(ជប៉ុន)៖ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយមន្រ្តីស្ថានទូត នៅល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថានៅក្នុង ពិធីអបអរសាទរការបើកជើងហោះត្រង់ថ្មីរវាងរាជធានីភ្នំពេញ-ទីក្រុងតូក្យូ (Flight: K6592) និងការទទួលស្វាគមន៍ការមកដល់របស់ភ្ញៀវអ្នកដំណើរជើងដំបូង មកកាន់ទីក្រុងតូក្យូ តាមរយៈជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) នៅអាកាសយានដ្ឋានអន្តរជាតិណារីតា ទីក្រុងតូក្យូ។ កម្មវិធីនេះមានការចូលរួមពី លោកស្រី Wendy Y.W. Chen នាយកប្រតិបត្តិរង (Vice CEO) នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា, លោក NAKAMURA Fumitoshi នាយកគ្រប់គ្រងអាកាសយានដ្ឋាន នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន, លោក AMITANI Naoki មន្រ្តីជាន់ខ្ពស់ (Senior Air Talks Officer) នៃការិយាល័យអាកាសចរណ៍ស៊ីវិលជប៉ុន (JCAB- Japan Civil Aviation Bureau), តំណាងអាកាសយានដ្ឋានអន្តរជាតិណារីតា, តំណាងក្រុមហ៊ុនដៃគូ Swissport Japan […]