ព័ត៌មានជាតិ

ទំហំជួញដូរភាគហ៊ុននៅកម្ពុជា ចាប់ផ្តើមកើនឡើងវិញបន្តិច​ បន្ទាប់ពីធ្លាក់ចុះដល់ក្រោម ១០ម៉ឺនដុល្លារក្នុងមួយថ្ងៃកាលពីដើមឆ្នាំ

Liny Chan September 5, 2024 05/09/2024

​(ភ្នំពេញ)៖ លោក ហុង សុហួរប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានថ្លែងថា នៅរយៈពេល ៤ខែចុងក្រោយនេះ ទំហំនៃការជួញភាគហ៊ុន នៅក្នុងទីផ្សារមូលបត្រ បានចាប់ផ្តើមកើនឡើងបន្តិចវិញ ក្នុងរង្វង់ជាមធ្យម ១៥ម៉ឺនដុល្លារក្នុងមួយថ្ងៃ បន្ទាប់ពីធ្លាក់យ៉ាងខ្លាំងកាលពីដើមឆ្នាំ រហូតដល់ក្រោម ១០ម៉ឺនដុល្លារក្នុងមួយថ្ងៃ។ លោក ហុង សុហួរ គូសបញ្ជាក់បែបនេះធ្វើឡើង នៅក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជី ​ដែលបានប្រារព្ធឡើងនៅការិយាល័យកណ្តាលធនាគារ អេស៊ីលីដា ក្រោមប្រធានបទស្តីពី វឌ្ឍនភាពរបស់ ធនាគារ អេស៊ីលីដា ​នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។ លោកបានឱ្យដឹងថា ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៤នេះ ទំហំជួញដូរប្រចាំថ្ងៃបានធ្លាក់ចុះដល់ក្រោម ១០ម៉ឺនដុល្លារក្នុងមួយថ្ងៃ ខណៈ ៤ខែចុងក្រោយនេះ ចាប់ពីខែឧសភាដល់ខែសីហា ទំហំជួញដូរប្រចាំថ្ងៃបានកើនឡើងដល់ប្រមាណ ១៥ម៉ឺនទៅ ២០ម៉ឺនដុល្លារក្នុងមួយថ្ងៃវិញ។ លោកបានឱ្យដឹងថា ការកើនឡើងវិញបន្តិចនេះ ដោយសាររយៈពេល​ចុងក្រោយនេះ សាធារណជនមើលឃើញថា ទីផ្សារមូលបត្រកម្ពុជានៅតែរឹងមាំ ​ខណៈក្រុមហ៊ុនដែលចុះបញ្ជី​ និងការជួញដូរនៅក្នុងទីផ្សារ គឺនៅតែមានដំណើរការល្អ ​និងគ្មានការ​បោកប្រាស់ផ្សេងៗ។ លោករំពឹងថា ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំនេះ នឹងមានការកើនឡើង កាន់តែប្រសើរថែមទៀត។ លោក ហុង […]

រដូវក្តៅនៅកូរ៉េខាងត្បូងឆ្នាំនេះ មានលក្ខណៈក្តៅបំផុតក្នុងកំណត់ត្រា

Liny Chan September 5, 2024 05/09/2024

(សេអ៊ូល)៖ ទីភ្នាក់ងារអាកាសធាតុ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញានេះថា ប្រទេសកូរ៉េខាងត្បូង បានកត់ត្រានូវកម្រិតសីតុណ្ហភាពជាមធ្យម នារដូវក្តៅឆ្នាំនេះ គឺមានកម្រិតខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីការធ្វើកំណត់ត្រា ចាប់ផ្តើមកាលពីពាក់កណ្តាលសតវត្សរ៍កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ រដ្ឋបាលឧតុនិយមកូរ៉េខាងត្បូង (KMA) បានឱ្យដឹងថា ចាប់ពីខែមិថុនា ដល់ខែសីហា សីតុណ្ហភាពជាមធ្យមនៅក្នុងប្រទេស គឺមានកម្រិត ២៥.៦អង្សាសេ។ នេះជាកម្រិតខ្ពស់ជាងមុនគិតចាប់តាំងពីទីភ្នាក់ងារ បានកំណត់ការតាមដានដើម្បីប្រមូលទិន្នន័យ នៅឆ្នាំ ១៩៧៣ ដោយកើនឡើង ១.៩អង្សសេក្នុងអំឡុងពេលនៃរដូវក្តៅ។ បម្រែបម្រួលអាកាសធាតុ បាននិងកំពុង ប៉ះពាល់ដល់លំនាំអាកាសធាតុ នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ប្រធាន KMA លោក Jang Dong-un បញ្ជាក់ថា កូរ៉េខាងត្បូង បានទទួលនូវភ្លៀងធ្លាក់ខ្លាំងក្នុងរដូវមូសុង ការអូសបន្លាយនៃរលកកំដៅ និងសីតុណ្ហភាពជាង ២០អង្សាសេនៅពេលយប់ ដែលវាបានបង្កផលប៉ះពាល់ដល់ការរស់នៅ សម្រាប់សាធារណៈជន។ ទីក្រុងសេអ៊ូល ដែលជារដ្ឋធានីដែលមានប្រជាជនប្រហែល ១០លាននាក់ បានបំបែកកំណត់ត្រាចាស់របស់ខ្លួន និងឆ្លងកាត់កម្រិតសីតុណ្ហភាពជាង ២៥អង្សា រយៈពេល ៣៩យប់ជាប់ៗគ្នាក្នុងរដូវក្តៅនេះ ដោយលើសកាលពីរដូវក្តៅមុន ដែលមានតែ ២៦យប់ប៉ុណ្ណោះ។ គួរបញ្ជាក់ថា […]

