ព័ត៌មានជាតិ

លោកបណ្ឌិត ថោង ខុន៖ ម្ចាស់ផ្ទះបារាំង បានធ្វើរឿង ២ធំៗ ដែលជាការផ្ដល់កិត្តិយសដ៏ធំធេងសម្រាប់កម្ពុជា

Liny Chan August 14, 2024 14/08/2024

(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) បានថ្លែងថា ម្ចាស់ផ្ទះបារាំងបានធ្វើរឿង ២ធំៗ ដែលជាការផ្ដល់នូវមហាកិត្តិយសសម្រាប់កម្ពុជា កំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ លើកទី៣៣ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ដែលទើបប្រារព្ធពិធីបិទការប្រកួតដោយជោគជ័យកាលពីរាត្រីថ្ងៃទី១១ ខែសីហាកន្លងទៅ។ ការគូសបញ្ជាក់នេះ ស្របពេលទេសរដ្ឋមន្ដ្រី បានដឹកនាំប្រតិភូអូឡាំពិក អមដំណើរដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ទទួលស្វាគមន៍ដំណើរមកដល់កម្ពុជាវិញ របស់កំពូលតារារ៉េបកម្ពុជា លោក វណ្ណដា បន្ទាប់ពីការបង្ហាញវត្តមានក្នុងពិធីបិទកីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ ដោយភ្ញាក់ផ្អើល និងត្រូវបានប្រជាជនក្នុងតំបន់ និងលើពិភពលោកចាប់អារម្មណ៍ជាខ្លាំង ពិសេសប្រជាពលរដ្ឋកម្ពុជា។ លោកទេសរដ្ឋមន្ដ្រី ថោង ខុន បន្ដថា រឿងធំៗពីរ ដែលម្ចាស់ផ្ទះបារាំង បានផ្ដល់កិត្តិយសដល់កម្ពុជា ទី១-ទោះបីអត្តពលិកកម្ពុជា មានចំនួនតិច តែត្រូវបានម្ចាស់ផ្ទះផ្តល់អាទិភាព ជូនទូកមួយដ៏ល្អស្អាត ដាច់ដោយឡែកពីគេ ក្នុងពិធីដង្ហែរពិធីបើកព្រឹត្តិការណ៍ ទី២-វត្តមានរបស់តារារ៉េបកម្ពុជា វណ្ណដា ជាមហាកិត្តិយស ដែលបារាំង ផ្តល់ជូនកម្ពុជា […]

តារារ៉េបកម្ពុជា វណ្ណដា៖ «វត្តមានខ្ញុំសម្ដែងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅនៅបារាំង គឺជាឱកាសអាចថាមួយជីវិតមានតែម្ដង​ និងជាកិត្តិយសដ៏ធំធេងសម្រាប់ជាតិខ្មែរទាំងមូល»

