ព័ត៌មានជាតិ

អាជ្ញាធរក្រុងកែប បំភ្លឺជុំវិញករណីអាជីវករ ទារលុយភ្ញៀវថ្លៃតូប ៥០ដុល្លារ ទើបឲ្យចតឡាន នាឱកាសបុណ្យអុំទូក

Liny Chan November 10, 2025 10/11/2025

(កែប)៖ រដ្ឋបាលក្រុងកែប ចេញសេចក្តីបំភ្លឺ ជុំវិញការចុះផ្សាយជាបន្តបន្ទាប់អំពីការមិនពេញចិត្តរបស់ភ្ញៀវទេសចរ ដែលបានមកលេងកម្សាន្តនៅក្រុងកែប ខេត្តកែប ពាក់ព័ន្ធស្ត្រីអាជីវករលក់ដូរនៅឆ្នេរកែប ទារលុយភ្ញៀវថ្លៃចតឡាន ៥០ដុល្លារ នាឱកាសបុណ្យអុំទូកកន្លងមក។ សេចក្តីបំភ្លឺរបស់រដ្ឋបាលក្រុងកែប ដែលបណ្តាញព័ត៍មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបញ្ជាក់ដូចនេះថា បន្ទាប់ពីមានការចុះផ្សាយជាបន្តបន្ទាប់អំពីការមិនពេញចិត្តរបស់ភ្ញៀវទេសចរ ដែលបានមកលេងកម្សាន្តនៅក្រុងកែប ខេត្តកែប បានថតវីដេអូរបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកដោយបាន លើកឡើងថា ខេត្តកែបចំណតសាធារណៈមុខតូបមិនឲ្យចតទេ លុះត្រាតែជួលតូបទើបអនុញ្ញាតឲ្យចត តូបមួយ តំលៃ៥០ដុល្លារ អ្នកចង់មកលេងកែប មិនបាច់មកទេ កោរមិនដាក់ទឹកទេ ។ អាជ្ញាធរក្រុង បានសហការជាមួយនឹងមន្ទីរទេសចរណ៍ខេត្តកែប កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញលោកស្រី ឆោម គឹមធើយ មុខរបរជាអាជីវករលក់ដូរនៅឆ្នេរកែប មកសាកសួរដោយលោកស្រីបាន បញ្ជាក់ថា គាត់បាននិយាយប្រាប់ភ្ញៀវឲ្យទៅចតនៅចំណតផ្សេង ចំពោះតម្លៃតូបជួលមួយ ៥០ដុល្លារ គាត់ក៏បានទទួលស្គាល់ថាបានជម្រាបដល់ភ្ញៀវក្នុងតម្លៃនេះពិតប្រាកដមែន ក្នុងតម្លៃចចារ ប៉ុន្តែបើគាត់ទិញម្ហូបចាប់ពី៤មុខ ឡើងទៅ គឺមិនគិតថ្លៃតូបឡើយ។ ចំពោះករណីនេះលោកស្រី ឆោម គឹមធេីយ បានឯកភាពតាមការណែនាំរបស់អាជ្ញាធរក្រុង និងមន្ទីរ ទេសចរណ៍ខេត្តកែប […]

ជនជាតិចិន ចូលគាស់គ្លីនិកមួយកន្លែងបំបែកទូរដែកយកលុយ និងគ្រឿងអលង្កាប្រមាណជាង ១១ម៉ឺនដុល្លារ ត្រូវនគរបាលឃាត់ខ្លួន

Nisaiy KP November 9, 2025 09/11/2025

(ភ្នំពេញ)៖ ជនជាតិចិនម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពគាស់គ្លីនិកមួយកន្លែង បំបែកទូរដែកយកប្រាក់ និងគ្រឿងអលង្កាសរុបជាទឹកប្រាក់ចំនួន ១១២ ៤៥០ដុល្លារ ហើយគេចខ្លួនបាន ២ថ្ងៃ។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ចាង ទៀន វៃ(Zhang Dian Wei ) ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEP2843056 មុខរបរលក់បាយ ស្នាក់នៅផ្ទះ៣៣ បុរី ជីប ម៉ុង លែនពោធិ៍ចិនតុង ផ្លូវ១១៣K ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ ជនរងគ្រោះឈ្មោះ ឥន សម្ភាវិត ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាវេជ្ជបណ្ឌិត មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣៥ បុរីជីប ម៉ុង លែន ពោធិ៍ចិនតុង ផ្លូវ១១៣K ភូមិត្រពាំង ជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ […]

