ព័ត៌មានជាតិ

ACU៖ ក្នុងខែកក្កដា មានមន្រ្តីជិត៣ពាន់​នាក់ បានប្រកាសទ្រព្យសម្បត្តិ និងបំណុល

Liny Chan August 7, 2024 07/08/2024

(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំលើកទី៣៧ អាណត្តិទី៣ ក្រោមវត្តមានលោក តុប សំ, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុប្រធាន ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំរបស់ខ្លួនលើកទី៣៦ អាណត្តិទី៣។ ដោយឡែកនៅក្នុងខែកក្កដា ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងចំនួន៤៨ ពាក្យប្ដឹង។ កន្លងមកអង្គភាពប្រឆាំងអំពើពុករលួយ ( អ.ប.ព.) សម្រេចបាននូវសមិទ្ធផលការងារជាច្រើនក្នុងនេះដូចជាការប្រកាសទ្រព្យសម្បត្តិ និងបំណុល ការងារពាក្យប្តឹង ការអប់រំផ្សព្វផ្សាយអំពីការប្រឆាំងអំពើពុករលួយ ការងារបណ្តុះបណ្តាល កិច្ចការងារតំបន់ និងអន្តរជាតិជាដើម។ ជាមួយគ្នានេះកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានធ្វើរបាយការណ៍ពីសភាពការណ៍មួយចំនួន នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុលមានមន្ត្រីចំនួន ២,៩៨១នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន ១,៤៤៧នាក់ និងមន្ត្រី ១,៥៣៤នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារចូលនិវត្តន៍ និងចប់អាណត្តិ។ លោក […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំងវរសេនីយ៍ឯក សៀ ទីន ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប

Liny Chan August 7, 2024 07/08/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជូនវរសេនីយ៍ឯក សៀ ទីន ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។ នេះបើតាមអនុក្រឹត្យ​ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខសីហា ឆ្នាំ២០២៤។ លោកវរសេនីយ៍ឯក សៀ ទីន ដែលពេលនេះត្រូវបានតម្លើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) មានតួនាទីជាមេបញ្ជាការរង និងជានាយសេនាធិការអាវុធហត្ថរាជធានីភ្នំពេញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News ខាងក្រោមនេះជាអនុក្រឹត្យ៖

រដ្ឋបាលរាជធានីភ្នំពេញ បំពាក់ភ្លើងស្ដុប១២ទីតាំងបន្ថែមទៀត ដើម្បីជួយសម្រួលចរាចរណ៍ដល់ពលរដ្ឋ ខណៈបច្ចុប្បន្នមានជិត២០០ទីតាំង

Liny Chan August 7, 2024 07/08/2024

(ភ្នំពេញ)៖ ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានតម្លើងបង្គោល និងបំពាក់ភ្លើងស្តុបថ្មី ចំនួន១២ទីតាំងបន្ថែមទៀត ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងគោលដៅស្ដុបតែមាន ស្រាប់នៅជិត២០០ទីតាំង។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះថា មកដល់ពេលនេះ នៅក្នុងរាជធានីភ្នំពេញ មានភ្លើងស្តុបចំនួន១៩៦ទីតាំង បាននិងកំពុងមានតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។ លោកបញ្ជាក់ទៀតថា សម្រាប់ឆ្នាំ២០២៤នេះ យោងតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជំនាញបានតម្លើងភ្លើងស្តុបចំនួន១២ទីតាំងបន្ថែមទៀតរួមមាន៖ *ទី១៖ ភ្លើងស្តុប គោករកា ផ្លូវលេខ១៨៦២ មហាវិថីឈ្នះឈ្នះតំបន់កប់ស្រូវ*ទី២៖ ភ្លើងស្តុប វត្តភ្នៀត ផ្លូវចូលវត្តភ្នៀត មហាវិថីឈ្នះឈ្នះតំបន់កប់ស្រូវ*ទី៣៖ ភ្លើងស្តុប សាលាសង្កាត់ក្រាំងធ្នង់ ផ្លូវលេខ១៨៦២ ប្រសព្វផ្លូវលេខ១០៥K*ទី៤៖ ភ្លើងស្តុប ផ្សារព្រែកព្នៅ ផ្លូវជាតិលេខ៥ ប្រសព្វផ្លូវលេខ១៣០*ទី៥៖ ភ្លើងស្តុប វាលស្បូវ ផ្លូវជាតិលេខ១ ប្រសព្វផ្លូវចូលបុរីភូមិវាលស្បូវ*ទី៦៖ ភ្លើងស្ដុប ចំការព្រីង ផ្លូវលេខ១៨៦២ ប្រសព្វផ្លូវលេខ២០១១*ទី៧៖ ភ្លើងស្តុប សន្តិភាព២ […]

