(ភ្នំពេញ)៖ សិស្សឆ្នើមពីសាលាអន្តរជាតិឃីងគ្លរីចំនួន១២នាក់ បានចូលចូលរួមប្រកួតប្រជែង និងទទួលបានចំណាត់ថ្នាក់ល្អគួរឱ្យចាប់អារម្មណ៍ដែលជាការលើកមុខមាត់ប្រទេសជាតិក្នុងការការប្រកួតគិតលេខរហ័ស International I.A.M.A. ឆ្នាំ 2024 ដែលធ្វើឡើងនៅទីក្រុងហុងកុងនាពេលកន្លងទៅថ្មីៗនេះ ។ ពួកគេទទួលបានតំណែងកំពូលៗជាច្រើន ក្រោយបង្ហាញពីជំនាញពិសេសរបស់ខ្លួនក្នុងការប្រកួតលើផ្នែកគណិតវិទ្យា និងការគណនាលេខដោយប្រើការគិតរហ័ស និងមិនចាំបាច់សរសេរ ឬប្រើម៉ាស៊ីនគិតលេខឡើយ ។ ការប្រលងគណិតវិទ្យាលំដាប់ពិភពនៅទីក្រុងហុងកុងនេះ, សិស្សឆ្នើមមកពីសាលាអន្តរជាតិឃីងគ្លរីចំនួន ១២នាក់ ទទួលបានពានជ័យលាភីសរុបចំនួន១៣គ្រឿង, មេដាយមាសចំនួន៨គ្រឿង ដែលក្នុងនោះមានពានជ័យលាភីលេខ២ចំនួន៤គ្រឿង, ពានជ័យលាភីលេខ៣ចំនួន៩ និងជ័យលាភីលេខ៤ជាមេដាយមាសចំនួន៨គ្រឿង ។ សូមជម្រាបថា សិស្សឆ្នើមពីសាលាអន្តរជាតិឃីងគ្លរីចំនួន១២នាក់ដែលបានចូលរួមប្រកួតប្រជែង និងទទួលបានចំណាត់ថ្នាក់គួរឱ្យចាប់អារម្មណ៍មានដូចខាងក្រោម៖ * កម្រិត K3 ៖ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣ ទាំងវិញ្ញាសារប្រភេទបុគ្គល និងជាក្រុម។* កម្រិត P1 : សិស្សឆ្នើមកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ៣ ម្នាក់និងទី ៤ ម្នាក់ រួមជាមួយនឹងចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួតគណិតវិទ្យា G1 (គណិតវិទ្យាសម្រាប់ថ្នាក់ទី ១ )។* កម្រិត P2 : ទទួលបានចំណាត់ថ្នាក់លេខ 4 ជាមួយនឹងចំណាត់ថ្នាក់លេខ […]