ព័ត៌មានជាតិ

លោក ត្រាំ ថាអាមេរិកនឹងដកការគាំទ្ររបស់ខ្លួន ប្រសិនបើអ៉ីស្រាអែល កាត់បញ្ចូលទឹកដីក្នុងតំបន់ West Bank

Liny Chan October 24, 2025 24/10/2025

(វ៉ាស៉ីនតោន)៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Time ថាអ៉ីស្រាអែល នឹងបាត់បង់ការគាំទ្រដ៏សំខាន់ពីសហរដ្ឋអាមេរិក ប្រសិនបើកាត់បញ្ចូលកន្លែងតាំងទីលំនៅ ក្នុងតំបន់ West Bank ជាទឹកដីរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ ២០២៥។ ការអត្ថាធិប្បាយរបស់លោក ត្រាំ ដែលទស្សនាវដ្តី Time ថាបានធ្វើឡើងតាមទូរស័ព្ទកាលពីថ្ងៃទី១៥ ខែតុលាកន្លងទៅ ត្រូវបានបោះពុម្ពផ្សាយស្របពេលដែលអនុប្រធានាធិបតីអាមេរិក លោក JD Vance រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio ក៏បានព្រមានប្រឆាំងទៅដំណើរការកាត់បញ្ចូលទឹកដីនៃតំបន់ West Bank នេះដែរ។ នៅពេលត្រូវបានសួរថា តើអ្វីទៅជាផលវិបាកសម្រាប់អ៉ីស្រាអែល នៅតែធ្វើដូច្នោះ លោក ត្រាំ បញ្ជាក់ថា «វាមិនអាចកើតឡើងទេ ព្រោះខ្ញុំបានសន្យាជាមួយប្រទេសអារ៉ាប់រួចហើយ។ គេ (អ៉ីស្រាអែល) មិនអាចធ្វើដូច្នោះឡើយឥឡូវនេះ យើងមានការគាំទ្រដ៏អស្ចារ្យពីអារ៉ាប់»។ លោកបន្ថែមថា «អ៉ីស្រាអែល នឹងបាត់បង់រាល់ការគាំទ្រពីអាមេរិក បើរឿងនោះកើតឡើង»។ គួរបញ្ជាក់ថា អ៉ីស្រាអែល បាននិងកំពុងជំរុញដំណើរការបញ្ចូលកន្លែងតាំងទីលំនៅ ក្នុងតំបន់ […]

សម្ដេចតេជោ ហ៊ុន សែន៖ បញ្ហាព្រំដែនកម្ពុជា-ថៃ បានដើរហួសពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយ ព្រោះបានប្តឹងទៅ ICJ និងក្រុមប្រឹក្សាសន្ដិសុខ, តែយ៉ាងណាស្ថានភាពបានធូរស្រាលហើយ

Liny Chan October 24, 2025 24/10/2025

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលជាតួអង្គសំខាន់ផ្ដួចផ្ដើមចរចាសម្របសម្រួលជាមួយគ្រប់ភាគីទាំងអស់ រហូតឈានទៅបង្កើតបានទាំងស្រុងនូវកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ២៣តុលា ១៩៩១ បានប្រតិកម្មចំពោះអ្នកដែលលើកឡើងឲ្យយកបញ្ហាព្រំដែនកម្ពុជា-ថៃ ប្ដឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ដើម្បីកោះប្រជុំបន្ទាន់លើបញ្ហាព្រំដែននេះ។ ក្នុងសម័យប្រជុំលើកទី៤ នីតិកាលទី៥ នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ គឺបានដើរហួសពីកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសហើយ ព្រោះរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ (ICJ) និងក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ព្រមទាំងវេទិកាអន្ដរជាតិនានាដទៃទៀត។ បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស មិនមានសមត្ថកិច្ចក្នុងការដោះស្រាយ ឬសម្របសម្រួលបញ្ហាព្រំដែនរវាងកម្ពុជា-ថៃឡើយ ហើយធាតុចូលរបស់កិច្ចព្រមព្រៀងនេះ បានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាផងដែរ។ ម្យ៉ាងទៀតកិច្ចព្រមព្រៀងនេះ ក៏អស់សុពលភាពនៅពេលសភាធម្មនុញ្ញ បានក្លាយទៅជាសភាជាតិ បង្កើតរដ្ឋាភិបាល និងបានបញ្ចប់បេសកកម្មរបស់អង្គការសហប្រជាជាតិនៅកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវមានអ្នកអំពាវនាវឲ្យប្ដឹងទៅសហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីស កោះប្រជុំជាបន្ទាន់ ទាក់ទិននឹងការឈ្លានពានរបស់ប្រទេសជិតខាង។ ប៉ុន្ដែសួរថា សហប្រធានគាត់ព្រមទេ? សាកល្បងសួរទៅឥណ្ឌូនេស៉ី និងបារាំងមើល តើគេព្រមកោះដែរទេ? ហើយហត្ថលេខីទាំងឡាយគេព្រមចូលរួមទេ ហើយដោះស្រាយរបៀបមិច […] […]