ប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន ចេញព្រះរាជក្រឹត្យតែងតាំង លោក ហ៊ាង សុទ្ធាយុត្តិ ជាអគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឋានៈស្មើអនុរដ្ឋលេខាធិការ

Liny Chan September 5, 2024 05/09/2024

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង លោក ហ៊ាង សុទ្ធាយុត្តិ ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានឋានៈស្មើ អនុរដ្ឋលេខាធិការ។ មុនទទួលបានការតែងតាំងនេះ លោក ហ៊ាង សុទ្ធាយុត្តិ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក ហ៊ាង សុទ្ធាយុត្តិ គឺជាបញ្ញវន្តខ្មែរមួយរូប ដែលបានបញ្ចប់ការសិក្សាបរិញ្ញា​បត្រវិទ្យា​សាស្ត្រ​កុំព្យូទ័រ និងអនុបណ្ឌិតព័ត៌មានវិទ្យា។ លោកធ្លាប់បានបំពេញការងារជាទីប្រឹក្សាបច្ចេកទេស​ក្រសួង​ផែនការ វិទ្យាស្ថានជាតិស្ថិតិនាឆ្នាំ២០១០ ក្នុងក្របខណ្ឌអង្គការស្ថិតិពិភពលោក (UNSD)។ លោកក៏ធ្លាប់បានបំពេញការងារទីប្រឹក្សាបច្ចេកទេសរៀបចំប្រព័ន្ធឧត្តមសិក្សា និងអាហារូបករណ៍ ក្រសួងអប់រំ ពីឆ្នាំ២០១០ ដល់ ២០១១។ លោក សុទ្ធាយុត្តិ ក៏ធ្លាប់បានធ្វើជាទីប្រឹក្សាបច្ចេកទេសប្រព័ន្ធប្រមូលទិន្នន័យ និងប្រឡងបាក់ឌុបពីឆ្នាំ២០១០ ដល់ឆ្នាំ២០២៤ ដែលជាពេលវេលានៃការធ្វើកំណែទម្រង់ប្រឡង​បាក់ឌុបដែល​ចាប់ពីឆ្នាំ២០១៣ ក្រោយពេលលោក ហង់ជួន ណារ៉ុន ចូលមកកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ លោក ហ៊ាង សុទ្ធាយុត្តិ […]

ឧត្តមសេនីយ៍ឯក ស រដ្ឋា ណែនាំភ្នាក់ងារសន្ដិសុខឯកជននៅខេត្តព្រះសីហនុ រាយការណ៍បន្ទាន់មកសមត្ថកិច្ចជំនាញ ក្នុងករណីសង្ស័យមានបទល្មើសកើតឡើង សំដៅទប់ស្កាត់ និងបង្ការកុំឲ្យកើតឡើង