កម្ពុជា ដណ្ដើមបានមេដាយមាស ១ និងប្រាក់ ១ទៀត ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ី នៅម៉ាឡេស៊ី

Nisaiy KP November 9, 2025 09/11/2025

(ភ្នំពេញ)៖ កម្ពុជាដណ្ដើមបានមេដាយ ២គ្រឿងទៀតហើយ រួមមានមេដាយមាស ១ និងប្រាក់ ១ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកានេះ ក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ី លើកទី៦(The 6th Petanque Championship) ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ សម្រាប់មេដាយមាស ដែលកម្ពុជាទើបដណ្ដើមបាន លើវិញ្ញសានារី ៣នាក់ ទល់ ៣នាក់ បន្ទាប់ពីក្រុមកីឡាការិនីកម្ពុជា បានយកឈ្នះក្រុមប៉េតង់នារីវៀតណាម ដោយលទ្ធផល ១៣-៥ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ រីឯមេដាយប្រាក់ ទទួលបានលើវិញ្ញាសាបុរស ៣នាក់ ទល់ ៣នាក់ បន្ទាប់ពីក្រុមកម្ពុជា ចាញ់ពិន្ទុទាំងប្រផិតប្រផើយ ១២-១៣ ក្នុងវគ្គផ្ដាច់ព្រ័ត្រទល់នឹងក្រុមថៃ នៅព្រឹកថ្ងៃអាទិត្យនេះ។ សរុបលទ្ធផលពេលនេះ កម្ពុជាដណ្ដើមបានមេដាយសរុប ៣គ្រឿង រួមមានមេដាយមាស ២ និងប្រាក់ ១ បន្ទាប់ពីកីឡាករ នន់ រ៉ាវីន ដែលដណ្ដើមបានមេដាយមាសដំបូង លើវិញ្ញាសាយុវជនវាយយកពិន្ទុ កាលពីថ្មីៗ។ ការប្រកួតនេះ ប្រព្រឹត្តទៅពីថ្ងៃទី៥-១០ ខែវិច្ឆិកា ដោយមានអត្តពលិក ១៥ប្រទេសចូលរួម […]

កម្ពុជាឈ្នះពានរង្វាន់អង្ករល្អបំផុត លើពិភពលោកលើកទី៧ នៅក្នុងសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥

Nisaiy KP November 9, 2025 09/11/2025

(ភ្នំពេញ)៖ អបអរសាទរ! កម្ពុជាឈ្មះពានរង្វាន់អង្ករល្អបំផុតលើពិភពលោកលើកទី ៧ ក្នុងសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា។ ការឈ្នះពានរង្វាន់អង្ករល្អបំផុតក្នុងពិភពលោក (Worlds Best Rice 2025) នេះ នៅក្នុងសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយ The Rice Trader រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដែលនេះជាលើកទី ៧ ហើយ ដែលកម្ពុជាឈ្នះពានរង្វាន់អង្ករល្អដាច់ ក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ ដោយ លើកទី១ទទួលបានកាលពីឆ្នាំ២០១២, លើកទី២ នៅឆ្នាំ២០១៣, លើកទី៣ នៅឆ្នាំ២០១៤, លើកទី៤ នៅឆ្នាំ២០១៨, លើកទី៥ នៅឆ្នាំ២០២២, លើកទី៦ នៅឆ្នាំ២០២៤, និងចុងក្រោយនៅឆ្នាំ២០២៥ នេះ។ សូមជម្រាបជូនផងដែរថា ការឈ្នះពានរង្វាន់នេះ គឺបានមកពីការគិតខំប្រឹងប្រែងរបស់រប្រជាកសិករកម្ពុជា ដែលបានចូលរួមខិតខំប្រឹងប្រែងផលិតអង្ករកម្ពុជា ជម្រុញធ្វើយ៉ាងណាឲ្យមានគុណភាពខ្ពស់រហូតមានការទទួលស្គាល់ពីអន្តរជាតិនូវគុណតម្លៃ និងគុណភាពនៃអង្ករកម្ពុជារហូតមក៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