រដ្ឋាភិបាលជប៉ុន ស្វាគមន៍វឌ្ឍនភាពនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC នៅប្រទេសម៉ាឡេស៉ី

Liny Chan October 24, 2025 24/10/2025

(ភ្នំពេញ)៖ លោក គីតាមឹរ៉ា តូស៊ីហ៉ីរូ អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីថ្លែងការណ៍ ស្វាគមន៍វឌ្ឍនភាព នៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៉ី។ យោងតាមសេចក្ដីថ្លែងការណ៍៣ចំណុច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃដដែលនេះ បានបញ្ជាក់ថា៖ *ទី១៖ រដ្ឋាភិបាលជប៉ុន សូមស្វាគមន៍ចំពោះវឌ្ឍនភាពកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលបានធ្វើឡើង នាថ្ងៃទី២៣ ខែតុលា នៅប្រទេសម៉ាឡេស៊ី ដែលបានពិភាក្សាអំពីការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងឯកភាពគ្នាលើការបង្កើតក្រុមសង្កេតការណ៍អាស៊ាន (AOT) ដែលជាការរួមចំណែក ក្នុងការធ្វើឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់ កាន់តែមានភាពច្បាស់លាស់។ * ទី២៖ រដ្ឋាភិបាលជប៉ុន ក៏សូមសម្តែងនូវការគោរព ចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់គ្រប់ភាគីពាក់ព័ន្ធ រួមទាំងសហរដ្ឋអាម៉េរិក និងប្រទេសម៉ាឡេស៊ី ជាប្រធានអាស៊ាន ដែលបានគាំទ្រដល់ការពិភាក្សារវាងប្រទេសកម្ពុជា និងថៃ។ * ទី៣៖ ភាពប្រសើរឡើងវិញនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ មានសារៈសំខាន់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ទាំងមូល។ រដ្ឋាភិបាលជប៉ុនសង្ឃឹមថា ប្រទេសទាំងពីរ នឹងបន្តគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធីតាមរយៈការសន្ទនា។ ក្នុងន័យនេះ ជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹងដោយសហការជាមួយប្រទេសពាក់ព័ន្ធនានា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បំភ្លឺចំពោះព័ត៌មានតាមបណ្ដាញសង្គម ពាក់ព័ន្ធបុគ្គលអាវុធហត្ថម្នាក់នៅខេត្តរតនគិរី ដែលបា-ញ់បោះសេរី, បុគ្គលនោះត្រូវតុលាការផ្ដន្ទាទោស និងបានលុបឈ្មោះចេញពីក្របខ័ណ្ឌ

Liny Chan October 23, 2025 23/10/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានចេញមកបំភ្លឺចំពោះព័ត៌មានដែលបានចែកចាយនៅតាមបណ្ដាញសង្គម ពាក់ព័ន្ធបុគ្គលអាវុធហត្ថម្នាក់ នៅខេត្តរតនគិរី ដែលបានប្រព្រឹត្តអំពើល្មើសច្បាប់បាញ់បោះសេរី កាលពីអំឡុងឆ្នាំ២០២៤ កន្លងទៅ។ បុគ្គលរូបនេះ អតីតនាយទាហាន នៃកងរាជអាវុធហត្ថខេត្តរតនគិរី ឈ្មោះ ហាក់ ឈុនហេង ឋានន្តរស័ក្តិនាយចំណង់ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងខេត្តរតនគិរី បានចេញសាលក្រមព្រហ្មទណ្ឌ ផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់២ឆ្នាំ និងពិន័យជាប្រាក់ចំនួន២លានរៀល ពីបទ «ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត» ដែលប្រព្រឹត្តនៅចំណុចក្លឹមកំសាន្ត ពេជ្របៀតហ៊ោសន៍ ដែលស្ថិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។ កងរាជអាវុធហត្ថ ក៏បានធ្វើរបាយការណ៍តាមឋានានុក្រម ស្នើសុំលុបឈ្មោះ ហាក់ ឈុនហេង ចេញពីបញ្ជីគ្រប់គ្រងរបស់កងរាជអាវុធហត្ថផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