Liny Chan August 14, 2024 14/08/2024

(ភ្នំពេញ)៖ តារាចម្រៀងរ៉េបដ៏ល្បីរបស់កម្ពុជា លោក ម៉ាន់ វណ្ណដា បានត្រឡប់ដល់ប្រទេសកម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ដោយទទួលបានការសាទរពីមហាជន ជាពិសេសថ្នាក់ដឹកនាំ គឺលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ដែលបានទៅទទួលតារាចម្រៀងរូបនេះ ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយផ្ទាល់តែម្ដង។ គ្រាន់តែមកដល់កម្ពុជាភ្លាមលោក វណ្ណដា បានថ្លែងថា ការបង្ហាញវត្តមានក្នុងការសម្ដែង ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ នៅប្រទេសបារាំង គឺពិតជាមានមោទនភាពមែនទែនសម្រាប់លោកផ្ទាល់ សម្រាប់ប្រជាជន និងជាកិត្តិយសដ៏ធំធេងសម្រាប់ជាតិខ្មែរទាំងមូល។ ទន្ទឹមជាមួយដំណើរមកដល់មាតុភូមិ ជាមួយការសាទរភ្លូកទឹកភ្លូកដីនេះដែរ តារារ៉េប វណ្ណដា បានបង្ហាញមោទនភាពជាខ្លាំង ដ្បិតលោកមិនអាចឆ្លើយលម្អិតពីដំណើរទៅចូលរួមក៏ដោយ។ វណ្ណដា និយាយថា «ខ្ញុំអត់អាចនិយាយពីចំណុចនេះបាន តែខ្ញុំអាចនិយាយពីការនាំយកទង់ជាតិខ្មែរ ក៏ដូចជានាំយកភាសាខ្មែរ ហើយយើងពិតជាមានមោទនភាពមែនទែន ក្នុងការបានទៅសម្ដែងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ នៅប្រទេសបារាំង។ ខ្ញុំអត់ដឹងថា តើប៉ុន្មានឆ្នាំមានម្ដងទេ ពីព្រោះនេះគឺជាឱកាសអាចថាមួយជីវិតមានតែម្ដងទេ។ ដូច្នេះគឺមោទនភាពមែនទែនសម្រាប់ខ្ញុំផ្ទាល់ សម្រាប់ប្រជាជន និងប្រទេសរបស់យើង គឺខ្ញុំគិតថានេះគឺភាពឈ្នះដ៏ធំមួយ។ […]

រដ្ឋមន្ត្រី កែវ រតនៈ៖ ខេត្តក្រចេះបានបោះបង្គោលព្រំដែនយ៉ាងរឹងមាំ ហើយផលិតផលរ៉ែ កសិកម្ម និងឧស្សាហកម្ម កំពុងត្រូវបាននាំចេញទៅទីផ្សារពិភពលោក កាត់ប្រទេសវៀតណាម តាមច្រកព្រំដែនត្រពាំងស្រែ

Liny Chan August 14, 2024 14/08/2024

(ក្រចេះ)៖ ក្នុងឱកាសចុះពិនិត្យស្ថានភាពវិស័យអគ្គិសនី និងរ៉ែ នោខេត្តក្រចេះ នាថ្ងៃទី១៣ ខែសីហា​ឆ្នាំ២០២៤ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងពីការវិវត្ដវិស័យអគ្គិសនី នៅខេត្ដក្រចេះ និងការរីកចម្រើន នៃការធ្វើកសិឧស្សាហកម្ម និងឧស្សាហកម្មធនធានរ៉ែ។ តាមរយៈវីដេអូខ្លី របស់រដ្ឋមន្ដ្រី កែវ រតនៈ ដែលលោកកំពុងតែឈរនៅនឹងមុខទន្លេ នៃខេត្ដក្រចេះ លោកបានរៀបរាប់ថា «គ្រាន់តែធនធានរ៉ែមួយមុខ ចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤ មានជាង៧លានដុល្លារ បើនិយាយតែសួយសារ នេះមិនទាន់គិតអំពីចំណូលពន្ធគយ ចំណូលពន្ធដារ និងអាករផ្សេងៗ»។ បន្ថែមពីនោះទៀត រដ្ឋមន្ដ្រី កែវ រតនៈ បានបញ្ជាក់ថា​ នៅខេត្ដក្រចេះ គ្រាន់តែអាជីវកម្មធនធានរ៉ែ បង្កើតការងារជូនដល់ប្រជាពលរដ្ឋ បានជិត៣ពាន់កន្លែង ហើយទៅថ្ងៃខាងមុខ នឹងបង្កើតការវិនិយោគ លើវិស័យធនធានរ៉ែបន្ថែមទៀត ដើម្បីបង្កើតការងារ ក៏ដូចជាលើកតម្កើននូវជីវភាព របស់ប្រជាពលរដ្ឋខេត្ដក្រចេះ។ បើតាមការបញ្ជាក់របស់រដ្ឋមន្ដ្រី កែវ រតនៈ, ខេត្តក្រចេះ បានបោះបង្គោលព្រំដែនរួចជាច្រើនឆ្នាំហើយ និងមានកម្លាំងការពារព្រំដែនរឹងមាំ។ ឆ្នាំនេះ ការរីកចម្រើនសេដ្ឋកិច្ច […]