BREAKING: តុលាការធម្មនុញ្ញថៃ ចេញសាលក្រមបង្គាប់ឱ្យរំលាយគណបក្ស Move Forward

Liny Chan August 7, 2024 07/08/2024

(បាងកក)៖ តុលាការធម្មនុញ្ញនៃប្រទេសថៃ នៅថ្ងៃពុធ ទី៧ ខែសីហានេះ បានចេញសាលក្រមរំលាយគណបក្ស Move Forward ដែលជាបក្សប្រឆាំងធំជាងគេបំផុត ក្នុងប្រទេស ជុំវិញផែនការធ្វើវិសោធនកម្មច្បាប់ដ៏តឹងរ៉ឹងបំផុតមួយស្តីពីការការពារប្រឆាំងការប្រមាថព្រះមហាក្សត្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។ គណបក្ស Move Forward គឺជាបក្សដែលឈ្នះបានអាសនៈច្រើនជាងគេបង្អស់ ក្នុងការបោះឆ្នោតសកលកាលពី​ឆ្នាំ២០២៣។ តែត្រូវបានរារាំងមិនឱ្យបង្កើតរដ្ឋាភិបាល រួចក៏បានក្លាយជា បក្សប្រឆាំង។ ការសម្រេចរបស់តុលាការធម្មនុញ្ញ ធ្វើឡើងតាមសំណើរបស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ ដែលបានស្នើជាផ្លូវការ កាលពីខែមីនាកន្លងទៅ ឱ្យរំលាយបក្ស Move Forward ក្រោមហេតុផលថាគោលនយោបាយកំណែទម្រង់របស់គណបក្សនេះ ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យថៃ ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ និងបង្កប់នូវកិច្ចប្រឹងប្រែងដើម្បី ប៉ុនប៉ងបំផ្លាញស្ថាប័នព្រះមហាក្សត្រដ៏មានឥទ្ធិពល នៅក្នុងប្រទេសអាស៊ានមួយនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ជប៉ុនបង្កើតកំណត់ត្រាថ្មីជាមួយនឹងអន្តរាគមន៍ទិញប្រាក់យ៉េនជិត ៤១ពាន់លានដុល្លារសម្រាប់រយៈពេលតែមួយថ្ងៃ