តំណាងរាស្ត្រកូរ៉េខាងត្បូងមួយក្រុម អមជាមួយសមត្ថកិច្ចកម្ពុជា ចុះទៅពិនិត្យអគារសេះស នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដែលសង្ស័យមានបទល្មើស Online Scam, តែរកមិនឃើញមានជនជាតិកូរ៉េណាម្នាក់ ត្រូវចាប់បង្ខាំងឡើយ

Liny Chan October 23, 2025 23/10/2025

(ភ្នំពេញ)៖ គណៈប្រតិភូពីសាធារណរដ្ឋកូរ៉េ ដឹកនាំដោយlok KIM, SEOK-KI តំណាងរាស្ត្រមកពីគណបក្សប្រឆាំង និងតំណាងរាស្ត្រមកពីគណបក្សដឹកនាំរដ្ឋាភិបាល កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានរួមដំណើរជាមួយកម្លាំងសមត្ថកិច្ចកម្ពុជា ចុះត្រួតពិនិត្យទីតាំងសង្ស័យមានលួចប្រព្រឹត្តបទល្មើស online scam ស្ថិតនៅអគារសេះស ផ្លូវបេតុង ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ពេលអញ្ជើញទៅពិនិត្យផ្ទាល់ ក្រុមតំណាងរាស្រ្តរបស់ប្រទេសកូរ៉េខាងត្បូង មិនបានរកឃើញមានជនជាតិរបស់ខ្លួនណាម្នាក់ ត្រូវបានចាប់បង្ខាំង និងធ្វើទារុណកម្មនោះឡើយ ពោលពួកគេបានប្រព្រឹត្តបទល្មើសដោយខ្លួនឯង ដោយប្រមូលផ្តុំគ្នា ហើយធ្វើសកម្មភាពឆបោកតាមប្រព័ន្ធ Online។ សូមបញ្ជាក់ថា ពេលចុះប្រតិបត្តិការបង្រ្កាបក្នុងទីតាំងនេះនាពេលកន្លងទៅថ្មីៗនេះ កម្លាំងសមត្ថកិច្ចចម្រុះរបស់កម្ពុជា បានឃាត់ខ្លួនជនបរទេស៨៦នាក់ ក្នុងនោះស្រី៥នាក់ រាប់បញ្ចូលជនជាតិកូរ៉េ៥៧នាក់ (ស្រី២នាក់) និងជនជាតិចិន២៩នាក់ (ស្រី៣នាក់)។ សម្ភាររួមមាន៖ កុំព្យូទ័រចំនួន ១២៦គ្រឿង និងទូរសព្ទដៃ ចំនួន ៣០គ្រឿង ត្រូវសមត្ថកិច្ចដកហូតផងដែរ។ ពេលចុះពិនិត្យរួមគ្នានោះ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញជូនគណៈប្រតិភូកូរ៉េនូវភស្តុតាងនានាពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ។ ក្រោយបានទទួលព័ត៌មាន និងពិនិត្យឃើញដោយផ្ទាល់ ដូច្នេះ គណៈប្រតិភូតំណាងរាស្ត្រកូរ៉េ បានយល់ច្បាស់ថា ជនជាតិកូរ៉េទាំងនេះ មិនត្រូវបានអ្នកណាបង្ខាំង […]

ស្រីស្អាតម្នាក់ ត្រូវនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាឃាត់ខ្លួន ក្រោយឆ-បោកប្រាក់ ក្រោមរូបភាពទិញ-លក់ទូរស័ព្ទ តាមប្រព័ន្ធអនឡាញ

Liny Chan October 23, 2025 23/10/2025

(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីឆបោកប្រាក់ក្រោមរូបភាពទិញ-លក់ទូរស័ព្ទតាមអនឡាញ ដែលមានជនរងគ្រោះជាច្រើននាក់ ដែលបានដាក់ពាក្យបណ្ដឹង។ ការចុះបង្ក្រាបនេះ យោងតាមបញ្ជាដឹកនាំរបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំ ពីលោកឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។ នាយកដ្ឋាន បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ព.ដ.ន ភេទស្រី ជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ ត្រូវបានជនអនាមិក អូសទាញឱ្យធ្វើសកម្មភាពទទួល និងផ្ទេរប្រាក់តាមគណនីធនាគារជាបន្ដបន្ទាប់ ហើយបានទទួលផលប្រយោជន៍ពីអំពើទុច្ចរិតនេះ។ ក្នុងនោះ ដែលគណនីហ្វេសប៊ុករបស់ជនអនាមិក នៅតែបន្ដបង្ហោះផ្សព្វផ្សាយទិញ-លក់ទូរស័ព្ទ និងស្វែងរកអ្នកចូលរួមធ្វើសកម្មភាពទទួលប្រាក់ និងតបឆាត តាមរយៈលេខទូរស័ព្ទ ០៩៦ ៦៦០ ០៣២៥, ០៩៦ ៧៨៣ ៩៧២៥ និងបានឱ្យ QR Code របស់គណនីធនាគារផ្សេងៗ តាមបណ្ដាញសង្គមនានា ក្នុងគោលបំណងជ្រើរើសបុគ្គលិកសម្រាប់ការងារ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ នាយកដ្ឋាន […]

