ព័ត៌មានជាតិ

លោក គុយ វ៉ាត ថៅកែហាង Park Coffee ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន»

Liny Chan August 28, 2024 28/08/2024

(ភ្នំពេញ)៖ លោក គុយ វ៉ាត ថៅកែហាង Park Coffee ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ក្រោយតំណាងអយ្យការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន»។ សូមជម្រាបថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានបញ្ជូនខ្លួនលោក គុយ វ៉ាត ថៅកែហាង Park Coffee និងជាម្ចាស់ក្រុមហ៊ុនជាច្រើនទៀត ពាក់ព័ន្ធបទល្មើសចេញសែកអត់ប្រាក់ និងឆបោកប្រាក់ផ្សេងៗទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា លោក គុយ វ៉ាត ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។ សមត្ថកិច្ច បានបញ្ជាក់ថា លោក គុយ វ៉ាត បានរងនូវពាក្យបណ្តឹងជាច្រើន ពាក់ព័ន្ធអំពើឆបោកលុយរាប់លានដុល្លារ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ចិន សន្យាជួយអភិវឌ្ឍបច្ចេកទេសកីឡាកម្ពុជា ឆ្ពោះទៅរកជោគជ័យនៅកីឡាយុវជនអាស៊ី-២០២៩ ដូចស៊ីហ្គេម ឆ្នាំ២០២៣

Liny Chan August 28, 2024 28/08/2024

(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបង្ហើបថា ភាគីចិនបានបង្ហើបពីគម្រោងបន្ដជួយអភិវឌ្ឍន៍បច្ចេកទេសកីឡាជំនាញកម្ពុជាបន្ដទៀត ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ដូចកាលពីស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាដែរ។ ការលើកឡើងនេះ បន្ទាប់ពីកិច្ចសហប្រតិបត្តិការលើគម្រោងជំនួយបច្ចេកទេសកីឡាកម្ពុជា-ចិន ត្រូវបានបិទបញ្ចប់ដោយជោគជ័យ គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នេះ តាមរយៈការចុះហត្ថលេខាបញ្ចប់គម្រោង ដោយមានការអញ្ជើញចូលរួមពីលោក វ៉ាត់ ចំរើន និងលោកស្រី Zhong Jie អគ្គកុងសលស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ លោកស្រី Zhong Jie បានលើកឡើងថា កម្ពុជា-ចិន KW ជាមិត្តដែកថែប តែងតែជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ហើយក្នុងពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ចិនមិនត្រឹមតែបានជួយសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោនោះទេ ថែមទាំជួយជាគម្រោងជំនួយបច្ចេកទេសកីឡា តាមរយៈការបញ្ជូនកីឡាករ-កីឡាការិនីទៅហ្វឹកហាត់នៅចិន ក៏ដូចជាការបញ្ជូនគ្រូជំនាញចិនមកបង្ហាត់នៅកម្ពុជាជាដើម។ លោកស្រីបន្ដថា ទោះបីគម្រោងជំនួយបច្ចេកទេសកីឡានាពេលនោះ មានការរារាំងដោយវិបត្តិកូវីដ-១៩ យ៉ាងណាក្តី ក៏ភាគីចិនបានពុះពាររហូតជួយផ្តល់ការហ្វឹកហាត់ជូនអត្តពលិកកម្ពុជាទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចេះត្រចង់ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដោយកម្ពុជាដណ្តើមបានចំណាត់លេខ៤ ក្នុងចំណោម ១១ប្រទេសក្នុងតំបន់អាស៊ាន […]

អភិបាលខណ្ឌច្បារអំពៅ ប្រាប់មន្ត្រីរាជការឲ្យយកចិត្តទុកដាក់ បន្តបំរើសេវាជូនប្រជាពលរដ្ឋ

Liny Chan August 28, 2024 28/08/2024

(ភ្នំពេញ)៖ ក្នុងគោលដៅពង្រឹងគុណភាពការងាររដ្ឋបាលទូទៅ ឲ្យបានប្រសើរឡើងថែមទៀត លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ជាអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធខណ្ឌ លោក-លោកស្រី លោកប្រធានការិយាល័យ លោក -លោកស្រីចៅសង្កាត់ លោកមេប៉ុស្តិ៍ និងស្មៀនសង្កាត់ទាំង៨ ។ នៅក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលខណ្ឌបានដាក់ចេញនូវវិធានការ ដែលត្រូវអនុវត្តបន្ត រួមមាន៖ ត្រូវរួមគ្នាខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវខ្លឹមសារគោល នយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹង និងជំរុញឲ្យបងប្អូន ចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្ត ឲ្យទទួលបានលទ្ធផលល្អ ជាពិសេសរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងចុះត្រួតពិនិត្យទីតាំងទទួលបញ្ចាំគ្រប់កន្លែងទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌនិងសង្កាត់។ លោកបានបន្ដថា ការងារសន្តិសុខនេះ ជាកត្តាសំខាន់ណាស់ ដែលមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា […]