សន្និសីទស្រូវ​អង្ករ​ពិភពលោក​អន្តរជាតិ​នាំ​វិស័យ​ស្រូវអង្ករ​កម្ពុជាទៅ​លើ​ឆាក​អន្តរជាតិ

Nisaiy KP November 9, 2025 09/11/2025

(ភ្នំពេញ)៖ សន្និសីទស្រូវ​អង្ករ​ពិភពលោក​អន្តរជាតិ​ (IWRC) ឆ្នាំ ២០២៥ ​ត្រូវបានបើកដំណើរការ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​មិញ​នេះ ដែលជាព្រឹត្តិការណ៍ដ៏ធំ​មួយ​សម្រាប់​ឧស្សាហកម្ម​ស្រូវអង្ករ​សកលលោក។ ពិធី​បើក​ដំណើរការនេះ​ត្រូវ​បានអញ្ជើញជាអធិបតី​ដោយ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ជាមួយ​​លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា។ សន្និសីទ​រយៈពេល ៣ ថ្ងៃ​នេះ ​ផ្ដល់​វេទិកា​មួយ​សម្រាប់​ពិភាក្សា​អំពី​ទស្សនវិស័យ​ពាណិជ្ជកម្ម និង​ការ​ផលិតស្រូវ​អង្ករ រួម​ទាំង​ការ​ផ្លាស់ប្តូរ​ថ្មីៗ​នៅ​ក្នុង​ទីផ្សារ​ស្រូវអង្ករ​សកល ផលប៉ះពាល់​ពីការរំខានក្នុង​ពាណិជ្ជកម្ម និង​គោលនយោបាយ​នានា​ ដើម្បី​គាំទ្រ​ដល់​វិស័យ​ស្រូវអង្ករ​ឱ្យ​កាន់តែ​រឹងមាំ។ លើស​ពី​នេះ វេទិកានេះ​នឹងផ្តល់​ឱកាស​ពិភាក្សា​អំពី​​​​​​បច្ចេកវិទ្យា​កសិកម្ម និង​វិធីសាស្ត្រ​ឆ្ពោះ​ទៅ​រក​និរន្តរភាព​ផង​ដែរ។ ព្រឹត្តិការណ៍​នេះ​បាន​ប្រមូលផ្តុំ​អ្នក​ផលិតអង្ករ អ្នក​ជំនួញ និង​អ្នក​ជំនាញ​ស្រូវអង្ករកំពូលៗ ​មកពី​ជុំវិញ​ពិភពលោក ហើយក៏នឹងមាន​ការ​ប្រគល់​ពានរង្វាន់ “អង្ករ​ល្អ​ដាច់គេ​ពិភពលោក” ផងដែរ។ រង្វាន់នេះ ​កម្ពុជា​ធ្លាប់​ឈ្នះ​ ​រួច​មក​ហើយ​ចំនួន ៦ ដង សម្រាប់​ពូជ​អង្ករ «ម្លិះ​អង្គរ»។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖ «មួយក្នុងចំណោមគោលដៅសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម គឺជំរុញការនាំចេញអង្ករកម្ពុជា ឱ្យកាន់តែរីកចម្រើន ជាពិសេសអង្ករក្រអូបប្រណិតដែលទទួលបានការគាំទ្រ […]

ព្រះមហាក្សត្រ ប្រោសព្រះរាជទាន ព្រះរាជដំណាក់ចំនួន២ នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីចាត់ចែងធ្វើជាសារមន្ទីរជាតិ និងទុកជាសម្បត្តិបេតិកភណ្ឌជាតិ

Nisaiy KP November 9, 2025 09/11/2025

(ភ្នំពេញ)៖ តាមរយៈព្រះរាជសារលិខិតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបវរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបណ្តាញព័ត៌មាន ទទួលបាននៅយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជដំណាក់ចំនួន២ ស្ថិតនៅភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជូនសម្តេចតេជោ និងសម្តេចបវរធិបតី ដើម្បីរៀបចំចាត់ចែងធ្វើជាសារមន្ទីរជាតិ និងទុកជាសម្បត្តិបេតិកភណ្ឌជាតិ។ ព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រជូនសម្តេចតេជោ និងសម្តេចបវរធិបតី មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ នឹងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមប្រទានជូនរាជរដ្ឋាភិបាលកម្ពុជា នូវព្រះរាជដំណាក់ចំនួនពីរ៖​ ១- ព្រះរាជដំណាក់ទក្សិណ លេខក្បាលដី ២៤៥ ទំហំ ២៨៤៣ម៉ែត្រការ៉េ ដែលមានវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០២០៧០៣-០២៤៥ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅភូមិ៣ […]