Liny Chan August 7, 2024 07/08/2024

(តូក្យូ)៖ ប្រទេសជប៉ុនបានឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានធ្វើអន្តរាគមន៍ទិញប្រាក់យ៉េនប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានកាលពីខែមេសា ដោយលក់ប្រាក់យ៉េនចំនួន ៥,៩២ពាន់ពាន់លានយ៉េន (៤០,៨៣ពាន់លានដុល្លារ) ក្នុងការប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះថ្លៃប្រាក់យ៉េននៅពេលនោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ទិន្នន័យប្រចាំត្រីមាសពីក្រសួងហិរញ្ញវត្ថុជប៉ុនបានបង្ហាញថា ប្រទេសជប៉ុនបានចំណាយប្រាក់ច្រើនបំផុតមិនធ្លាប់មានចំនួន ៥,៩២ពាន់ពាន់លានយ៉េនលើកិច្ចអន្តរាគមន៍ទិញប្រាក់យ៉េនក្នុងរយៈពេលតែមួយថ្ងៃគឺនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ និង ៣,៨៧ពាន់ពាន់លានយ៉េនបន្ថែមទៀតនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។ កំណត់ត្រាប្រចាំថ្ងៃខ្ពស់បំផុតកន្លងមកសម្រាប់អន្តរាគមន៍បែបនេះមានចំនួន ៥,៦២ពាន់ពាន់លានយ៉េនដែលបានចំណាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នេះបើយោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុជប៉ុនដែលបានកត់ត្រាមានតាំងពីឆ្នាំ១៩៩១។ ទិន្នន័យចុងក្រោយបំផុតនេះគឺជាតួលេខប្រចាំថ្ងៃលម្អិតនៃកិច្ចអន្តរាគមន៍ទឹកប្រាក់សរុប ៩,៧៩ពាន់ពាន់លានយ៉េនដែលបានបង្ហាញពីមុនដែលបានធ្វើឡើងក្នុងអំឡុងពេលចាប់ពីថ្ងៃទី២៦ ខែមេសាដល់ថ្ងៃទី២៩ ខែឧសភា។ អន្តរាគមន៍លក់ប្រាក់ដុល្លារឬទិញប្រាក់យ៉េនដ៏ធំចំនួនពីរលើកនេះបានជួយជំរុញឱ្យប្រាក់យ៉េនឡើងថ្លៃ ៥ភាគរយពីអត្រា១៦០,២៤៥យ៉េនក្នុងមួយដុល្លារដែលជាកម្រិតទាបរយៈពេល ៣៤ឆ្នាំ ប៉ុន្តែបានបរាជ័យក្នុងការជួយទប់ស្កាត់ការធ្លាក់ចុះថ្លៃរូបិយប័ណ្ណនេះក្នុងរយៈពេលវែង។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា ប្រាក់យ៉េនបានបន្តការធ្លាក់ចុះថ្លៃរបស់ខ្លួន ហើយបានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល ៣៨ឆ្នាំគឺ ១៦១,៧៦យ៉េនក្នុងមួយដុល្លារក្នុងខែកក្កដា ដែលជំរុញឱ្យទីក្រុងតូក្យូធ្វើអន្តរាគមន៍ម្តងទៀត និងចំណាយប្រាក់ ៥,៥៣ពាន់ពាន់លានយ៉េនទៀតដើម្បីគាំទ្ររូបិយប័ណ្ណរបស់ខ្លួន។ ទិន្នន័យដាច់ដោយឡែកពីក្រសួងហិរញ្ញវត្ថុកាលពីថ្ងៃពុធបានបង្ហាញថា ទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេសជប៉ុនបានធ្លាក់ចុះដល់ ១,២២ពាន់ពាន់លានដុល្លារនៅដំណាច់ខែកក្កដា ដោយធ្លាក់ចុះ ១២,៤ពាន់លានដុល្លារធៀបនឹងដំណាច់ខែមិថុនា ដែលភាគច្រើនដោយសារតែការធ្លាក់ចុះការកាន់កាប់មូលបត្របរទេស។ ក្រុមអ្នកវិភាគបាននិយាយថា ការធ្លាក់ចុះប្រាក់បម្រុងនេះឆ្លុះបញ្ចាំងពីការលក់មូលបត្របំណុលក្រសួងរតនាគារសហរដ្ឋអាមេរិករបស់ខ្លួន ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការលក់ប្រាក់ដុល្លារ និងអន្តរាគមន៍ទិញប្រាក់យ៉េននេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

បណ្ឌិត គី សេរីវឌ្ឍន៍៖ ទំនាក់ទំនងកំពង់ផែស្វយ័តខេត្តព្រះសីហនុ និងព្រែកជីហ្វូណនតេជោ នឹងជំរុញការនាំចេញកសិផលកម្ពុជាកាន់តែច្រើន និងកាត់បន្ថយការចំណាយថ្លៃដឹកជញ្ជូន