សាធារណរដ្ឋកូរ៉េ ផ្តល់ឧបករណ៍ជំនួយភ្នែក និងកុំព្យូទ័រមួយចំនួនដល់កម្ពុជា ដើម្បីជួយដល់សិស្ស-គ្រូជាង ២៣០នាក់ដែលមានបញ្ហាចក្ខុ គិតជាតម្លៃសរុប ២៥០,០០០ដុល្លារ

Liny Chan August 14, 2024 14/08/2024

(ភ្នំពេញ)៖ ភាគីសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់ឧបករណ៍ជំនួយភ្នែកម្យ៉ាងដែលហៅថា Dot Pad និងកុំព្យូទ័រមួយចំនួនដល់ភាគីកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្ដល់ជូនបន្តដល់សិស្ស២១៣នាក់ និងគ្រូ២០នាក់ដែលសុទ្ធតែមានបញ្ហាចក្ខុ ខណៈសម្ភារៈទាំងនោះមានតម្លៃសរុបដល់ទៅ២៥០,០០០ដុល្លារ។ ពិធីប្រគល់-ទទួលសម្ភារខាងលើនេះធ្វើឡើងនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ពុត សាមិត្ត អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី មូន ជុងឆយ (Moon Jung Choi) ប្រធានការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា។ សម្ភារៈទាំងនោះមានដូចជា ឧបករណ៍ជំនួយភ្នែក Dot Pad ចំនួន៤០គ្រឿង កុំព្យូទ័រយួរដៃចំនួន៥គ្រឿង និងកុំព្យូទ័របន្ទះចំនួន១០គ្រឿង។ Dot Pad គឺជាឧបករណ៍ជំនួយសម្រាប់អ្នកមានបញ្ហាចក្ខុ ដោយឧបករណ៍នេះវាអាចបកស្រាយមិនត្រឹមតែអត្ថបទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្រាហ្វគំនូសតាង ឬដ្យាក្រាមទៅជាអក្សរ Braille ដែលជាទម្រង់នៃភាសាសរសេរសម្រាប់មនុស្សមានបញ្ហាក្នុងការមើល។ ឧបករណ៍ជំនួយភ្នែក Dot Pad នេះដែរ ត្រូវបានផលិតដោយក្រុមហ៊ុនបណ្តាក់ទុនបច្ចេកវិទ្យា Dot ដែលដំបូងឡើយជាគំនិតផ្ដួចផ្ដើមរបស់អតីតអ្នកទទួលផលម្នាក់របស់ KOICA Creative […]

ម្ចាស់បទ «Time To Rise» វណ្ណដា វិលត្រលប់មកដល់កម្ពុជា ទទួលបានការស្វាគមន៍ពីប្រធាន NOCC ក្រោយសម្តែងនៅឆាកបិទកីឡាអូឡាំពិក ២០២៤ ទីក្រុងប៉ារី

Liny Chan August 14, 2024 14/08/2024

(ភ្នំពេញ)៖ តារាងចម្រៀងរ៉េបដ៏ល្បីរបស់កម្ពុជា ម៉ាន់ វណ្ណដា (Vann Da) នៅព្រឹកថ្ងៃទីពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤ បានវិលត្រលប់មកដល់ទឹកដីកម្ពុជា វិញហើយ ដោយមានការទទួលស្វាគមន៍ពីលោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ផងដែរ ។ កំពូលតារាចម្រៀង រ៉េបល្បីឈ្មោះរបស់កម្ពុជា លោក វណ្ណដា បានធ្វើឲ្យប្រជាជនខ្មែរមានមោទនភាពជាខ្លាំង តាមរយៈការចូលរួមច្រៀងបិទព្រឹត្តិការណ៍កីឡាអូឡាំពិក Paris Olympics Games 2024 កម្រិតពិភពលោកដែលប្រារព្ធធ្វើឡើងនៅទីក្រុងបារីស ប្រទេសបារាំង ។ នេះអាចនិយាយបានថា វណ្ណដា ជាតារាចម្រៀងខ្មែរលើកដំបូងហើយ ដែលមានវត្តមានក្នុងកម្មវិធីដ៏ធំ និងអស្ចារ្យបែបនេះ។ តាមរយៈការចូលរួមនេះ វណ្ណដា បាននាំយកចម្រៀងដ៏ល្បីរបស់ខ្លួន ចំណងជើងថា «Time To Rise» មកបកស្រាយ អមជាមួយការរៀបចំខ្លួនដ៏ល្អឥតខ្ចោះ បង្ហាញពីអត្តសញ្ញាណខ្មែរ ឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់។ […]