គុនខ្មែរ និងគុនល្បុក្កតោ ចាប់ផ្តើមល្បីនៅរុស្សី

Nisaiy KP November 9, 2025 09/11/2025

(ភ្នំពេញ)៖ គុនខ្មែរ និងគុនល្បុក្កតោ កំពុងរីកលូតលាត់ និងល្បីល្បាញ នៅប្រទេសរុស្សី បន្ទាប់ពីប្រទេសមហាអំណាចមួយនេះ បាននឹងកំពុងជំរុញការអភិវឌ្ឍ ហើយទទួលបានសិស្សគុនជាច្រើន ដែលហ្វឹកហាត់កីឡាអត្តសញ្ញាណជាតិខ្មែរនេះ។ នេះបើតាមការបបញ្ជាក់របស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ប្រធានស្ដីទីសហព័ន្ធកីឡាគុនល្បុក្កតោ និងគុនខ្មែរអន្ដរជាតិ ក្នុងឱកាសចូលរួមវេទិកាកីឡាពិភពលោក រួមជាមួយលោក ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុង Moscow បានចុះពិនិត្យក្លិបគុនខ្មែរ និងគុនល្បុក្កតោ នៅសាលាអនុវិទ្យាល័យលេខ១៧ នៅទីក្រុង Moscow សហព័ន្ធរុស្សី កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។ រុស្សីបានខិតខំអភិវឌ្ឍន៍កីឡាវប្បធម៌ អត្តសញ្ញាណជាតិខ្មែរ ដោយបើកទីលានហ្វឹកហាត់ និងកម្មវិធីហ្វឹកហាត់ដល់កូនសិស្សជិត ១០០០នាក់។ រុស្សីបានរៀបចំការប្រកួតគុនខ្មែរ និងគុនល្បុក្កតោថ្នាក់ជាតិជារៀងរាល់ឆ្នាំ ហើយក៏កំពុងពង្រីកទៅថ្នាក់ឧត្តមសិក្សាបន្ថែមទៀត។ ក្រោយបានទទួលការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា គណកម្មាធិការអូឡាំពិកកម្ពុជ(NOCC) ដែលបានចុះអនុស្ស MOU ជាមួយរុស្សី ដើម្បីរួមគ្នាអភិវឌ្ឍន៍កីឡាប្រពៃណីនៃប្រទេសទាំងពីរ កាលពីថ្មីៗ។ ទន្ទឹមជាមួយការខិតខំបណ្ដុះបណ្ដាល និងដុសខាតសមត្ថភាព បច្ចេកទេស នេះដែរ ប្រតិភូកីឡាគុនខ្មែររុស្ស៊ី […]

តារាចម្រៀងកំពូលពិភពលោកជនជាតិអ៉ីតាលី នឹងមកប្រគំតន្រ្តីនៅប្រទេសកម្ពុជា

Nisaiy KP November 9, 2025 09/11/2025

(អង់គ្លេស)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយលោក Andrea Primicerio ភ្នាក់ងារពិភពលោក និងជានាយកក្រុមហ៊ុន Klassics Music Management Limited លើគម្រោងរៀបចំការប្រគំតន្រ្តីដ៏ធំ និងលំដាប់អន្តរជាតិរបស់តារាចម្រៀងពិភពលោកដ៏ល្បីល្បាញ គឺលោក Andrea Bocelli នៅព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះបានធ្វើឡើង នាឱកាសដែលលោក ហួត ហាក់ ដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) អញ្ជើញចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នាទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។ ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្ត្រី ហួត ហាក់ បានអញ្ជើញលោក Andrea Primicerio និងក្រុមការងារ មកពិនិត្យផ្ទាល់នៅប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពនយោបាយ សង្គម សេដ្ឋកិច្ចពិត កត្តាសុខសន្តិភាព សុវត្ថិភាពផ្តល់ដល់ភ្ញៀវទេសចរ និងសក្តានុពលទេសចរណ៍នៅកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ជំហរឥតងាករេរបស់កម្ពុជា ក្នុងការប្រែក្លាយព្រំដែនកម្ពុជា-ថៃ ទៅជាតំបន់សន្តិភាព ដោយគោរពច្បាប់អន្តរជាតិ