អគ្គរដ្ឋទូតចិន៖ គណនី TikTok មួយ ដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយរឿងមិនពិត អំពីប្រទេសកម្ពុជា ត្រូវបានបិទ

Liny Chan August 28, 2024 28/08/2024

(ភ្នំពេញ)៖ គណនី TikTok មួយ ដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិត អំពីប្រទេសកម្ពុជា ត្រូវបានបិទហើយ។ នេះបើតាមលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា តាមរយៈ Facebook នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ លោក វ៉ាង វិនពីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គណនីដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតអំពីប្រទេសកម្ពុជា ត្រូវបានបិទ។ យើងនឹងសហការជាមួយមិត្តភក្តិកម្ពុជា ក្នុងការប្រឆាំងយ៉ាងមុតមាំជាមួយនឹងព័ត៌មានដែលមិនពិត»។ សូមជម្រាបថា ថ្មីៗគណនី TikTok ខាងលើ បានបង្ហោះឃ្លីបវីដេអូជាភាសាចិនមួយ ដែលប្រឌិតព័ត៌មានក្លែងក្លាយ តាមបណ្តាញសង្គមថា សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ បានធ្វើរដ្ឋប្រហារទម្លាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងចាប់ខ្លួន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ករណីនេះ អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានប្រកាសបដិសេធយ៉ាងដាច់អហង្ការ ដោយចាត់ទុកថា ឃ្លីបវីដេអូជាភាសាចិនខាងលើនេះ […]

សូមប្រុងប្រយ័ត្ន ! មានជនខិលខូចលួចបន្លំកាត់ត QR Code សម្រាប់ស្កេនបរិច្ចាគថវិកាដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

Liny Chan August 28, 2024 28/08/2024

(ភ្នំពេញ)៖ ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់សប្បុរសជនទាំងអស់ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការស្កេន QR Code ឬគណនីធនាគារ សម្រាប់បរិច្ចាគថវិកាដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» កសាងផ្លូវក្រវាត់ព្រំដែន។ ជាក់ស្តែងមានជនខិលខូច បានលួចបន្លំកាត់ត QR Code គណនីធនាគារ សម្រាប់បរិច្ចាគថវិកាជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលមានឈ្មោះថា «LONG CHHNU» ដែលជាគណនីក្លែងបន្លំ។ សូមបញ្ជាក់ថា QR Code ឬគណនីរបស់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» មានផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងផ្លូវការ របស់សម្តេចធិបតី និងតាមបណ្តាញព័ត៌មានផ្លូវការ Fresh News ដែលភ្ជាប់ជូនដូចខាងក្រោម៕ សម្រាប់ការចូលរួមជាសាច់ប្រាក់ សូមទាក់ទង ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យ សម្តេចធិបតីនាយករដ្ឋមន្ត្រី តាមរយៈ Telegram & CoolApp: 012 961 971. ទីតាំង៖ នៅទីស្តីការគណៈរដ្ឋមន្ត្រី «អគារជាប់ផ្លូវកម្ពុជាក្រោម បន្ទប់លេខ ២០៦ ជាន់ទី២»។ […]

ក្រុមហ៊ុន CIC Partners ចេញលិខិតបដិសេធ យ៉ាងដាច់អហង្ការ និងច្រានចោលទាំងស្រុង នូវព័ត៌មានមិនពិត របស់សារព័ត៌មានបរទេស បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួន​លោក គុយ វ៉ាត

Liny Chan August 28, 2024 28/08/2024

(ភ្នំពេញ)៖ គណៈកម្មការស្តារក្រុមហ៊ុន និងមូលនិធិ នៃក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (ស៊ីអាយស៊ី ផាតនើរ) សូមបដិសេធយ៉ាងដាច់អហង្ការ និងច្រានចោលទាំងស្រុង នូវព័ត៌មានមិនពិត និងគ្មានមូលដ្ឋានរបស់សារព័ត៌មានបរទេសមួយ ទាក់ទងនឹងក្រុមហ៊ុន តាមការចុះផ្សាយវីដេអូមួយ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៤។ នៅក្នុងវីដេអូនោះ សារព័ត៌មានបរទេសនោះ បាន​​​ស្រង់សម្ដីអ្នកវិភាគម្នាក់ថា លោកជំទាវ ពេជ្រ ចន្ទមុនី្ន​​ មានជាប់ពាក់ព័ន្ធនឹង​លោក គុយ វ៉ាត អតីតប្រធានក្រុមប្រឹក្សាភិបាល នៃ​​ក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ​ ដោយព្យាយាមផ្សាភ្ជាប់សមាជិកគ្រួសារថ្នាក់ដឹកនាំទៅនឹងករណីផ្សេងៗ ដូចជាករណី​លោក គុយ វ៉ាត ជាដើម បើទោះបីជា លោកជំទាវ និង​លោក គុយ វ៉ាតមិនដែលស្គាល់គ្នា និងមិនដែលជួបគ្នាសូម្បីតែមួយដង។ គណៈកម្មការស្តារក្រុមហ៊ុន និងមូលនិធិ នៃក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក បានបញ្ជាក់ថា «យើងខ្ញុំយល់ឃើញថា ការភ្ជាប់សមាជិកគ្រួសារថ្នាក់ដឹកនាំ និងក្រុមហ៊ុន ឬព្រឹត្តិការណ៍ផ្សេងៗ […]

