ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរ និងបង្ហាញតម្រាយផ្លូវសម្រាប់ដង្ហែ សម្ដេចចៅហ្វាវាំង គង់ សំអុល នៅថ្ងៃទី០៦ ខែកញ្ញាស្អែក

Liny Chan September 5, 2024 05/09/2024

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការដង្ហែសព សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលនឹងធ្វើឡើងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ស្អែកនេះ។ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ព្រះបរបរាជវាំង បានទទួលអនិច្ចកម្ម កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ៩៤ឆ្នាំ ដោយរោគាពាធ។ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រុមគ្រួសារសព បានរៀបចំពិធីបុណ្យសពតាមប្រពៃណី ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅគេហដ្ឋានផ្ទះលេខ៨៣ វិថីសុកហុក (ផ្លូវលេខ១០៧) កែងនឹងវិថីហ្សូសិបទេសទីតូ (ផ្លូវលេខ២១៤) សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ លុះដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៦:០០នាទីព្រឹក នឹងរៀបចំពិធីដង្ហែសពចេញពីគេហដ្ឋាន ឆ្ពោះទៅបូជានៅវត្តជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយចាប់ផ្តើម […]

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ រោងចក្រសហគ្រាស ដែលបញ្ចេញសំណល់ប្រភេទប្រភពបំពុល ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ស្របតាមច្បាប់ជាធរមានរបស់កម្ពុជា

Liny Chan September 5, 2024 05/09/2024

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បាននឹងកំពុងអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា២៨៧ និងប្រកាសរបស់ក្រសួងបរិស្ថានលេខ៣០២ ប្រកប.ស្ថ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ប្រកាសស្តីពី ការអនុវត្តវិធានស្វ័យត្រួតពិនិត្យ នៅតាមប្រភពបំពុលសក្តានុពល ដែលតម្រូវឱ្យរោងចក្រ សហគ្រាសឧស្សាហកម្ម ដែលបញ្ចេញសំណល់ប្រភេទប្រភពបំពុលត្រូវបំពាក់ជាចាំបាច់ នូវឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ ចេញពីរោងចក្រសហគ្រាស ដើម្បីតាមដានត្រួតពិនិត្យ ការបំពុលបរិស្ថានពីចម្ងាយ។ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថាការបំពាក់ឧបករណ៍នេះ គឺដើម្បីបញ្ចៀសការលេចជ្រាបឬការលួចបង្ហូរសំណល់រាវ ដែលមានសារធាតុពុលចេញពីរោងចក្រសហគ្រាស ចូលទៅក្នុងប្រភពទឹកធម្មជាតិ និងធានាបាននូវសុខភាពប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនី និយោជិត ដែលរស់នៅ និងបំពេញការងារ ក្នុងតំបន់ឧស្សាហកម្ម មានសុខភាពល្អ មានបរិស្ថានល្អ និងមានការវិនិយោគល្អ។ ចំពោះរោងចក្រដែលមិនព្រមបំពាក់ឧបករណ៍នេះនឹងត្រូវអនុវត្តទៅតាមផ្លូវច្បាប់។ សូមបញ្ជាក់ថា រោងចក្រសហគ្រាសចំនួន៣កន្លែងធំៗ នៅខេត្តស្វាយរៀង និងនៅខេត្តបាត់ដំបង។ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន Hi blue Washing Process Co., Ltd ដែលជាឧស្សាហកម្មបោកគក់ខោប៊យ […]

ប្រតិភូក្រុមហ៊ុនចិនជួបពិភាក្សាជាមួយអគ្គនាយក ARDB បង្ហាញបំណងចាប់វិនិយោគលើដំណាំប្រេងខ្យល់ អំពៅ ការចិញ្ចឹមត្រីទឹកប្រៃ និងការដំាដុះស្រូវ

Liny Chan September 5, 2024 05/09/2024

(ភ្នំពេញ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុនចិនចំនួន៣ រួមមាន Jinshan Hi-Tech Group, Nature Home Group, និងក្រុមហ៊ុនGXAS High Technology Group ព្រមទាំងតំណាងកុងស៊ុលមកពីខេត្តហ្គង់ស៊ី ប្រទេសចិន បានចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ។ ក្នុងជំនួបនោះ លោកបានជម្រាបជូនដល់គណៈប្រតិភូក្រុមហ៊ុនចិន ពីគោលការណ៍របស់ធនាគារ ARDB ជាធនាគារគោលនយោបាយរបស់រដ្ឋ បាននិងកំពុងផ្តល់ឥណទានគាំទ្រដល់វិស័យកសិកម្ម ជាពិសេសឥណទានបៃតង ដែលកំពុងតែពេញនិយម និងទើបតែដាក់អនុវត្តរួចមកហើយ។ ធនាគារ ARDB ត្រៀមសហការជានិច្ចក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ហើយសង្ឃឹមថា ក្រុមហ៊ុនចិន នឹងនាំយកបច្ចេកវិទ្យាមកអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម។ លោក Se Hok Pan ប្រធានក្រុមហ៊ុន Nature Home Group ចាត់ទុកថា ទស្សនកិច្ចថ្ងៃនេះគឺមានបំណងស្វែងរកការវិនិយោគលើដំណាំ ប្រេងខ្យល់ អំពៅ ការចិញ្ចឹមត្រីទឹកប្រៃ […]

