ព័ត៌មានជាតិ

CEO ក្រុមហ៊ុន Telegram លោក Pavel Durov ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ ជាមួយបា្រក់តម្កល់ ៥.៥៦លានដុល្លារ តែហាមចេញពីប្រទេសបារាំង

Liny Chan August 29, 2024 29/08/2024

(ប៉ារីស)៖ ចៅក្រមម្នាក់នៅក្នុងប្រទេសបារាំង កាលពីថ្ងៃពុធ ទី២៨ ខែសីហា បានដាក់ឱ្យស្ថាបនិក និងជា CEO ក្រុមហ៊ុន Telegram លោក Pavel Durov ស្ថិតនៅក្រោម ការស៊ើបអង្កេតជាផ្លូវការ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋជាច្រើនដែលត្រូវបានប្រព្រឹត្ត នៅលើកម្មវិធីផ្ញើសារដ៏មានប្រជាប្រិយភាពមួយនេះ ប៉ុន្តែបានអនុញ្ញាតឱ្យមហាសេដ្ឋីមាន ដើមកំណើតរុស្ស៉ីរូបនេះអាចស្ថិតនៅក្រៅឃុំ ជាមួយការតម្កល់ប្រាក់ ៥លានអឺរ៉ូ ឬ៥.៥៦លានដុល្លារ ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ។ ក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋអាជ្ញាបារាំង លោកស្រី Laure Beccuau បានបញ្ជាក់ថា ចៅក្រមបានរកឃើញថាមានភស្តុតាងជាច្រើន ដើម្បីបើកការស៊ើបអង្កេតជាផ្លូវការ លើលោក Durov ពាក់ព័ន្ធនឹងការចោទប្រកាន់ទាំងឡាយ នៅពេលដែលរូបលោកត្រូវបានចាប់ខ្លួនកាលពីជាង ៤ថ្ងៃមុន។ ការចោទប្រកាន់ទាំងនោះរួមមានការបណ្ដោយ ឱ្យមានការបង្ហោះរូបភាពអាសអាសភារបស់កុមារ ការឆបោក ការជួញដូរគ្រឿងញៀន និងការក្លែងបន្លំនៅលើកម្មវិធី Telegram ព្រមទាំងការបដិសេធសហការជាមួយ អាជ្ញាធរជាដើម។ មេធាវីរបស់លោក Durov មិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ។ តែជាមួយការអនុញ្ញាតឱ្យនៅក្រៅឃុំ លោក Durov ត្រូវរាយការណ៍ប្រាប់ប៉ូលិសបារាំង ២ដងក្នុងមួយសប្ដាហ៍ និងមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសបារាំងនោះទេ។ […]

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីជ្រោយចង្វារ ទៅក្រុងអរិយក្សត្រ នឹងបើកការដ្ឋានសាងសង់នៅឆមាសទី១ ឆ្នាំ២០២៥