ក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានអង្គរ ដាក់ចេញគោលការណ៍ចំនួន៦ ដើម្បីបង្ករភាពងាយស្រួលជូនភ្ញៀវទេសចរ ចូលទស្សនារមណីយដ្ឋានអង្គរ

Liny Chan August 28, 2024 28/08/2024

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤​ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ អាណត្តិទី៣ លើកទី៤ ដើម្បីពិនិត្យ និងពិភាក្សាអំពី «ការងារកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិក្នុងការត្រួតពិនិត្យបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ ឱ្យកាន់តែប្រសើរឡើង»។ ដើម្បីបង្ករភាពងាយស្រួលជូនភ្ញៀវទេសចរបន្ថែមទៀត, កិច្ចប្រជុំបានសម្រេចនូវលទ្ធផលដូចខាងក្រោម៖ ១៖ សម្រាប់បណ្ណទស្សនារយៈពេល ១ថ្ងៃ៖ សម្រេចលុបចោលទាំងស្រុង នូវតម្រូវការព័ត៌មានរបស់ភ្ញៀវទេសចរដូចជា រូបថត, សញ្ជាតិ, ក្រុមអាយុ និងភេទ រាល់ពេលភ្ញៀវទេសចរបរទេសចូលទិញបណ្ណទស្សនារមណីយដ្ឋានអង្គរ ពីគ្រឹះស្ថានអង្គរ ចាប់ពីចុងខែកញ្ញា ឆ្នាំ២០២៤ តទៅ,២៖ សម្រាប់បណ្ណទស្សនារយៈពេល ៣ ថ្ងៃ និង ៧ ថ្ងៃ៖ បន្តអនុវត្តតម្រូវការថតរូបភ្ញៀវ សម្រាប់បណ្ណចូលទស្សនា រហូតដល់ចុងឆ្នាំ ២០២៤,៣៖ កែសម្រួលប្រព័ន្ធត្រួតពិនិត្យដែលមានភាពសាំញ៉ាំ៖ ធ្វើការកាត់បន្ថយទីតាំងត្រួតពិនិត្យ នៅតាមច្រកចូលទាំង ៤ និងរក្សាទីតាំងត្រួតពិនិត្យនៅតែតាមច្រកចូលប្រាសាទតែប៉ុណ្ណោះ,៤៖ ឯកភាពជូនគ្រឹះស្ថានអង្គរអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់លក់បណ្ណ៖ ដោយប្រើ Self-Service Machine និងបង្កើត Mobile App និងជំរុញការទូទាត់ប្រាក់ជាទម្រង់អេឡិចត្រូនិក,៥៖ គ្រឹះស្ថានអង្គរ ត្រូវសិក្សាលើការការផ្តល់ជាទម្រង់សំបុត្រពាក់នៅកដៃ […]

សត្វផ្សោត ១ក្បាលប្រភេទ Risso’s Dolphin មានទម្ងន់១២០គីឡូក្រាម ដែលជាប់ឬសកោងកាង ត្រូវបានជួយសង្គ្រោះ