អ្នកនាំពាក្យ ABC: ការរៀបចំឥណទានឡើងវិញនឹងជួយដល់អ្នកកំពុងជាប់កម្ចី ទទួលបានលក្ខខណ្ឌអនុគ្រោះ និងជួយសម្រាលបន្ទុកចំណាយ

Liny Chan September 4, 2024 04/09/2024

(ភ្នំពេញ)៖ អ្នកនាំពាក្យសមាគមធនាគារកម្ពុជា (ABC) បានលើកឡើងថា ការរៀបចំឥណទានឡើងវិញនឹងជួយដល់អ្នកកំពុងជាប់កម្ចីជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាចទទួលបានលក្ខខណ្ឌអនុគ្រោះមួយចំនួន ដែលនឹងជួយសម្រាលបន្ទុកដល់អតិថិជន ដែលមានការលំបាកផ្នែកហិរញ្ញវត្ថុ ឬលំហូរសាច់ប្រាក់បណ្តោះអាសន្ន ក្នុងអំឡុងពេលនៃការងើបឡើងវិញ នៃសេដ្ឋកិច្ចទាំងមូល។ ការលើកឡើងរបស់លោក សុខ ចាន់ អ្នកនាំពាក្យសមាគមធនាគារកម្ពុជា ធ្វើឡើងបន្ទាប់ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានចេញសារាចរណែនាំ ស្តីពី ការរៀបចំឥណទានឡើងវិញ ក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយប្រចាំគ្រារបស់អតិថិជន ក្នុងការបំពេញកាតព្វកិច្ចសងត្រឡប់ឥណទាន និងជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនលំហូរសាច់ប្រាក់។ យន្តការនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីត្រីមាសទី៤ ឆ្នាំ២០២៤តទៅ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក សុខ ចាន់ បានបញ្ជាក់ថា សមាគមធនាគារនៅកម្ពុជា គាំទ្រទៅលើសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី២៩ ខែសីហាកន្លងទៅនេះ។ បន្ថែមលើសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កាលពីថ្ងៃទី២៣ សីហា ក៏បានចេញសេចក្តីជូនដំណឹងស្តីពីស្មារតីរួម របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការសម្រួលដល់អតិថិជនជួបប្រទះ ស្ថានភាពលំបាកក្នុងការបង់សងឥណទានផងដែរ។ លោកបានគូសបញ្ជាក់ថា ការរៀបចំឥណទានឡើងវិញជូនអតិថិជន […]

អភិបាលខេត្តកណ្ដាល បញ្ចប់ទំនាស់លក់ផ្ទះរាំរ៉ៃជាង៦ឆ្នាំ នៅស្រុកខ្សាច់កណ្ដាល (តំបន់7NG) ដោយគោលការណ៍ឈ្នះឈ្នះ

Liny Chan September 4, 2024 04/09/2024

(កណ្ដាល)៖ ទំនាស់ទិញលក់ផ្ទះល្វែងដ៏រ៊ាំរ៉ៃ រយៈពេល៦ឆ្នាំ ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល (តំបន់7NG) ត្រូវបានដោះស្រាយបញ្ចប់ប្រកបដោយស្នាមញញឹម នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ករណីវិវាទនេះ ត្រូវបានលោក គួច ចំរើន អភិបាលខេត្តកណ្ដាល ចុះសម្រុះសម្រួលករណីវិវាទការទិញលក់ផ្ទះល្វែងរវាងប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនរបស់លោក ស្រី សុធារិទ្ធ ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ដំណោះស្រាយនេះ បានបញ្ចប់ដោយមានការយោគយល់គ្នាទៅវិញទៅមកផ្អែកលើបទដ្ឋាគតិយុត្ត និងគោលការណ៍ឈ្នះឈ្នះ ទាំងអស់គ្នា ប្រកបដោយស្នាមញញឹម និងភាពស្និតស្នាលបំផុត។ ភាគីទាំងពីរបានយល់ព្រមឯកភាពគ្នាបញ្ចប់ទំនាស់ ដោយឈ្មោះ ឈរ ឈង យល់ព្រមបង់ប្រាក់ចំនួន ១៦,២៥០ដុល្លារអាមេរិក ទៅឲ្យឈ្មោះ ស្រី សុធារិទ្ធ ហើយភាគីឈ្មោះ ស្រី សុធារិទ្ធ យល់ព្រមប្រគល់ សិទ្ធិកាន់កាប់ផ្ទះលេខB3 ជូនឈ្មោះ ឈរ ឈង ដើម្បីគ្រប់គ្រងជាកម្មសិទ្ធិ។ ការប្រគល់ទទួលប្រាក់ គឺធ្វើតែម្តងគត់ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ ក្រោយមក ត្រូវប្រគល់ភារកិច្ចជូន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ […]