Liny Chan September 5, 2024 05/09/2024

(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានណែនាំដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដែលកំពុងបម្រើការងារនៅខេត្តព្រះសីហនុ ត្រូវចូលរួមសហការ និងរាយការណ៍បន្ទាន់មកសមត្ថកិច្ចជំនាញ ពិសេសសមត្ថកិច្ចមូលដ្ឋាន ក្នុងករណីសង្ស័យថា នៅទីតាំងដែលខ្លួនកំពុងបម្រើការងារមានបទល្មើសកើតឡើង សំដៅទប់ស្កាត់ បង្ការ និងឈានដល់ការបង្ក្រាបឲ្យបានទាន់ពេលវេលា។ ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ស រដ្ឋា ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៦៤ នៅខេត្តព្រះសីហនុ ដែលមានសិក្ខាកាមចូលរួមចំនួន២២០រូប ស្រី៤រូប ដែលមកពីគ្រឹះស្ថានឯកជន ចំនួន៦៣ និងក្រុមហ៊ុនផ្តល់សេវាកម្ម ចំនួន ២៩ក្រុមហ៊ុន ទូទាំងខេត្តព្រះសីហនុ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា បានក្រើនរំលឹក ក៏ដូចជាអំពាវនាវដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវបង្កើននូវកិច្ចសហការល្អ ហើយអាចរាយការណ៍គ្រប់ប្រភេទនៃបទល្មើស ដូចជា ករណីគ្រឿងញៀន ជួញដូរមនុស្ស ការប្រើប្រាស់អាវុធខុសច្បាប់ ក្មេងទំនើង ចោរកម្ម។ លោកជឿជាក់ថា ប្រសិនបើភ្នាក់ងារសន្ដិសុខឯកជន ដែលឆ្លងកាត់វគ្គបំប៉នជំនាញនេះ បង្កើននូវកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងករណីសង្ស័យមានអំពើល្មើសណាមួយដែលអាចកើតឡើង ច្បាស់ណាស់បទល្មើសនៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ នឹងកាន់តែមានការថយចុះ។ […]

ពូជស្រូវសែនក្រអូប ០១ របស់កម្ពុជា ឆ្ពោះទៅកាន់ទីផ្សារពិភពលោក

Liny Chan September 5, 2024 05/09/2024

(ភ្នំពេញ)៖ សែនក្រអូប០១ គឺជាពូជស្រូវស្រាលមិនប្រកាន់រដូវ ដែលបន្សុទ្ធនិងបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ២០១៩។ នៅចុងឆ្នាំ២០២៣ ពូជស្រូវសែនក្រអូប០១ បានទទួលពានរង្វាន់មាសពីប្រទេសចិន ដោយសារលក្ខណៈពិសេស​ដូចជា ក្លិនក្រអូប គុណភាពអង្ករល្អ វែងរលូន និងបាយទន់ឆ្ងាញ់ពិសារ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តប្រជាកសិករងាកមកដាំ​ពូជស្រូវសែនក្រអូប០១ ដោយសារពូជនេះផ្ដល់ទិន្នផលខ្ពស់ និងជាពិសេសវាមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

២ឆ្នាំចុងក្រោយ កម្ពុជា​សម្រេចបានជោគជ័យដ៏ធំក្នុងការអភិរក្សផ្សោតកើនដល់ ១០៥ក្បាល

Liny Chan September 5, 2024 05/09/2024

(ក្រចេះ)៖ កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា រយៈពេល២ឆ្នាំចុងក្រោយ កម្ពុជា​សម្រេចបានជោគជ័យដ៏ធំក្នុងការអភិរក្សផ្សោតកើនដល់១០៥ក្បាល។ កញ្ញា អ៉ឹម រចនា បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជួបប្រជុំនិងពិភាក្សាជាមួយ មន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះនិងឆ្មាំទន្លេ ដើម្បីពង្រឹងវិធានការការពារនិងអភិរក្សសត្វផ្សោតទន្លេមេគង្គឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។ កម្មវិធីជួបសំណេះសំណាលនេះ មានការ​ចូលរួម​​ពី​​ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា​ប្រធានរដ្ឋបាលជលផល, លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្ស​ជលផល និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។ នៅចំពោះមុខឆ្មាំទន្លេមេគង្គក្នុងខេត្តក្រចេះ ចំនួន៤៤រូប មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មរូបនេះ បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណ​ចំពោះមន្រ្តីឆ្មាំទន្លេ ដែលបានខិតខំលះបង់អស់កម្លាំងកាយចិត្ត ដើម្បីបំពេញភារកិច្ចដោយមិនខ្លាចការនឿយហត់ឆ្លាស់វេនគ្នាការពារ និងទប់ស្កាត់បទល្មើសនេសាទនៅតំបន់ការពារ ២៤ម៉ោងលើ២៤ម៉ោងជារៀងរាល់ថ្ងៃ។ យ៉ាងណាក៏ដោយ ការនេសាទដោយប្រើមងក្រឡាធំនិងឧបករណ៍ឆក់ នៅក្នុងភូមិសាស្ត្រខេត្តក្រចេះនៅតែមាន និងអាចបង្កហានិភ័យដល់អាយុជីវិតសត្វផ្សោត។ កញ្ញា អ៉ឹម រចនា បានលើកទឹកចិត្តនិងសង្ឃឹមយ៉ាងមុតមាំថា រដ្ឋបាលខេត្ត […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចំណាយលើកម្មវិធីនាំពលរដ្ឋទៅលេងកម្សាន្តនៅខេត្តភូមិភាគឦសាន មិនបានប្រើថវិកាជាតិទេ និងមិនពាក់ព័ន្ធមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែននោះឡើយ

Liny Chan September 5, 2024 05/09/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការចំណាយលើកម្មវិធីនាំប្រជាពលរដ្ឋទៅលេងកម្សាន្តនៅខេត្តជាប់ព្រំដែន ភូមិភាគឦសាន គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី មិនបានប្រើថវិកាជាតិនោះទេ។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែករបស់សម្តេច និងក្រុមគ្រួសារ ដែលថវិកានេះមិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែននោះឡើយ។ ការបញ្ជាក់បែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាពប្រគល់វិញ្ញាបនបត្រ ជូនសិស្ស មេធាវី និងសិក្ខាកាមមេធាវីសរុប១,៦៦០រូប នៅរាជធានីភ្នំពេញ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្រាប់ដំណើរទស្សនកម្សាន្តនេះ គឺជាទស្សនកិច្ចបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់។ ចំពោះរឿងនេះត្រូវបានលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរៀបចំរួចរាល់ហើយ ដោយចេញដំណើរនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ គិតដល់ពេលនេះ មានប្រជាពលរដ្ឋជាង ១ពាន់នាក់ហើយ ដែលបានចុះឈ្មោះតាមប្រព័ន្ធអនឡាញ សម្រាប់ដំណើរកម្សាន្តទៅកាន់ខេត្តភូមិភាគឦសាន ដោយឥតគិតថ្លៃ រៀបចំឡើងដោយរាជរដ្ឋាភិបាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អតីតខ្មែរបាត់បង់ដីធ្លី ដោយសារការបែកបាក់ជាតិ ដូច្នេះមិនត្រូវឲ្យកង់ប្រវត្តិសាស្ដ្រវិលត្រឡប់មកវិញឡើយ

Liny Chan September 5, 2024 05/09/2024

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹកឡើងវិញនូវរឿងរ៉ាវដ៏ឈឺចាប់របស់កម្ពុជា កាលពីអតីតកាលដែលនាំឲ្យបាត់បង់ដីធ្លី ប្រទេសចុះខ្សោយ ធ្លាក់ក្នុងភ្លើងសង្គ្រាម រហូតឈានដល់ការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋស្លូតត្រង់រាប់លាននាក់ គឺដោយសារតែការបែកបាក់សាមគ្គីភាពផ្ទៃក្នុងរបស់កម្ពុជា។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីប្រគល់វិញ្ញាបនបត្រ​ជូនសិស្ស​មេធាវី និងសិក្ខាកាមមេធាវីសរុប១,៦៦០រូប នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ដោយគូសបញ្ជាក់ថា កម្ពុជាមិនអាចកែប្រែប្រវត្តិសាស្ដ្របានឡើយ ប៉ុន្ដែអ្វីដែលអាចធ្វើបាននៅពេលនេះ និងទៅអនាគត គឺមិនត្រូវឲ្យមានការបែកបាក់ជាតិទៀតនោះឡើយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «មូលហេតុដែលនាំឲ្យយើងបាត់បង់ដីធ្លី គន្លឹះធំដោយសារការបែកបាក់ផ្ទៃក្នុងជាតិ យករូបភាព និងយកគំនិតនៃការខ្លាចខាងក្រៅ តែមកបែកផ្ទៃក្នុង អស្ថេរភាពផ្ទៃក្នុង […] ឥលូវយើងមិនអាចអង្គុយយំអ្វីដែលកើតមានហើយ មានតែធ្វើមិចកុំឲ្យកង់ប្រវត្តិសាស្ដ្រត្រឡប់មកវិញ គឺការបែកបាក់ផ្ទៃក្នុងរបស់យើង»។ បើតាមប្រសាសន៍របស់សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, ប្រសិនបើខ្មែរមិនបែកបាក់ជាតិ មិនកើតរដ្ឋប្រហារនៅឆ្នាំ១៩៧០ ហើយអូសបន្លាយរហូតដល់ឆ្នាំ១៩៩៨ទេនោះ ម្ល៉េះនៅពេលនេះ នឹងមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងនេះ ហើយក៏នឹងមានប្រជាពលរដ្ឋច្រើនជាង១៧លាននាក់ដូចនៅពេលបច្ចុប្បន្ននេះដែរ។ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់អំពីផែនការនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារ របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ ដែលមិនត្រូវឲ្យកើតមានជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ពោលត្រូវតែទប់ស្កាត់ ត្រូវបង្ក្រាប។ សម្ដេចបន្ដថា វិធានការទប់ស្កាត់ការបង្កអសន្តិសុខថ្ងៃទី១៨ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មកដល់ពេលនេះ មានពលរដ្ឋប្រមាណ ៤០ម៉ឺននាក់ហើយ បានចូលរួមក្នុងមូលនិធិសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន និងទទួលបានថវិកាប្រមាណ ១៩លានដុល្លារ