Liny Chan August 7, 2024 07/08/2024

(ព្រះសីហនុ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញពីសារៈសំខាន់របស់កំពង់ផែស្វយ័តខេត្តព្រះសីហនុ និងព្រែកជីហ្វូណនតេជោ ដែលអាចជំរុញនូវការនាំចេញកសិផលរាយរបស់កម្ពុជា កាន់តែច្រើន ជាពិសេសកាត់បន្ថយការចំណាយថ្លៃដឹកជញ្ជូន ដើម្បីប្រកួតប្រជែងជាមួយទំនិញបរទេស។ ក្នុងឱកាសចុះទស្សនកិច្ចកំពង់ផែស្វយ័តខេត្តព្រះសីហនុ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤, លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងថា៖ «កំពង់ផែស្វយ័តខេត្តព្រះសីហនុ គួរតែធ្វើការអភិវឌ្ឍឱ្យបានលឿន ដើម្បីជំរុញឱ្យការនាំចេញសមត្ថភាពផែ និងការប្រកួតប្រជែងផែ ថ្លៃដើមក្នុងការដឹកជញ្ជូននេះមានការធ្លាក់ចុះទាបជាងនេះ»។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបន្តថា កំពង់ផែស្វយ័តខេត្តព្រះសីហនុ បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់គាំទ្រព្រែកជីកហ្វូណនតេជោ ដែលទើបបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ «ខ្ញុំបានឃើញថា ព្រែកជីកហ្វូណនតេជោ គ្រោងនឹងបញ្ចប់ក្នុងរយៈពេល៤ឆ្នាំទៀត ខណៈពេលដែលផែក៏ត្រូវបានបញ្ចប់នៅក្នុងឆ្នាំ២០២៨ ដែលដំណាក់កាលទី២ ដូច្នេះ ខ្ញុំយល់ថា គឺជាការឆ្លើយតបរវាងការអភិវឌ្ឍកំពង់ផែ ជាមួយនឹងព្រែកជីកហ្វូណនតេជោ ដើម្បីជំរុញការនាំចេញរបស់កម្ពុជា ដែលធ្វើឱ្យយើងអាចដាក់កុងតឺន័រឆ្លងកាត់រហូតដល់២លានកុងតឺន័របាន […]

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមជួសជុលរចនាសម្ពន្ធបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត

Liny Chan August 7, 2024 07/08/2024

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមជួសជុលរចនាសម្ពន្ធបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្តដែលមានភាពខូចខាតធ្ងន់ធ្ងរ។ លោក ឃាម មុនី ប្រធានក្រុមការងារជួសជុលបណ្ណាល័យខាងត្បូងនេះ បញ្ជាក់ថា បច្ចុប្បន្ន បណ្ណាល័យខាងត្បួងនៅរួតទី២របស់ប្រាសាទអង្គរវត្ត មានសភាពទ្រុឌទ្រោមខ្លាំងដូចជា សសរថ្មនៅផ្នែកខាងត្បូង ឆៀងខាងកើតបានពុក និងប្រេះបែកតាំងពីលើរហូតដល់ក្រោម។ តួយ៉ាងហោជាង និងជញ្ជាំងរបស់បណ្ណាល័យហែកចេញពីគ្នា ដំបូលមួយចំនួនត្រូវបានបាត់បង់ ធ្នឹមរងនូវសំណឹក និងសសរមានសភាពពុកផុយជាដើម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Apple ឈរនៅលេខរៀងកំពូលជាក្រុមហ៊ុនលក់ថេប្លេតបានច្រើនជាងគេបំផុតក្នុងត្រីមាសទី២ ទូទាំងពិភពលោក

Liny Chan August 7, 2024 07/08/2024

(បរទេស)៖​ របាយការណ៍ថ្មីពី IDC បានបង្ហាញថា ការនាំចេញថេប្លេតទូទាំងពិភពលោកក្នុងអំឡុងខែមេសា ដល់ខែមិថុនា បានកើនឡើងគួរឱ្យកត់សម្គាល់ជាមួយនឹងទំហំនាំចេញសរុបចំនួន ៣៤.៤លានគ្រឿង​ ពោលគឺកើនឡើងប្រមាណ ២២.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើននេះបង្ហាញពីការស្ទុះឡើងវិញនៅក្នុងទីផ្សារ Tablet ជាសកល ខណៈវាបានជាប់គាំងចាប់តាំងពីជំងឺរាតត្បាត Covid មកម្លេះ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។ បើយោងតាមទិន្នន័យបង្ហាញថាក្រុមហ៊ុន Apple នាំមុខគេលើទីផ្សារថេប្លេត ដោយបានចែកចាយ iPad ចំនួន ១២.៣ លានគ្រឿងតែម្នាក់ឯងក្នុងអំឡុងពេលនេះ ដែលបានពង្រឹងចំណែកទីផ្សាររបស់ខ្លួនដល់ទៅ ៣៥.៨ភាគរយ។ ក្រៅពីនេះ Samsung កាន់កាប់ចំណែកទីផ្សារ ៦.៩លានគ្រឿង, Lenovo កាន់កាប់ចំណែកទីផ្សារ ២.៥លានគ្រឿង, Huawei កាន់កាប់ចំណែកទីផ្សារ ២.៣លានគ្រឿង, Xiaomi កាន់កាប់ចំណែកទីផ្សារ ២លានគ្រឿង និងក្រុមហ៊ុនផ្សេងទៀតសរុបការនាំចេញមានចំនួន ៣៤.៤លានគ្រឿង។ គួរជម្រាបដែរថា ការលក់ខ្លាំងពីក្រុមហ៊ុន Apple គឺដោយសារការចេញលក់ម៉ូដែលថ្មីដោយជោគជ័យ រួមទាំង iPad Air និង iPad Pro ទំហំ […]