កម្ពុជា-ថៃ ​ចេញសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេស លើកទី២ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)

Liny Chan October 23, 2025 23/10/2025

(ភ្នំពេញ)៖ កម្ពុជា-ថៃ បានចេញសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេស លើកទី២ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្នុងសេចក្តីថ្លែងការណ៍ កម្ពុជានិងថៃ បានឯកភាពគ្នាថា កិច្ចប្រជុំពិសេសបន្ទាប់នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងត្រូវរៀបចំឡើងក្នុងរយៈពេល ៩០ថ្ងៃ ឬតាមសេចក្តីត្រូវការចាំបាច់ណាមួយបន្ទាប់ពីកិច្ច ប្រជុំនេះ ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅថៃ-កម្ពុជា (GBC) បានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះ សហប្រធានដោយ នាយឧត្តម សេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ និង នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការសង្កេតការណ៍ ដោយតំណាងពីមកពីប្រទេសម៉ាឡេស៊ី […]

ការសិក្សាថ្មី៖ បុរសដែលថើបប្រពន្ធមុនពេលចេញទៅធ្វើការ អាចរស់នៅបានយូរជាងបុរសធម្មតារហូតដល់ ៥ឆ្នាំ

Liny Chan October 23, 2025 23/10/2025

(បរទេស)៖ បុរសដែលថើបប្រពន្ធរបស់ពួកគេមុនពេលចេញទៅធ្វើការ មានទំនោររស់នៅបានយូរ (ការសិក្សាមួយចំនួនបង្ហាញពីការកើនឡើងនៃអាយុជីវិតជាមធ្យមប្រាំឆ្នាំ) ដោយសារតែឥទ្ធិពលផ្លូវចិត្ត និងសរីរវិទ្យាវិជ្ជមាននៃកាយវិការស្នេហា នេះបើយោងតាមការសិក្សារបស់អាល្លឺម៉ង់ និងការវិភាគផ្សេងទៀត។ ការអនុវត្តនេះត្រូវបានផ្សារភ្ជាប់ទៅនឹងការចាប់ផ្តើមនៃថ្ងៃដ៏ល្អប្រសើរ កាត់បន្ថយភាពតានតឹងពីការបញ្ចេញអរម៉ូនដូចជាអុកស៊ីតូស៊ីន របៀបរស់នៅដែលមានសុខភាពល្អ និងអារម្មណ៍រឹងមាំនៃសុខុមាលភាពផ្លូវចិត្ត។ ដើម្បីពន្យល់ឲ្យកាន់តែច្បាស់ ការថើប​ (ជាពិសេសការថើបរយៈពេល 6 វិនាទី ឬយូរជាងនេះ) អាចជំរុញការបញ្ចេញនូវ អុកស៊ីតូស៊ីន ដែលជា «អ័រម៉ូននៃក្តីស្រឡាញ់» ដែលជួយលើកកម្ពស់ចំណងផ្លូវចិត្ត និងកាត់បន្ថយភាពតានតឹងដោយការបន្ថយអ័រម៉ូនស្ត្រេស ក័រទីសូល (cortisol)។ ការថើបភរិយាជាមួយនឹងការចាប់ផ្តើមនៃថ្ងៃថ្មី ដោយឥរិយាបថវិជ្ជមាន នឹងជួយឱ្យមានអារម្មណ៍ចុះសម្រុងគ្នាកាន់តែខ្លាំងក្លា និងបានឆ្លុះបញ្ចាំងទាំងនៅក្នុងស្ថានភាពផ្លូវចិត្ត និងផ្លូវកាយរបស់ពួកគេ។ ដូចគ្នានេះផងដែរ ផ្នត់គំនិតវិជ្ជមានដែលជំរុញដោយការថើបពេលព្រឹក ត្រូវបានផ្សារភ្ជាប់ជាមួយនឹងរបៀបរស់នៅដែលមានសុខភាពល្អ។ ការសិក្សាក៏បានកត់សម្គាល់ផងដែរ ថាបុរសដែលថើបភរិយាទាំងនេះ មានទំនោរជួបគ្រោះថ្នាក់ចរាចរណ៍តិចជាងមុន។ លើសពីនេះ ក្រៅពីអត្ថប្រយោជន៍ខាងផ្លូវកាយ សកម្មភាពនៃការថើបពង្រឹងនូវចំណងផ្លូវចិត្តរឹងមាំ ដែលនាំឱ្យមានការពេញចិត្តក្នុងទំនាក់ទំនង និងភាពធន់ខាងផ្លូវចិត្តកាន់តែខ្ពស់។ ចំណងសង្គមដ៏រឹងមាំនេះ គឺជាសូចនាករសំខាន់មួយនៃសុខភាព និងសុភមង្គលរយៈពេលវែង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ចាប់ខ្លួនឧត្តមសេនីយ៍ត្រី ឈឹម ឆែម នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ និងប្រើហិង្សាលើនារីម្នាក់, អង្គភាពអាវុធហត្ថលើផ្ទៃប្រទេស នឹងអនុវត្តច្បាប់ចំពោះបុគ្គលនេះ មិនលើកលែងឡើយ