Liny Chan September 5, 2024 05/09/2024

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា គិតមកដល់ពេលនេះ មានប្រជាពលរដ្ឋប្រមាណ ៤០ម៉ឺននាក់ បានចូលរួមក្នុង «មូលនិធិសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» និងទទួលបានថវិកាប្រមាណ ១៩លានដុល្លារ។ ការបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានធ្វើឡើងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងការអញ្ជើញជាអធិបតី នៃពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីសរុប ១,៦៦០នាក់។ សម្ដេចធិបតីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំពោះការចូលរួមថវិកាមកដល់ពេលនេះ នៅក្នុងមូលនិធិយើងបានជាង ១៩លានដុល្លារ។ សំណួរសួរថាតើ យើងត្រូវគ្រប់គ្រងយ៉ាងមិច? ការធានានូវតម្លាភាព និងចំគោលដៅជាកិច្ចការសំខាន់ យើងនឹងបង្កើតគណៈកម្មការគ្រប់គ្រង និងផ្សព្វផ្សាយដំណឹងជូនប្រជាពលរដ្ឋ ឯកឧត្តម ក្វាន សៀម ខាងវិស្វកម្មនឹងធ្វើផែនការលម្អិត និងរាយការណ៍ជាសាធារណៈ ជូនប្រជាពលរដ្ឋអំពីគម្រោងដែលត្រូវធ្វើ។ ព្រោះយើងនៅដល់១៣០០គីឡូម៉ែត្រ ជាង១០ឆ្នាំទៀត និងថវិកាជាង២០០លានទៀត អីចឹងថវិកាដែលបាននេះ នឹងចូលក្នុងការជួយនៅក្នុងកំណាត់ណាមួយ, ហើយប្រជាពលរដ្ឋអាចទៅមើលផ្ទាល់តែម្ដង ថាធ្វើឬអត់? បានប៉ុន្មាន? យើងដាក់ឱ្យច្បាស់អត់មានឱ្យស្រពិចស្រពិលទេ យើងនឹងកំណត់ឱ្យច្បាស់ពីកន្លែងណាដល់កន្លែងណា? បង្គោលណា? ចំងាយប៉ុន្មាន? ប្រើប្រាស់ថវិកានេះ ហើយបងប្អូនអាចទៅមើល ខ្ញុំសូមបញ្ជាក់ព្រោះនៅចំណុចនេះ គេតែងតែលើកឡើង ឥលូវខ្ញុំសូមបញ្ជាក់តែម្ដង តម្លាភាព និងការប្រើប្រាស់ឱ្យចំគោលដៅ នៃថវិកាសម្រាប់ធ្វើផ្លូវក្រវ៉ាត់ព្រំដែននេះ។ […]

អបអរសាទរ! កម្ពុជាជាប់ជាគោលដៅវប្បធម៌ឈានមុខគេរបស់អាស៉ី សម្រាប់ឆ្នាំ២០២៤ ដោយពានរង្វាន់ទេសចរណ៍ពិភពលោក

Liny Chan September 5, 2024 05/09/2024

(ភ្នំពេញ)៖ កម្ពុជាបានជាប់ជាគោលដៅវប្បធម៌ឈានមុខគេរបស់អាស៉ី សម្រាប់ឆ្នាំ២០២៤ (Asia’s Leading Cultural Destination for 2024) ដោយពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Awards)។ នេះបើតាមការផ្សាយដោយទំព័រហ្វេសប៊ុក Infographics នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ កម្ពុជាទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ ជាលើកទី៤ ហើយ។ ការជាប់ជាគោលដៅវប្បធម៌ឈានមុខគេរបស់អាស៉ី សម្រាប់ឆ្នាំ២០២៤ ជារឿងគួរឲ្យភ្ញាក់ផ្អើល ព្រោះកម្ពុជាទទួលបានចំណាត់ថ្នាក់ល្អ ក្នុងចំណោមប្រទេសលេចធ្លោផ្សេងទៀត ដូចជាឥណ្ឌា ជប៉ុន នេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News