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ថា៤៧% នៃសំណុំរឿងសរុបដែលប្រជាពលរដ្ឋប្ដឹងគឺស្នើសុំឱ្យក្រសួងត្រួតពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការ ខណៈដែល ៥៣%ទៀតជាបណ្ដឹងស្នើសុំជំរុញពន្លឿនដោះស្រាយរឿងក្តី

Liny Chan August 7, 2024 07/08/2024

(ភ្នំពេញ)​៖ ថ្លែងក្នុងកម្មវិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤, លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ៤៧% នៃសំណុំរឿងសរុបដែលប្រជាពលរដ្ឋប្ដឹង គឺស្នើសុំឱ្យក្រសួងត្រួតពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការ ខណៈដែល ៥៣%ទៀតជាបណ្ដឹងស្នើសុំជំរុញពន្លឿន។ គិតចាប់ពីថ្ងៃប្រកាសបើកយុទ្ធនាការ កាលពីថ្ងៃទី៩ ខែមករា រហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ គឺមានរយៈពេល ៦ខែគត់ ដែលក្រសួងយុត្តិធម៌បានប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន ០២ ព្រមពេលជាមួយគ្នា នៅក្នុងក្របខណ្ឌនៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា សំដៅពង្រឹងនិងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលក្នុងនោះរួមមាន៖ (១) យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង (២) យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤, ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងការអនុវត្ត យុទ្ធនាការរយៈពេល ៦ខែ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទូទាំងប្រទេស ដែលបង្ហាញអំពីលទ្ធផល សំខាន់ៗនៃការអនុវត្តយុទ្ធនាការទាំងពីរខាងលើដូចខាងក្រោម៖ *ទី១៖ ក្នុងរយៈពេល ៦ខែកន្លងទៅនេះ […]

ប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់បទល្មើស ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង រយៈពេលជិត៣ខែ អាជ្ញាធរចាត់វិធានច្បាប់លើមេខ្លោង និងបក្សពួកចំនួន ១៧នាក់

Liny Chan August 7, 2024 07/08/2024

(ស្ទឹងត្រែង)៖ នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល នៃប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់បទល្មើស ទន្ទ្រានកាន់កាប់ដីព្រៃយកធ្វើកម្មសិទ្ធិខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព បណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងារអន្តរាគមន៍ពិសេសរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី, លោក ឈាង ឡាក់ ក្រុមប្រឹក្សាខេត្ត, លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពីសំណាក់ ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា គណៈអភិបាលខេត្ត ក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងសមត្តកិច្ច មេឃុំ ចៅសង្កាត់ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើននាក់។ មានប្រសាសន៍ស្វាគមន៍ក្នុងកិច្ចប្រជុំ លោក សរ សុពុត្រា បានបញ្ជាក់ថា ក្នុងនាមលោកជាថ្នាក់ដឹកនាំខេត្តមួយរូប បើទោះបីលោកអភិបាលទើបមកកាន់តំណែងជាអភិបាលខេត្តស្ទឹងត្រែងថ្មី ក៏ពិតមែនតែលោកសូមថ្លែងអំណរអរគុណ ចំពោះលោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងជាប្រធានក្រុមការងារអន្តរាគមន៍ពិសេសរបស់សម្តេចធិបតី ដែលបានដឹកនាំ ប្រតិបត្តិការផ្ទាល់ចុះបង្ក្រាប ទប់ស្កាត់បទល្មើសកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ ក្នុងភូមិសស្ត្រាខេត្តស្ទឹងត្រែង បានសង្គ្រោះ […]