ព្រះរាជអាជ្ញាខេត្តព្រះសីហនុ កោះហៅនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ ចូលទៅបំភ្លឺករណីហិ-ង្សា

Liny Chan August 14, 2024 14/08/2024

(ព្រះសីហនុ)៖ លោកវរសេនីយ៍ត្រី អ៊ុក ផាន់ណារ៉េត នាយប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានចូលខ្លួនទៅតុលាការតាមដឺការកោះហៅរបស់សាលាដំបូងខេត្តព្រះសីហនុ ក្រោយរងពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ រ័ត្ន គន្ធី ភេទប្រុស ក្នុងករណីជម្លោះឈានដល់ការប្រើប្រាស់ហិង្សារហូតធ្វើឲ្យជនរងគ្រោះមានស្ថានភាពរបួសឈឺចុកចាប់ខ្លាំង ក្អកធ្លាក់ឈាម ដោយពិនិត្យឃើញរបួសធ្ងន់ រហូតឈានដល់ធ្វើការវះកាត់ និងសម្រាកព្យាបាល តាមដានអស់រយៈពេលចូល១០ថ្ងៃ។ លោក ធុច បញ្ចសន្តិភាព អ្នកនាំពាក្យអយ្យាការសាលាដំបូងខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ខេត្តព្រះសីហនុថា សាលាដំបូងពិតជាបានកោះហៅលោកវរសេនីយ៍ត្រី អ៊ុក ផាន់ណារ៉េត ចូលខ្លួនបំភ្លឺពិតមែន តែចំពោះចំណាត់ការនីតិវិធីរបស់របស់តំណាងអយ្យការ គឺមិនអាចបកស្រាយបានទេ ព្រោះករណីនេះកំពុងអង្កេតជាការសម្ងាត់។ តាមការសាកសួរពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា ដើមហេតុនៃជម្លោះគឺរឿងកង់បី (Pass app) ឈ្លក់សាំង ជនរងគ្រោះបញ្ឆេះហើយរោហ្គា នៅជិតផ្ទះលោកមេប៉ុស្តិ៍ ទើបលោកមេប៉ុស្តិ៍ជេរប្រមាថមើលងាយគំរាមបាញ់សម្លាប់ រហូតបង្កើតជាជម្លោះ កាលពីម៉ោង៩ជាងយប់ថ្ងៃទី៦ កក្កដា ឆ្នាំ២០២៤ នៅខាងក្រោយសាលាអនុវិទ្យាល័យ សម្តេចឪស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ លោកបន្តថា ក្រោយកើតហេតុដោយសារស្ថានភាពរបួសឈឺចុកចាប់ខ្លាំង ក្អកធ្លាក់ឈម លុះនៅព្រឹកថ្ងៃទី៧ […]

ព្រះមហាក្សត្រកម្ពុជា យាងចាកចេញពីរាជធានីភ្នំពេញហើយ ឆ្ពោះទៅកាន់ប្រទេសចិន

Liny Chan August 14, 2024 14/08/2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចាកចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ប្រទេសចិន ទីដែលព្រះអង្គ បំពេញព្រះរាជទស្សនកិច្ច ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះតទៅ។ យោងតាមព្រះរាជសារកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលជូនជនរួមជាតិថា ព្រះអង្គនឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះតទៅ។ នៅក្នុងព្រះរាជសារនោះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង មិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការយាងត្រឡប់មកវិញនោះទេ។ ក្នុងកំលុងពេលនៃការយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិននេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានសព្វព្រះរាជហឫទ័យប្រោសប្រទាននូវព្រះរាជកិច្ចទាំងឡាយ ជូនទៅសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឋានៈជាប្រមុខរដ្ឋស្តីទីបំពេញថ្វាយព្រះអង្គ៕ ផ្ដល់សិទ្ធិដោយ៖ Fres News