ស្អែកនេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា ដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន រយៈពេល២ថ្ងៃ

Liny Chan September 4, 2024 04/09/2024

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ស្អែកនេះ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទៅបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដោយលោកអភិសន្ដិបណ្ឌិត ស សុខា នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០២៣ រវាងក្រសួងទាំងពីរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មេធំក្រុមហ៊ុន Audi ទទួលមរណភាព ក្រោយធ្លាក់ពីលើកំពូលភ្នំកំពស់ជាង៣,០០០ម៉ែត្រ

Liny Chan September 4, 2024 04/09/2024

(បរទេស)៖ បុគ្គលិកបម្រើការក្នុងក្រុមហ៊ុន Audi សម្តែងក្តីសោកសៅជាពន់ពេក ក្រោយអ្នកចាត់ការទូទៅក្នុងក្រុមហ៊ុននេះ គឺលោក Fabrizio Longo បានទទួលមរណភាព ដោយសារធ្លាក់ពីលើភ្នំកំពស់ជាង ៣,០០០ម៉ែត្រ។ បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters បានឲ្យដឹងថា លោក Fabrizio Longo អាយុ៦២ឆ្នាំ ជាអ្នកឡើងភ្នំដ៏ប៉ិនប្រសព្វម្នាក់ និងជាអ្នកចាត់ការទូទៅក្នុងក្រុមហ៊ុន Audi ដែលជាក្រុមហ៊ុនរថយន្តប្រណិតដែលមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសអ៊ីតាលី បានធ្លាក់ពីលើកំពូលភ្នំកំពស់ ១០,០០០ហ្វីត ឬជាង៣,០០០ម៉ែត្រ ខណៈភ្នំដែលលោកឡើងនោះស្ថិតក្នុងជួរភ្នំ Adamello ភាគខាងជើងនៃប្រទេស។ អ្នកនាំពាក្យក្រុមហ៊ុន Audi បាននិយាយនៅថ្ងៃអង្គារនេះថា លោក Longo ជាមនុស្សដែលមាន «អត្តចរិតល្អ មានទាំងសមត្ថភាព និងចំណេះដឹង»។ លោក Fabrizio Longo បានដឹកនាំម៉ាកយីហោរថយន្ត Audi នៅក្នុងប្រទេសអ៊ីតាលី ជាមួយនឹងភាពជោគជ័យដ៏ធំសម្បើម ចាប់តាំងពីឆ្នាំ២០១៣មក និងបំពេញការងារប្រកបដោយភាពជោគជ័យសម្រាប់រយៈពេល ១១ឆ្នាំជាប់ៗគ្នា។ នាយកប្រតិបត្តិ និងថ្នាក់ដឹកនាំក្នុងឧស្សាហកម្មរថយន្តជាច្រើន មានការសោកស្តាយជាខ្លាំងចំពោះមរណភាពរបស់ លោក Longo ក្នុងនោះសូម្បីតែនាយកប្រតិបត្តិក្រុមហ៊ុន Lamborghini លោក Stephan Winkelmann […]