Liny Chan October 23, 2025 23/10/2025

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា កម្លាំងអាវុធហត្ថ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនឧត្តមសេនីយ៍ត្រី ឈឹម ឆែម នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ និងប្រើហិង្សាលើស្រ្តីម្នាក់ កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ មានគ្រោះថ្នាក់ចរាចរណ៍មួយរហូតបង្កហិង្សាលើនារីម្នាក់ នៅខណ្ឌសែនសុខបង្កលោកឧត្តមសេនីយ៍ត្រី ឈឹម ឆែម នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបន្តទៀតថា ដោយបានការសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម និងបាននាំខ្លួនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី។ លោកថា កងរាជអាវុធហត្ថនឹងអនុវត្តច្បាប់ ទណ្ឌកម្មវិន័យចំពោះបុគ្គលនេះ ស្របតាមទិសស្លោក «ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»។ បើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី, កងរាជអាវុធហត្ថបានទំនាក់ទំនងជាមួយនារីរងគ្រោះ នឹងទទួលខុសត្រូវចេញថ្លៃព្យាបាលជូនគាត់ដែលរងរបួសផងដែរ។ កងរាជអាវុធហត្ថ នឹងធ្វើការប្រកាសព័ត៌មានអំពីចំណាត់ការនីតិវិធី ជូនសាធារណជន អ្នកសារព័ត៌មាន […]

ប្រមុខការពារជាតិកម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលគ្រោងចុះហត្ថលេខានៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែតុលា ដែលរាប់បញ្ចូលការដោះលែងទាហានកម្ពុជាទាំង១៨នាក់

Liny Chan October 23, 2025 23/10/2025

(ម៉ាឡេស៉ី)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC) បានប្រកាសស្វាគមន៍ចំពោះកិច្ចព្រមព្រៀងសន្តិភាព ដែលគ្រោងចុះ ហត្ថលេខានៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ដោយនាយករដ្ឋម​ន្រ្តីប្រទេសទាំងពីរ។ សភាពការណ៍នេះ ក៏បង្កលក្ខណៈចំពោះការដោះលែងទាហានកម្ពុជា១៨នាក់ ក្រោមកិច្ចព្រមព្រៀងសន្តិភាពនេះ។ នៅក្នុងឱកាសបង្ហាញលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ នៅលើទឹកដីប្រទេសម៉ាឡេស៉ី, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសកម្ពុជា និងថៃ ដែលគ្រោងនឹងចុះហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមការជួយសម្របសម្រួលដោយសហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៉ី»។ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្តថា ការចូលរួមសម្រសម្រួលពីសំណាក់សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៉ី គឺជាស្មារតីបង្កើតជំនឿទុកចិត្ត និងភាពជឿជាក់គ្នាទៅវិញ ទៅមក ព្រមទាំងការប្តេជ្ញាចិត្ត ធ្វើឱ្យប្រសើរឡើងវិញនៃទំនាក់ទំនង និងការវិលត្រឡប់ទៅប្រក្រតីភាពឡើងវិញនៃប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានគូសបញ្ជាក់ថា៖ «សភាពការណ៍នេះ […]