ក្រុមការងារក្រសួងសេដ្ឋកិច្ច និងរដ្ឋបាលខេត្តកណ្តាល ​បើកផ្តល់ប្រាក់សំណងគោលនយោបាយជូនប្រជាពលរដ្ឋ ដែលប៉ះពាល់ដោយសារប្រឡាយតភ្ជាប់ លេខ ៣ ចំនួន ៩៩គ្រួសារ

Liny Chan August 13, 2024 13/08/2024

(កណ្តាល)៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅសាលាសង្កាត់រកាខ្ពស់ លោក គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានអនុគណៈកម្មការដោះស្រាយផលប៉ះពាល់ខេត្ត បានអនុញ្ញាតឲ្យលោក ហាក់ សុខមករា អភិបាលរងខេត្ត ដឹកនាំក្រុមការងារអនុគណៈកម្មការដោះស្រាយផលប៉ះពាល់ដោយសារគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកស្ទឹង ព្រែកត្នោត បានបើកផ្តល់ប្រាក់សំណងគោល នយោបាយជូនប្រជាពលរដ្ឋ ដែលប៉ះពាល់ដោយសារប្រឡាយតភ្ជាប់លេខ៣ ក្នុងភូមិសាស្រ្តសង្កាត់រកាខ្ពស់ នៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោតសរុបផលប៉ះពាល់ចំនួន៩៩គ្រួសារ។ ក្នុងនោះក្រុមការងារបានបើកផ្តល់ប្រាក់សំណងជូនប្រជាពលរដ្ឋចំនួន៩៧គ្រួសារ សើ្មនឹង៩៨ភាគរយ។ នៅសល់២គ្រួសារ ទំនាក់ទំនងម្ចាស់មិនទាន់បាន ក្រុមការងារនឹងបន្តធើ្វការជាមួយភូមិសង្កាត់បន្ថែមទៀត។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារបានចុះបើកប្រាក់ឧបត្ថម្ភសំណងផលប៉ះពល់ជូនប្រជាពលរដ្ឋចំនួន ៨៨គ្រួសារ នៅតាមប្រឡាយតភ្ជាប់លេខ៣ (ប្រឡាយ៩៦) ក្នុងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។ សូមបញ្ជាក់ថា គម្រោងនេះមានសារៈសំខាន់ក្នុងការដោះស្រាយពង្វាងទឹកជំនន់ដោយសារទឹកជំនន់ទឹកភ្លៀងតាមបណ្តោយសណ្តស្ទឹងព្រែកត្នោបញ្ជៀសការជន់លិចរាជធានីភ្នំពេញ និងខេត្តណ្តាល៕ ផ្ដល់ជូនដោយ៖ Fresh News

សិស្សកម្ពុជាដណ្តើមបានពាន ១៤ មេដាយ ២១ លើការ​ប្រកួតសមត្ថភាពភាសាអង់គ្លេសលំដាប់អន្តរជាតិ នៅចក្រភពអង់គ្លេស