Liny Chan August 29, 2024 29/08/2024

(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន​ បានឱ្យដឹងថា បើគ្មានការប្រែប្រួលទេ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ស្ថិតនៅទីតាំងផ្សាររាត្រីជ្រោយចង្វារ-អរិយក្សត្រ (ភ្នំពេញ-ក្រុងអរិយក្សត្រ ខេត្តកណ្ដាល)​ នឹងបើកការដ្ឋានសាងសង់នៅរយៈពេល១០ខែទៀត អាចរង្វង់ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ លោក ផន រឹម បានបញ្ជាក់ទៀតថា ការសិក្សាលម្អិតចំពោះផលប៉ះពាល់បរិស្ថាន និងសង្គម(ESIA)បានបើកកិច្ចប្រជុំពិនិត្យបិទបញ្ចប់របាយការណ៍ចុងក្រោយ និងបានឯកភាពលើរបាយការណ៍រួចរាល់ ដែលជាផ្នែកចម្បងដើម្បីបើកផ្លូវសម្រាប់ដំណើរការបើកការដ្ឋានសាងសង់ និងដើម្បីភាពប្រាកដនិយមពេលគម្រោងចាប់ផ្តើមសាងសង់ នឹងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ហើយផ្នែកដ៏សំខាន់នៃដំណាក់កាលបន្ទាប់ គឺការគូរប្លង់សាងសង់លម្អិតនៃគម្រោង(Details Design)។ លោក ផន រឹម បានបន្ថែមទៀតថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលតម្លៃគម្រោងកិច្ចសន្យាមានតម្លៃ ២៣៥លានដុល្លារអាមេរិក និងមានកិច្ចសន្យាសាងសង់មានរយៈពេល៦០ខែ។ គម្រោងនេះ ប្រភេទស្ពានខ្សែកាប(Two cable stayed bridges)មានប្រវែងនៃស្ពានសរុប ២.៣៧៥ម៉ែត្រ និងទទឹង ២៧,៥ម៉េត្រ ,ប្រវែងផ្លូវក្បាលស្ពានសរុប(Approach road) ១.១៧៤ម៉ែត្រ(ទទឹងផ្លូវ ២២,៥ម៉ែត្រ)៕ […]

Harry Kane ទទួលបានស្បែកជើងមាសតំបន់អឺរ៉ុបលើកដំបូងក្នុងអាជីព សម្រាប់រដូវកាល២០២៣-២៤! តើរូបគេស៊ុតបានប៉ុន្មានគ្រាប់?

Liny Chan August 29, 2024 29/08/2024

(អឺរ៉ុប)៖ នៅពេលនេះខ្សែប្រយុទ្ធរបស់អង់គ្លេស និងជាកីឡាករបស់ក្លិបអាជីព FC Bayern Munich កីឡាករ Harry Kane ទទួលបានពានរង្វាន់ឯកត្តជនស្បែកជើងមាស ជាអ្នកស៊ុតបានច្រើនគ្រាប់ជាងគេក្នុងមួយរដូវកាល២០២៣-២៤ (European Golden Shoe) ដែលការប្រគល់ពាននេះធ្វើឡើងនៅ ប្រទេសអាល្លឺម៉ង់ ។ ការទទួលបានពានរង្វាន់ស្បែកជើងមាសតំបន់អឺរ៉ុប លើកដំបូងនេះ បន្ទាប់ពីកីឡាករ Harry Kane រកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ៣៦គ្រាប់ច្រើនជាងគេ ក្នុងមួយរដូវកាល២០២៣-២៤ ក្នុងការលេងជាមួយក្លិប FC Bayern Munich ក្រោយចាកចេញពីក្លិប Tottenham Hotspur បានមួយរដូវកាល ។ សូមជម្រាបផងថា នេះជាលើកទី៥ ដែលក្លិបអាជីព Bayern Munich មានកីឡាករ ៣នាក់បានឈ្នះពាន European Golden Shoe ក្នុងនោះមានអតីតកីឡាករឆ្នើម Gerd Muller, Robert Lewandowski យកបាន ២លើកដូចគ្នា និងកីឡាករ Harry Kane ៕ ផ្ដល់សិទ្ធិដោយ៖ […]

ខេត្តកំពត កំពុងកសាងនាឡិកាដ៏ធំកម្ពស់ ៣៥ម៉ែត្រ ជាសមិទ្ធផលទេសចរណ៍ឯកថ្មីមួយទៀត រួមចំណែកទាក់ទាញទេសចរកាន់តែច្រើន