Liny Chan November 8, 2025 08/11/2025

(ភ្នំពេញ)៖ ក្នុងជំនួបជាមួយបណ្ដាអង្គទូតបរទេសចំនួន៣០, លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបញ្ជាក់ជំហរឥតងាករេរបស់កម្ពុជា ក្នុងការប្រែក្លាយព្រំដែនកម្ពុជា-ថៃ ទៅជាតំបន់សន្តិភាព ដោយគោរពច្បាប់អន្តរជាតិ។ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ ស្តីពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ឯកសារនេះគឺជាមូលដ្ឋានគ្រឹះក្នុងការកសាងឡើងវិញនូវទំនុកចិត្ត សន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ ដោយបញ្ជាក់ឡើង វិញនូវការប្តេជ្ញាចិត្តរួម សម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ការមិនប្រើប្រាស់កម្លាំង ការគោរព ច្បាប់អន្តរជាតិ ការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យ។ ចំពោះមុខអង្គពិធី លោក ប្រាក់ សុខុន បានគូសបញ្ជាក់អំពីវិស័យអាទិភាពមួយចំនួន ដែលបានព្រមព្រៀងគ្នា ក្រោមសេចក្តីថ្លែងការណ៍ រួមមានការដោះលែងកងទ័ពកម្ពុជា ការដកអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី កិច្ចសហប្រតិបត្តិការលើការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដំណើរនៃការធ្វើប្រក្រតីភាពនៃទំនាក់ទំនងការទូត ដែលជាជំហានដ៏សំខាន់ឆ្ពោះទៅរកការកសាងទំនុកចិត្ត និងការស្តារទំនាក់ទំនងជាប្រក្រតីរវាងកម្ពុជា និងថៃ។ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីការអនុវត្តដោយស្មោះត្រង់របស់កម្ពុជាចំពោះការប្ដេជ្ញាចិត្ត […]

CDC: McDonald’s គ្រាន់តែកត់សម្គាល់អំពីទីផ្សារកម្ពុជា សម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន នាពេលអនាគត តែមិនទាន់សម្រេចចិត្តជាផ្លូវការ បើកហាងនៅកម្ពុជានោះទេ

Liny Chan November 8, 2025 08/11/2025

(ភ្នំពេញ)៖ តាមរយៈសេចក្ដីបំភ្លឺរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុន McDonald’s មិនទាន់មានការសម្រេចចិត្តជាផ្លូវការណាមួយ អំពីការបោះជំហានចូលមកបើកហាងនៅកម្ពុជា ឬការស្វែងរកដៃគូវិនិយោគនៅឡើយទេ។ គួររំលឹកផងថា ក្នុងជំនួបពិភាក្សាការងាររវាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំណាងក្រុមហ៊ុនសាជីវកម្ម McDonald’s Corporation កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ គឺក្នុងគោលបំណងចម្បងដើម្បីពិភាក្សាអំពីសក្ដានុពលទីផ្សារ និងលទ្ធភាពនៃការធ្វើអាជីវកម្ម។ ក្រុមហ៊ុនបានធ្វើការកត់សម្គាល់អំពីទីផ្សារកម្ពុជា សម្រាប់ការរៀបចំយុទ្ធសាស្ត្រពង្រីកទីផ្សាររបស់ខ្លួននាពេលអនាគត ប៉ុន្តែបច្ចុប្បន្ននេះក្រុមហ៊ុនកំពុងស្ថិតនៅក្នុងដំណាក់កាល នៃការពង្រឹងទីផ្សារដែលខ្លួនមានស្រាប់ជាមុនសិន។ ការបំភ្លឺនេះ គឺដោយសារក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានសារព័ត៌មានមួយចំនួនបានធ្វើការបកស្រាយ និងផ្សព្វផ្សាយព័ត៌មាន ស្តីពីជំនួបពិភាក្សាការងារ ប្រាសចាកពីខ្លឹមសារជាក់ស្តែងដែលបានផ្សព្វផ្សាយ និងនាំឱ្យមានការភ័ន្តច្រឡំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News