Liny Chan August 13, 2024 13/08/2024

(ភ្នំពេញ)៖ នៅក្នុងយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តរក្សាសន្តិភាព ស្ថិរភាព និងទ្រទ្រង់ដំណើរការវិវឌ្ឍន៍តទៅមុខ ដោយឈរលើវិថីអភិវឌ្ឍ​ប្រកដោយគុណភាព និងចីរភាព ក្នុងនោះសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ឈរក្នុងលំដាប់ទី១ នៃការចំណាយលើក្រសួង និងស្ថាប័នផ្សេងៗ ក្នុងគោលដៅដើម្បីអភិវឌ្ឍលើធន់ធានមនុស្ស។ តាមរយៈយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ ឃើញថាវិស័យអប់រំនៅកម្ពុជា គឺមានសន្ទុះកើនឡើងជាបន្តបន្ទាប់ ក្នុងនោះមានកូនសិស្សកម្ពុជាជាច្រើន បានចេញទៅធ្វើការប្រកួតប្រជែងសមត្ថភាព ​នៅលើឆាកអន្តរជាតិ និងបានត្រឡប់មកមាតុភូមិវិញ ប្រកបដោយមោទនភាពផងដែរ ក្នុងនោះនាពេលថ្មីៗនេះ កូនសិស្សកម្ពុជា តាមរយៈការបង្ហាញសមត្ថភាពរបស់ខ្លួន លើឆាកអន្តរជាតិ ក្នុងកម្មវិធី Teeneagle Competition ដែលជាការ​ប្រកួតប្រជែងកំរិតភាសាអង់គ្លេសលំដាប់អន្តរជាតិដ៏ធំដែលធ្វើឡើង នៅចក្រប្រភពអង់គ្លេស មានកូនសិស្សមកពីជាង ១០ប្រទេសចូលរួម, កូនសិស្សកម្ពុជា ១១នាក់ អាចប្រកួតប្រជែងដណ្តើមបានពាន ១៤គ្រឿង មេដាយ ២១គ្រឿង។ លើកឡើងប្រាប់បណ្តាញព័ត័មាន Fresh News នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នាឱកាសត្រឡប់មកពីធ្វើការប្រកួតប្រជែង ជាមួយនឹងការទទួលបានពាន៤ និងមេដាយមាស២ យុវតី ស្ព្រីង ខៀងសុផានី បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ […]

កីឡាករអុកវ័យក្មេងកម្ពុជា គឹម សានគ័រ ម្ចាស់ជ័យលាភីលេខ១ ត្រៀមខ្លួនរួចរាល់នៅការប្រកួតអុកអន្តរជាតិជើងឯកប្រចាំទ្វីបអាស៊ី

Liny Chan August 13, 2024 13/08/2024

(ភ្នំពេញ)៖ កីឡាករអុកវ័យក្មេងកម្ពុជា គឹម សានគ័រ ម្ចាស់ជ័យលាភីលេខ១ នៅប្រទេសថៃ នៅពេលនេះបានត្រៀមខ្លួនរួចរាល់នៅការចូលរួមការប្រកួតកីឡាអុកអន្តរជាតិជើងឯកប្រចាំទ្វីបអាស៊ី Rapid Team Championship នៅថ្ងៃទី២១-២៥ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងហុងកុង ដែលកម្មវិធីមានប្រាក់រង្វាន់ជាង ៣ម៉ឺនដុល្លារ។ រំលឹកផងថា យុវជនវ័យក្មេងកម្ពុជា គឹម សានគ័រ ដែលត្រូវបានគេស្តាល់ថា ជាក្មួយប្រុសបង្កើតរបស់តារាចម្រៀង សាយ ធ្លាប់បានចេញទៅប្រកួតកីឡាអុក កម្រិតអន្តរជាតិនៅទីក្រុងអាលម៉ាទី សាធារណរដ្ឋកាហ្សាក់ស្ថាន ដែលកាលនោះរូបគេ អាយុ ១៤ឆ្នាំ ត្រូវបានក្លាយទៅជាកីឡាករប្រកួតអុកក្មេងជាងគេបំផុតរបស់កម្ពុជា ដែលបានទៅចូលរួមកម្មវិធី «26th Asian Youth Chess Championship 2024» កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ តែមិនទទួលបានជ័យលាភីនោះទេ ។ ខណៈយុវជន គឹម សានគ័រ កាលពីខែសីហា ឆ្នាំ២០២៤ នេះ រូបគេដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតអុក «CHECCKMATE 2» សម្រាប់កម្រិត U16 នៅប្រទេសថៃ ហើយក្រោយពីទទួលបានចំណាត់ថ្នាក់លេខ១ […]