Liny Chan August 29, 2024 29/08/2024

(កំពត)៖ សមិទ្ធផលទេសចរណ៍ថ្មីសន្លាងមួយបន្ថែមទៀតដែលបម្រើដល់វិស័យទេសចរណ៍ បន្ទាប់ពីឆ្នេរខ្សាច់កម្សាន្ត សួនកម្សាន្ត ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក គឺនាឡិកាធំ ហើយខ្ពស់ជាងគេក្នុងខេត្តកំពត ដែលមានមុខកាត់អង្កត់ផ្ចិតទំហំ៩,៧ម៉ែត្រ និងកម្ពស់៣៥ម៉ែត្រ ត្រូវបានលើកបំពាក់មុខនាឡិកាហើយ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្រោមការពិនិត្យដោយផ្ទាល់ពីសំណាក់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត។  មន្ត្រីជំនាញបានឱ្យដឹងថា ការសាងសង់នាឡិកាខ្ពស់ ហើយធំជាងគេនេះនឹងរួចរាល់នៅក្នុងថ្ងៃនេះ។ មន្ត្រីជំនាញបានបន្តថា សមិទ្ធផលថ្មីនេះនឹងធ្វើឱ្យខេត្តកំពតកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើន ដោយសារសំណង់នាឡិកានេះ គឺជាសមិទ្ធផលទេសចរណ៍ឯក (Unique) ថ្មីមួយបន្ថែមទៀតរបស់ខេត្ត ក៏ដូចជាកម្ពុជាទាំងមូល បន្ទាប់ពីរូបសំណាក់ត្រីសេះសមុទ្របាញ់ទឹក ដែលបាននិងកំពុងមានភាពល្បីល្បាញ។ សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងកិច្ចចង្អុលការផ្ទាល់របស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ខេត្តមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង ពិសេសលោកអភិបាលខេត្តបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យចម្បង និងត្រូវអភិវឌ្ឍន៍មុនគេ។ ជាមួយគ្នានេះដែរ បើតាមប្រសាសន៍របស់លោកអភិបាលខេត្តកាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា នៅពេលខាងមុខខេត្តនិងបង្កើតឲ្យមានឆ្នេរសមុទ្រកម្សាន្តមួយបន្ថែមទៀតបន្ទាប់ពីនាឡិកាខ្ពស់ និងធំជាងគេនេះ ហើយដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ខេត្តគ្រោងនឹងសាងសង់ស្ពានឆ្លងព្រែកកំពង់បាយមួយបន្ថែមទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកផលិតអំបិល ស្នើរាជរដ្ឋាភិបាលកំណត់កូតានាំចូលអំ​បិលពីក្រៅប្រទេស ខណៈបច្ចុប្បន្នតម្លៃអំបិលក្នុងស្រុកធ្លាក់យ៉ាងកំហុគ

Liny Chan August 29, 2024 29/08/2024

(ភ្នំពេញ)៖ អ្នកផលិតអំបិលនៅខេត្តកំពត និងកែប បានស្នើដល់រាជរដ្ឋាភិបាលកំណត់ចំនួនកូតា នៃការនាំចូលអំបិលពីប្រទេសជិតខាង ដើម្បីផ្តល់ឱ្យ​អ្នកផលិតអំបិលក្នុងស្រុក អាចបញ្ចេញអំបិលផ្គត់ផ្គង់នៅលើទីផ្សារ ក្នុងតម្លៃសមរម្យ។ ការស្នើនេះ ដោយពួកគេមើលឃើញថា មានការនាំចូលអំបិលតាមច្រករបៀងផ្សេងៗ ចូលមកកម្ពុជា​ ​ក្នុងបរិមាណយ៉ាងច្រើន ដែលជាហេតុនាំឱ្យឈ្មួ​ញទម្លាក់តម្លៃអំបិល ដែលផលិតបាននៅស្រុក ខណៈនៅឆ្នាំ២០២៤នេះការផលិតផលអំបិលក្នុងស្រុកបានកើនឡើងខ្ពស់ រហូតដល់ជាង ១៣ម៉ឺនតោន។ ការស្នើនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាង​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដើម្បី​ស្វែងយល់ពីបញ្ហាប្រឈម កង្វល់ ​និងដោះស្រាយ​បញ្ហា ដែល​សហគ្រាសធុនតូច និងមធ្យម​ជួបប្រទះក្នុងការធ្វើអាជីវកម្ម។ លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប បានឱ្យដឹងថា បច្ចុប្បន្ននេះ​អំបិលដែលកំពុងផ្គត់ផ្គង់ក្នុងទីផ្សារកម្ពុជា ប្រមាណ ៤០% ត្រូវបាននាំចូលមកពីប្រទេសថៃទាំងផ្លូវការ និងក្រៅផ្លូវការ និងមួយចំនួនទៀតនាំចូលមកពីវៀតណាម។ ការនាំចូលអំបិលយ៉ាងច្រើន ពីប្រទេសជិត​​ខាងបែបនេះ បានធ្វើឱ្យអំបិលកម្ពុជា ពិបាកក្នុងការប្រកួតប្រជែងជាមួយអំបិលនាំចូល ដែលមានតម្លៃថោកជាង។ លោកលើកឡើងថា ការដែលអំបិលក្នុងស្រុកថ្លៃជាងអំបិលនាំចូល ដោយសារថ្លៃដើមនៃការផលិតខ្ពស់ ​​ព្រោះ​តម្លៃកម្លាំងពលកម្មថ្លៃជាងមុន ស្របពេលដែលសមត្ថភាពផលិតនៅទាប។​ លោកបន្ថែមថា «ឆ្នាំនេះយើងធ្វើបានច្រើន […]

ព្យុះទីហ្វុងកំណាច Shanshan វាយប្រហារភាគខាងត្បូង ប្រទេសជប៉ុន

Liny Chan August 29, 2024 29/08/2024

(FUKUOKA ជប៉ុន)៖ ព្យុះទីហ្វុង Shanshan បានវាយប្រហារលើកោះ Kyushu ស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហានេះ ខណៈ អាជ្ញាធរបានចេញសេចក្ដីណែនាំឱ្យប្រជាជនជម្លៀសខ្លួន និងប្រកាសភាពអាសន្នកម្រិតខ្ពស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការិយាល័យឧតុនិយមជប៉ុន បាននិយាយថា Shanshan ដែលព្យុះទីហ្វុងដ៏កំណាចបំផុតមួយនៅក្នុងឆ្នាំនេះ បានបក់បោកដល់តំបន់ដីគោក នៅម៉ោងប្រហែល ៨ព្រឹក ថ្ងៃព្រហស្បតិ៍ ជាមួយល្បឿនខ្យល់បក់ ២៥២គីឡូម៉ែត្រក្នុងមួយម៉ោង។ និយ័តករអគ្គិសនីនៃកោះ Kyushu ក៏បានឱ្យដឹងដែរថាផ្ទះ ២៥៤ ៦១០ខ្នង កំពុង គ្មានអគ្គិសនីប្រើប្រាស់។ លើសពីនេះទៅទៀត អាជ្ញាធរឧតុនិយមជប៉ុន បានអំពាវនាវឱ្យប្រជាជនក្នុងតំបន់មានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ចំពោះមុខគ្រោះថ្នាក់ដែលអាចនឹងកើតមានដូចជា ខ្យល់បក់ខ្លាំង គ្រោះទឹកជំនន់ និងរអិលបាក់ដី។ គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយព្យុះទីហ្វុង Shanshan បានវាយប្រហារលើផ្នែកមួយភាគធំនៃប្រទេសជប៉ុន ចាប់តាំងពីថ្ងៃអង្គារមកម្ល៉េះ ហើយ បើតាមទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo មនុស្ស ៣នាក់ ជាសមាជិកក្នុងគ្រួសារតែមួយបានស្លាប់ ក្រោយការរអិលបាក់ដីបានសង្កត់កប់ផ្ទះរបស់ពួកគេ នៅក្នុង ទីក្រុង Gamagori ខេត្ត Aichi៕ […]

មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ទទួលបានថវិកាជិត ១១លានដុល្លារ និងសប្បុរសជនជាង១៨ម៉ឺននាក់ ក្នុងរយៈពេល ៣ថ្ងៃនេះ

Liny Chan August 29, 2024 29/08/2024

(ភ្នំពេញ)៖ គិតត្រឹមម៉ោង ៨យប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ យុទ្ធនាការជាតិនិយម ដើម្បីចូលរួមមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ទទួលបានថវិកាពីសប្បុរសជនចំនួនជិត១១លានដុល្លារ ជាមួយនិងសប្បុរសជនប្រមាណជាង១៨ម៉ឺននាក់ ខណៈចំនួនថវិកា និងចំនួនសប្បុរសជន នឹងកើនឡើងជាបន្តបន្ទាប់ទៀត។ នេះបើតាមតួលេខដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពី មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ យុទ្ធនាការជាតិនិយមមួយនេះ ទទួលបានការគាំទ្រយ៉ាងសម្បើមពីប្រជាពលរដ្ឋទូទាំងប្រទេស ដែលរឿងប្រវត្តិសាស្ត្រមួយរបស់កម្ពុជា។ សូមជំរាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ជនដែលកាត់តក្លែងបន្លំ QR Code ចូល «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន, ជនល្មើសសារភាពទោសកំហុស

Liny Chan August 29, 2024 29/08/2024

(ភ្នំពេញ)៖ បន្ទាប់ពីស្រាវជ្រាវ សមត្ថកិច្ចបានឃាត់ខ្លួនជនខិលខូច ដែលបានកាត់តក្លែងបន្លំ QR Code ឆបោកប្រាក់ពីប្រជាពលរដ្ឋ បរិច្ចាគដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។ ជនល្មើសរូបនេះ មានឈ្មោះ សុំ កញ្ចណាក់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាអ្នករត់តុ។ ជនល្មើសរូបនេះបានសារថា រូបគេ និងបក្ខពួកបានក្លែងបន្លំ QR Code ភ្ជាប់ជាមួយសារលិខិតថ្លែងអំណរគុណ របស់សម្តេចធិបតី និងបានផ្ញើទៅ Group Telegram មួយដែលមានឈ្មោះថា «មូលធិនិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» ក្នុងគោលបំណងក្លែងបន្លំឱ្យប្រជាពលរដ្ឋ ផ្ញើថវិកាចូលមកគណនីរបស់ខ្លួន។ ជនល្មើសរូបនេះបានសារភាពថាខ្លួន និងបក្ខពួកពិតជាបានក្លែងបន្លំកាត់ត QR Code និងផ្ញើចូលGroup Telegram ឆបោកប្រជាពលរដ្ឋ ឱ្យវេរប្រាក់ឱ្យខ្លួន និងបក្ខពួកពិតប្រាកដមែន។ សូបជម្រាបថា សូមបញ្ជាក់ថា QR Code ឬគណនីរបស់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» មានផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងផ្លូវការ របស់សម្តេចធិបតី និងតាមបណ្តាញព័ត៌មានផ្លូវការ Fresh News ដែលភ្ជាប់ជូនដូចខាងក្រោម។ សម្រាប់ការចូលរួមជាសាច់ប្រាក់ សូមទាក់ទង ឯកឧត្តម សេង ទៀង […]

លោក គុយ វ៉ាត ថៅកែហាង Park Coffee ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន»

Liny Chan August 28, 2024 28/08/2024

(ភ្នំពេញ)៖ លោក គុយ វ៉ាត ថៅកែហាង Park Coffee ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ក្រោយតំណាងអយ្យការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន»។ សូមជម្រាបថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានបញ្ជូនខ្លួនលោក គុយ វ៉ាត ថៅកែហាង Park Coffee និងជាម្ចាស់ក្រុមហ៊ុនជាច្រើនទៀត ពាក់ព័ន្ធបទល្មើសចេញសែកអត់ប្រាក់ និងឆបោកប្រាក់ផ្សេងៗទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា លោក គុយ វ៉ាត ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។ សមត្ថកិច្ច បានបញ្ជាក់ថា លោក គុយ វ៉ាត បានរងនូវពាក្យបណ្តឹងជាច្រើន ពាក់ព័ន្ធអំពើឆបោកលុយរាប់លានដុល្លារ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News