Liny Chan August 27, 2024 27/08/2024

(កោះកុង)៖ សត្វផ្សោត ១ក្បាល មានទម្ងន់ប្រមាណ១២០គីឡូក្រាម ត្រូវបាននាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ សហការជាមួយប្រជាពលរដ្ឋសង្រ្គោះពីការជាប់ខ្លួននឹងឬសកោងកាង នៅក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតនៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បើតាមចុះផ្សាយរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា សត្វផ្សោតនេះ ជាប្រភេទ Risso’s Dolphin មានប្រវែង ២,៤០ ម៉ែត្រ ទម្ងន់ប្រមាណ ១២០គីឡូក្រាម។ ការជួយសង្គ្រោះសត្វផ្សោតនេះដឹកនាំដោយលោក ផៃ សាវិន នាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ សហការជាមួយប្រធាន និងសមាជិកសហគមន៍នេសាទពាមក្រសោប បានជួយសង្គ្រោះផ្សោត ១ក្បាលនេះ នៅខាងក្រោយផ្ទះលោកស្រី ប៊ុន វ៉ាង (ភូមិពាមក្រសោបចាស់) ក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ហើយបាននាំយកទៅព្រលែងចំណុចខាងក្រៅ (ហៅឃ្លងយាយប៉ែន រ៉ន) ក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា អំពាវនាវ និងទុកពេលឲ្យតែ១ខែទៀតប៉ុណ្ណោះរាល់ក្រុមហ៊ុន ឬទីតាំងដែលមានឧបករណ៍ល្បែងខុសច្បាប់ ត្រូវតែយកមកកម្ទេចចោល

Liny Chan August 27, 2024 27/08/2024

(ព្រះសីហនុ)៖ លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានអំពាវនាវ និងទុកពេលឲ្យតែ១ខែទៀតប៉ុណ្ណោះរាល់ក្រុមហ៊ុន ឬទីតាំងដែលមានឧបករណ៍ល្បែងខុសច្បាប់ ត្រូវយកមកកម្ទេចចោលដោយខ្លួនឯង ព្រមទាំងមានការដឹងឮពីអគ្គលេខាធិការដ្ឋាន (គ.ល.ក) ក៏ដូចជាអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ ដោយពោលធ្វើបែបនេះដើម្បីបញ្ជាក់ឲ្យដឹងថា ឧបករណ៍ល្បែងប្រើប្រាស់តទៅថ្ងៃមុខគឺសុទ្ធតែស្រប់ច្បាប់។ លោក រស់ ភីរុណ ថ្លែងបែបនេះនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ក្នុងកម្មពិធី «កម្ទេចឧបករណ៍ល្បែងខុសច្បាប់នៅខេត្តព្រះសីហនុ» ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៅថ្នាក់កណ្តាល ថ្នាក់មូលដ្ឋាន សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងម្ចាស់ក្រុមហ៊ុនល្បែងក្នុងខេត្តជាច្រើនរូប នៅភូមិគរគី ឃុំបិត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោក រស់ ភីរុណ បានថ្លែងថា រាល់ឧបករណ៍ និងកម្មពិធីល្បែងដែលអាចដំណើការបានលុះត្រាតែបានចុះបញ្ជើរអគ្គលេខាធិការដ្ឋាន (គ.ល.ក)។ លោកបន្តថា នាពេលកន្លងមកឧបករណ៍ ឬកម្មពិធីល្បែងទាំងនោះមានការប្រើប្រាស់ ទូលំទូលាយ ដោយមិនទាន់ត្រូបានចុះបញ្ជើនោះទេ នោះដោយសារតែមិនទាន់មានលិខិតបទដ្ឋានគត្តិយុត្តសម្រាប់ដាក់អនុវត្ត ប៉ុន្តែក្រោយពេលដែលច្បាប់ស្តីពីគ្រប់គ្រងល្បែងពាណិជ្ជកម្មត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមកនេះ ត្រូវបានប្រកាសផ្សព្វផ្សាយជូនដំណឹងផ្សេងៗដើម្បីធ្វើយ៉ាងណាជំរុញឲ្យប្រត្តិប្បករណ៍ទាំងនោះដែលបានដាក់ដំណើរការមុនច្បាប់នោះយកទៅចុះបញ្ជើ។ លោកបន្ថែមទៀតថា ក្រៅតែពីជំរុញឲ្យយកឧបករណ៍ល្បែងទៅចុះបញ្ជើនោះ គណៈកម្មការគ្រប់គ្រងល្បែងក៏បានអនុគ្រោះក្នុងការចុះបញ្ជីនេះរហូតដល់ថ្ងៃទី១៥ […]

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បរិច្ចាគថវិការផ្ទាល់ខ្លួន ១.០០០.០០០ ដុល្លារ ជូនដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

Liny Chan August 27, 2024 27/08/2024

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារបានចូលរួមបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនចំនួន ១.០០០.០០០ ដុល្លារអាមេរិក ជូនដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងបុព្វហេតុរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ ការចូលរួមបរិច្ចាគថវិការបស់ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន បានធ្វើឡើងតបតាមការប្រកាសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»នេះឡើង ដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសអាចចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយព្រំដែន សំដៅអភិវឌ្ឍន៍ការតភ្ជាប់ដ៏រឹងមាំមួយ ក៏ដូចជាផ្តល់នូវភាពងាយស្រួលសម្រាប់ជាមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូន ហើយថែមទាំងអាចលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយបរិយាបន្ន និងវិបុលភាពថែមទៀតផង។” សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន […]