្រៀងពិភពលោកជនជាតិអ៉ីតាលី មកប្រគំតន្រ្តីនៅប្រទេសកម្ពុជា

Liny Chan November 8, 2025 08/11/2025

(អង់គ្លេស)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយ លោក Andrea Primicerio ភ្នាក់ងារពិភពលោក និងជានាយកក្រុមហ៊ុន Klassics Music Management Limited លើគម្រោងរៀបចំការប្រគំតន្រ្តីដ៏ធំ និងលំដាប់អន្តរជាតិរបស់តារាចម្រៀងពិភពលោកដ៏ល្បីល្បាញ គឺលោក Andrea Bocelli នៅព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះបានធ្វើឡើង នាឱកាសដែលលោក ហួត ហាក់ ដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) អញ្ជើញចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នាទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។ ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្ត្រី ហួត ហាក់ បានអញ្ជើញលោក Andrea Primicerio និងក្រុមការងារ មកពិនិត្យផ្ទាល់នៅប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពនយោបាយ សង្គម សេដ្ឋកិច្ចពិត កត្តាសុខសន្តិភាព សុវត្ថិភាពផ្តល់ដល់ភ្ញៀវទេសចរ និងសក្តានុពលទេសចរណ៍នៅកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងមុខងារសាធារណៈ៖ ឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានផ្តល់ការណែនាំឲ្យក្រសួងមុខងារសាធារណៈ ធ្វើជំរឿនមន្ត្រីទូទាំងប្រទេស 

Liny Chan November 8, 2025 08/11/2025

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានផ្តល់ការណែនាំឲ្យក្រសួងមុខងារសាធារណៈ ឲ្យធ្វើជំរឿនមន្ត្រីទូទាំងប្រទេស។ ការធ្វើជំរឿនមន្ត្រីនៅពេលនេះ នឹងធ្វើនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័នទាំងអស់ចំណុះអង្គភាពនីតិប្រតិបត្តិ។ ការធ្វើជំរឿនមន្ត្រីនាពេលនេះ ក្រុមការងារមន្ត្រីជំរឿន នឺងចុះទៅតាមអង្គភាពគោលដៅនីមួយៗដោយផ្ទាល់តែម្តង។ ការចុះទៅដោយផ្ទាល់នេះ គឺជាការធានាមិនឱ្យប៉ះពាល់ដល់ដំណើរការ នៃការងារប្រចាំថ្ងៃរបស់មន្ត្រី ហើយក៏មិនឱ្យប៉ះពាល់ដល់ដំណើរការ នៃការផ្តល់សេវាសាធារណៈរបស់អង្គភាព ដែលជាគោលដៅ នៃការធ្វើជំរឿននោះដែរ។ សូមចូលរួមទាំងអស់គ្នា ដើម្បីបំពេញកាតព្វកិច្ចជាមន្ត្រី ឆ្ពោះទៅកាន់ការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ និងជាកេដំណែលដ៏ប្រពៃសម្រាប់អ្នកជំនាន់ក្រោយរបស់យើង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ស្រូវសើមជិត១ម៉ឺនតោន ត្រូវបានរោងម៉ាសុីន ដៃគូជាមួយក្រសួងកសិកម្ម ប្រមូលទិញពីកសិករ

Liny Chan November 7, 2025 07/11/2025

(ភ្នំពេញ)៖ បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានឱ្យដឹងថា បរិមាណស្រូវសើមជិត១មុឺនតោន ត្រូវបានរោងម៉ាសុីន ដៃគូជាមួយក្រសួងកសិកម្ម សម្រុកប្រមូលទិញពីបងប្អូនកសិករនៅទូទាំងប្រទេសក្នុងថ្ងៃនេះ។ ចំនួននេះត្រូវបានរំពឹងទុកថានឹងហក់ឡើងខ្ពស់ខ្លាំងនៅក្នុងខែវិច្ឆិកានេះ ដែលជារដូវប្រមូលផលធំលើផ្ទៃដីដាំដុះប្រហែល១,៥លានហិកតា ជាមួយនឹងបរិមាណផលចន្លោះពី៤-៥លានតោនស្រូវសើម។ ប្រភពដដែលបានបញ្ជាក់ថា ប៉ុន្មានខែកន្លងមកនេះ តាមរយៈមន្ត្រីកសិកម្មឃុំនិងរោងម៉ាសុីនដៃគូទាំងអស់ ក្រសួងកសិកម្មនិងសហព័ន្ធស្រូវអង្ករបានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធស្ទើរតែរៀងរាល់ថ្ងៃជាមួយនឹងវិសាលភាពដ៏ធំធេង ដើម្បីធានាឱ្យបានថាការប្រមូលទិញស្រូវពីបងប្អូនកសិករយើងនៅតាមទីវាលនៅតែមានលំហូរជាប់ជាប្រចាំ និងជួយមិនឱ្យកសិករកកស្ទះរហូតដល់ខូចស្រូវនោះឡើយ។ សូមជម្រាបថា ក្រោយមានការត្អូញត្អែរពីប្រជាកសិករពាក់ព័ន្ធនឹងតម្លៃស្រូវ ក្រសួងកសិកម្មដែលមាន លោក ឌិត ទីណា ជារដ្ឋមន្ត្រី បានធ្វើការអន្តរាគមន៍ភ្លាមៗ និងបានសហការណ៍ជាមួយរោងម៉ាស៊ីនកិនស្រូវទូទាំងប្រទេស ដើម្បីប្រមូលទិញស្រូវពីកសិករក្នុងតម្លៃសមរម្យណាមួយ។ យ៉ាងណាមិញ លោក នៅតែអំពាវនាវប្រជាកសិករឱ្យចងក្រងជាសហគមន៍កសិកម្មទំនើប ដែលធានាទាំងតម្លៃ គុណភាព ស្ដង់ដាររួមមួយសម្រាប់អ្នកលក់ និងអ្នកទិញ តាមរយៈកិច្ចសន្យាផលិតកម្ម។ តួយ៉ាង សហគមន៍កសិកម្មទំនើបចំនួន៦ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បានចុះកិច្ចសន្យាផលិតកម្មជាមួយ ក្រុមហ៊ុន វីរៈ ប៊ុនថាំ គ្រុប ដែលទទួលទិញស្រូវស្រង៉ែស្រាល ក្នុងតម្លៃចន្លោះពី ៩៥០៛ ទៅ១០៥០៛ ក្នុង១តោន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កម្ពុជា ស្នើក្រុមហ៊ុនអាកាសចរណ៍ Emirates Airline ពិចារណាលើការហោះហើរត្រង់មកកម្ពុជា

Liny Chan November 7, 2025 07/11/2025

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៥ ខែវិច្ឆិការ ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយលោកស្រី Helen Breen នាយិកាផ្នែកលក់របស់ក្រុមហ៊ុន Emirates Airline អំពីកិច្ចសហប្រតិបត្តិការជម្រុញការតភ្ជាប់តាមផ្លូវអាកាស និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍។ រដ្ឋមន្រ្តី ហួត ហាក់ ស្នើក្រុមហ៊ុនពិនិត្យលទ្ធភាពបង្កើតជើងហោះហើរត្រង់មកកម្ពុជាផ្ទាល់ ដោយសារបច្ចុប្បន្ននេះ កម្ពុជា មានអាកាសយានដ្ឋានកម្រិត 4F គឺអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយក៏មានក្រុមហ៊ុនអាកាសចរណ៍ធំៗ អន្តរជាតិជាច្រើនដូចជា Turkish Airlines និង Etihad បានចាប់ផ្តើមជើងហោះហើរត្រង់មកកម្ពុជាផងដែរ។ ជំនួបនេះបានធ្វើឡើង នាឱកាសដែលលោក ហួត ហាក់ ដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) អញ្ជើញចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នាទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។ ជាចុងក្រោយ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានអញ្ជើញលោកស្រី និងសហការី មកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីពិនិត្យមើលស្ថានភាពចំនួនភ្ញៀវទេសចរជាក់ស្តែង និងសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

ក្រុមការងារដោះមីនកម្ពុជា-ថៃ ជួបប្រជុំពិភាក្សាការងារបច្ចេកទេស ដើម្បីពិនិត្យតំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែននៅឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ ទល់មុខឃុំណូនម៉ាកម៉ូន ខេត្តស្រះកែវ

Liny Chan November 7, 2025 07/11/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី​ ម៉ាលី សុជាតា បានថ្លែងថា ការងារដោះមីនមនុស្សធម៌ ត្រូវគោរពតាមគោលការណ៍ការពារអធិបតេយ្យ និងបូរណភាពទឹកដីដោយម៉ឺងម៉ាត់ ព្រមទាំងឈរលើស្មារតីគោរពគ្នា ទៅវិញទៅមក។ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង ១២៖០៥នាទីថ្ងៃត្រង់នេះ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌បានប្រគល់ភារកិច្ចជូនក្រុមការងារ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន កម្ពុជា (CMAC) និងក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ឱ្យជួបប្រជុំពិភាក្សាការងារបច្ចេកទេស ដើម្បីពិនិត្យតំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន ដែលស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខ ឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំពិភាក្សានៅថ្ងៃនេះរៀបចំឡើង ស្របតាមការសម្រេចរបស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ។ បើតាមលោកស្រី​ ម៉ាលី សុជាតា កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីតាមដាន និងផ្ទៀងផ្ទាត់។ សូមបញ្ជាក់ថា ការជួបប្រជុំពិភាក្សា និងការអនុវត្តការងារត្រូវតែគោរពតាមគោលការណ៍ និងនិយាមនីតិវិធីប្រតិបត្តិ (SOP) ដែលក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៃប្រទេសទាំងពីរបានឯកភាពគ្នា។ […]