ម្ចាស់អត់នៅ ចោរគាស់ផ្ទះលួចយកម៉ូតូ ២គ្រឿង និងទម្លាក់ចោលក្នុងប្រឡាយទឹក១គ្រឿង

Liny Chan September 4, 2024 04/09/2024

(ភ្នំពេញ)៖ ផ្ទះមួយកន្លែងស្ថិតនៅក្នុងភូមិអករំដួល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈម្ចាស់អត់នៅហើយចាក់សោទ្វារចោល ក៏ស្រាប់តែមានចោរ១ក្រុម ធ្វើសកម្មភាពគាស់លួចយកម៉ូតូចំនួន៣គ្រឿង កាលពីវេលាម៉ោង ៣និង៥នាទីទៀបភ្លឺថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។ ពេលលួចនោះ អ្នកភូមិឃើញហើយស្រែកថាចោរៗ បង្កការភ្ញាក់ផ្អើល ហើយចោរក៏យកម៉ូតូ២គ្រឿងទៅបាត់អស់ ចំណែក១គ្រឿងទៀតអត់ឆេះហើយបែកកង់ទៀត យកតៅមិនរួចចោរក៏រុញទម្លាក់ចូលទៅក្នុងមាត់លូទឹកតែម្ដង។ ម្ចាស់ផ្ទះឈ្មោះ ម៉ា នីកា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់អីវាន់អនឡាញ បាត់បង់ម៉ូតូម៉ាក Honda Zoomer-X ចំនួន២គ្រឿងក្នុងនោះ១គ្រឿង ពណ៌ក្រហមស ពាក់ស្លាកលេខកណ្ដាល 1AA-4799 និង១គ្រឿងមិនចាំស្លាកលេខ។ ចំណែកឯម៉ូតូ១គ្រឿងទៀតដែលចោររុញទម្លាក់ចូលមាត់លូទឹកនោះម៉ាក Honda Scoopy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FE-2401។ ម្ចាស់ផ្ទះបាននិយាយថា តាមរយៈការឆែកកាមេរ៉ាសុវត្ថិភាពបានឃើញថា ក្រុមចោរមានគ្នាចំនួន៤នាក់ ហើយបានគាស់ និងដោះកញ្ចក់ទ្វារផ្ទះរបស់គាត់ រួចចូលលួចយកម៉ូតូចំនួន៣គ្រឿង គាត់បានទុកម៉ូតូទាំង៣គ្រឿង ដែលគាត់ទុកនៅនៅក្នុងផ្ទះនោះ។ ម្ចាស់ផ្ទះបាននិយាបន្តទៀតថា នៅវេលាល្ងាចថ្ងៃទី៣ ខែកញ្ញា គាត់បានចាក់សោទ្វារផ្ទះចោលអត់មានអ្នកនៅមើល។ បន្ទាប់មកក៏ជិះរថយន្តទៅលេងផ្ទះបងថ្លៃ នៅឯក្រុងតាខ្មៅ ខេត្តកណ្ដាល ហើយអត់បានត្រលប់មកវិញនោះទេ គាត់ក៏បានដេកនៅផ្ទះបងថ្លៃនោះ១យប់។ លុះដល់វេលាម៉ោងជាង ៣ទៀបភ្លឺថ្ងៃទី៤ […]

Apple នឹងឈប់ប្រើអេក្រង់ LCD ទៀតហើយចាប់ពី iPhone 17 តទៅ

Liny Chan September 4, 2024 04/09/2024

(បរទេស)៖ របាយការណ៍ពីសារព័ត៌មាន Nikkei បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នឹងប្តូរទៅប្រើប្រាស់អេក្រង់ OLED (ឈ្មោះពេញ organic light-emitting diode) សម្រាប់ម៉ូដែល iPhone ទាំងអស់របស់ខ្លួន ដែលចេញលក់ចាប់ពីឆ្នាំ២០២៥ តទៅ។ ប្រកាសនេះ បានគូសបញ្ជាក់ថា Apple នឹងផ្លាស់ប្តូរទាំងស្រុងពីអេក្រង់ LCD ពោលគឺ ឈប់ប្រើប្រាស់អេក្រង់ប្រភេទនេះតែម្តង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣​ ខែកញ្ញា ឆ្នាំ២០២៤។ បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតទូរទស្សន៍ និងស្មាតហ្វូនជាច្រើននៅក្នុងប្រទេសជប៉ុន បាននឹងកំពុងប្រើប្រាស់អេក្រង់ OLED មានក្រុមហ៊ុនភាគតិចណាស់ដែលនៅប្រើប្រាស់អេក្រង់ LCD ទាំងនេះក៏ដោយសារមុខងារផ្តល់នូវពណ៌រស់រវើក កម្រិតពណ៌ច្បាស់ជាងមុន ព្រមទាំងធ្វើ​​ឱ្យការទស្សនាវីដេអូកាន់តែត្រជាក់ភ្នែក។​ ប្រភពពី Nikkei បានអះអាងថា ការផ្លាស់ប្តូរនេះ ក៏នឹងប៉ះពាល់ដល់ iPhone SE ដែលមានតម្លៃទាបផងដែរ បន្ទាប់ពីប្រកាសនេះវានឹងត្រូវបានបំពាក់ដោយ​អេក្រង់ OLED។ តែយ៉ាងណា ការសម្រេចចិត្តនេះ មិនរាប់បញ្ចូលក្រុមហ៊ុនផ្គត់ផ្គង់ជប៉ុន Japan Display និង​ Sharp […]